លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ឱវាទ

ឱវាទ

ពេល​ទទួល​ឱវាទ

ហេតុ​អ្វី​យើង​គួរ​ស្វែង​រក​ឱវាទ​ដែល​មាន​មូលដ្ឋាន​លើ​គម្ពីរ?

ជា​ជាង​ដោះសា ហេតុ​អ្វី​ជា​ការ​ល្អ​ដែល​យើង​ស្ដាប់​យោបល់​ពី​អ្នក​ឯ​ទៀត?

សុភ. ១២:១៥; ២៩:១

សូម​មើល​ដែរ សុភ. ១:២៣​-​៣១; ១៥:៣១

  • កំណត់​ហេតុ​គម្ពីរ​ដែល​ទាក់​ទង​៖

    • ១សាំ. ១៥:៣, ៩​-​២៣—ពេល​អ្នក​ប្រកាស​ទំនាយ​សាំយូអែល​កែ​តម្រង់​ស្ដេច​សុល នោះ​សុល​បាន​ដោះសា ហើយ​បដិសេធ​ឱវាទ​របស់​គាត់។ ដូច្នេះ ព្រះ​យេហូវ៉ា​ក៏​បដិសេធ​សុល​ដែរ

    • ២ប្រ. ២៥:១៤​-​១៦, ២៧—ស្ដេច​អាម៉ាស៊ា​បាន​ធ្វើ​ខុស ហើយ​មិន​ព្រម​ទទួល​ឱវាទ​ពី​អ្នក​ប្រកាស​ទំនាយ​របស់​ព្រះ​យេហូវ៉ា​ទេ។ ហេតុ​នេះ ព្រះ​លែង​ពេញ​ចិត្ត ហើយ​លែង​ការ​ពារ​គាត់​ទៀត

ហេតុ​អ្វី​យើង​គួរ​គោរព​ពួក​អ្នក​ចាស់​ទុំ ដែល​ជូន​ឱវាទ​យើង?

១ថែ. ៥:១២; ១ធី. ៥:១៧; ហេ. ១៣:៧, ១៧

  • កំណត់​ហេតុ​គម្ពីរ​ដែល​ទាក់​ទង​៖

    • ៣​យ៉ូន. ៩, ១០—សាវ័ក​យ៉ូហាន​ដ៏​មាន​វ័យ​ចាស់ បាន​ស្ដី​បន្ទោស​ឌីអូត្រែប ដោយ​សារ​គាត់​មិន​គោរព​ពួក​អ្នក​នាំ​មុខ​ក្នុង​ក្រុម​ជំនុំ

ហេតុ​អ្វី​យើង​គួរ​ស្ដាប់​មនុស្ស​ចាស់?

ចល. ១៩:៣២; សុភ. ១៦:៣១

សូម​មើល​ដែរ យ៉ូប ១២:១២; ៣២:៧; ទីត. ២:៣​-​៥

  • កំណត់​ហេតុ​គម្ពីរ​ដែល​ទាក់​ទង​៖

    • ១សាំ. ២៣:១៦​-​១៨—ស្ដេច​ដាវីឌ​បាន​ស្ដាប់​ឱវាទ​ពី​យ៉ូណាថាន ដែល​មាន​អាយុ​បង​គាត់​ប្រហែល​៣០​ឆ្នាំ។ នេះ​បាន​ជួយ​ពង្រឹង​កម្លាំង​ចិត្ត​របស់​ដាវីឌ

    • ១បស. ១២:១​-​១៧—ស្ដេច​រេហូបោម​មិន​បាន​ស្ដាប់​ឱវាទ​ដ៏​សម​ហេតុ​សម​ផល​ពី​បុរស​វ័យ​ចាស់​ទេ គាត់​បែរ​ជា​ស្ដាប់​យោបល់​ពី​មនុស្ស​ស្រករ​គ្នា​វិញ។ នេះ​នាំ​ឲ្យ​មាន​លទ្ធផល​ដ៏​ខ្លោច​ផ្សា

តើ​អ្វី​បង្ហាញ​ថា​ស្ត្រី​ស្មោះ​ត្រង់​និង​ប្អូន​ៗ​វ័យ​ក្មេង​ដែល​បម្រើ​ព្រះ​យេហូវ៉ា ក៏​អាច​ជូន​យោបល់​ល្អ​ដែរ?

