លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

មេ​រៀន​ទី​៣៤

តើយើងអាចធ្វើអ្វីខ្លះដើម្បីបង្ហាញថាយើងស្រឡាញ់ព្រះយេហូវ៉ា?

តើយើងអាចធ្វើអ្វីខ្លះដើម្បីបង្ហាញថាយើងស្រឡាញ់ព្រះយេហូវ៉ា?

តើ​អ្នក​ស្រឡាញ់​ព្រះ​យេហូវ៉ា​ខ្លាំង​ជាង​ពេល​ដែល​អ្នក​ទើប​ចាប់​ផ្ដើម​រៀន​គម្ពីរ​ឬ​ទេ? តើ​អ្នក​ចង់​បន្ត​ពង្រឹង​ចំណង​មិត្តភាព​ជា​មួយ​នឹង​លោក​ទេ? បើ​ដូច្នោះ​មែន សូម​ចាំ​ថា​ពេល​ព្រះ​យេហូវ៉ា​ឃើញ​អ្នក​ស្រឡាញ់​លោក​កាន់​តែ​ខ្លាំង នោះ​លោក​នឹង​ស្រឡាញ់​ហើយ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អ្នក​កាន់​តែ​ខ្លាំង​ដែរ។ តើ​អ្នក​អាច​ធ្វើ​អ្វី​ខ្លះ​ដើម្បី​បង្ហាញ​ថា​អ្នក​ស្រឡាញ់​លោក?

១. តើ​យើង​អាច​ធ្វើ​អ្វី​ខ្លះ​ដើម្បី​បង្ហាញ​ថា​យើង​ស្រឡាញ់​ព្រះ​យេហូវ៉ា?

យើង​បង្ហាញ​ថា​យើង​ស្រឡាញ់​ព្រះ​យេហូវ៉ា ដោយ​ស្ដាប់​បង្គាប់​លោក។ (​សូម​អាន យ៉ូហាន​ទី​១ ៥:៣​) លោក​មិន​បង្ខំ​អ្នក​ណា​ម្នាក់​ឲ្យ​ស្ដាប់​បង្គាប់​លោក​ទេ។ ផ្ទុយ​ទៅ​វិញ លោក​ផ្ដល់​ឱកាសឲ្យយើង​ម្នាក់​ៗ​សម្រេច​ចិត្ត​ថា យើង​នឹង​ស្ដាប់​បង្គាប់​លោក​ឬ​យ៉ាង​ណា។ ហេតុ​អ្វី​ព្រះ​យេហូវ៉ា​ផ្ដល់​ឱកាស​ឲ្យ​យើង? ពីព្រោះ​លោក​ចង់​ឲ្យ​យើង​«​ស្ដាប់​បង្គាប់​យ៉ាង​ស្មោះ​អស់​ពី​ចិត្ត​»។ (​រ៉ូម ៦:១៧​) នេះ​មាន​ន័យ​ថា លោក​ចង់​ឲ្យ​អ្នក​ស្ដាប់​បង្គាប់​លោក ដោយ​សារ​អ្នក​ស្រឡាញ់​លោក មិន​មែន​ដោយ​សារ​អ្នក​ត្រូវ​តែ​ស្ដាប់​លោក​ទេ។ ផ្នែក​ទី​៣​និង​ទី​៤​ក្នុង​សៀវភៅ​នេះ​បាន​ត្រូវ​រៀបចំ​ឡើង ដើម្បី​ជួយ​អ្នក​ឲ្យ​បង្ហាញ​ថា​អ្នក​ស្រឡាញ់​ព្រះ​យេហូវ៉ា ដោយ​ធ្វើ​អ្វី​ដែល​លោក​ពេញ​ចិត្ត និង​ជៀស​វាង​ពី​អ្វី​ដែល​លោក​មិន​ពេញ​ចិត្ត។

២. ហេតុ​អ្វី​ប្រហែល​ជា​យើង​ពិបាក​បង្ហាញ​ថា​យើង​ស្រឡាញ់​ព្រះ​យេហូវ៉ា?

