លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចិត្ត

ចិត្ត

តើ​គម្ពីរ​បង្ហាញ​យ៉ាង​ណា​ថា​ចិត្ត​របស់​យើង​រួម​បញ្ចូល​ទាំង​គំនិត បំណង គុណ​សម្បត្តិ និង​អារម្មណ៍?

ចសព. ៤៩:៣; សុភ. ១៦:៩; លូក. ៥:២២; សកម្ម. ២:២៦

សូម​មើល​ដែរ បច. ១៥:៧; ចសព. ១៩:៨

  • កំណត់​ហេតុ​គម្ពីរ​ដែល​ទាក់​ទង​៖

    • លូក. ៩:៤៦​-​៤៨—លោក​យេស៊ូ​កែ​តម្រង់​ពួក​សាវ័ក ដោយ​សារ​លោក​ឃើញ​ពួក​គេ​មាន​ចិត្ត​លោភ​លន់

ហេតុ​អ្វី​ជា​ការ​សំខាន់​ដែល​យើង​ត្រូវ​ការ​ពារ​ចិត្ត?

១ប្រ. ២៨:៩; សុភ. ៤:២៣; យេ. ១៧:៩

  • កំណត់​ហេតុ​គម្ពីរ​ដែល​ទាក់​ទង​៖

    • ដក. ៦:៥​-​៧—ចិត្ត​គំនិត​អាក្រក់​របស់​មនុស្ស​នាំ​ឲ្យ​មាន​អំពើ​ហិង្សា នេះ​ជា​មូលហេតុ​ដែល​ព្រះ​ធ្វើ​ឲ្យ​មាន​ទឹក​ជន់​លិច​ពិភព​លោក​ទាំង​មូល

    • ១បស. ១១:១​-​១០—ស្ដេច​សាឡូម៉ូន​មិន​បាន​ការ​ពារ​ចិត្ត​របស់​ខ្លួន​ទេ គាត់​បាន​រៀប​ការ​ជា​មួយ​ស្ត្រី​ជន​ជាតិ​ដទៃ​ដែល​នាំ​គាត់​ឲ្យ​ចេញ​ឆ្ងាយ​ពី​ព្រះ​យេហូវ៉ា

    • ម៉ាក. ៧:១៨​-​២៣—លោក​យេស៊ូ​ពន្យល់​ថា​អ្វី​ដែល​ស្មោក​គ្រោក​សុទ្ធ​តែ​ចេញ​ពី​ក្នុង​ចិត្ត ហើយ​អាច​ជំរុញ​យើង​ឲ្យ​ធ្វើ​អ្វី​ដែល​ព្រះ​ស្អប់

តើ​យើង​អាច​ការ​ពារ​ចិត្ត​របស់​យើង​តាម​របៀប​ណា?

ចសព. ១៩:១៤; សុភ. ៣:៣​-​៦; លូក. ២១:៣៤; ភី. ៤:៨

សូម​មើល​ដែរ អែស. ៧:៨​-​១០; ចសព. ១១៩:១១

  • កំណត់​ហេតុ​គម្ពីរ​ដែល​ទាក់​ទង​៖

    • អេភ. ៦:១៤​-​១៨; ១ថែ. ៥:៨—សាវ័ក​ប៉ូល​បាន​រៀប​រាប់​ថា សេចក្ដី​សុចរិត ជំនឿ និង​សេចក្ដី​ស្រឡាញ់​អាច​ការ​ពារ​ចិត្ត​របស់​យើង​ដូច​អាវ​ការ​ពារ​ដើម​ទ្រូង​ដែល​ជា​គ្រឿង​សឹក​ខាង​ជំនឿ

តើ​យើង​អាច​ដឹង​យ៉ាង​ដូច​ម្ដេច​ថា​ចិត្ត​របស់​យើង​មាន​បញ្ហា?