យ៉ូប ៣២:៦, ៩, ១០; សុភ. ៣១:១, ១០, ២៦; អទ. ៤:១៣

សូម​មើល​ដែរ ចសព. ១១៩:១០០

  • កំណត់​ហេតុ​គម្ពីរ​ដែល​ទាក់​ទង​៖

    • ១សាំ. ២៥:១៤​-​៣៥—អាប៊ីកែល​បាន​ជូន​យោបល់​ស្ដេច​ដាវីឌ ហើយ​នេះ​បាន​សង្គ្រោះ​ជីវិត​មនុស្ស​ជា​ច្រើន និង​បាន​ជួយ​ដាវីឌ​កុំ​ឲ្យ​សម្លាប់​មនុស្ស​ដែល​គ្មាន​កំហុស

    • ២សាំ. ២០:១៥​-​២២—ស្ត្រី​វៃ​ឆ្លាត​ម្នាក់​នៅ​ក្រុង​អេបិល​បាន​សង្គ្រោះ​បណ្ដា​ជន​ក្រុង​នោះ​ទាំង​មូល ដោយ​សារ​យោបល់​របស់​នាង

    • ២បស. ៥:១​-​១៤—យោបល់​ពី​ក្មេង​ស្រី​ជន​ជាតិ​អ៊ីស្រាអែល​ម្នាក់ បាន​ធ្វើ​ឲ្យ​មេ​ទ័ព​ដ៏​អង់អាច​ម្នាក់​ស្គាល់​អំពី​របៀប ដែល​គាត់​អាច​ជា​ពី​ជំងឺ​ឃ្លង់

ហេតុ​អ្វី​យើង​មិន​គួរ​ស្ដាប់​តាម​យោបល់​អស់​អ្នក​ដែល​មិន​គោរព​ព្រះ​យេហូវ៉ា​ឬ​បណ្ដាំ​របស់​លោក?

ចសព. ១:១; សុភ. ៤:១៤

សូម​មើល​ដែរ លូក. ៦:៣៩

  • កំណត់​ហេតុ​គម្ពីរ​ដែល​ទាក់​ទង​៖

    • ១ប្រ. ១០:១៣, ១៤—ស្ដេច​សុល​បាន​ទៅ​សុំ​យោបល់​ពី​គ្រូ​ខាប ជា​ជាង​ពី​ព្រះ​យេហូវ៉ា។ ដូច្នេះ គាត់​បាន​ស្លាប់ ដោយ​សារ​មិន​ស្ដាប់​បង្គាប់​លោក

    • ២ប្រ. ២២:២​-​៥,—ស្ដេច​អាហាស៊ីយ៉ា​បាន​ជ្រើស​រើស​ទី​ប្រឹក្សា​ខុស ដែល​នាំ​ឲ្យ​គាត់​បាត់​បង់​ជីវិត

    • យ៉ូប ២១:៧, ១៤​-​១៦—យ៉ូប​ច្រាន​ចោល​យោបល់​របស់​ពួក​អ្នក​ដែល​មិន​គោរព​ព្រះ​យេហូវ៉ា

ពេល​ជូន​ឱវាទ

មុន​នឹង​ជូន​ឱវាទ ហេតុ​អ្វី​ជា​ការ​ល្អ​ឲ្យ​យើង​ស្ដាប់​រឿង​ទាំង​អស់​ពី​ភាគី​ដែល​ពាក់​ព័ន្ធ​សិន?

សុភ. ១៨:១៣, ១៧

សូម​មើល​ដែរ សុភ. ២៥:៨

  • កំណត់​ហេតុ​គម្ពីរ​ដែល​ទាក់​ទង​៖

    • ១សាំ. ១:៩​-​១៦—សម្ដេច​សង្ឃ​អេលី​បាន​ស្ដី​បន្ទោស​ហាណា មុន​ពេល​ដែល​គាត់​ស្គាល់​ច្បាស់​ពី​ស្ថានភាព​នាង ដោយ​សន្និដ្ឋាន​ថា​ស្ត្រី​ដ៏​ស្មោះ​ត្រង់​នេះ​កំពុង​ស្រវឹង​ស្រា

    • ម៉ាថ. ១៦:២១​-​២៣—សាវ័ក​ពេត្រុស​បាន​បន្ទោស​លោក​យេស៊ូ ដោយ​ជូន​យោបល់​តាម​អ្វី​ដែល​សាថាន​ចង់​បាន មិន​មែន​តាម​ព្រះ​យេហូវ៉ា​ទេ

ហេតុ​អ្វី​យើង​គួរ​អធិដ្ឋាន​សុំ​ការ​ណែនាំ​ពី​ព្រះ​យេហូវ៉ា​មុន​ជូន​ឱវាទ?

ចសព. ៣២:៨; ៧៣:២៣, ២៤; សុភ. ៣:៥, ៦

  • កំណត់​ហេតុ​គម្ពីរ​ដែល​ទាក់​ទង​៖

    • ដច. ៣:១៣​-​១៨—អ្នក​ប្រកាស​ទំនាយ​ម៉ូសេ​បាន​សួរ​ព្រះ​យេហូវ៉ា​ថា បើ​ជន​ជាតិ​អ៊ីស្រាអែល​សួរ​គាត់ តើ​គាត់​គួរ​តប​ឆ្លើយ​យ៉ាង​ណា?

