លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចំណុច​ហាត់​រៀន​ទី​១១

ការ​និយាយ​យ៉ាង​រំភើប​ចិត្ត

ការ​និយាយ​យ៉ាង​រំភើប​ចិត្ត

រ៉ូម ១២:១១

សេចក្ដី​សង្ខេប: សូម​លើក​ទឹក​ចិត្ត​និង​ជំរុញ​ចិត្ត​អ្នក​ស្ដាប់​ដោយ​និយាយ​យ៉ាង​រំភើប​ចិត្ត។

របៀប​អនុវត្ត:

  • ឲ្យ​ព័ត៌មាន​មាន​ឥទ្ធិពល​ទៅ​លើ​ចិត្ត​អ្នក។ កាល​ដែល​អ្នក​រៀប​ចំ សូម​គិត​យ៉ាង​ជ្រាល​ជ្រៅ​អំពី​សារៈសំខាន់​នៃ​ព័ត៌មាន​ដែល​អ្នក​ចង់​ថ្លែង។ សូម​ស្គាល់​ព័ត៌មាន​នោះ​ឲ្យ​បាន​ច្បាស់​ដើម្បី​អ្នក​អាច​ថ្លែង​អស់​ពី​ចិត្ត។

  • គិត​អំពី​អ្នក​ស្ដាប់។ រំពឹង​គិត​អំពី​របៀប​ដែល​ព័ត៌មាន​ដែល​អ្នក​នឹង​អាន​ឬ​បង្រៀន​អាច​នាំ​ឲ្យ​អ្នក​ឯ​ទៀត​ទទួល​ប្រយោជន៍។ ពិចារណា​អំពី​វិធី​ផ្សេង​ៗ​ដែល​អ្នក​អាច​អាន​ឬ​បក​ស្រាយ​ព័ត៌មាន​នោះ​ដើម្បី​ជួយ​អ្នក​ស្ដាប់​ឲ្យ​ឃើញ​ច្បាស់​នូវ​ប្រយោជន៍​នៃ​ព័ត៌មាន​នោះ។

  • ថ្លែង​យ៉ាង​រស់​រវើក។ និយាយ​យ៉ាង​រំភើប​ចិត្ត។ សូម​បង្ហាញ​អារម្មណ៍​ពិត តាម​រយៈ​ទឹក​មុខ និង​កាយ​វិការ​ធម្មតា។