លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ការធ្វើបាប

ការធ្វើបាប

បើ​គេ​ធ្វើ​បាប​យើង​យ៉ាង​ខ្លាំង តើ​យើង​ប្រហែល​ជា​មាន​អារម្មណ៍​យ៉ាង​ណា?

ចសព. ៦៩:២០; សុភ. ១៨:១៤; អទ. ៤:១​-​៣; ម៉ាឡ. ២:១៣​-​១៦; កូឡ. ៣:២១

  • កំណត់​ហេតុ​គម្ពីរ​ដែល​ទាក់​ទង​៖

    • ២សាំ. ១០:១​-​៥—ស្ដេច​ដាវីឌ​បាន​បង្ហាញ​ការ​យក​ចិត្ត​ទុក​ដាក់​ជា​ខ្លាំង​ចំពោះ​ទាហាន​របស់​គាត់ ដែល​រង​ការ​ប្រមាថ​យ៉ាង​ធ្ងន់​ពី​ពួក​សត្រូវ

    • ២សាំ. ១៣:៦​-​១៩—ថេម៉ា​បាន​យំ​និង​ហែក​សម្លៀក​បំពាក់​របស់​នាង ក្រោយ​ពី​ត្រូវ​អាំណូន​ចាប់​រំលោភ ហើយ​ប្រមាថ​មើល​ងាយ​នាង

ពេល​នរណា​ម្នាក់​ត្រូវ​គេ​ធ្វើ​បាប តើ​អ្វី​បង្ហាញ​ថា​ព្រះ​យេហូវ៉ា​ជ្រាប​យ៉ាង​ច្បាស់​អំពី​ស្ថានភាព​របស់​គាត់? ហើយ​តើ​លោក​នឹង​ដោះ​ស្រាយ​យ៉ាង​ណា?

យ៉ូប ៣៤:២១, ២២; ចសព. ៣៧:៨, ៩; អេ. ២៩:១៥, ១៩​-​២១; រ៉ូម ១២:១៧​-​២១

សូម​មើល​ដែរ ចសព. ៦៣:៦, ៧

  • កំណត់​ហេតុ​គម្ពីរ​ដែល​ទាក់​ទង​៖

    • ១សាំ. ២៥:៣, ១៤​-​១៧, ២១, ៣២​-​៣៨—ណាបាល​ហៀប​នឹង​នាំ​ឲ្យ​ក្រុម​គ្រួសារ​របស់​គាត់​បាត់​បង់​ជីវិត ដោយ​សារ​គាត់​បាន​ជេរ​ប្រមាថ​ដាវីឌ។ ក្រោយ​មក​ព្រះ​យេហូវ៉ា​បាន​ដាក់​ទោស​ណាបាល ហើយ​គាត់​ក៏​ស្លាប់​ទៅ

    • យេ. ២០:១​-​៦, ៩, ១១​-​១៣—ពេល​យេរេមា​ត្រូវ​សង្ឃ​ឈ្មោះ​ផាសហឺ​វាយ​ធ្វើ​បាប ហើយ​ចាប់​ដាក់​ខ្នោះ នោះ​ធ្វើ​ឲ្យ​គាត់​ធ្លាក់​ទឹក​ចិត្ត។ ប៉ុន្តែ ព្រះ​យេហូវ៉ា​បាន​លើក​ទឹក​ចិត្ត ហើយ​សង្គ្រោះ​គាត់