លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ស៊ូទ្រាំ

ស៊ូទ្រាំ

តើ​អ្នក​បម្រើ​ព្រះ​យេហូវ៉ា​ត្រូវ​ការ​ការ​ស៊ូ​ទ្រាំ​ឬ​ទេ?

ហេតុ​អ្វី​យើង​ដឹង​ថា​មនុស្ស​ខ្លះ​នឹង​មិន​ស្ដាប់​ឬ​ប្រឆាំង ពេល​យើង​ផ្សព្វ​ផ្សាយ?

ម៉ាថ. ១០:២២; យ៉ូន. ១៥:១៨, ១៩; ២កូ. ៦:៤, ៥

  • កំណត់​ហេតុ​គម្ពីរ​ដែល​ទាក់​ទង​៖

    • ២ពេ. ២:៥; ដក. ៧:២៣; ម៉ាថ. ២៤:៣៧​-​៣៩—ណូអេ​ជា​«​អ្នក​ផ្សព្វ​ផ្សាយ​អំពី​សេចក្ដី​សុចរិត​»​ តែ​ពេល​គាត់​ផ្សព្វ​ផ្សាយ មនុស្ស​ជា​ច្រើន​មិន​ស្ដាប់​គាត់​ទេ។ ដូច្នេះ មាន​តែ​ណូអេ​និង​ក្រុម​គ្រួសារ​របស់​គាត់​ប៉ុណ្ណោះ ដែល​បាន​រួច​រស់​ជីវិត​ពី​ទឹក​ជំនន់​ដ៏​ធំ

    • ២ធី. ៣:១០​-​១៤—សាវ័ក​ប៉ូល​ប្រាប់​ធីម៉ូថេ​ថា គាត់​បាន​ស៊ូ​ទ្រាំ​ការ​ឈឺ​ចាប់ និង​រង​ទុក្ខ​វេទនា​អស់​ពេល​ជា​យូរ ហើយ​គាត់​ក៏​លើក​ទឹក​ចិត្ត​ធីម៉ូថេ​ឲ្យ​ស៊ូ​ទ្រាំ​ដែរ

ហេតុ​អ្វី​យើង​មិន​ភ្ញាក់​ផ្អើល​ពេល​ក្រុម​គ្រួសារ​ឬ​សាច់​ញាតិ​ប្រឆាំង​យើង?

ម៉ាថ. ១០:២២, ៣៦​-​៣៨; លូក. ២១:១៦​-​១៩

  • កំណត់​ហេតុ​គម្ពីរ​ដែល​ទាក់​ទង​៖

    • ដក. ៤:៣​-​១១; ១​យ៉ូន. ៣:១១, ១២—កាអ៊ីន​ជា​មនុស្ស​អាក្រក់ ព្រោះ​គាត់​បាន​សម្លាប់​បុរស​ស្មោះ​ត្រង់​ម្នាក់​ឈ្មោះ​អេបិល ដែល​ជា​ប្អូន​របស់​គាត់

    • ដក. ៣៧:៥​-​៨, ១៨​-​២៨—បង​ប្រុស​ៗ​របស់​យ៉ូសែប​បាន​វាយ​គាត់ ហើយ​លក់​គាត់​ឲ្យ​ធ្វើ​ជា​ខ្ញុំ​បម្រើ ដោយ​សារ​គាត់​បាន​ប្រាប់​ពួក​គេ​អំពី​សុបិន​មួយ​ពី​ព្រះ​យេហូវ៉ា

ពេល​យើង​រង​ការ​បៀតបៀន ហេតុ​អ្វី​យើង​មិន​ចាំ​បាច់​ខ្លាច​ស្លាប់​ហួស​ហេតុ​ពេក?

ម៉ាថ. ១០:២៨; ២ធី. ៤:៦, ៧

សូម​មើល​ដែរ បប. ២:១០

  • កំណត់​ហេតុ​គម្ពីរ​ដែល​ទាក់​ទង​៖

ទោះ​ជា​យើង​ទទួល​ការ​ប្រៀន​ប្រដៅ​ក្ដី តើ​អ្វី​នឹង​ជួយ​យើង​ឲ្យ​រក្សា​ភាព​ស្មោះ​ត្រង់​ចំពោះ​ព្រះ​យេហូវ៉ា?

