លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ផ្នែកទី១ រៀនសាឡើងវិញ

ផ្នែកទី១ រៀនសាឡើងវិញ

សូម​អ្នក​និង​អ្នក​បង្រៀន​ពិគ្រោះ​គ្នា​អំពី​សំណួរ​ដូច​ត​ទៅ​៖

  1. ១. តើ​សេចក្ដី​សន្យា​មួយ​ណា​ក្នុង​គម្ពីរ​អំពី​អនាគត​ដែល​អ្នក​ចាប់​អារម្មណ៍​ជាង​គេ?

    (​សូម​មើល មេ​រៀន​ទី​០២​)។

  2. ២. ហេតុ​អ្វី​អ្នក​ជឿ​ថា​គម្ពីរ​ជា​បណ្ដាំ​របស់​ព្រះ?

    (​សូម​មើល មេ​រៀន​ទី​០៣ និង០៥​)។

  3. ៣. ហេតុ​អ្វី​ជា​ការ​សំខាន់​ដែល​យើង​គួរ​ប្រើ​ឈ្មោះ​របស់​ព្រះ?

    (​សូម​មើល មេ​រៀន​ទី​០៤​)។

  4. ៤. គម្ពីរ​ចែង​ថា​ព្រះ​គឺ​ជា​«​ប្រភព​នៃ​ជីវិត​»។ (​ចម្រៀង​សរសើរ​ព្រះ ៣៦:៩​) តើ​អ្នក​ជឿ​ដូច្នេះ​ទេ?

    (​សូម​មើល មេ​រៀន​ទី​០៦​)។

  5. ៥. សូម​អាន សុភាសិត ៣:៣២

    • ហេតុ​អ្វី​ព្រះ​យេហូវ៉ា​ជា​មិត្ត​ល្អ​បំផុត​ដែល​យើង​អាច​មាន?

    • តើ​ព្រះ​យេហូវ៉ា​ចង់​ឲ្យ​មិត្ត​របស់​លោក​ធ្វើ​អ្វី​ខ្លះ? តើ​អ្នក​គិត​ថា​នេះ​សម​ហេតុ​សម​ផល​ឬ​ទេ?

      (​សូម​មើល មេ​រៀន​ទី​០៧ និង០៨​)។

  6. ៦. សូម​អាន ចម្រៀង​សរសើរ​ព្រះ ៦២:៨

    • តើ​អ្នក​បាន​អធិដ្ឋាន​ទៅ​ព្រះ​អំពី​រឿង​អ្វី​ខ្លះ? តើ​អ្នក​ចង់​អធិដ្ឋាន​អំពី​រឿង​អ្វី​ផ្សេង​ទៀត​ទេ?

    • តើ​ព្រះ​យេហូវ៉ា​តប​ឆ្លើយ​សេចក្ដី​អធិដ្ឋាន​របស់​យើង​តាម​របៀប​ណា​ខ្លះ?

      (​សូម​មើល មេ​រៀន​ទី​០៩​)។

  7. ៧. សូម​អាន ហេប្រឺ ១០:២៤, ២៥

    • តើ​កិច្ច​ប្រជុំ​របស់​សាក្សី​ព្រះ​យេហូវ៉ា​អាច​ជួយ​អ្នក​យ៉ាង​ដូច​ម្ដេច?

    • ហេតុ​អ្វី​ជា​ការ​ល្អ​ឲ្យ​យើង​ព្យាយាម​ចូល​រួម​កិច្ច​ប្រជុំ?

      (​សូម​មើល មេ​រៀន​ទី​១០​)។

  8. ៨. ហេតុ​អ្វី​ជា​ការ​ល្អ​ដែល​យើង​មាន​ទម្លាប់​អាន​គម្ពីរ​ជា​ទៀង​ទាត់? តើ​រាល់​ថ្ងៃ​អ្នក​កំពុង​អាន​សៀវភៅ​មួយ​ណា​ក្នុង​គម្ពីរ ហើយ​អាន​គម្ពីរ​នៅ​ពេល​ណា?

    (​សូម​មើល មេ​រៀន​ទី​១១​)។

  9. ៩. មក​ដល់​ត្រឹម​នេះ តើ​អ្នក​ចូល​ចិត្ត​អ្វី​ជាង​គេ​អំពី​ការ​រៀន​គម្ពីរ?

  10. ១០. ចាប់​តាំង​ពី​អ្នក​រៀន​គម្ពីរ តើ​អ្នក​បាន​ជួប​ប្រទះ​ការ​ពិបាក​អ្វី​ខ្លះ? តើ​អ្វី​អាច​ជួយ​អ្នក​ឲ្យ​បន្ត​រៀន​គម្ពីរ?

    (​សូម​មើល មេ​រៀន​ទី​១២​)។