លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

មេ​រៀន​ទី​០៤

តើព្រះពិតជានរណា?

តើព្រះពិតជានរណា?

តាំង​ពី​សម័យ​បុរាណ​មក មនុស្ស​បាន​គោរព​ប្រណិប័តន៍​ព្រះ​ផ្សេង​ៗ​ជា​ច្រើន។ ប៉ុន្តែ គម្ពីរ​បាន​ប្រាប់​ថា​មាន​ព្រះ​មួយ​ដែល​«​ខ្ពង់​ខ្ពស់​ជាង​ព្រះ​ណា​ទាំង​អស់​»។ (​ប្រវត្តិ​ហេតុ​ទី​២ ២:៥​) តើ​ព្រះ​នោះ​ជា​នរណា? តើ​អ្វី​ធ្វើ​ឲ្យ​លោក​ខ្ពង់​ខ្ពស់​ជាង​ព្រះ​ឯ​ទៀត​ទាំង​អស់​ដែល​មនុស្ស​គោរព​ប្រណិប័តន៍? ក្នុង​មេ​រៀន​នេះ សូម​រៀន​អំពី​អ្វី​ដែល​ព្រះ​ដ៏​ខ្ពង់​ខ្ពស់​នោះ ចង់​ឲ្យ​អ្នក​ដឹង​អំពី​លោក។

១. តើ​ព្រះ​ពិត​មាន​ឈ្មោះ​អ្វី? ហើយ​តើ​យើង​អាច​ប្រាកដ​យ៉ាង​ណា​ថាលោក​ចង់​ឲ្យ​យើង​ស្គាល់​ឈ្មោះ​របស់​លោក?

នៅ​ក្នុង​គម្ពីរ ព្រះ​ណែនាំ​ខ្លួន​លោក​ឲ្យ​យើង​ស្គាល់ ដោយ​មាន​ប្រសាសន៍​ថា​៖ ​«​ខ្ញុំ​ជា​យេហូវ៉ា នេះ​ហើយ​ជា​នាម​របស់​ខ្ញុំ​»។ (​សូម​អាន អេសាយ ៤២:​៥,​) ​«​យេហូវ៉ា​»​ជា​នាម​ឬ​ឈ្មោះ​ដែល​បាន​ត្រូវ​បក​ប្រែ​ជា​ភាសា​ហេប្រឺ តាម​មើល​ទៅ​មាន​ន័យ​ថា​«​លោក​ធ្វើ​ឲ្យ​ក្លាយ​ជា​»​ឬ​«​លោក​ធ្វើ​ឲ្យ​កើត​មក​»។ ព្រះ​យេហូវ៉ា​ចង់​ឲ្យ​យើង​ស្គាល់​ឈ្មោះ​របស់​លោក។ (​ដំណើរ​ចាក​ចេញ ៣:១៥​) ហេតុ​អ្វី​យើង​ដឹង? ដោយ​សារ​នៅ​ក្នុង​គម្ពីរ​មាន​ឈ្មោះ​របស់​លោក​ជាង​៧.០០០​ដង! a យេហូវ៉ា​ជា​ឈ្មោះ​របស់​«​ព្រះ​ពិត​»​នៃ​សកល​លោក​ទាំង​មូល។​—ការ​បំភ្លឺ​ច្បាប់ ៤:៣៩

២. តើ​គម្ពីរ​ប្រាប់​អ្វី​ខ្លះ​អំពី​ព្រះ​យេហូវ៉ា?

គម្ពីរ​ប្រាប់​ថា​ក្នុង​ចំណោម​ព្រះ​ទាំង​អស់​ដែល​មនុស្ស​គោរព​ប្រណិប័តន៍ មាន​តែ​ព្រះ​យេហូវ៉ា​ប៉ុណ្ណោះ​ដែល​ជា​ព្រះ​ពិត។ ហេតុ​អ្វី? ដោយ​សារ​មាន​មូលហេតុ​មួយ​ចំនួន។ ព្រះ​យេហូវ៉ា​មាន​អំណាច​ខ្លាំង​ក្រៃ​លែង ហើយ​មាន​តែ​លោក​ប៉ុណ្ណោះ​ដែល​«​ខ្ពង់​ខ្ពស់​បំផុត​លើ​ផែនដី​ទាំង​មូល​»។ (​សូម​អាន ចម្រៀង​សរសើរ​ព្រះ ៨៣:១៨​) លោក​មាន​«​ឫទ្ធានុភាព​ខ្លាំង​ក្លា​បំផុត​»​ មាន​ន័យ​ថា​លោក​មាន​សមត្ថភាព​ធ្វើ​អ្វី​ក៏​ដោយ​ដែល​លោក​ចង់​ធ្វើ។ លោក​បាន​«​បង្កើត​អ្វី​ៗ​ទាំង​អស់​»​ ពោល​គឺ​លោក​បាន​បង្កើត​សកល​លោក​និង​ជីវិត​ទាំង​អស់​នៅ​ផែនដី។ (​ការ​បើក​បង្ហាញ ៤:​៨, ១១​) ព្រះ​យេហូវ៉ា​ខុស​ពី​ព្រះ​ឯ​ទៀត​ទាំង​អស់ លោក​គ្មាន​ទី​ចាប់​ផ្ដើម ហើយ​លោក​រស់​ជា​រៀង​រហូត។​—ចម្រៀង​សរសើរ​ព្រះ ៩០:២

