លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

តើខ្ញុំត្រៀមខ្លួនហើយឬនៅ?

តើខ្ញុំត្រៀមខ្លួនហើយឬនៅ?

តើ​ខ្ញុំ​ត្រៀម​ខ្លួន​ដើម្បី​ផ្សព្វ​ផ្សាយ​ជា​មួយ​នឹង​ក្រុម​ជំនុំ​ហើយ​ឬ​នៅ?

អ្នក​ប្រហែល​ជា​បាន​ត្រៀម​ខ្លួន​រួច​ហើយ ដើម្បី​ទៅ​ជា​អ្នក​ផ្សព្វ​ផ្សាយ​ដែល​មិន​ទាន់​ទទួល​ការ​ជ្រមុជ​ទឹក បើ​អ្នក . . .

  • សិក្សា​គម្ពីរ អធិដ្ឋាន និង​ចូល​រួម​កិច្ច​ប្រជុំ​ក្រុម​ជំនុំ​ជា​ទៀង​ទាត់។

  • ឲ្យ​តម្លៃ​ហើយ​ជឿ​អ្វី​ដែល​អ្នក​កំពុង​រៀន ព្រម​ទាំង​ចង់​ប្រាប់​អ្នក​ឯ​ទៀត​អំពី​រឿង​នោះ។

  • ស្រឡាញ់​ព្រះ​យេហូវ៉ា ហើយ​សម្រេច​ចិត្ត​យក​អស់​អ្នក​ដែល​ស្រឡាញ់​លោក​ធ្វើ​ជា​មិត្ត​ជិត​ស្និទ្ធ។

  • ដក​ឈ្មោះ​ឈប់​ធ្វើ​ជា​សមាជិក​របស់​ក្រុម​នយោបាយ​ឬ​សាសនា​មិន​ពិត។

  • រស់​នៅ​ស្រប​តាម​ខ្នាត​តម្រា​ព្រះ​យេហូវ៉ា ហើយ​ចង់​ទៅ​ជា​សាក្សី​របស់​លោក។

បើ​អ្នក​គិត​ថា​អ្នក​បាន​ត្រៀម​ខ្លួន​រួច​ហើយ​ដើម្បី​ផ្សព្វ​ផ្សាយ នោះ​អ្នក​បង្រៀន​អាច​រៀបចំ​ឲ្យ​អ្នក​ជួប​ពួក​អ្នក​ចាស់​ទុំ។ យ៉ាង​នេះ ពួក​គាត់​អាច​ប្រាប់​អ្នក​អំពី​អ្វី​ខ្លះ​ដែល​អ្នក​ត្រូវ​ធ្វើ​ដើម្បី​ទៅ​ជា​អ្នក​ផ្សព្វ​ផ្សាយ។

តើ​ខ្ញុំ​ត្រៀម​ខ្លួន​ដើម្បី​ទទួល​ការ​ជ្រមុជ​ទឹក​ហើយ​ឬ​នៅ?

អ្នក​ប្រហែល​ជា​បាន​ត្រៀម​ខ្លួន​រួច​ហើយ​ដើម្បី​ទទួល​ការ​ជ្រមុជ​ទឹក បើ​អ្នក . . .

  • ជា​អ្នក​ផ្សព្វ​ផ្សាយ​ដែល​មិន​ទាន់​ទទួល​ការ​ជ្រមុជ​ទឹក។

  • ចូល​រួម​ផ្សព្វ​ផ្សាយ​ជា​ទៀង​ទាត់​ឲ្យ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើ​បាន។

  • គាំទ្រ​និង​ធ្វើ​តាម​ការ​ណែនាំ​របស់​«​ខ្ញុំ​បម្រើ​ដ៏​ស្មោះ​ត្រង់​ហើយ​ចេះ​ពិចារណា​»។—ម៉ាថាយ ២៤:៤៥​-​៤៧

  • បាន​អធិដ្ឋាន​ប្រគល់​ខ្លួន​ជូន​ព្រះ​យេហូវ៉ា និង​ចង់​បម្រើ​លោក​ជា​រៀង​រហូត។

បើ​អ្នក​គិត​ថា​អ្នក​បាន​ត្រៀម​ខ្លួន​រួច​ហើយ​ដើម្បី​ទទួល​ការ​ជ្រមុជ​ទឹក នោះ​អ្នក​បង្រៀន​អាច​រៀបចំ​ឲ្យ​អ្នក​ជួប​ពួក​អ្នក​ចាស់​ទុំ។ យ៉ាង​នេះ ពួក​គាត់​អាច​ប្រាប់​អ្នក​អំពី​អ្វី​ខ្លះ​ដែល​អ្នក​ត្រូវ​ធ្វើ​ដើម្បី​ទទួល​ការ​ជ្រមុជ​ទឹក។