លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ឈ្លក់វង្វេងនឹងទ្រព្យសម្បត្តិ

ឈ្លក់វង្វេងនឹងទ្រព្យសម្បត្តិ

តើ​គម្ពីរ​ប្រាប់​ថា​ខុស​ទេ បើ​យើង​មាន​លុយ​ឬ​ទ្រព្យ​សម្បត្តិ?

អទ. ៧:១២

  • កំណត់​ហេតុ​គម្ពីរ​ដែល​ទាក់​ទង​៖

    • ១បស. ៣:១១​-​១៤—ព្រះ​យេហូវ៉ា​ឲ្យ​ពរ​ដល់​សាឡូម៉ូន​ដោយ​ឲ្យ​គាត់​មាន​សម្បត្តិ​មហា​សាល ពីព្រោះ​គាត់​មាន​ចិត្ត​រាប​ទាប

    • យ៉ូប ១:១​-​៣, ៨​-​១០—ពិត​មែន​ថា​យ៉ូប​ជា​អ្នក​មាន​ស្ដុក​ស្ដម្ភ តែ​គាត់​ចាត់​ទុក​ចំណង​មិត្តភាព​ជា​មួយ​ព្រះ​យេហូវ៉ា​ថា​សំខាន់​បំផុត

ហេតុ​អ្វី​លុយ​និង​ទ្រព្យ​សម្បត្តិ​មិន​អាច​ធ្វើ​ឲ្យ​យើង​មាន​សុភមង្គល​ពិត​ប្រាកដ?

តើ​នៅ​ពេល​ណា​ដែល​ទ្រព្យ​សម្បត្តិ​មិន​អាច​ជួយ​យើង​បាន?

តើ​អ្វី​ជា​គ្រោះ​ថ្នាក់​ធំ​បំផុត​ដែល​មក​ពី​ការ​ធ្វើ​ជា​អ្នក​មាន?

តើ​ទ្រព្យ​សម្បត្តិ​អាច​ពង្វក់​ចិត្ត​យើង​យ៉ាង​ដូច​ម្ដេច?

សុភ. ១១:៤, ១៨, ២៨; ១៨:១១; ម៉ាថ. ១៣:២២

  • កំណត់​ហេតុ​គម្ពីរ​ដែល​ទាក់​ទង​៖

    • សកម្ម. ៨:១៨​-​២៤—ជា​រឿង​ល្ងង់​ខ្លៅ​ណាស់​ដែល​ស៊ីម៉ូន​ជឿ​ថា គាត់​អាច​យក​លុយ​ទៅ​ទិញ​ឯកសិទ្ធិ​ក្នុង​ក្រុម​ជំនុំ

តើ​ការ​ស្រឡាញ់​លុយ​អាច​នាំ​ឲ្យ​យើង​បាត់​បង់​អ្វី​ខ្លះ?

ម៉ាថ. ៦:១៩​-​២១; លូក. ១៧:៣១, ៣២

  • កំណត់​ហេតុ​គម្ពីរ​ដែល​ទាក់​ទង​៖

    • ម៉ាក. ១០:១៧​-​២៣—យុវជន​អ្នក​មាន​ម្នាក់​ស្រឡាញ់​ទ្រព្យ​សម្បត្តិ​របស់​គាត់​ខ្លាំង​ពេក រហូត​ដល់​គាត់​បាត់​បង់​ឱកាស​ក្នុង​ការ​ធ្វើ​ជា​អ្នក​កាន់​តាម​លោក​យេស៊ូ

    • ១ធី. ៦:១៧​-​១៩—សាវ័ក​ប៉ូល​ព្រមាន​គ្រិស្ត​សាសនិក​ដែល​ជា​អ្នក​មាន​កុំ​ឲ្យ​មាន​អំណួត ព្រោះ​នេះ​អាច​ធ្វើ​ឲ្យ​ព្រះ​លែង​ពេញ​ចិត្ត​ពួក​គេ

ហេតុ​អ្វី​ការ​ឈ្លក់​វង្វេង​នឹង​ទ្រព្យ​សម្បត្តិ​អាច​ធ្វើ​ឲ្យ​ជំនឿ​យើង​ចុះ​ខ្សោយ និង​រហូត​ដល់​បាត់​បង់​ការ​ពេញ​ចិត្ត​ពី​ព្រះ?