    • ១បស. ៣:៥​-​១២—ស្ដេច​វ័យ​ក្មេង​ឈ្មោះ​សាឡូម៉ូន​បាន​សុំ​ប្រាជ្ញា​ពី​ព្រះ​យេហូវ៉ា ជា​ជាង​ទុក​ចិត្ត​ខ្លួន​ឯង។ ដូច្នេះ ព្រះ​យេហូវ៉ា​បាន​ឲ្យ​ពរ​គាត់

ហេតុ​អ្វី​ឱវាទ​ឬ​ចម្លើយ​របស់​យើង​គួរ​មាន​មូលដ្ឋាន​លើ​បណ្ដាំ​របស់​ព្រះ?

ចសព. ១១៩:២៤, ១០៥; សុភ. ១៩:២១; ២ធី. ៣:១៦, ១៧

សូម​មើល​ដែរ បច. ១៧:១៨​-​២០

  • កំណត់​ហេតុ​គម្ពីរ​ដែល​ទាក់​ទង​៖

    • ម៉ាថ. ៤:១​-​១១—រាល់​លើក​ដែល​លោក​យេស៊ូ​តប​ឆ្លើយ​ទៅ​សាថាន គឺ​លោក​តែង​តែ​ផ្អែក​លើ​បណ្ដាំ​របស់​ព្រះ មិន​មែន​ប្រាជ្ញា​របស់​លោក​ទេ

    • យ៉ូន. ១២:៤៩, ៥០—លោក​យេស៊ូ​ពន្យល់​ថា​អ្វី​ទាំង​អស់​ដែល​លោក​បាន​បង្រៀន គឺ​តាម​អ្វី​ដែល​បិតា​បាន​បង្រៀន​លោក។ នេះ​ជា​គំរូ​ល្អ​សម្រាប់​យើង

ពេល​ជូន​ឱវាទ​ដល់​អ្នក​ណា​ម្នាក់ ហេតុ​អ្វី​យើង​គួរ​ព្យាយាម​មាន​ចិត្ត​ស្លូត​បូត? ហើយ​ហេតុ​អ្វី​យើង​ក៏​គួរ​រក​ចំណុច​សរសើរ​គាត់​ដែរ?

កាឡ. ៦:១; កូឡ. ៣:១២

សូម​មើល​ដែរ អេ. ៩:៦; ៤២:១​-​៣; ម៉ាថ. ១១:២៨, ២៩

  • កំណត់​ហេតុ​គម្ពីរ​ដែល​ទាក់​ទង​៖

    • ២ប្រ. ១៩:២, ៣—តាម​រយៈ​អ្នក​ប្រកាស​ទំនាយ​ម្នាក់ ព្រះ​យេហូវ៉ា​បាន​កែ​តម្រង់​ស្ដេច​យេហូសាផាត តែ​លោក​ក៏​បាន​សរសើរ​អំពី​អ្វី​ល្អ​ដែល​គាត់​បាន​ធ្វើ​ដែរ

    • បប. ២:១​-​៤, ៨, ៩, ១២​-​១៤, ១៨​-​២០—លោក​យេស៊ូ​បាន​សរសើរ​ក្រុម​ជំនុំ​មួយ​ចំនួន មុន​ពេល​លោក​ឲ្យ​ឱវាទ

បើ​គ្រិស្ត​សាសនិក​ណា​ម្នាក់​មក​ប្រាប់​យើង​ថា គ្រិស្ត​សាសនិក​ម្នាក់​ទៀត​បាន​ធ្វើ​ខុស​ចំពោះ​គាត់​ដោយ​បោក​បញ្ឆោត​ឬ​បង្កាច់​បង្ខូច​គាត់ ហេតុ​អ្វី​ជា​ការ​ល្អ​បើ​យើង​លើក​ទឹក​ចិត្ត​គាត់​ឲ្យ​ទៅ​ដោះ​ស្រាយ​បញ្ហា​ជា​មួយ​បុគ្គល​នោះ​តែ​ពីរ​នាក់?

ស្ដី​អំពី​គ្រិស្ត​សាសនិក​ដែល​មាន​អារម្មណ៍​ថា​គេ​បាន​ធ្វើ​ខុស​ចំពោះ​គាត់ តើ​តាម​របៀប​ណា​យើង​អាច​លើក​ទឹក​ចិត្ត​គាត់​ឲ្យ​បង្ហាញ​ចិត្ត​មេត្តា​ករុណា អត់​ធ្មត់ និង​អភ័យ​ទោស?

