លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

មេ​រៀន​ទី​១៨

របៀបសម្គាល់គ្រិស្តសាសនិកពិត

របៀបសម្គាល់គ្រិស្តសាសនិកពិត

មនុស្ស​រាប់​ពាន់​លាន​នាក់​អះអាង​ថា​ពួក​គេ​ជា​គ្រិស្ត​សាសនិក។ ប៉ុន្តែ ពួក​គេ​មាន​ជំនឿ​ខុស​គ្នា ហើយ​ក៏​មាន​ខ្នាត​តម្រា​សីលធម៌​ខុស​គ្នា​ដែរ។ ដូច្នេះ តើ​យើង​អាច​សម្គាល់​គ្រិស្ត​សាសនិក​ពិត​តាម​របៀប​ណា?

១. តើ​គ្រិស្ត​សាសនិក​ជា​អ្នក​ណា?

គ្រិស្ត​សាសនិក​ជា​អ្នក​កាន់​តាម​លោក​យេស៊ូ​គ្រិស្ត។ (​សូម​អាន សកម្មភាព ១១:២៦​) តើ​ពួក​គេ​បង្ហាញ​យ៉ាង​ណា​ថា​ពួក​គេ​ជា​អ្នក​កាន់​តាម​លោក​យេស៊ូ? លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា​៖ ​«​ប្រសិន​បើ​អ្នក​រាល់​គ្នា​ធ្វើ​តាម​សេចក្ដី​បង្រៀន​របស់​ខ្ញុំ​ជា​និច្ច នោះ​អ្នក​រាល់​គ្នា​ពិត​ជា​អ្នក​កាន់​តាម​ខ្ញុំ​មែន​»។ (​យ៉ូហាន ៨:៣១​) ដូច្នេះ គ្រិស្ត​សាសនិក​ពិត​បង្ហាញ​ថា​ពួក​គេ​ជា​អ្នក​កាន់​តាម​លោក​យេស៊ូ ដោយ​ធ្វើ​តាម​សេចក្ដី​បង្រៀន​របស់​លោក។ អ្វី​ដែល​លោក​យេស៊ូ​បង្រៀន​មាន​មូលដ្ឋាន​លើ​គម្ពីរ ដូច្នេះ​ជំនឿ​របស់​គ្រិស្ត​សាសនិក​ពិត​ក៏​មាន​មូលដ្ឋាន​លើ​គម្ពីរ​ដែរ។​—សូម​អាន លូកា ២៤:២៧

២. តើ​គ្រិស្ត​សាសនិក​ពិត​បង្ហាញ​សេចក្ដី​ស្រឡាញ់​តាម​របៀប​ណា​ខ្លះ?

លោក​យេស៊ូ​បាន​ប្រាប់​អ្នក​កាន់​តាម​លោក​ថា​៖ ​«​[​ចូរ​]​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក ដូច​ខ្ញុំ​បាន​ស្រឡាញ់​អ្នក​រាល់​គ្នា​»។ (​យ៉ូហាន ១៥:១២​) តើ​លោក​យេស៊ូ​បាន​បង្ហាញ​យ៉ាង​ណា​ថា​លោក​ស្រឡាញ់​អ្នក​កាន់​តាម​លោក? លោក​បាន​ចំណាយ​ពេល​ជា​មួយ​នឹង​ពួក​គេ លើក​ទឹក​ចិត្ត​ពួក​គេ និង​ជួយ​ពួក​គេ។ លោក​ថែម​ទាំង​បាន​លះ​បង់​ជីវិត​ដើម្បី​ពួក​គេ​ទៀត​ផង។ (​យ៉ូហាន​ទី​១ ៣:១៦​) ដូច​គ្នា​ដែរ គ្រិស្ត​សាសនិក​ពិត​មិន​គ្រាន់​តែ​និយាយ​ថា​ស្រឡាញ់​គ្នា​ប៉ុណ្ណោះ​ទេ តែ​ពួក​គេ​ក៏​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​គ្នា​ដែរ។

៣. តើ​គ្រិស្ត​សាសនិក​ពិត​ជាប់​រវល់​ក្នុង​កិច្ច​ការ​អ្វី?

