លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ស្ដាប់បង្គាប់

ស្ដាប់បង្គាប់

តើ​ការ​ស្ដាប់​បង្គាប់​សំខាន់​យ៉ាង​ណា?

ដច. ១៩:៥; បច. ១០:១២, ១៣; អទ. ១២:១៣; យ៉ា. ១:២២

  • កំណត់​ហេតុ​គម្ពីរ​ដែល​ទាក់​ទង​៖

    • ១សាំ. ១៥:១៧​-​២៣—អ្នក​ប្រកាស​ទំនាយ​សាំយូអែល​ស្ដី​បន្ទោស​ស្ដេច​សុល ដោយ​សារ​គាត់​មិន​ស្ដាប់​បង្គាប់​ព្រះ​យេហូវ៉ា។ បន្ទាប់​មក សាំយូអែល​បាន​លើក​បញ្ជាក់​អំពី​សារៈ​សំខាន់​នៃ​ការ​ស្ដាប់​បង្គាប់

    • ហេ. ៥:៧​-​១០—ទោះ​ជា​លោក​យេស៊ូ​ជា​បុត្រ​ល្អ​ឥត​ខ្ចោះ​របស់​ព្រះ​ក៏​ដោយ លោក​បាន​រៀន​ឲ្យ​ចេះ​ស្ដាប់​បង្គាប់​បិតា ពេល​អ្នក​ឯ​ទៀត​ប្រព្រឹត្ត​យ៉ាង​ឃោរឃៅ​ចំពោះ​លោក

បើ​អាជ្ញាធរ​បញ្ជា​យើង​មិន​ឲ្យ​ស្ដាប់​បង្គាប់​ព្រះ តើ​យើង​គួរ​ធ្វើ​យ៉ាង​ណា?

សកម្ម. ៥:២៩

  • កំណត់​ហេតុ​គម្ពីរ​ដែល​ទាក់​ទង​៖

    • ដាន. ៣:១៣​-​១៨—មិន​ថា​មាន​គ្រោះ​ថ្នាក់​ដល់​ជីវិត​យ៉ាង​ណា​ទេ យុវជន​ហេប្រឺ​បី​នាក់​បាន​រក្សា​ភាព​ស្មោះ​ត្រង់​ចំពោះ​ព្រះ ដោយ​មិន​ព្រម​ក្រាប​គោរព​រូប​សំណាក​របស់​ស្ដេច​នេប៊ូក្នេសា​ឡើយ

    • ម៉ាថ. ២២:១៥​-​២២—លោក​យេស៊ូ​ពន្យល់​ថា ពួក​អ្នក​កាន់​តាម​លោក​ធ្វើ​តាម​ច្បាប់​របស់​រដ្ឋាភិបាល បើ​ច្បាប់​នោះ​មិន​បំពាន​លើ​បង្គាប់​របស់​ព្រះ​យេហូវ៉ា

    • សកម្ម. ៤:១៨​-​៣១—សូម្បី​តែ​ពេល​អាជ្ញាធរ​បញ្ជា​ពួក​សាវ័ក​ឲ្យ​ឈប់​ផ្សព្វ​ផ្សាយ ក៏​ពួក​គាត់​នៅ​តែ​បន្ត​ផ្សព្វ​ផ្សាយ​យ៉ាង​ក្លាហាន

បើ​យើង​ចង់​បន្ត​ស្ដាប់​បង្គាប់​ព្រះ​យេហូវ៉ា តើ​យើង​ត្រូវ​ធ្វើ​អ្វី?