បច. ៨:១០​-​១៤; សុភ. ២៨:២០; ១​យ៉ូន. ២:១៥​-​១៧

សូម​មើល​ដែរ ចសព. ៥២:៦, ៧; អេម. ៣:១២, ១៥; ៦:៤​-​៨

  • កំណត់​ហេតុ​គម្ពីរ​ដែល​ទាក់​ទង​៖

    • យ៉ូប ៣១:២៤, ២៥, ២៨—យ៉ូប​យល់​ច្បាស់​ថា​បើ​គាត់​ទុក​ចិត្ត​ទ្រព្យ​សម្បត្តិ នោះ​មាន​ន័យ​ថា​គាត់​មិន​ទុក​ចិត្ត​ព្រះ

    • លូក. ១២:១៥​-​២១—លោក​យេស៊ូ​លើក​ឡើង​អំពី​បុរស​អ្នក​មាន​ម្នាក់ ដើម្បី​ព្រមាន​អំពី​ការ​ឈ្លក់​វង្វេង​នឹង​ទ្រព្យ​សម្បត្តិ។ មិន​ថា​បុរស​នោះ​មាន​ខ្លាំង​យ៉ាង​ណា​ទេ តែ​គាត់​មិន​មែន​ជា​អ្នក​មាន​នៅ​ចំពោះ​ព្រះ​ឡើយ

តើ​តាម​របៀប​ណា​យើង​អាច​ស្កប់​ចិត្ត​នឹង​អ្វី​ដែល​យើង​មាន?

តើ​ទ្រព្យ​សម្បត្តិ​បែប​ណា​ដែល​មាន​តម្លៃ​ច្រើន​ជាង​គេ? ហើយ​ហេតុ​អ្វី?

សុភ. ៣:១១, ១៣​-​១៨; ១០:២២; ម៉ាថ. ៦:១៩​-​២១

  • កំណត់​ហេតុ​គម្ពីរ​ដែល​ទាក់​ទង​៖

    • ហាក. ១:៣​-​១១—ព្រះ​យេហូវ៉ា​ប្រើ​អ្នក​ប្រកាស​ទំនាយ​ហាកាយ​ឲ្យ​ប្រាប់​រាស្ត្រ​របស់​លោក​ថា លោក​ឈប់​ឲ្យ​ពរ​ដល់​ពួក​គេ​ទៀត ដោយ​សារ​ពួក​គេ​រវល់​ខំ​ប្រឹង​សង់​ផ្ទះ​របស់​ខ្លួន​ដើម្បី​មាន​ជីវិត​ស្រួល ជា​ជាង​សង់​វិហារ​ពិសិដ្ឋ​របស់​លោក​ឡើង​វិញ

    • បប. ៣:១៤​-​១៩—លោក​យេស៊ូ​ស្ដី​បន្ទោស​ក្រុម​ជំនុំ​នៅ​ក្រុង​ឡៅឌីសេ ដោយ​សារ​ពួក​គេ​ចាត់​ទុក​ទ្រព្យ​សម្បត្តិ​ថា សំខាន់​ជាង​ការ​បម្រើ​ព្រះ

ហេតុ​អ្វី​យើង​គួរ​ទុក​ចិត្ត​ថា​ព្រះ​យេហូវ៉ា​នឹង​ផ្ដល់​ឲ្យ​យើង​នូវ​អ្វី​ដែល​យើង​ត្រូវ​ការ​ក្នុង​ជីវិត​រស់​នៅ?