លោក​យេស៊ូ​បាន​ឲ្យ​ភារកិច្ច​មួយ​ដល់​ពួក​អ្នក​កាន់​តាម​លោក គឺ​«​លោក​ចាត់​ពួក​គាត់​ឲ្យ​ទៅ​ផ្សព្វ​ផ្សាយ​អំពី​រាជាណាចក្រ​របស់​ព្រះ​»។ (​លូកា ៩:២​) គ្រិស្ត​សាសនិក​នៅ​សម័យ​មុន​មិន​គ្រាន់​តែ​ផ្សព្វ​ផ្សាយ​នៅ​កន្លែង​គោរព​ប្រណិប័តន៍​របស់​ពួក​គេ​ប៉ុណ្ណោះ​ទេ តែ​ក៏​ផ្សព្វ​ផ្សាយ​នៅ​កន្លែង​សាធារណៈ និង​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ​ដែរ។ (​សូម​អាន សកម្មភាព ៥:៤២; ១៧:១៧​) ស្រដៀង​គ្នា​ដែរ នៅ​សព្វ​ថ្ងៃ​នេះ គ្រិស្ត​សាសនិក​ពិត​ផ្សព្វ​ផ្សាយ​សេចក្ដី​ពិត​ក្នុង​គម្ពីរ​ដល់​មនុស្ស​នៅ​គ្រប់​ទី​កន្លែង។ ពួក​គេ​ស្រឡាញ់​អ្នក​ជិត​ខាង ដូច្នេះ​ពួក​គេ​សប្បាយ​ចិត្ត​ចំណាយ​ពេល​វេលា​និង​កម្លាំង ដើម្បី​ប្រាប់​អ្នក​ទាំង​នោះ​អំពី​ព័ត៌មាន​ក្នុង​គម្ពីរ​ដែល​ផ្ដល់​សេចក្ដី​សង្ឃឹម​និង​ការ​សម្រាល​ទុក្ខ។​—ម៉ាកុស ១២:៣១

បង្កើន​ចំណេះ

សូម​ពិចារណា​អំពី​ភាព​ខុស​គ្នា​រវាង​គ្រិស្ត​សាសនិក​ពិត និង​មនុស្ស​ដែល​មិន​ធ្វើ​តាម​សេចក្ដី​បង្រៀន​និង​គំរូ​របស់​លោក​យេស៊ូ។

៤. ពួក​គេ​ស្វែង​រក​សេចក្ដី​ពិត​ក្នុង​គម្ពីរ

គ្រិស្ត​សាសនិក​នៅ​សម័យ​មុន​បាន​ឲ្យ​តម្លៃ​ចំពោះ​បណ្ដាំ​របស់​ព្រះ

មិន​មែន​អស់​អ្នក​ដែល​អះអាង​ថា​ជា​គ្រិស្ត​សាសនិក ឲ្យ​តម្លៃ​ចំពោះ​សេចក្ដី​ពិត​ក្នុង​គម្ពីរ​ទេ។ លេង​វីដេអូ រួច​ពិភាក្សា​សំណួរ​ដូច​ត​ទៅ​៖

  • តើ​វិហារ​មួយ​ចំនួន​ដែល​អះអាង​ថា​ជា​គ្រិស្ត​សាសនិក​បាន​បង្រៀន​អ្វី​ខ្លះ ដែល​ខុស​ពី​សេចក្ដី​បង្រៀន​របស់​លោក​យេស៊ូ?

លោក​យេស៊ូ​បាន​បង្រៀន​សេចក្ដី​ពិត​ពី​បណ្ដាំ​របស់​ព្រះ។ សូម​អាន យ៉ូហាន ១៨:៣៧ រួច​ពិភាក្សា​សំណួរ​នេះ​៖

  • តាម​រយៈ​ប្រសាសន៍​របស់​លោក​យេស៊ូ តើ​យើង​អាច​សម្គាល់​ថា​អ្នក​ណា​ជា​គ្រិស្ត​សាសនិក​«​នៅ​ខាង​សេចក្ដី​ពិត​»​?

