លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចិត្តស្មោះឥតងាករេ

ចិត្តស្មោះឥតងាករេ

តើ​ចិត្ត​ស្មោះ​ឥត​ងាក​រេ​ជា​អ្វី?

ចសព. ១៨:២៣​-​២៥; ២៦:១, ២; ១០១:២​-​៧; ១១៩:១​-​៣, ៨០

  • កំណត់​ហេតុ​គម្ពីរ​ដែល​ទាក់​ទង​៖

    • ចល. ២២:១៧​-​២២—ព្រះ​យេហូវ៉ា​តម្រូវ​ឲ្យ​បណ្ដា​ជន ជូន​សត្វ​ដែល​«​ល្អ​ឥត​ខ្ចោះ​»​ជា​គ្រឿង​បូជា​ដល់​លោក។ ពាក្យ​«​ល្អ​ឥត​ខ្ចោះ​»​ជាប់​ទាក់​ទង​យ៉ាង​ខ្លាំង​នឹង​ពាក្យ​ភាសា​ហេប្រឺ ដែល​បាន​ត្រូវ​បក​ប្រែ​ថា​«​ចិត្ត​ស្មោះ​ឥត​ងាក​រេ​»​ ហើយ​ពាក្យ​នោះ​ទាក់​ទង​នឹង​ភក្ដី​ភាព​ផ្ដាច់​មុខ​ចំពោះ​ព្រះ​យេហូវ៉ា

    • យ៉ូប ១:១, ៤, ៥, ៨; ២:៣—តាម​រយៈ​របៀប​រស់​នៅ​របស់​យ៉ូប គាត់​បាន​បង្ហាញ​ថា ដើម្បី​មាន​ចិត្ត​ស្មោះ​ឥត​ងាក​រេ បុគ្គល​ម្នាក់​ត្រូវ​មាន​ការ​គោរព​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​ព្រះ​យេហូវ៉ា ហើយ​គោរព​ប្រណិប័តន៍​លោក​យ៉ាង​ស្មោះ​អស់​ពី​ចិត្ត និង​ជៀស​វាង​ធ្វើ​អ្វី​ដែល​លោក​ចាត់​ទុក​ថា​អាក្រក់

ហេតុ​អ្វី​យើង​ត្រូវ​មាន​ចិត្ត​ស្មោះ​ឥត​ងាក​រេ?

តើ​អ្វី​អាច​ជំរុញ​យើង​ឲ្យ​រក្សា​ចិត្ត​ស្មោះ​ឥត​ងាក​រេ?

តើ​តាម​របៀប​ណា​យើង​អាច​បណ្ដុះ​ឲ្យ​មាន​ចិត្ត​ស្មោះ​ឥត​ងាក​រេ និង​បន្ត​មាន​ចិត្ត​បែប​នោះ​ជា​រៀង​រហូត?

យ៉ូស. ២៤:១៤, ១៥; ចសព. ១០១:២​-​៤

សូម​មើល​ដែរ បច. ៥:២៩; អេ. ៤៨:១៧, ១៨

  • កំណត់​ហេតុ​គម្ពីរ​ដែល​ទាក់​ទង​៖

    • យ៉ូប ៣១:១​-​១១, ១៦​-​៣៣—យ៉ូប​បង្ហាញ​ថា​គាត់​មាន​ចិត្ត​ស្មោះ​ឥត​ងាក​រេ​ចំពោះ​ព្រះ​យេហូវ៉ា ដោយ​ជៀស​ចេញ​ពី​អំពើ​ប្រាស​ចាក​សីលធម៌ ហើយ​ប្រព្រឹត្ត​ចំពោះ​អ្នក​ឯ​ទៀត​ដោយ​សប្បុរស​និង​ថ្លៃ​ថ្នូរ។ យ៉ូប​គោរព​ប្រណិប័តន៍​តែ​ព្រះ​យេហូវ៉ា​ប៉ុណ្ណោះ មិន​មែន​រូប​ព្រះ​ទេ។ គាត់​ចាត់​ទុក​ចំណង​មិត្តភាព​ជា​មួយ​ព្រះ​ថា មាន​តម្លៃ​ជាង​ទ្រព្យ​សម្បត្តិ

    • ដាន. ១:៦​-​២១—ទោះ​ជា​ដានីយ៉ែល​និង​មិត្ត​ភក្តិ​គាត់​បី​នាក់​រស់​នៅ​ក្នុង​ចំណោម​មនុស្ស ដែល​មិន​ជឿ​ព្រះ​យេហូវ៉ា​ក៏​ដោយ ពួក​គាត់​បាន​រក្សា​ចិត្ត​ស្មោះ​ឥត​ងាក​រេ ដោយ​សម្រេច​ចិត្ត​មិន​បរិភោគ​អាហារ​ដែល​បំពាន​ច្បាប់​របស់​ព្រះ

បើ​បុគ្គល​ម្នាក់​ធ្វើ​ខុស​ម្ដង​ហើយ​ម្ដង​ទៀត តើ​គាត់​អាច​មាន​ចិត្ត​ស្មោះ​ឥត​ងាក​រេ​ឡើង​វិញ​បាន​ទេ?

  • កំណត់​ហេតុ​គម្ពីរ​ដែល​ទាក់​ទង​៖

    • ១បស. ៩:២​-​៥; ចសព. ៧៨:៧០​-​៧២—ពិត​មែន​ថា​ស្ដេច​ដាវីឌ​បាន​ធ្វើ​ខុស​ច្រើន តែ​គាត់​បាន​ប្រែ​ចិត្ដ ហើយ​ព្រះ​យេហូវ៉ា​អភ័យ​ទោស​ឲ្យ​គាត់។ ដូច្នេះ លោក​ចាត់​ទុក​ដាវីឌ​ថា ជា​មនុស្ស​មាន​ចិត្ត​ស្មោះ​ឥត​ងាក​រេ

    • អេ. ១:១១​-​១៨—ព្រះ​យេហូវ៉ា​ប្រាប់​រាស្ត្រ​របស់​លោក​ថា ទោះ​ជា​ពួក​គេ​ធ្វើ​ខុស​ប៉ុន្មាន​ដង​ក្ដី លោក​នឹង​អភ័យ​ទោស​ឲ្យ​ពួក​គេ បើ​ពួក​គេ​ប្រែ​ចិត្ត​យ៉ាង​ស្មោះ ហើយ​ឈប់​ធ្វើ​អំពើ​អាក្រក់​ទៀត