សុភ. ៣:១១, ១២; ហេ. ១២:៥​-​៧

  • កំណត់​ហេតុ​គម្ពីរ​ដែល​ទាក់​ទង​៖

    • ជប. ២០:៩​-​១២; បច. ៣:២៣​-​២៨; ៣១:៧, ៨—ពិត​មែន​ថា​ការ​ប្រៀន​ប្រដៅ​ពី​ព្រះ​យេហូវ៉ា​ធ្វើ​ឲ្យ​ម៉ូសេ​ខក​ចិត្ត តែ​គាត់​បាន​រក្សា​ភាព​ស្មោះ​ត្រង់​រហូត​ដល់​ស្លាប់

    • ២បស. ២០:១២​-​១៨; ២ប្រ. ៣២:២៤​-​២៦—ពេល​ស្ដេច​ហេសេគា​ធ្វើ​ខុស អ្នក​ប្រកាស​ទំនាយ​របស់​ព្រះ​យេហូវ៉ា​បាន​កែ​តម្រង់​គាត់។ រួច​គាត់​បាន​ទទួល​ដោយ​ចិត្ត​រាប​ទាប ហើយ​បម្រើ​ព្រះ​យេហូវ៉ា​ត​ទៅ​ទៀត

ពេល​អ្នក​ឯ​ទៀត​ឈប់​បម្រើ​ព្រះ​យេហូវ៉ា តើ​នោះ​អាច​ជា​ការ​សាក​ល្បង​ការ​ស៊ូ​ទ្រាំ​របស់​យើង​យ៉ាង​ដូច​ម្ដេច?

យេ. ១:១៦​-​១៩; ហាប. ១:២​-​៤

  • កំណត់​ហេតុ​គម្ពីរ​ដែល​ទាក់​ទង​៖

    • ចសព. ៧៣:២​-​២៤—ក្រោយ​ពី​អ្នក​តែង​ចម្រៀង​សរសើរ​ព្រះ ឃើញ​មនុស្ស​អាក្រក់​ចេះ​តែ​ចម្រុង​ចម្រើន និង​រស់​នៅ​ស្រួល គាត់​ឆ្ងល់​ថា តើ​ការ​ដែល​គាត់​ស៊ូ​ទ្រាំ​បម្រើ​ព្រះ​យេហូវ៉ា​ពិត​ជា​មាន​តម្លៃ​មែន​ឬ?

    • យ៉ូន. ៦:៦០​-​៦២, ៦៦​-​៦៨—ទោះ​ជា​មនុស្ស​ជា​ច្រើន​ឈប់​ដើរ​តាម​លោក​យេស៊ូ សាវ័ក​ពេត្រុស​បន្ត​ដើរ​តាម​លោក ដោយ​សារ​គាត់​មាន​ជំនឿ

តើ​អ្វី​អាច​ជួយ​យើង​ឲ្យ​ស៊ូ​ទ្រាំ?

ការ​នៅ​ជាប់​នឹង​ព្រះ​យេហូវ៉ា

ការ​អាន​និង​រំពឹង​គិត​អំពី​បណ្ដាំ​របស់​ព្រះ

ការ​ចូល​ទៅ​ជិត​ព្រះ​យេហូវ៉ា​តាម​រយៈ​ការ​អធិដ្ឋាន​ជា​ទៀង​ទាត់ និង​យ៉ាង​អស់​ពី​ចិត្ត

រ៉ូម ១២:១២; កូឡ. ៤:២; ១ពេ. ៤:៧

  • កំណត់​ហេតុ​គម្ពីរ​ដែល​ទាក់​ទង​៖

    • ដាន. ៦:៤​-​១១—អ្នក​ប្រកាស​ទំនាយ​ដានីយ៉ែល​អធិដ្ឋាន​ជា​ទៀង​ទាត់ និង​ដោយ​បើក​ចំហ ទោះ​ជា​មាន​គេ​រៀប​គម្រោង​កម្ចាត់​គាត់​ក៏​ដោយ

