លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចំណុច​ហាត់​រៀន​ទី​១០

ការ​ឡើង​ចុះ​សំឡេង

ការ​ឡើង​ចុះ​សំឡេង

សកម្មភាព ១៦:២៨

សេចក្ដី​សង្ខេប: ជួយ​ធ្វើ​ឲ្យ​ចំណុច​ច្បាស់​លាស់​និង​ជួយ​អ្នក​ស្ដាប់​ឲ្យ ដាក់​អារម្មណ៍​តាម​សាច់​រឿង ដោយ​ប្រែ​ប្រួល​ទំហំ​សំឡេង កម្ពស់​សូរ​ស័ព្ទ និង​ល្បឿន​នៃ​ការ​និយាយ។

របៀប​អនុវត្ត:

  • ប្រែ​ប្រួល​ទំហំ​សំឡេង។ សូម​បង្កើន​ទំហំ​សំឡេង​ដើម្បី​បញ្ជាក់​ចំណុច​សំខាន់​ៗ ហើយ​ជំរុញ​ចិត្ត​អ្នក​ស្ដាប់។ សូម​ធ្វើ​ដូច​គ្នា​ពេល​អាន​បទ​គម្ពីរ​ដែល​មាន​ការ​វិនិច្ឆ័យ។ បន្ទាប​ទំហំ​សំឡេង​ដើម្បី​បង្ហាញ​ការ​ភ័យ​ខ្លាច​ឬ​ការ​ព្រួយ​បារម្ភ ឬ​ដើម្បី​ជួយ​ឲ្យ​អ្នក​ស្ដាប់​មាន​ចិត្ត​រំភើប​ចង់​ដឹង។

  • ប្រែ​ប្រួល​កម្ពស់​សូរ​ស័ព្ទ។ បើ​សមរម្យ​ក្នុង​ភាសា​របស់​អ្នក សូម​ដំឡើង​សូរ​ស័ព្ទ​ដើម្បី​បង្ហាញ​អារម្មណ៍​រំភើប ឬ​បញ្ជាក់​ពី​ទំហំ​ឬ​ចម្ងាយ។ សូម​បន្ទាប​សូរ​ស័ព្ទ​ដើម្បី​បង្ហាញ​ពី​ទុក្ខ​ព្រួយ​ឬ​ការ​ថប់​បារម្ភ។

  • ប្រែ​ប្រួល​ល្បឿន​នៃ​ការ​និយាយ។ និយាយ​លឿន​ជាង​ដើម្បី​បង្ហាញ​ពី​ចិត្ត​រំភើប។ និយាយ​យឺត​ជាង​ពេល​ចង់​បញ្ជាក់​ចំណុច​សំខាន់​ៗ។