បង្កើន​ចំណេះ

សូម​ពិចារណា​អំពី​ភាព​ខុស​គ្នា​រវាង​ឈ្មោះ​ពិសេស​របស់​ព្រះ​និង​ងារ​របស់​លោក។ យើង​ក៏​នឹង​រៀន​ដែរ​អំពី​របៀប​និង​មូលហេតុ​ដែល​លោក​ប្រាប់​ឈ្មោះ​របស់​លោក​ឲ្យ​យើង​ស្គាល់។

៣. ព្រះ​មាន​ងារ​ជា​ច្រើន តែ​មាន​ឈ្មោះ​តែ​មួយ

ដើម្បី​មើល​ភាព​ខុស​គ្នា​រវាង​ងារ​និង​ឈ្មោះ សូមលេង​វីដេអូ រួច​ពិភាក្សា​សំណួរ​នេះ​៖

  • សូម​អ្នក​ពន្យល់​អំពី​ភាព​ខុស​គ្នា​រវាង​ឈ្មោះ​របស់​ព្រះ​និង​ងារ​របស់លោក។

គម្ពីរ​ប្រាប់​ថា មនុស្ស​គោរព​ប្រណិប័តន៍​ព្រះ​និង​ម្ចាស់​ជា​ច្រើន។ សូម​អាន ចម្រៀង​សរសើរ​ព្រះ ១៣៦:១​-​៣ រួច​ពិភាក្សា​សំណួរ​នេះ​៖

  • តើ​នរណា​ជា​«​ព្រះ​លើ​អស់​ទាំង​ព្រះ​»​និង​«​ម្ចាស់​លើ​អស់​ទាំង​ម្ចាស់​»​?

៤. ព្រះ​យេហូវ៉ា​ចង់​ឲ្យ​យើង​ស្គាល់​និង​ប្រើ​ឈ្មោះ​របស់​លោក

តើ​អ្វី​បញ្ជាក់​ថា​ព្រះ​យេហូវ៉ា​ចង់​ឲ្យ​អ្នក​ស្គាល់​ឈ្មោះ​របស់​លោក? លេង​វីដេអូ រួច​ពិភាក្សា​សំណួរ​នេះ​៖

  • តើ​អ្នក​គិត​ថា​ព្រះ​យេហូវ៉ា​ចង់​ឲ្យ​មនុស្ស​ស្គាល់​ឈ្មោះ​របស់​លោក​ឬ​ទេ? ហេតុ​អ្វី?

ព្រះ​យេហូវ៉ា​ចង់​ឲ្យ​មនុស្ស​ប្រើ​ឈ្មោះ​របស់​លោក។ សូម​អាន រ៉ូម ១០:១៣ រួច​ពិភាក្សា​សំណួរ​ដូច​ត​ទៅ​៖

  • ហេតុ​អ្វី​ជា​ការ​សំខាន់​ឲ្យ​យើង​ប្រើ​ឈ្មោះ​ព្រះ​យេហូវ៉ា?

  • ពេល​នរណា​ម្នាក់​ចាំ​ឈ្មោះ​និង​ហៅ​ឈ្មោះ​របស់​អ្នក តើ​អ្នក​មាន​អារម្មណ៍​យ៉ាង​ណា?

  • ពេល​អ្នក​ប្រើ​ឈ្មោះ​ព្រះ​យេហូវ៉ា តើ​អ្នក​គិត​ថា​លោក​មាន​អារម្មណ៍​យ៉ាង​ណា?

៥. ព្រះ​យេហូវ៉ា​ចង់​ឲ្យ​អ្នក​ធ្វើ​ជា​មិត្ត​របស់​លោក

ស្ត្រី​ម្នាក់​ឈ្មោះ​សូថេន ដែល​មក​ពី​ប្រទេស​កម្ពុជា​បាន​និយាយ​ថា ពេល​គាត់​រៀន​អំពី​ឈ្មោះ​របស់​ព្រះ ធ្វើ​ឲ្យ​គាត់​«​មាន​អារម្មណ៍​កក់​ក្ដៅ​ក្នុង​ចិត្ត​ណាស់​»។ លេង​វីដេអូ រួច​ពិភាក្សា​សំណួរ​នេះ​៖

  • ក្នុង​វីដេអូ តើ​សូថេន​មាន​អារម្មណ៍​យ៉ាង​ណា​ពេល​រៀន​អំពី​ឈ្មោះ​របស់​ព្រះ?

មុន​ពេល​អ្នក​ទៅ​ជា​មិត្ត​ភក្ដិ​របស់​នរណា​ម្នាក់ ធម្មតា​អ្នក​ស្គាល់​ឈ្មោះ​របស់​គាត់​សិន។ សូម​អាន យ៉ាកុប ៤:៨​ក រួច​ពិភាក្សា​សំណួរ​ដូច​ត​ទៅ​៖

  • តើ​ព្រះ​យេហូវ៉ា​អញ្ជើញ​អ្នក​ឲ្យ​ធ្វើ​អ្វី?

