លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

មេ​រៀន​ទី​៤៨

ចូរជ្រើសរើសមិត្តភក្តិដោយប្រាជ្ញា

ចូរជ្រើសរើសមិត្តភក្តិដោយប្រាជ្ញា

ក្នុង​គ្រា​សប្បាយ មិត្ត​ជិត​ស្និទ្ធ​ធ្វើ​ឲ្យ​យើង​កាន់​តែ​រីករាយ ហើយ​ក្នុង​គ្រា​លំបាក ពួក​គេ​ជួយ​យើង​ឲ្យ​កាន់​តែ​រឹង​មាំ។ ប៉ុន្តែ គម្ពីរ​ព្រមាន​យើង​ថា​មិន​មែន​មនុស្ស​ទាំង​អស់​សុទ្ធ​តែ​ជា​មិត្ត​ភក្ដិ​ល្អ​ទេ។ ដូច្នេះ តើ​តាម​របៀប​ណា​អ្នក​អាច​ជ្រើស​រើស​បាន​មិត្ត​ភក្តិ​ល្អ? សូម​ពិចារណា​សំណួរ​ដូច​ត​ទៅ​៖

១. តើ​មិត្ត​ភក្តិ​ដែល​អ្នក​ជ្រើស​រើស​នឹង​មាន​ឥទ្ធិពល​យ៉ាង​ណា​មក​លើ​អ្នក?

ជា​ធម្មតា បើ​យើង​ចំណាយ​ពេល​ច្រើន​ជា​មួយ​នឹង​អ្នក​ណា យើង​ទំនង​ជា​មាន​លក្ខណៈ​ដូច​អ្នក​នោះ។ ពួក​គេ​អាច​មាន​ឥទ្ធិពល​ល្អ​ឬ​អាក្រក់​មក​លើ​យើង ទោះ​ជា​យើង​ចំណាយ​ពេល​ជា​មួយ​នឹង​ពួក​គេ​ដោយ​ផ្ទាល់ ឬ​តាម​បណ្ដាញ​គេហទំព័រ​ក៏​ដោយ។ ដូច​ខ​គម្ពីរ​ចែង​ថា​៖ ​«​អ្នក​ដែល​សេព​គប់​មនុស្ស​មាន​ប្រាជ្ញា​នឹង​មាន​ប្រាជ្ញា​ដែរ តែ​អ្នក​ដែល​សេព​គប់​មនុស្ស​ល្ងី​ល្ងើ​[​អ្នក​ដែល​មិន​ស្រឡាញ់​ព្រះ​យេហូវ៉ា​]​នឹង​ជួប​បញ្ហា​»។ (​សុភាសិត ១៣:២០​) មិត្ត​ភក្តិ​ដែល​ស្រឡាញ់​និង​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​អាច​ជួយ​យើង​ឲ្យ​មាន​ចំណង​មិត្តភាព​ជិត​ស្និទ្ធ​ជា​មួយ​នឹង​លោក ព្រម​ទាំង​ជួយ​យើង​ឲ្យ​ធ្វើ​ការ​សម្រេច​ចិត្ត​ល្អ។ ប៉ុន្តែ បើ​យើង​មាន​មិត្ត​ជិត​ស្និទ្ធ​ដែល​មិន​ស្រឡាញ់​ព្រះ​យេហូវ៉ា នោះ​ពួក​គេ​អាច​នាំ​យើង​ឲ្យ​ចេញ​ឆ្ងាយ​ពី​លោក។ ហេតុ​នេះ គម្ពីរ​លើក​ទឹក​ចិត្ត​យើង​ឲ្យ​ជ្រើស​រើស​មិត្ត​ភក្តិ​ដោយ​ប្រាជ្ញា! ពេល​យើង​មាន​មិត្ត​ភក្តិ​ដែល​ស្រឡាញ់​ព្រះ​យេហូវ៉ា ពួក​គេ​នឹង​មាន​ឥទ្ធិពល​ល្អ​មក​លើ​យើង ហើយ​យើង​ក៏​នឹង​មាន​ឥទ្ធិពល​ល្អ​ទៅ​លើ​ពួក​គេ​វិញ​ដែរ។ យើង​អាច​«​បន្ត​លើក​ទឹក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​ពង្រឹង​កម្លាំង​គ្នា​ទៅ​វិញ​ទៅ​មក​»។​—ថែស្សាឡូនិច​ទី​១ ៥:១១

