លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ប្រអប់ការពន្យល់បន្ថែម ២១​ក

‹អ្នករាល់គ្នាត្រូវញែកដីទុកជាវិភាគទានដល់ព្រះ›

‹អ្នករាល់គ្នាត្រូវញែកដីទុកជាវិភាគទានដល់ព្រះ›

អេសេគាល ៤៨:៨

សូម​ឲ្យ​យើង​ពិនិត្យ​ជា​មួយ​អេសេគាល​អំពី​ដី​មួយ​ចំណែក​ដែល​ព្រះ​យេហូវ៉ា​បាន​ញែក​ទុក។ ដី​នោះ​មាន​ប្រាំ​ផ្នែក។ តើ​ផ្នែក​ទាំង​នោះ​ជា​អ្វី? ហើយ​តើ​សម្រាប់​គោល​បំណង​អ្វី?

ក. ‹ដី​វិភាគទាន›

ផ្ទៃ​ដី​នោះ​គឺ​សម្រាប់​អ្នក​ចាត់​ចែង​កិច្ច​ការ​ប្រើ

អេគ. ៤៨:៨

ខ. ​«​ផ្ទៃ​ដី​វិភាគទាន​ទាំង​មូល​»​

ដី​នេះ​បាន​ត្រូវ​ញែក​ទុក​ដោយ​ឡែក​សម្រាប់​ពួក​សង្ឃ ពួក​លេវី និង​ដី​ក្រុង។ បន្ថែម​ទៅ​ទៀត អស់​អ្នក​ដែល​មក​ពី​កុលសម្ព័ន្ធ​ទាំង​១២​ចូល​ទៅ​ដី​នេះ​ដើម្បី​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា ហើយ​គាំទ្រ​ការ​ចាត់​ចែង​កិច្ច​ការ​ក្នុង​ក្រុង។

អេគ. ៤៨:២០

គ. ​«​ទឹក​ដី​របស់​មេ​ដឹក​នាំ​»​

​«​មេ​ដឹក​នាំ​នេះ​នឹង​បាន​ដី​ជា​កម្មសិទ្ធិ​ក្នុង​ស្រុក​អ៊ីស្រាអែល​»​ ​«​ដី​នោះ​ជា​កម្មសិទ្ធិ​របស់​មេ​ដឹក​នាំ​»​

អេគ. ៤៥:៧, ៨; ៤៨:២១, ២២

ឃ. ​«​ដី​ដែល​ជា​វិភាគទាន​បរិសុទ្ធ​»​

ដី​នេះ​ក៏​បាន​ត្រូវ​រៀប​រាប់​ថា​ជា​«​ចំណែក​បរិសុទ្ធ​»​ដែរ។ ផ្ទៃ​ដី​ផ្នែក​ខាង​លើ​គឺ​សម្រាប់​«​ពួក​លេវី​»។ ដី​នេះ​ជា​«​អ្វី​ដែល​បរិសុទ្ធ​»។ រីឯ​ផ្ទៃ​ដី​ផ្នែក​កណ្ដាល​គឺ​ជា​‹វិភាគទាន​បរិសុទ្ធ​ទុក​សម្រាប់​ពួក​សង្ឃ›។ ដី​នេះ​«​ទុក​សម្រាប់​សង់​ផ្ទះ​របស់​ពួក​គេ​»​និង​«​ជា​កន្លែង​ពិសិដ្ឋ​សម្រាប់​វិហារ​ព្រះ​»។

អេគ. ៤៥:១​-​៥; ៤៨:៩​-​១៤

ង. ​«​ដី​នៅ​សល់​»​

​«​ដី​នោះ​នឹង​ទៅ​ជា​កម្មសិទ្ធិ​របស់​ពូជ​ពង្ស​អ៊ីស្រាអែល​ទាំង​អស់​»​ និង​«​ទុក​សម្រាប់​ប្រើ​ជា​ដី​ក្រុង គឺ​សម្រាប់​សង់​ផ្ទះ​និង​វាល​ស្មៅ​»​

អេគ. ៤៥:៦; ៤៨:១៥​-​១៩