  • ហេតុ​អ្វី​ការ​ស្គាល់​និង​ប្រើ​ឈ្មោះ​របស់​ព្រះ​ជួយ​អ្នក​ឲ្យ​មាន​អារម្មណ៍​ជិត​ស្និទ្ធ​នឹង​លោក?

មនុស្ស​ខ្លះ​និយាយ​ថា​៖ ​«​ការ​ហៅ​ព្រះ​ថា​ម៉េច គឺ​មិន​សំខាន់​ទេ​»។

  • ចុះ​អ្នក​វិញ​គិត​យ៉ាង​ណា? តើ​អ្នក​ជឿ​ថា​យេហូវ៉ា​ជា​ឈ្មោះ​របស់​ព្រះ​ឬ​ទេ?

  • តើ​អ្នក​នឹង​ពន្យល់​យ៉ាង​ដូច​ម្ដេច​ថា​ព្រះ​ចង់​ឲ្យ​យើង​ប្រើ​ឈ្មោះ​របស់​លោក?

សេចក្ដី​សង្ខេប

យេហូវ៉ា​ជា​ឈ្មោះ​របស់​ព្រះ​ពិត​តែ​មួយ។ លោក​ចង់​ឲ្យ​យើង​ស្គាល់ ហើយ​ប្រើ​ឈ្មោះ​របស់​លោក ដើម្បី​យើង​អាច​ទៅ​ជា​មិត្ត​របស់​លោក។

រៀន​សា​ឡើង​វិញ

  • តើ​ព្រះ​យេហូវ៉ា​ខុស​គ្នា​យ៉ាង​ណា​ពី​ព្រះ​ឯ​ទៀត​ទាំង​អស់​ដែល​មនុស្ស​គោរព​ប្រណិប័តន៍?

  • ហេតុ​អ្វី​យើង​គួរ​ប្រើ​ឈ្មោះ​របស់​ព្រះ?

  • តើ​អ្វី​បញ្ជាក់​ថា​ព្រះ​យេហូវ៉ា​ចង់​ឲ្យ​អ្នក​ទៅ​ជា​មិត្ត​របស់​លោក?

គោល​ដៅ

ស្វែង​យល់​ថែម​ទៀត

សូម​ពិចារណា​មូលហេតុ​ប្រាំ​យ៉ាង​ដែល​យើង​អាច​ជឿ​ជាក់​ថា​ពិត​ជា​មាន​ព្រះ​មែន។

«​តើ​ពិត​ជា​មាន​ព្រះ​ឬ​ទេ?​»​ ​(​អត្ថបទ​ក្នុង​គេហទំព័រ​)

ហេតុ​អ្វី​ជា​ការ​សម​ហេតុ​សម​ផល​ឲ្យ​យើង​ជឿ​ថា​មាន​ព្រះ​យេហូវ៉ា​នៅ​គ្រប់​សម័យកាល?

«​តើ​អ្នក​ណា​បង្កើត​ព្រះ?​»​ ​(​ទស្សនាវដ្ដី​ប៉ម​យាម ថ្ងៃ​ទី​១ ខែ​សីហា ឆ្នាំ​២០១៤​)

សូម​រៀន​អំពី​មូលហេតុ​ដែល​យើង​គួរ​ប្រើ​ឈ្មោះ​របស់​ព្រះ ទោះ​ជា​យើង​មិន​ដឹង​ប្រាកដ​របៀប​ហៅ​ឈ្មោះ​របស់​លោក​តាម​ភាសា​ដើម​ក៏​ដោយ។

«​តើ​ព្រះ​យេហូវ៉ា​ជា​នរណា?​»​ ​(​អត្ថបទ​ក្នុង​គេហទំព័រ​)

តើ​ការ​ហៅ​ឈ្មោះ​របស់​ព្រះ​សំខាន់​ឬ​ទេ? សូម​មើល​មូលហេតុ​ដែល​យើង​ដឹង​ថា​លោក​មាន​ឈ្មោះ​តែ​មួយ​ប៉ុណ្ណោះ។

តើ​ព្រះ​មាន​ឈ្មោះ​ប៉ុន្មាន? ​(​អត្ថបទ​ក្នុង​គេហទំព័រ​)

a ដើម្បី​បាន​ព័ត៌មាន​ថែម​ទៀត​អំពី​អត្ថន័យ​ឈ្មោះ​របស់​ព្រះ និង​មូលហេតុ​ដែល​សេចក្ដី​បក​ប្រែ​គម្ពីរ​ខ្លះ​បាន​ដក​ឈ្មោះ​របស់​ព្រះ​ចេញ សូម​មើលសេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក​៤ ក្នុង​គម្ពីរ​បរិសុទ្ធ​សេចក្ដី​បក​ប្រែ​ពិភព​លោក​ថ្មី។