លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចំណុច​ហាត់​រៀន​ទី​១៩

ការ​ព្យាយាម​ជំរុញ​ចិត្ត​អ្នក​ស្ដាប់

ការ​ព្យាយាម​ជំរុញ​ចិត្ត​អ្នក​ស្ដាប់

សុភាសិត ៣:១

សេចក្ដី​សង្ខេប: សូម​ជួយ​អ្នក​ស្ដាប់​ឲ្យ​យល់​អំពី​តម្លៃ​នៃ​អ្វី​ដែល​ពួក​គាត់​បាន​រៀន ហើយ​ធ្វើ​តាម​អ្វី​ទាំង​នោះ។

របៀប​អនុវត្ត:

  • ជួយ​អ្នក​ស្ដាប់​ឲ្យ​ពិចារណា​អំពី​ខ្លួន។ សួរ​សំណួរ​ត្រិះរិះ​ដើម្បី​ជួយ​អ្នក​ស្ដាប់​ពិចារណា​អំពី​អារម្មណ៍​របស់​ខ្លួន។

  • ទុក​ចិត្ត​ថា​អ្នក​ស្ដាប់​ចង់​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ។ សូម​ដាស់​តឿន​អ្នក​ស្ដាប់​ឲ្យ​ពិចារណា​អំពី​មូលហេតុ​ដែល​ពួក​គាត់​ប្រព្រឹត្ត​អំពើ​ល្អ។ សូម​ជួយ​ឲ្យ​ពួក​គាត់​ចង់​ប្រព្រឹត្ត​ល្អ​ដោយ​សារ​ពួក​គាត់​ស្រឡាញ់​ព្រះ​យេហូវ៉ា មនុស្ស​ឯ​ទៀត និង​សេចក្ដី​បង្រៀន​ក្នុង​គម្ពីរ។ យ៉ាង​នោះ ពួក​គាត់​នឹង​មាន​បំណង​ចិត្ត​ប្រសើរ​បំផុត។ ម្យ៉ាង​ទៀត សូម​វែក​ញែក​ជា​មួយ​អ្នក​ស្ដាប់ តែ​កុំ​ប្រដៅ​ពួក​គាត់។ ក្រោយ​សុន្ទរកថា​របស់​អ្នក​ចប់ ជា​ជាង​មាន​អារម្មណ៍​អៀន​ខ្មាស អ្នក​ស្ដាប់​ត្រូវ​មាន​អារម្មណ៍​ថា​ពួក​គាត់​បាន​ទទួល​ការ​លើក​ទឹក​ចិត្ត ហើយ​បាន​ត្រូវ​ជំរុញ​ឲ្យ​ខំ​ធ្វើ​អស់​ពី​សមត្ថភាព។

  • ប្រមូល​អារម្មណ៍​ទៅ​លើ​ព្រះ​យេហូវ៉ា។ សូម​ដៅ​បញ្ជាក់​នូវ​របៀប​ដែល​សេចក្ដី​បង្រៀន គោល​ការណ៍ និង​បញ្ញត្ដិ​ក្នុង​គម្ពីរ​បង្ហាញ​គុណ​សម្បត្ដិ​របស់​ព្រះ​និង​សេចក្ដី​ស្រឡាញ់​ដែល​លោក​មាន​ចំពោះ​យើង។ សូម​ជួយ​អ្នក​ស្ដាប់​បណ្ដុះ​ឲ្យ​មាន​ចិត្ត​ចង់​គិត​អំពី​អារម្មណ៍​របស់​ព្រះ​យេហូវ៉ា ហើយ​ចង់​ធ្វើ​ឲ្យ​លោក​ពេញ​ចិត្ត។