២. តើ​មិត្ត​ភក្តិ​ដែល​អ្នក​ជ្រើស​រើស​នឹង​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​មាន​អារម្មណ៍​យ៉ាង​ណា?

ព្រះ​យេហូវ៉ា​ជ្រើស​រើស​មិត្ត​ភក្តិ​យ៉ាង​យក​ចិត្ត​ទុក​ដាក់។ ​«​លោក​ជា​មិត្ត​ជិត​ស្និទ្ធ​របស់​មនុស្ស​ទៀង​ត្រង់​»។ (​សុភាសិត ៣:៣២​) តើ​ព្រះ​យេហូវ៉ា​នឹង​មាន​អារម្មណ៍​យ៉ាង​ណា បើ​យើង​ជ្រើស​រើស​មិត្ត​ភក្តិ​ដែល​មិន​ស្រឡាញ់​លោក? លោក​ច្បាស់​ជា​ខក​ចិត្ត​ខ្លាំង​ណាស់! (​សូម​អាន យ៉ាកុប ៤:៤​) ផ្ទុយ​ទៅ​វិញ បើ​យើង​បដិសេធ​ការ​សេព​គប់​អាក្រក់ ហើយ​ចូល​ទៅ​ជិត​ព្រះ​យេហូវ៉ា​និង​អស់​អ្នក​ដែល​ស្រឡាញ់​លោក នោះ​លោក​នឹង​ពេញ​ចិត្ត​យើង ហើយ​លោក​នឹង​ជ្រើស​រើស​យើង​ធ្វើ​ជា​មិត្ត​របស់​លោក។​—ចម្រៀង​សរសើរ​ព្រះ ១៥:១​-​៤

បង្កើន​ចំណេះ

សូម​ពិចារណា​អំពី​មូលហេតុ​ដែល​ការ​ជ្រើស​រើស​មិត្ត​ភក្តិ​គឺ​សំខាន់​ខ្លាំង​ណាស់ ហើយ​សូម​មើល​របៀប​ដែល​អ្នក​អាច​មាន​មិត្ត​ភក្តិ​ល្អ។

៣. ចូរ​ប្រុង​ប្រយ័ត្ន​ចំពោះ​ការ​សេព​គប់​អាក្រក់

ការ​សេព​គប់​អាក្រក់​សំដៅ​លើ​ការ​រាប់​អាន​មនុស្ស​ដែល​មិន​ស្រឡាញ់​ព្រះ​យេហូវ៉ា​និង​ខ្នាត​តម្រា​របស់​លោក។ លេង​វីដេអូ រួច​ពិភាក្សា​សំណួរ​ដូច​ត​ទៅ​៖

  • តើ​តាម​របៀប​ណា​យើង​អាច​ចាប់​ផ្ដើម​មាន​ការ​សេព​គប់​អាក្រក់​ដោយ​មិន​ដឹង​ខ្លួន?

សូម​អាន កូរិនថូស​ទី​១ ១៥:៣៣ រួច​ពិភាក្សា​សំណួរ​ដូច​ត​ទៅ​៖

  • តើ​មនុស្ស​ប្រភេទ​ណា​ដែល​អ្នក​ប្រហែល​ជា​ចាត់​ទុក​ថា​ជា​ការ​សេព​គប់​អាក្រក់? ហេតុ​អ្វី?