គម្ពីរ​ចែង​ថា​៖ ​«​មនុស្ស​សុចរិត​ជួប​ទុក្ខ​លំបាក​ជា​ច្រើន​»។ (​ចម្រៀង​សរសើរ​ព្រះ ៣៤:១៩​) ជា​ឧទាហរណ៍ យើង​ទាំង​អស់​គ្នា​មាន​ភាព​មិន​ល្អ​ឥត​ខ្ចោះ។ យើង​ក៏​ប្រហែល​ជា​ប្រឈម​មុខ​នឹង​បញ្ហា​សេដ្ឋកិច្ច ភាព​អយុត្តិធម៌ និង​ការ​ពិបាក​ផ្សេង​ៗ​ដែរ។ ពេល​យើង​ជួប​ទុក្ខ​លំបាក យើង​ប្រហែល​ជា​មិន​ស្រួល​ស្ដាប់​បង្គាប់​ព្រះ​យេហូវ៉ា​ទេ។ ជួន​កាល ការ​ធ្វើ​អ្វី​ដែល​លោក​មិន​ពេញ​ចិត្ត​គឺ​ស្រួល​ជាង។ ប៉ុន្តែ ពេល​អ្នក​ធ្វើ​តាម​បង្គាប់​របស់​ព្រះ​យេហូវ៉ា​យ៉ាង​ស្មោះ​ត្រង់ នោះ​បង្ហាញ​ថា​អ្នក​ស្រឡាញ់​លោក​ខ្លាំង​ជាង​អ្វី​ឯ​ទៀត​ទាំង​អស់ ហើយ​ក៏​បង្ហាញ​ថា​អ្នក​មាន​ភក្ដី​ភាព​ចំពោះ​លោក​ដែរ។ ជា​លទ្ធផល លោក​នឹង​បង្ហាញ​ភក្ដី​ភាព​ចំពោះ​អ្នក​វិញ។ លោក​នឹង​មិន​បោះ​បង់​ចោល​អ្នក​ទេ។​—សូម​អាន ចម្រៀង​សរសើរ​ព្រះ ៤:៣

បង្កើន​ចំណេះ

សូម​ពិចារណា​អំ​ពី​មូលហេតុ​ដែល​ការ​ស្ដាប់​បង្គាប់​របស់​អ្នក​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​សប្បាយ​ចិត្ត និង​អំ​ពី​អ្វី​ដែល​អាច​ជួយ​អ្នកឲ្យ​បន្ដ​ស្មោះ​ត្រង់​ចំពោះ​លោក។

៣. ការ​ចោទ​ប្រកាន់​មួយ​ដែល​ជាប់​ទាក់​ទង​នឹង​អ្នក

ក្នុង​គម្ពីរ​នៅ​សៀវភៅ​យ៉ូប សាថាន​បាន​ធ្វើ​ការ​ចោទ​ប្រកាន់​មួយ។ វា​មិន​គ្រាន់​តែ​ចោទ​ប្រកាន់​យ៉ូប​ប៉ុណ្ណោះ​ទេ តែ​វា​ក៏​ចោទ​ប្រកាន់​មនុស្ស​ទាំង​អស់​ដែល​ចង់​បម្រើ​ព្រះ​យេហូវ៉ា​ដែរ។ សូម​អាន យ៉ូប ១:​១, ៦–២:១០ រួច​ពិភាក្សា​សំណួរ​ដូច​ត​ទៅ​៖

  • តើ​សាថាន​បាន​អះអាង​ថា​យ៉ូប​ស្ដាប់​បង្គាប់​ព្រះ​យេហូវ៉ា​ដោយ​សារ​អ្វី? (​សូម​មើល យ៉ូប ១:៩​-​១១​)

  • តើ​សាថាន​និយាយ​យ៉ាង​ណា​អំ​ពី​មនុស្ស​ទាំង​អស់ រួម​ទាំង​អ្នក​ដែរ? (​សូម​មើល យ៉ូប ២:៤​)

សូម​អាន យ៉ូប ២៧:៥​ខ រួច​ពិភាក្សា​សំណួរ​នេះ​៖

  • តើ​យ៉ូប​បាន​បញ្ជាក់​យ៉ាង​ណា​ថា​គាត់​ពិត​ជា​ស្រឡាញ់​ព្រះ​យេហូវ៉ា?

