លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ផ្នែកទី២ រៀនសាឡើងវិញ

ផ្នែកទី២ រៀនសាឡើងវិញ

សូម​អ្នក​និង​អ្នក​បង្រៀន​ពិគ្រោះ​គ្នា​អំពី​សំណួរ​ដូច​ត​ទៅ​៖

  1. ១. តើ​ព្រះ​នឹង​ធ្វើ​អ្វី​ចំពោះ​សាសនា​មិន​ពិត?

    (​សូម​មើល មេ​រៀន​ទី​១៣​)។

  2. ២. សូម​អាន ដំណើរ​ចាក​ចេញ ២០:៤​-​៦

    • តើ​ព្រះ​យេហូវ៉ា​មាន​អារម្មណ៍​យ៉ាង​ណា ពេល​មនុស្ស​ដែល​អះអាង​ថា​ខ្លួន​ជា​អ្នក​បម្រើ​លោក ប្រើ​រូប​ផ្សេង​ៗ​ក្នុង​ការ​គោរព​ប្រណិប័តន៍?

      (​សូម​មើល មេ​រៀន​ទី​១៤​)។

  3. ៣. តើ​លោក​យេស៊ូ​ជា​អ្នក​ណា?

    (​សូម​មើល មេ​រៀន​ទី​១៥​)។

  4. ៤. តើ​អ្នក​ចូល​ចិត្ត​គុណ​សម្បត្តិ​ណា​ខ្លះ​របស់​លោក​យេស៊ូ?

    (​សូម​មើល មេ​រៀន​ទី​១៧​)។

  5. ៥. សូម​អាន យ៉ូហាន ១៣:៣៤, ៣៥ និង​សកម្មភាព ៥:៤២

    • នៅ​សព្វ​ថ្ងៃ​នេះ តើ​អ្នក​ណា​ជា​គ្រិស្ត​សាសនិក​ពិត? ហេតុ​អ្វី​អ្នក​ជឿ​ជាក់​ថា​ពួក​គេ​ជា​គ្រិស្ត​សាសនិក​ពិត?

      (​សូម​មើល មេ​រៀន​ទី​១៨ និង១៩​)។

  6. ៦. តើ​អ្នក​ណា​ជា​ប្រមុខ​នៃ​ក្រុម​ជំនុំ? ហើយ​តើ​លោក​ដឹក​នាំ​ក្រុម​ជំនុំ​យ៉ាង​ដូច​ម្ដេច?

    (​សូម​មើល មេ​រៀន​ទី​២០​)។

  7. ៧. សូម​អាន ម៉ាថាយ ២៤:១៤

    • តើ​ទំនាយ​នេះ​កំពុង​កើត​ឡើង​នៅ​សព្វ​ថ្ងៃ​យ៉ាង​ដូច​ម្ដេច?

    • តើ​អ្នក​បាន​ប្រាប់​ដំណឹង​ល្អ​ដល់​អ្នក​ណា​ខ្លះ?

      (​សូម​មើល មេ​រៀន​ទី​២១ និង២២​)។

  8. ៨. តើ​អ្នក​គិត​ថា​ការ​ជ្រមុជ​ទឹក​ជា​គោល​ដៅ​ដ៏​ល្អ​ប្រសើរ​ទេ? ហេតុ​អ្វី?

    (​សូម​មើល មេ​រៀន​ទី​២៣​)។

  9. ៩. តើ​តាម​របៀប​ណា​អ្នក​អាច​ការ​ពារ​ខ្លួន​ពី​សាថាន​និង​ពួក​វិញ្ញាណ​កំណាច?

    (​សូម​មើល មេ​រៀន​ទី​២៤​)។

  10. ១០. តើ​ព្រះ​ចង់​ឲ្យ​យើង​មាន​ជីវិត​បែប​ណា?

    (​សូម​មើល មេ​រៀន​ទី​២៥​)។

  11. ១១. ហេតុ​អ្វី​មនុស្ស​រង​ទុក្ខ​វេទនា​និង​ស្លាប់?

    (​សូម​មើល មេ​រៀន​ទី​២៦​)។

  12. ១២. សូម​អាន យ៉ូហាន ៣:១៦

    • តើ​ព្រះ​យេហូវ៉ា​បាន​ធ្វើ​អ្វី​ដើម្បី​សង្គ្រោះ​យើង​ពី​ភាព​ខុស​ឆ្គង​និង​សេចក្ដី​ស្លាប់?

      (​សូម​មើល មេ​រៀន​ទី​២៧​)។

  13. ១៣. សូម​អាន អ្នក​ទូន្មាន ៩:៥

    • តើ​មាន​អ្វី​កើត​ឡើង​ពេល​មនុស្ស​ស្លាប់​ទៅ?

    • តើ​លោក​យេស៊ូ​នឹង​ធ្វើ​អ្វី​សម្រាប់​មនុស្ស​រាប់​ពាន់​លាន​នាក់​ដែល​បាន​ស្លាប់?

      (​សូម​មើល មេ​រៀន​ទី​២៩ និង៣០​)។

  14. ១៤. ហេតុ​អ្វី​រាជាណាចក្រ​ព្រះ​ប្រសើរ​ជាង​រដ្ឋាភិបាល​ទាំង​អស់​របស់​មនុស្ស?

    (​សូម​មើល មេ​រៀន​ទី​៣១ និង៣៣​)។

  15. ១៥. តើ​អ្នក​ជឿ​ថា​រាជាណាចក្រ​ព្រះ​កំពុង​គ្រប់​គ្រង​នៅ​សព្វ​ថ្ងៃ​នេះ​ទេ? ហេតុ​អ្វី? តើ​រាជាណាចក្រ​ព្រះ​បាន​ចាប់​ផ្ដើម​គ្រប់​គ្រង​នៅ​ពេល​ណា?

    (​សូម​មើល មេ​រៀន​ទី​៣២​)។