សូម​អាន ចម្រៀង​សរសើរ​ព្រះ ១១៩:៦៣ រួច​ពិភាក្សា​សំណួរ​នេះ​៖

  • តើ​អ្នក​ចង់​ធ្វើ​ជា​មិត្ត​ជា​មួយ​នឹង​មនុស្ស​បែប​ណា?

ផ្លែ​ប៉ោម​ស្អុយ​មួយ​គឺ​ស្អុយ​ទាំង​អស់។ តើ​មិត្ត​ភក្តិ​អាក្រក់​ម្នាក់​អាច​មាន​ឥទ្ធិពល​យ៉ាង​ណា​ទៅ​លើ​អ្នក?

៤. មនុស្ស​ដែល​ខុស​ពី​យើង​ក៏​អាច​ធ្វើ​ជា​មិត្ត​ល្អ​របស់​យើង​បាន​ដែរ

គម្ពីរ​រៀប​រាប់​អំពី​បុរស​ពីរ​នាក់​នៅ​សម័យ​អ៊ីស្រាអែល ម្នាក់​ឈ្មោះ​យ៉ូណាថាន ម្នាក់​ឈ្មោះ​ដាវីឌ។ ពួក​គាត់​ទាំង​ពីរ​នាក់​ខុស​គ្នា​ឆ្ងាយ​ណាស់ ទាំង​អាយុ​ទាំង​ឋានៈ។ ប៉ុន្តែ ពួក​គាត់​មាន​ចំណង​មិត្តភាព​យ៉ាង​ជិត​ស្និទ្ធ​ជា​មួយ​គ្នា។ សូម​អាន សាំយូអែល​ទី​១ ១៨:១ រួច​ពិភាក្សា​សំណួរ​នេះ​៖

  • តាម​ខ​គម្ពីរ​នេះ ហេតុ​អ្វី​មិត្ត​ភក្តិ​មិន​ចាំ​បាច់​ត្រូវ​មាន​អាយុ​ស្រករ​គ្នា​ឬ​ឋានៈ​ដូច​គ្នា?

សូម​អាន រ៉ូម ១:១១, ១២ រួច​ពិភាក្សា​សំណួរ​នេះ​៖

  • តើ​មិត្ត​ភក្តិ​ដែល​ស្រឡាញ់​ព្រះ​យេហូវ៉ា​អាច​លើក​ទឹក​ចិត្ត​គ្នា​យ៉ាង​ដូច​ម្ដេច?

ក្នុង​វីដេអូ​នេះ សូម​មើល​របៀប​ដែល​យុវជន​ម្នាក់​រក​បាន​មិត្ត​ភក្តិ​ដែល​មិន​បាន​រំពឹង​ទុក។ លេង​វីដេអូ រួច​ពិភាក្សា​សំណួរ​ដូច​ត​ទៅ​៖

  • ក្នុង​វីដេអូ ហេតុ​អ្វី​ឪពុក​ម្ដាយ​របស់​អេគាល​ព្រួយ​បារម្ភ​អំពី​ការ​សេព​គប់​របស់​កូន​នៅ​សាលា​រៀន?

  • ដំបូង ហេតុ​អ្វី​អេគាល​ចង់​ធ្វើ​ជា​មិត្ត​ជា​មួយ​នឹង​សិស្ស​នៅ​សាលា​រៀន?

  • តើ​អេគាល​បាន​យក​ឈ្នះ​អារម្មណ៍​ឯកោ​តាម​របៀប​ណា?

៥. របៀប​បណ្ដុះ​មិត្តភាព​ល្អ

សូម​ពិចារណា​អំពី​របៀប​រក​បាន​មិត្ត​ពិត និង​របៀប​ដែល​យើង​អាច​ធ្វើ​ជា​មិត្ត​ពិត។ លេង​វីដេអូ

សូម​អាន សុភាសិត ១៨:២៤ និង​២៧:១៧ រួច​ពិភាក្សា​សំណួរ​ដូច​ត​ទៅ​៖

  • តើ​មិត្ត​ពិត​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​យ៉ាង​ដូច​ម្ដេច?