យ៉ូប​បង្ហាញ​ថា​គាត់​ស្រឡាញ់​ព្រះ​យេហូវ៉ា ដោយ​រក្សា​ភក្ដី​ភាព​ចំពោះ​លោក

យើង​បង្ហាញ​ថា​យើង​ស្រឡាញ់​ព្រះ​យេហូវ៉ា ដោយ​រក្សា​ភក្ដី​ភាព​ចំពោះ​លោក

៤. ចូរ​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​ត្រេក​អរ

សូម​អាន សុភាសិត ២៧:១១ រួច​ពិភាក្សា​សំណួរ​ដូច​ត​ទៅ​៖

  • ពេល​អ្នក​បង្ហាញ​ថា​អ្នក​មាន​ប្រាជ្ញា​ដោយ​ស្ដាប់​បង្គាប់​ព្រះ​យេហូវ៉ា តើ​លោក​មាន​អារម្មណ៍​យ៉ាង​ណា? ហេតុ​អ្វី?

៥. អ្នក​អាច​បង្ហាញ​ភក្ដី​ភាព​ចំពោះ​ព្រះ​យេហូវ៉ា

សេចក្ដី​ស្រឡាញ់​ដែល​យើង​មាន​ចំពោះ​ព្រះ​យេហូវ៉ា​ជំរុញ​ចិត្ត​យើង​ឲ្យ​ប្រាប់​អ្នក​ឯ​ទៀត​អំ​ពី​លោក។ ភក្ដី​ភាព​ដែល​យើង​មាន​ចំពោះ​លោក​ជំរុញ​ចិត្ត​យើង​ឲ្យ​ធ្វើ​ដូច្នេះ ទោះ​ជា​មិន​ងាយ​ស្រួល​ក៏​ដោយ។ លេង​វីដេអូ រួច​ពិភាក្សា​សំណួរ​ដូច​ត​ទៅ​៖

  • តើ​អ្នក​ធ្លាប់​គិត​ថា​អ្នក​ពិបាក​ប្រាប់​មនុស្ស​ឯ​ទៀត​អំ​ពី​ព្រះ​យេហូវ៉ា​ឬ​ទេ?

  • ក្នុង​វីដេអូ តើ​អ្វី​បាន​ជួយ​គ្រេសិន​ឲ្យ​យក​ឈ្នះ​ការ​ភ័យ​ខ្លាច?

បើ​យើង​ស្រឡាញ់​អ្វី​ដែល​ព្រះ​យេហូវ៉ា​ស្រឡាញ់ ហើយ​ស្អប់​អ្វី​ដែល​លោក​ស្អប់ នោះ​ងាយ​ស្រួល​ជាង​ឲ្យ​យើង​បង្ហាញ​ភក្ដី​ភាព​ចំពោះ​លោក។ សូម​អាន ចម្រៀង​សរសើរ​ព្រះ ៩៧:១០ រួច​ពិភាក្សា​សំណួរ​ដូច​ត​ទៅ​៖

  • យោង​តាម​អ្វី​ដែល​អ្នក​បាន​រៀន តើ​ព្រះ​យេហូវ៉ា​ស្រឡាញ់​អ្វី​ខ្លះ? តើ​លោក​ស្អប់​អ្វី​ខ្លះ?

  • តើ​តាម​របៀប​ណា​អ្នក​អាច​រៀន​ស្រឡាញ់​អ្វី​ដែល​ល្អ ហើយ​ស្អប់​អ្វី​ដែល​អាក្រក់?

៦. ពេល​យើង​ស្ដាប់​បង្គាប់​ព្រះ​យេហូវ៉ា យើង​ទទួល​ប្រយោជន៍

ការ​ស្ដាប់​បង្គាប់​ព្រះ​យេហូវ៉ា​គឺ​តែង​តែ​ជា​អ្វី​ដែល​ល្អ​បំផុត។ សូម​អាន អេសាយ ៤៨:១៧, ១៨ រួច​ពិភាក្សា​សំណួរ​ដូច​ត​ទៅ​៖

  • តាម​ទស្សនៈ​របស់​អ្នក តើ​យើង​អាច​ទុក​ចិត្ត​ថា​ព្រះ​យេហូវ៉ា​តែង​តែ​ដឹង​ច្បាស់​នូវ​អ្វី​ដែល​ល្អ​បំផុត​សម្រាប់​យើង​ឬ​ទេ? ហេតុ​អ្វី?

