លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ខកចិត្ត

ខកចិត្ត

ខក​ចិត្ត​ដែល​មក​ពី​ការ​ឈឺ​ចិត្ត ធ្លាក់​ទឹក​ចិត្ត ឬ​ត្រូវ​គេ​ក្បត់

ចសព. ៥៥:១២​-​១៤; លូក. ២២:២១, ៤៨

  • កំណត់​ហេតុ​គម្ពីរ​ដែល​ទាក់​ទង​៖

    • ១សាំ. ៨:១​-​៦—អ្នក​ប្រកាស​ទំនាយ​សាំយូអែល​ឈឺ​ចិត្ត​និង​ខក​ចិត្ត ពេល​ជន​ជាតិ​អ៊ីស្រាអែល​ទាម​ទារ​ចង់​បាន​ស្ដេច

    • ១សាំ. ២០:៣០​-​៣៤—យ៉ូណាថាន​ឈឺ​ចាប់​និង​អាម៉ាស់​មុខ ពេល​ស្ដេច​សុល​ដែល​ជា​ឪពុក​ផ្ទុះ​កំហឹង​ដាក់​គាត់

  • បទ​គម្ពីរ​ដែល​ជួយ​សម្រាល​ទុក្ខ​៖

  • កំណត់​ហេតុ​គម្ពីរ​ដែល​ជួយ​សម្រាល​ទុក្ខ​៖

    • ចសព. ៥៥:១២​-​១៤, ១៦​-​១៨, ២២—ស្ដេច​ដាវីឌ​ត្រូវ​អាហ៊ីថូផែល​ដែល​ជា​មិត្ត​ជិត​ស្និទ្ធ​ក្បត់។ ដូច្នេះ គាត់​បាន​ផ្ទេរ​កង្វល់​ទៅ​ព្រះ​យេហូវ៉ា ហើយ​បាន​ទទួល​ការ​សម្រាល​ទុក្ខ​ពី​លោក

    • ២ធី. ៤:១៦​-​១៨—ពេល​សាវ័ក​ប៉ូល​ជួប​ទុក្ខ​លំបាក មនុស្ស​ឯ​ទៀត​បាន​បោះ​បង់​ចោល​គាត់។ ប៉ុន្តែ គាត់​បាន​ទទួល​កម្លាំង​និង​សេចក្ដី​សង្ឃឹម​ពី​ព្រះ​យេហូវ៉ា

ខក​ចិត្ត​ដោយសារ​ភាព​ទន់​ខ្សោយ និង​កំហុស​របស់​ខ្លួន

យ៉ូប ១៤:៤; រ៉ូម ៣:២៣; ៥:១២

  • កំណត់​ហេតុ​គម្ពីរ​ដែល​ទាក់​ទង​៖

    • ចសព. ៥១:១​-​៥—ស្ដេច​ដាវីឌ​ឈឺ​ចាប់​យ៉ាង​ខ្លាំង ដោយ​សារ​គាត់​បាន​ធ្វើ​ខុស​ចំពោះ​ព្រះ​យេហូវ៉ា

    • រ៉ូម ៧:១៩​-​២៤—សាវ័ក​ប៉ូល​ពិបាក​ចិត្ត​ខ្លាំង​ណាស់ ដោយ​សារ​គាត់​ត្រូវ​ត​ស៊ូ​យក​ឈ្នះ​ទំនោរ​ចិត្ត​ដែល​ចង់​ធ្វើ​ខុស

  • បទ​គម្ពីរ​ដែល​ជួយ​សម្រាល​ទុក្ខ​៖

  • កំណត់​ហេតុ​គម្ពីរ​ដែល​ជួយ​សម្រាល​ទុក្ខ​៖

    • ១បស. ៩:២​-​៥—ទោះ​ជា​ស្ដេច​ដាវីឌ​បាន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ធ្ងន់​ធ្ងរ​ខ្លះ​ក៏​ដោយ ព្រះ​យេហូវ៉ា​នៅ​តែ​ចាត់​ទុក​គាត់​ថា ជា​មនុស្ស​ដែល​មាន​ចិត្ត​ស្មោះ​ឥត​ងាក​រេ

    • ១ធី. ១:១២​-​១៦—ទោះ​ជា​សាវ័ក​ប៉ូល​ធ្លាប់​ធ្វើ​ខុស​ធ្ងន់​ក៏​ដោយ គាត់​មាន​ទំនុក​ចិត្ត​ថា​គាត់​នឹង​ទទួល​បាន​សេចក្ដី​មេត្តា​ករុណា​ពី​ព្រះ