លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចំណុច​ហាត់​រៀន​ទី​៥

ការ​អាន​ឲ្យ​បាន​ត្រឹម​ត្រូវ

ការ​អាន​ឲ្យ​បាន​ត្រឹម​ត្រូវ

ធីម៉ូថេ​ទី១ ៤:១៣

សេចក្ដី​សង្ខេប: សូម​អាន​ឮ​ៗ​និង​យ៉ាង​ត្រឹម​ត្រូវ​តាម​អក្សរ។

របៀប​អនុវត្ត:

  • រៀប​ចំ​ឲ្យ​បាន​ល្អ។ គិត​អំពី​មូលហេតុ​ដែល​បទ​គម្ពីរ​នោះ​បាន​ត្រូវ​សរសេរ។ ហាត់​អាន​ឮ​ៗ​ដោយ​មើល​ពាក្យ​មួយ​ក្រុម ជា​ជាង​មើល​ពាក្យ​នីមួយ​ៗ​ប៉ុណ្ណោះ។ សូម​ប្រយ័ត្ន​មិន​បន្ថែម រំលង ឬ​អាន​ច្រឡំ​ពាក្យ។ សូម​យក​ចិត្ត​ទុក​ដាក់​នឹង​សញ្ញា​ផ្សេង​ៗ ដូច​ជា​សញ្ញា​ខណ្ឌ សញ្ញា​សួរ ឬ​សញ្ញា​ឧទាន​ជា​ដើម។

  • បន្លឺ​សូរ​ស័ព្ទ​នីមួយ​ៗ​ឲ្យ​បាន​ត្រឹម​ត្រូវ។ បើ​អ្នក​មិន​ចេះ​អាន​ពាក្យ​ណា​មួយ សូម​ពិនិត្យ​មើល​វចនានុក្រម ស្ដាប់​ឯកសារ​សំឡេង​នៃ​សៀវភៅ​នោះ ឬ​សុំ​ជំនួយ​ពី​អ្នក​ដែល​ចេះ​អាន​ស្ទាត់។

  • និយាយ​ច្បាស់។ អាន​ពាក្យ​ដោយ​បញ្ចេញ​សំឡេង​យ៉ាង​ច្បាស់ ងើប​ក្បាល​ឡើង ហើយ​បើក​មាត់​ពេល​និយាយ។ សូម​ព្យាយាម​បន្លឺ​សូរ​ស័ព្ទ​តាម​តួ​អក្សរ​នីមួយ​ៗ។