  • រហូត​មក​ដល់​ពេល​នេះ តើ​អ្នក​បាន​ទទួល​ប្រយោជន៍​អ្វី​ខ្លះ​ពី​ការ​រៀន​អំ​ពី​គម្ពីរ​និង​អំ​ពី​ព្រះ​យេហូវ៉ា​ដែល​ជា​ព្រះ​ពិត?

មនុស្ស​ខ្លះ​និយាយ​ថា​៖ ​«​អ្វី​ដែល​ខ្ញុំ​ធ្វើ​មិន​សំខាន់​ចំពោះ​ព្រះ​ទេ​»។

  • តើ​អ្នក​អាច​ប្រើ​បទ​គម្ពីរ​មួយ​ណា ដើម្បី​បង្ហាញ​ថា​ការ​ប្រព្រឹត្ត​របស់​យើង​ប៉ះ​ពាល់​អារម្មណ៍​របស់​ព្រះ​យេហូវ៉ា?

សេចក្ដី​សង្ខេប

អ្នក​អាច​បង្ហាញ​ថា​អ្នក​ស្រឡាញ់​ព្រះ​យេហូវ៉ា​ដោយ​ស្ដាប់​បង្គាប់​លោក និង​ដោយ​រក្សា​ភក្ដី​ភាព​ចំពោះ​លោក ទោះ​ជា​មាន​ការ​ពិបាក​ក៏​ដោយ។

រៀន​សា​ឡើង​វិញ

  • តើ​អ្នក​បាន​ទាញ​មេ​រៀន​អ្វី​ពី​គំរូ​របស់​យ៉ូប?

  • តើ​អ្នក​នឹង​ធ្វើ​អ្វី​ខ្លះ​ដើម្បី​បញ្ជាក់​ថា​អ្នក​ស្រឡាញ់​ព្រះ​យេហូវ៉ា?

  • តើ​អ្វី​នឹង​ជួយ​អ្នក​ឲ្យ​រក្សា​ភក្ដី​ភាព​ចំពោះ​ព្រះ​យេហូវ៉ា?

គោល​ដៅ

ស្វែង​យល់​ថែម​ទៀត

សូម​ពិចារណា​អំពី​របៀប​ដែល​អ្នក​អាច​រក្សា​ភក្ដី​ភាព​ចំពោះ​ព្រះ​យេហូវ៉ា​និង​ចំពោះ​ក្រុម​ជំនុំ។

«​លោក​បង្ហាញ​ភក្ដី​ភាព​ចំពោះ​អ្នក​ដែល​មាន​ភក្ដី​ភាព​»​ (១៦:៤៩)

សូម​រៀន​ថែម​ទៀត​អំ​ពី​អ្វី​ដែល​សាថាន​បាន​ចោទ​ប្រកាន់​មនុស្ស។

«​យ៉ូប​រក្សា​ចិត្ត​ស្មោះ​គ្រប់​លក្ខណៈ​»​ ​(​គម្ពីរ​បរិសុទ្ធ តើ​រៀប​រាប់​អំពី​អ្វី? ភាគ​ទី​៦​)

សូម​ពិចារណា​អំពី​របៀប​ដែល​កូន​ក្មេង​អាច​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះ​យេហូវ៉ា។

ចូរ​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​រីករាយ! (៨:១៦)

តើ​មនុស្ស​វ័យ​ក្មេង​ដែល​ប្រឈម​មុខ​ការ​បង្ខំ​ពី​មនុស្ស​ស្រករ​គ្នា អាច​រក្សា​ភក្ដី​ភាព​ចំពោះ​ព្រះ​យ៉ាង​ដូច​ម្ដេច?

ចូរ​យក​ឈ្នះ​ការ​បង្ខំ​ពី​មនុស្ស​ស្រករ​គ្នា! (៣:៥៩)