  • តើ​អ្នក​មាន​មិត្ត​ល្អ​ដូច​នោះ​ទេ? បើ​មិន​មាន​ទេ តើ​អ្នក​អាច​ធ្វើ​យ៉ាង​ណា?

សូម​អាន ភី​លី​ព ២:៤ រួច​ពិភាក្សា​សំណួរ​នេះ​៖

  • ដើម្បី​មាន​មិត្ត​ល្អ អ្នក​ត្រូវ​ធ្វើ​ជា​មិត្ត​ល្អ។ តើ​អ្នក​អាច​ធ្វើ​ដូច្នេះ​យ៉ាង​ដូច​ម្ដេច?

ដើម្បី​មាន​មិត្ត​ល្អ អ្នក​ត្រូវ​ធ្វើ​ជា​មិត្ត​ល្អ

មនុស្ស​ខ្លះ​និយាយ​ថា​៖ ​«​មាន​មិត្ត​បែប​ណា​ក៏​បាន​ដែរ ប្រសើរ​ជាង​គ្មាន​មិត្ត​សោះ​»។

  • តើ​អ្នក​នឹង​និយាយ​យ៉ាង​ណា?

សេចក្ដី​សង្ខេប

ពេល​យើង​ជ្រើស​រើស​មិត្ត​ភក្តិ​ដោយ​ប្រាជ្ញា យើង​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត ហើយ​យើង​ផ្ទាល់​ក៏​ទទួល​ប្រយោជន៍​ដែរ។

រៀន​សា​ឡើង​វិញ

  • តើ​មិត្ត​ភក្តិ​ដែល​យើង​ជ្រើស​រើស​នឹង​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​មាន​អារម្មណ៍​យ៉ាង​ណា?

  • តើ​យើង​មិន​គួរ​ជ្រើស​រើស​មនុស្ស​បែប​ណា​ធ្វើ​ជា​មិត្ត?

  • តើ​តាម​របៀប​ណា​អ្នក​អាច​ពង្រឹង​ចំណង​មិត្តភាព​ជា​មួយ​នឹង​មិត្ត​ល្អ​របស់​អ្នក?

គោល​ដៅ

ស្វែង​យល់​ថែម​ទៀត

សូម​មើល​របៀប​ដែល​មិត្ត​ភក្តិ​ល្អ​អាច​ជួយ​គ្នា​ក្នុង​គ្រា​លំបាក។

«​ចូរ​ពង្រឹង​ចំណង​មិត្តភាព​មុន​ទី​បញ្ចប់​មក​ដល់​»​ ​(​ទស្សនាវដ្ដី​ប៉ម​យាម ខែ​វិច្ឆិកា ឆ្នាំ​២០១៩​)

តើ​អ្នក​គួរ​ដឹង​អ្វី​ខ្លះ​អំពី​ការ​មាន​មិត្ត​ភក្តិ​តាម​អ៊ីនធឺណិត?

ចូរ​ប្រើ​អ៊ីនធឺណិត​ដោយ​ឈ្លាស​វៃ (៤:១២)

សូម​អាន​បទ​ពិសោធន៍​«​ខ្ញុំ​ចង់​បាន​ឪពុក​ម្នាក់​យ៉ាង​ខ្លាំង​»​ ដើម្បី​ដឹង​អំពី​មូលហេតុ​ដែល​បុរស​ម្នាក់​បាន​គិត​ឡើង​វិញ​អំពី​មិត្ត​ភក្តិ​ដែល​គាត់​បាន​ជ្រើស​រើស។

«​គម្ពីរ​ជួយ​មនុស្ស​ឲ្យ​កែ​ប្រែ​ជីវិត​»​ ​(​ទស្សនាវដ្ដី​ប៉ម​យាម ថ្ងៃ​ទី​១ ខែ​មេសា ឆ្នាំ​២០១២​)