៥. ពួក​គេ​ផ្សព្វ​ផ្សាយ​សេចក្ដី​ពិត​ក្នុង​គម្ពីរ

គ្រិស្ត​សាសនិក​នៅ​សម័យ​មុន​ផ្សព្វ​ផ្សាយ​ដល់​អ្នក​ឯ​ទៀត

មុន​ពេល​លោក​យេស៊ូ​ឡើង​ទៅ​ស្ថាន​សួគ៌ លោក​បាន​ឲ្យ​ភារកិច្ច​មួយ​ដល់​ពួក​អ្នក​កាន់​តាម​លោក ជា​ភារកិច្ច​ដែល​ពួក​គេ​ត្រូវ​បន្ត​ធ្វើ​រហូត​ដល់​សព្វ​ថ្ងៃ។ សូម​អាន ម៉ាថាយ ២៨:១៩, ២០ និង​សកម្មភាព ១:៨ រួច​ពិភាក្សា​សំណួរ​នេះ​៖

  • តើ​កិច្ច​ការ​ផ្សព្វ​ផ្សាយ​នេះ​នឹង​ត្រូវ​ធ្វើ​ឡើង​ដល់​កម្រិត​ណា?

៦. ពួក​គេ​ធ្វើ​តាម​អ្វី​ដែល​ពួក​គេ​ផ្សព្វ​ផ្សាយ

តើ​អ្វី​បាន​ធ្វើ​ឲ្យ​បុរស​ម្នាក់​ឈ្មោះ​ថំ ជឿ​ជាក់​ថា​គាត់​បាន​រក​ឃើញ​គ្រិស្ត​សាសនិក​ពិត? លេង​វីដេអូ រួច​ពិភាក្សា​សំណួរ​ដូច​ត​ទៅ​៖

  • ក្នុង​វីដេអូ តើ​អ្វី​បាន​ធ្វើ​ឲ្យ​ថំ​អស់​សង្ឃឹម​ចំពោះ​សាសនា?

  • ហេតុ​អ្វី​គាត់​ជឿ​ជាក់​ថា​គាត់​បាន​រក​ឃើញ​សេចក្ដី​ពិត?

ការ​ប្រព្រឹត្ត​សំខាន់​ជាង​ពាក្យ​សម្ដី។ សូម​អាន ម៉ាថាយ ៧:២១ រួច​ពិភាក្សា​សំណួរ​នេះ​៖

  • យោង​តាម​ប្រសាសន៍​របស់​លោក​យេស៊ូ ហេតុ​អ្វី​មិន​គ្រប់​គ្រាន់​ទេ បើ​គ្រាន់​តែ​អះអាង​ថា​ជា​អ្នក​កាន់​តាមលោក?

៧. ពួក​គេ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក

គ្រិស្ត​សាសនិក​នៅ​សម័យ​មុន​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក

តើ​គ្រិស្ត​សាសនិក ពិត​ជា​ហ៊ាន​ប្រថុយ​ជីវិត​ដើម្បី​គ្រិស្ត​សាសនិក​ដូច​គ្នា​ឬ​ទេ? លេង​វីដេអូ រួច​ពិភាក្សា​សំណួរ​ដូច​ត​ទៅ​៖

  • ក្នុង​វីដេអូ តើ​អ្វី​បាន​ជំរុញ​ចិត្ត​ឡ​យ​ឲ្យ​ប្រថុយ​ជីវិត​ដើម្បី​យ៉ូហាន​សិន?

  • តើ​អ្នក​គិត​ថា​ការ​ប្រព្រឹត្ត​របស់​គាត់​បង្ហាញ​ថា​គាត់​ជា​គ្រិស្ត​សាសនិក​ពិត​ឬ​ទេ?

សូម​អាន យ៉ូហាន ១៣:៣៤, ៣៥ រួច​ពិភាក្សា​សំណួរ​ដូច​ត​ទៅ​៖

  • តើ​អ្នក​កាន់​តាម​លោក​យេស៊ូ (​ឬ​គ្រិស្ត​សាសនិក​ពិត​) ប្រព្រឹត្ត​យ៉ាង​ណា​ចំពោះ​មនុស្ស​ដែល​មាន​ពណ៌​សម្បុរ​ឬ​មាន​ជាតិ​សាសន៍​ខុស​ពី​ខ្លួន?

  • តើ​ពួក​គេ​ធ្វើ​យ៉ាង​ណា​ក្នុង​អំឡុង​ពេល​មាន​សង្គ្រាម?