ម៉ាថ. ១៨:២១, ២២; ម៉ាក. ១១:២៥; លូក. ៦:៣៦; អេភ. ៤:៣២; កូឡ. ៣:១៣

សូម​មើល​ដែរ ម៉ាថ. ៦:១៤; ១កូ. ៦:១​-​៨; ១ពេ. ៣:៨, ៩

  • កំណត់​ហេតុ​គម្ពីរ​ដែល​ទាក់​ទង​៖

    • ម៉ាថ. ១៨:២៣​-​៣៥—លោក​យេស៊ូ​បាន​លើក​ឧទាហរណ៍​ដ៏​មាន​ប្រសិទ្ធភាព​មួយ ដើម្បី​ពន្យល់​ពី​មូលហេតុ​ដ៏​សំខាន់​ដែល​យើង​ត្រូវ​អភ័យ​ទោស​ឲ្យ​គ្នា

ពេល​ជូន​ឱវាទ ហេតុ​អ្វី​យើង​ត្រូវ​ប្រកាន់​ខ្ជាប់​នូវ​ខ្នាត​តម្រា​របស់​ព្រះ?

ចសព. ១៤១:៥; សុភ. ១៧:១០; ២កូ. ៧:៨​-​១១

  • កំណត់​ហេតុ​គម្ពីរ​ដែល​ទាក់​ទង​៖

    • ១សាំ. ១៥:២៣​-​២៩—អ្នក​ប្រកាស​ទំនាយ​សាំយូអែល​មិន​ភ័យ​ខ្លាច ក្នុង​ការ​ជូន​ឱវាទ​ស្ដេច​សុល​ឡើយ

    • ១បស. ២២:១៩​-​២៨—ទោះ​ជា​អ្នក​ប្រកាស​ទំនាយ​មីកាយ៉ា​រង​ការ​គំរាម​និង​ការ​វាយ​ធ្វើ​បាប​ក៏​ដោយ គាត់​នៅ​តែ​ប្រកាស​សារ​ព្រមាន​ដល់​ស្ដេច​អាហាប់

តើ​តាម​វិធី​ណា​យើង​អាច​ជូន​ឱវាទ​បុគ្គល​ណា​ម្នាក់​តាម​របៀប​ដែល​មិន​ធ្វើ​ឲ្យ​គាត់​ឃ្លាត​ចេញ​ពី​ព្រះ​យេហូវ៉ា?

ហេ. ១២:១១​-​១៣

  • កំណត់​ហេតុ​គម្ពីរ​ដែល​ទាក់​ទង​៖

    • លូក. ២២:៣១​-​៣៤—ទោះ​ជា​ពេត្រុស​ធ្វើ​ខុស​ក៏​ដោយ លោក​យេស៊ូ​ជឿ​ជាក់​ថា​គាត់​នឹង​កែ​ប្រែ ហើយ​បន្ត​បម្រើ​ព្រះ​យេហូវ៉ា ព្រម​ទាំង​ជួយ​បង​ប្អូន​ឯ​ទៀត

    • ភីលេ. ២១—សាវ័ក​ប៉ូល​មាន​ទំនុក​ចិត្ត​ថា ភីលេម៉ូន​នឹង​ធ្វើ​តាម​យោបល់​ពី​គាត់ ដែល​ស្រប​តាម​បំណង​ប្រាថ្នា​ព្រះ

ពេល​ជូន​ឱវាទ​ដល់​អ្នក​ដែល​ជួប​បញ្ហា​ឬ​ធ្លាក់​ទឹក​ចិត្ត តើ​យើង​អាច​បង្ហាញ​ចិត្ត​សប្បុរស​យ៉ាង​ដូច​ម្ដេច?

តើ​តាម​របៀប​ណា​យើង​អាច​បង្ហាញ​បុគ្គល​នោះ​ថា ការ​ជូន​ឱវាទ​គឺ​ដើម្បី​ជួយ​គាត់​ឲ្យ​មាន​ចំណង​មិត្តភាព​ល្អ​ឡើង​វិញ​ជា​មួយ​ព្រះ​យេហូវ៉ា?

មិន​ថា​អ្នក​ដែល​យើង​ជូន​ឱវាទ​ជា​ប្រុស ស្រី ក្មេង ឬ​ចាស់​ទេ ហេតុ​អ្វី​យើង​គួរ​មាន​ការ​គោរព​ចំពោះ​គាត់?

ហេតុ​អ្វី​អ្នក​ចាស់​ទុំ​ត្រូវ​ប្រៀន​ប្រដៅ​យ៉ាង​ម៉ឺង​ម៉ាត់​ដល់​អ្នក​ដែល​ចចេស​មិន​ធ្វើ​តាម​ឱវាទ​ក្នុង​គម្ពីរ?