បច. ៦:១​-​៥; ចសព. ១១២:១; ១​យ៉ូន. ៥:២, ៣

សូម​មើល​ដែរ ចសព. ១១៩:១១, ១១២; រ៉ូម ៦:១៧

  • កំណត់​ហេតុ​គម្ពីរ​ដែល​ទាក់​ទង​៖

    • អែស. ៧:៧​-​១០—អែសរ៉ា​ដែល​ជា​សង្ឃ​ដ៏​ស្មោះ​ត្រង់​បាន​ត្រៀម​ចិត្ត​របស់​ខ្លួន ដើម្បី​គាត់​អាច​នាំ​មុខ​ក្នុង​ការ​ធ្វើ​តាម​ច្បាប់​របស់​ព្រះ និង​បង្រៀន​អ្នក​ឯ​ទៀត​អំពី​ច្បាប់​នោះ

    • យ៉ូន. ១៤:៣១—លោក​យេស៊ូ​បាន​បង្ហាញ​អំពី​មូលហេតុ​ដែល​លោក​ស្ដាប់​បង្គាប់​បិតា​លោក

តើ​អ្វី​គួរ​ជំរុញ​ចិត្ត​យើង​ឲ្យ​ស្ដាប់​បង្គាប់​ព្រះ​យេហូវ៉ា​និង​លោក​យេស៊ូ?

ហេតុ​អ្វី​ពេល​យើង​ស្ដាប់​បង្គាប់​ព្រះ បង្ហាញ​ថា​យើង​មាន​ជំនឿ?

រ៉ូម ១:៥; ១០:១៦, ១៧; យ៉ា. ២:២០​-​២៣

សូម​មើល​ដែរ បច. ៩:២៣

  • កំណត់​ហេតុ​គម្ពីរ​ដែល​ទាក់​ទង​៖

    • ដក. ៦:៩​-​២២; ហេ. ១១:៧—ណូអេ​បង្ហាញ​ជំនឿ​ដោយ​សង់​ទូក​ធំ​តាម​បង្គាប់​របស់​ព្រះ​យេហូវ៉ា គឺ​គាត់​បាន​ធ្វើ​«​សព្វ​គ្រប់​ទាំង​អស់​»​

    • ហេ. ១១:៨, ៩, ១៧—អាប្រាហាំ​បង្ហាញ​ជំនឿ​ដោយ​ចាក​ចេញ​ពី​ក្រុង​អឺ​តាម​បង្គាប់​ព្រះ​យេហូវ៉ា ហើយ​ក៏​បាន​ជូន​កូន​ប្រុស​ដើម្បី​ធ្វើ​ជា​គ្រឿង​បូជា​ដល់​លោក​ដែរ

តើ​ព្រះ​យេហូវ៉ា​សន្យា​អ្វី​ដល់​អស់​អ្នក​ដែល​ស្ដាប់​បង្គាប់​លោក?

យេ. ៧:២៣; ម៉ាថ. ៧:២១; ១​យ៉ូន. ៣:២២

  • កំណត់​ហេតុ​គម្ពីរ​ដែល​ទាក់​ទង​៖

    • ចល. ២៦:៣​-​៦—ព្រះ​យេហូវ៉ា​សន្យា​ឲ្យ​ពរ និង​ថែ​រក្សា​អស់​អ្នក​ដែល​ស្ដាប់​បង្គាប់​លោក

    • ជប. ១៣:៣០, ៣១; ១៤:២២​-​២៤—កាលែប​ស្ដាប់​បង្គាប់​ព្រះ​យេហូវ៉ា ដូច្នេះ​គាត់​បាន​ទទួល​ពរ​ពី​លោក

តើ​នឹង​មាន​អ្វី​កើត​ឡើង បើ​យើង​មិន​ស្ដាប់​បង្គាប់​ព្រះ?

រ៉ូម ៥:១៩; ២ថែ. ១:៨, ៩

  • កំណត់​ហេតុ​គម្ពីរ​ដែល​ទាក់​ទង​៖

    • ដក. ២:១៦, ១៧; ៣:១៧​-​១៩—អាដាម​និង​អេវ៉ា​មិន​ធ្វើ​តាម​បង្គាប់​ព្រះ​យេហូវ៉ា​ទេ។ ដូច្នេះ ពួក​គេ​បាន​បាត់​បង់​ជីវិត​ល្អ​ឥត​ខ្ចោះ សួន​ឧទ្យាន និង​ជីវិត​ជា​រៀង​រហូត