មនុស្ស​ខ្លះ​និយាយ​ថា​៖ ​«​គ្រិស្ត​សាសនា​ធ្វើ​អំពើ​អាក្រក់​ច្រើន​ណាស់ តើ​ពួក​គេ​អាច​ជា​សាសនា​ពិត​យ៉ាង​ដូច​ម្ដេច​បាន?​»។

  • ស្ដី​អំពី​របៀប​សម្គាល់​គ្រិស្ត​សាសនិក​ពិត តើ​អ្នក​អាច​បង្ហាញ​ខ​គម្ពីរ​មួយ​ណា​ដល់​អ្នក​ឯ​ទៀត?

សេចក្ដី​សង្ខេប

គ្រិស្ត​សាសនិក​ពិត​ធ្វើ​តាម​សេចក្ដី​បង្រៀន​ក្នុង​គម្ពីរ បង្ហាញ​សេចក្ដី​ស្រឡាញ់​ដែល​មិន​គិត​ប្រយោជន៍​ខ្លួន និង​ផ្សព្វ​ផ្សាយ​សេចក្ដី​ពិត​ក្នុង​គម្ពីរ។

រៀន​សា​ឡើង​វិញ

  • តើ​ជំនឿ​របស់​គ្រិស្ត​សាសនិក​ពិត មាន​មូលដ្ឋាន​លើ​អ្វី?

  • តើ​គុណ​សម្បត្តិ​អ្វី​ដែល​សម្គាល់​គ្រិស្ត​សាសនិក​ពិត?

  • តើ​គ្រិស្ត​សាសនិក​ពិត​ធ្វើ​កិច្ច​ការ​អ្វី?

គោល​ដៅ

ស្វែង​យល់​ថែម​ទៀត

សូម​រៀន​ថែម​ទៀត​អំពី​មនុស្ស​មួយ​ក្រុម​ដែល​ខំ​ព្យាយាម​ធ្វើ​តាម​គំរូ​និង​សេចក្ដី​បង្រៀន​របស់​លោក​យេស៊ូ​គ្រិស្ត។

តើ​សាក្សី​ព្រះ​យេហូវ៉ា​ជា​អ្នក​ណា? (១:១៣)

សូម​មើល​អ្វី​ដែល​បាន​ធ្វើ​ឲ្យ​អតីត​ដូន​ជី​ម្នាក់​រក​ឃើញ​ក្រុម​គ្រួសារ​រួម​ជំនឿ។

«​ពួក​គាត់​បាន​ប្រើ​គម្ពីរ​ឆ្លើយ​សំណួរ​ទាំង​អស់!​»​ ​(​ទស្សនាវដ្ដី​ប៉ម​យាម ខែ​កក្កដា–កញ្ញា ឆ្នាំ​២០១៤​)

សូម​រៀន​អំពី​របៀប​ដែល​គ្រិស្ត​សាសនិក​ពិត​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​បង​ប្អូន​រួម​ជំនឿ​ដែល​ត្រូវ​ការ​ជំនួយ។

ការ​ផ្ដល់​ជំនួយ​ដល់​បង​ប្អូន​ពេល​មាន​គ្រោះ​មហន្ដរាយ​ធម្មជាតិ (​ឈុត​ខ្លី​)​ (៣:៥៧)

សូម​ពិនិត្យ​មើល​អ្វី​ដែល​គ្រិស្ត​សាសនិក​នៅ​សម័យ​ដើម​និង​គ្រិស្ត​សាសនិក​នៅ​សព្វ​ថ្ងៃ​បាន​ធ្វើ​ដូច​គ្នា ពោល​គឺ​អ្វី​ដែល​លោក​យេស៊ូ​បាន​ប្រាប់​ថា​ជា​សញ្ញា​សម្គាល់​នៃ​ពួក​អ្នក​កាន់​តាម​លោក។

«​តើ​អ្វី​ជា​សញ្ញា​សម្គាល់​នៃ​គ្រិស្ត​សាសនា​ពិត?​»​ ​(​ទស្សនាវដ្ដី​ប៉ម​យាម ខែ​តុលា–ធ្នូ ឆ្នាំ​២០១២​)