សុភ. ២១:២​-​៤; ហេ. ៣:១២

សូម​មើល​ដែរ សុភ. ៦:១២​-​១៤

  • កំណត់​ហេតុ​គម្ពីរ​ដែល​ទាក់​ទង​៖

    • ២ប្រ. ២៥:១, ២, ១៧​-​២៧—អស់​មួយ​រយៈ ស្ដេច​អាម៉ាស៊ា​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ​នៅ​ចំពោះ​ព្រះ​យេហូវ៉ា តែ​មិន​មែន​ដោយ​សារ​ស្រឡាញ់​លោក​អស់​ពី​ចិត្ត​ទេ។ ក្រោយ​មក​គាត់​មាន​អំណួត ហើយ​លែង​ស្មោះ​ត្រង់ ជា​លទ្ធផល​គាត់​រង​ទុក្ខ​វេទនា

    • ម៉ាថ. ៧:១៧​-​២០—លោក​យេស៊ូ​បង្ហាញ​ថា​ដើម​ឈើ​មិន​ល្អ​បង្កើត​ផល​មិន​ល្អ នោះ​ប្រៀប​ដូច​ជា​ចិត្ត​របស់​យើង បើ​ក្នុង​ចិត្ត​យើង​អាក្រក់ យើង​នឹង​ប្រព្រឹត្ត​អំពើ​អាក្រក់

ហេតុ​អ្វី​យើង​គួរ​ព្យាយាម​មាន​ចិត្ត​ល្អ? ហើយ​តើ​យើង​អាច​ធ្វើ​ដូច្នោះ​យ៉ាង​ដូច​ម្ដេច?

សុភ. ១០:៨; ១៥:២៨; លូក. ៦:៤៥

សូម​មើល​ដែរ ចសព. ១១៩:៩៧, ១០៤; រ៉ូម ១២:៩​-​១៦; ១ធី. ១:៥

  • កំណត់​ហេតុ​គម្ពីរ​ដែល​ទាក់​ទង​៖

    • ២បស. ២០:១​-​៦—ហេសេគា​ជា​ស្ដេច​ស្មោះ​ត្រង់ ហើយ​បម្រើ​ព្រះ​យេហូវ៉ា​យ៉ាង​អស់​ពី​ចិត្ត។ ពេល​គាត់​ធ្លាក់​ខ្លួន​ឈឺ​ជិត​ស្លាប់ គាត់​អង្វរ​សុំ​ព្រះ​យេហូវ៉ា​ឲ្យ​ជួយ

    • ម៉ាថ. ២១:២៨​-​៣២—លោក​យេស៊ូ​លើក​ឧទាហរណ៍​មួយ​ដើម្បី​បង្ហាញ​ថា ទង្វើ​របស់​បុគ្គល​ម្នាក់​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ចិត្ត​របស់​គាត់ ហើយ​ការ​ប្រព្រឹត្ត​គឺ​សំខាន់​ជាង​ពាក្យ​សម្ដី

ហេតុ​អ្វី​ជា​ការ​សម្រាល​ទុក្ខ​ពេល​ដឹង​ថា​ព្រះ​យេហូវ៉ា​មើល​ឃើញ​ចិត្ត​របស់​យើង?

១ប្រ. ២៨:៩; យេ. ១៧:១០

សូម​មើល​ដែរ ១សាំ. ២:៣

  • កំណត់​ហេតុ​គម្ពីរ​ដែល​ទាក់​ទង​៖

    • ១សាំ. ១៦:១​-​១៣—អ្នក​ប្រកាស​ទំនាយ​សាំយូអែល​បាន​រៀន​ថា ព្រះ​យេហូវ៉ា​មិន​មើល​សម្បក​ក្រៅ​ឡើយ តែ​លោក​មើល​ក្នុង​ចិត្ត​វិញ

    • ២ប្រ. ៦:២៨​-​៣១—នៅ​ឯ​ពិធី​ប្រគល់​វិហារ​ជូន​ព្រះ​យេហូវ៉ា ស្ដេច​សាឡូម៉ូន​បាន​អធិដ្ឋាន។ អ្វី​ដែល​គាត់​អធិដ្ឋាន​បង្ហាញ​ថា​ព្រះ​ស្គាល់​ចិត្ត​របស់​យើង​ច្បាស់ ហើយ​ថា​លោក​ប្រព្រឹត្ត​ចំពោះ​យើង​ដោយ​មេត្តា​ករុណា និង​ស្រប​តាម​អ្វី​ដែល​យើង​ត្រូវ​ការ