ចំណុចហាត់រៀនទី២០
សេចក្ដីបញ្ចប់ដែលមានប្រសិទ្ធភាព
សាស្ដា ១២:១៣, ១៤
សេចក្ដីសង្ខេប: ក្នុងសេចក្ដីបញ្ចប់របស់អ្នក សូមលើកទឹកចិត្តអ្នកស្ដាប់ឲ្យទទួលយកនិងធ្វើតាមអ្វីដែលពួកគាត់បានរៀន។
របៀបអនុវត្ត:
-
ភ្ជាប់សេចក្ដីបញ្ចប់ទៅនឹងប្រធានបទសុន្ទរកថា។ សូមប្រាប់ចំណុចសំខាន់ៗនិងប្រធានបទម្ដងទៀត ឬប្រាប់ដោយប្រើពាក្យផ្សេង។
-
ជំរុញចិត្តអ្នកស្ដាប់។ សូមបង្ហាញអ្នកស្ដាប់នូវអ្វីដែលពួកគាត់អាចធ្វើ ហើយផ្ដល់មូលហេតុត្រឹមត្រូវឲ្យពួកគាត់ធ្វើដូច្នោះ។ សូមនិយាយតាមរបៀបដែលបង្ហាញថាអ្នកជឿជាក់ទៅលើអ្វីដែលអ្នកនិយាយ ហើយថាអ្វីទាំងនោះគឺសំខាន់។
-
ធ្វើឲ្យសេចក្ដីបញ្ចប់ស្រួលយល់និងខ្លី។ កុំបញ្ចូលចំណុចសំខាន់ថ្មី។ ជាលើកចុងក្រោយ សូមលើកទឹកចិត្តអ្នកស្ដាប់ឲ្យចាត់វិធានការ។ សូមធ្វើដូច្នេះដោយនិយាយយ៉ាងខ្លីនិងចំៗ។