    • បច. ១៨:១៨, ១៩; សកម្ម. ៣:១២, ១៨, ២២, ២៣—ព្រះ​យេហូវ៉ា​បាន​ប្រាប់​ទុក​ជា​មុន​ថា នឹង​មាន​អ្នក​ប្រកាស​ទំនាយ​ដែល​ប្រសើរ​ជាង​ម៉ូសេ ហើយ​ថា​អ្នក​ប្រកាស​ទំនាយ​នោះ នឹង​ដាក់​ទោស​ពួក​អ្នក​ដែល​មិន​ស្ដាប់​បង្គាប់​លោក

    • យូ. ៦, ៧—ពួក​ទេវតា​ខ្លះ រួម​ទាំង​ពួក​អ្នក​ក្រុង​សូដុម និង​ក្រុង​កូម៉ូរ៉ា​មិន​បាន​ស្ដាប់​បង្គាប់​ព្រះ​យេហូវ៉ា​ឡើយ។ នេះ​បាន​ធ្វើ​ឲ្យ​លោក​ខឹង​ខ្លាំង​ណាស់

ហេតុ​អ្វី​យើង​គួរ​ស្ដាប់​បង្គាប់​លោក​យេស៊ូ​គ្រិស្ត?

ដក. ៤៩:១០; ម៉ាថ. ២៨:១៨

  • កំណត់​ហេតុ​គម្ពីរ​ដែល​ទាក់​ទង​៖

    • យ៉ូន. ១២:៤៦​-​៤៨; ១៤:២៤—លោក​យេស៊ូ​មាន​ប្រសាសន៍​ថា អ្នក​ណា​ដែល​មិន​ធ្វើ​តាម​ពាក្យ​របស់​លោក អ្នក​នោះ​នឹង​ទទួល​ការ​វិនិច្ឆ័យ

ហេតុ​អ្វី​គ្រិស្ត​សាសនិក​ស្ដាប់​បង្គាប់​ពួក​អ្នក​ត្រួត​ពិនិត្យ​ក្នុង​ក្រុម​ជំនុំ?

ហេតុ​អ្វី​ប្រពន្ធ​ជា​គ្រិស្ត​សាសនិក​គួរ​ចុះ​ចូល​នឹង​ប្ដី​របស់​នាង?

ហេតុ​អ្វី​កូន​ៗ​ត្រូវ​ស្ដាប់​បង្គាប់​ឪពុក​ម្ដាយ?

សុភ. ២៣:២២; អេភ. ៦:១; កូឡ. ៣:២០

  • កំណត់​ហេតុ​គម្ពីរ​ដែល​ទាក់​ទង​៖

    • ដក. ៣៧:៣, ៤, ៨, ១១​-​១៣, ១៨—តាំង​ពី​ក្មេង យ៉ូសែប​ស្ដាប់​បង្គាប់​ឪពុក ហើយ​បាន​ទៅ​សួរ​សុខ​ទុក្ខ​បង​ៗ​របស់​គាត់ ទោះ​ជា​ពួក​គេ​ស្អប់​គាត់​ក៏​ដោយ

    • លូក. ២:៥១—សូម្បី​តែ​យ៉ូសែប​និង​ម៉ារៀ​ជា​ឪពុក​ម្ដាយ​មិន​ល្អ​ឥត​ខ្ចោះ ហើយ​លោក​យេស៊ូ​ល្អ​ឥត​ខ្ចោះ លោក​នៅ​តែ​ស្ដាប់​បង្គាប់​ពួក​គាត់

ហេតុ​អ្វី​ជា​ការ​ឈ្លាស​វៃ​ដែល​យើង​ទៀង​ត្រង់​ក្នុង​ការ​ងារ ទោះ​ជា​គ្មាន​អ្នក​ណា​មើល​យើង​ក៏​ដោយ?

ហេតុ​អ្វី​គ្រិស្ត​សាសនិក​ស្ដាប់​បង្គាប់​រដ្ឋាភិបាល?