    • ម៉ាថ. ២៦:៣៦​-​៤៦; ហេ. ៥:៧—នៅ​រាត្រី​ចុង​ក្រោយ​ដែល​លោក​យេស៊ូ​នៅ​ផែន​ដី លោក​បាន​អធិដ្ឋាន​យ៉ាង​ក្លៀវ​ក្លា ហើយ​ដាស់​តឿន​អ្នក​ឯ​ទៀត​ឲ្យ​ធ្វើ​ដូច​លោក​ដែរ

ការ​គោរព​ប្រណិប័តន៍​ព្រះ​ជា​ទៀង​ទាត់​ជា​មួយ​បង​ប្អូន​រួម​ជំនឿ

ការ​ផ្ដោត​អារម្មណ៍​ទៅ​លើ​សេចក្ដី​សន្យា​របស់​ព្រះ​យេហូវ៉ា

ការ​ពង្រឹង​សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះ​យេហូវ៉ា និង​បង​ប្អូន​រួម​ជំនឿ

ការ​ពង្រឹង​ជំនឿ

ការ​រក្សា​ចិត្ត​គំនិត​ត្រឹម​ត្រូវ​ចំពោះ​ទុក្ខ​លំបាក

តើ​ការ​ស៊ូ​ទ្រាំ​ដោយ​ស្មោះ​ត្រង់​មាន​ប្រយោជន៍​អ្វី​ខ្លះ?

នាំ​ឲ្យ​ព្រះ​យេហូវ៉ា​ទទួល​ការ​សរសើរ​តម្កើង

សុភ. ២៧:១១; យ៉ូន. ១៥:៧, ៨; ១ពេ. ១:៦, ៧

  • កំណត់​ហេតុ​គម្ពីរ​ដែល​ទាក់​ទង​៖

    • យ៉ូប ១:៦​-​១២; ២:៣​-​៥—សាថាន​ចោទ​ប្រកាន់​ព្រះ​យេហូវ៉ា អំពី​ចិត្ត​ស្មោះ​ឥត​ងាក​រេ​របស់​យ៉ូប។ យ៉ូប​បាន​ស៊ូ​ទ្រាំ​ដើម្បី​បង្ហាញ​ថា ពាក្យ​សម្ដី​របស់​សាថាន​គឺ​ខុស

    • រ៉ូម ៥:១៩; ១ពេ. ១:២០, ២១—ដោយ​ស៊ូ​ទ្រាំ​យ៉ាង​ស្មោះ​ត្រង់​រហូត​ដល់​ទី​បញ្ចប់ លោក​យេស៊ូ​បាន​ដោះ​ស្រាយ​នូវ​សំណួរ​ដ៏​សំខាន់​ថា​៖ អាដាម​បរាជ័យ​ក្នុង​ការ​ស្ដាប់​បង្គាប់​ព្រះ​យេហូវ៉ា ដូច្នេះ តើ​បុរស​ម្នាក់​ទៀត​ដែល​ល្អ​ឥត​ខ្ចោះ​ដូច​អាដាម អាច​ទទួល​ជោគ​ជ័យ​ក្នុង​ការ​ស្ដាប់​បង្គាប់​លោក​ក្រោម​ស្ថានភាព​ដ៏​ពិបាក​បំផុត​យ៉ាង​ដូច​ម្ដេច​បាន?

លើក​ទឹក​ចិត្ត​អ្នក​ឯ​ទៀត​ឲ្យ​ស៊ូ​ទ្រាំ

អាច​ទទួល​ជោគ​ជ័យ​ក្នុង​កិច្ច​បម្រើ​ផ្សាយ

ទទួល​ការ​ពេញ​ចិត្ត និង​ពរ​ពី​ព្រះ