លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

វ័យចាស់

វ័យចាស់

តើ​មាន​អ្វី​កើត​ឡើង​ពេល​យើង​កាន់​តែ​ចាស់?

ចសព. ៧១:៩; ៩០:១០

សូម​មើល​ដែរ ​«​សម្រាល​ទុក្ខ​៖ ចំណង​ជើង​តូច​‹ជំងឺ​និង​ភាព​វ័យ​ចាស់​បាន​ដាក់​កម្រិត​លើ​សមត្ថភាព​របស់​អ្នក​ខ្លះ›​»​

  • កំណត់​ហេតុ​គម្ពីរ​ដែល​ទាក់​ទង​៖

    • អទ. ១២:១​-​៨—នៅ​ក្នុង​កំណាព្យ ស្ដេច​សាឡូម៉ូន​បាន​រៀប​រាប់​អំពី​ភាព​ចុះ​ខ្សោយ​មួយ​ចំនួន​ដែល​មក​តាម​អាយុ​ដូច​ជា ភ្នែក​ខ្សោយ (​«​ស្រី​ៗ​មើល​ទៅ​ខាង​ក្រៅ​តាម​បង្អួច​ឃើញ​តែ​ភាព​ងងឹត​»​) និង​ត្រចៀក​ស្ដាប់​មិន​សូវ​ឮ (​«​កូន​ស្រី​ៗ​ទាំង​អស់​ច្រៀង​មិន​សូវ​ឮ​»​)

ទោះ​ជា​បញ្ហា​និង​ភាព​វ័យ​ចាស់​បាន​ដាក់​កម្រិត​លើ​សមត្ថភាព​របស់​បង​ប្អូន​ខ្លះ ហេតុ​អ្វី​ពួក​គាត់​នៅ​តែ​អាច​រក្សា​អំណរ?

២កូ. ៤:១៦​-​១៨; យ៉ា. ១:២​-​៤

  • កំណត់​ហេតុ​គម្ពីរ​ដែល​ទាក់​ទង​៖

    • ១សាំ. ១២:២, ២៣—ពិត​មែន​ថា​អ្នក​ប្រកាស​ទំនាយ​សាំយូអែល​មាន​វ័យ​ចាស់ តែ​គាត់​ដឹង​ថា​គឺ​ជា​ការ​សំខាន់​ណាស់ ដែល​គាត់​បន្ត​អធិដ្ឋាន​ឲ្យ​រាស្ត្រ​របស់​ព្រះ

    • ២សាំ. ១៩:៣១​-​៣៩—ស្ដេច​ដាវីឌ​ដឹង​គុណ​បាស៊ីលឡាយ​ណាស់ ដែល​បាន​គាំទ្រ​គាត់​យ៉ាង​ស្មោះ​ត្រង់ ទោះ​ជា​បាស៊ីលឡាយ​មាន​វ័យ​ចាស់​ក្ដី។ បាស៊ីលឡាយ​មាន​ចិត្ត​សុភាព​រាប​ទាប ដោយ​ស្គាល់​កម្រិត​របស់​ខ្លួន។ ដូច្នេះ គាត់​ប្រាប់​ដាវីឌ​ថា គាត់​មិន​អាច​ទៅ​ក្រុង​យេរូសាឡិម​ជា​មួយ​ដាវីឌ​បាន​ទេ

    • ចសព. ៧១:៩, ១៨—ក្នុង​ពេល​ស្ដេច​ដាវីឌ​មាន​វ័យ​ចាស់ គាត់​ខ្លាច​ថា​ខ្លួន​លែង​មាន​ប្រយោជន៍​ទៀត។ ដូច្នេះ គាត់​បាន​អង្វរ​ព្រះ​យេហូវ៉ា​ឲ្យ​ផ្ដល់​កម្លាំង​ដល់​គាត់ ដើម្បី​គាត់​អាច​បង្រៀន​មនុស្ស​ជំនាន់​ក្រោយ​អំពី​លោក

    • លូក. ២:៣៦​-​៣៨—អ្នក​ប្រកាស​ទំនាយ​ម្នាក់​ឈ្មោះ​អាណា ជា​ស្ត្រី​មេម៉ាយ​មាន​វ័យ​ចាស់ តែ​ព្រះ​យេហូវ៉ា​បាន​ឲ្យ​ពរ​គាត់ ដោយ​សារ​គាត់​បម្រើ​លោក​យ៉ាង​ស្មោះ​ត្រង់

តើ​អ្វី​បង្ហាញ​ថា​ព្រះ​យេហូវ៉ា​ឲ្យ​តម្លៃ​មនុស្ស​វ័យ​ចាស់?

ចសព. ៩២:១២​-​១៤; សុភ. ១៦:៣១; ២០:២៩; អេ. ៤៦:៤; ទីត. ២:២​-​៥

  • កំណត់​ហេតុ​គម្ពីរ​ដែល​ទាក់​ទង​៖

    • ដក. ១២:១​-​៤—ពេល​អាប្រាហាំ​អាយុ​៧៥​ឆ្នាំ ព្រះ​យេហូវ៉ា​បាន​ឲ្យ​ភារកិច្ច​មួយ​ដល់​គាត់ ដែល​តម្រូវ​ឲ្យ​គាត់​ចាក​ចេញ​ពី​ស្រុក​កំណើត​អស់​មួយ​ជីវិត

    • ដាន. ១០:១១, ១៩; ១២:១៣—ទេវតា​មួយ​រូប​បាន​មក​ជួប​អ្នក​ប្រកាស​ទំនាយ​ដានីយ៉ែល ក្នុង​ពេល​គាត់​មាន​អាយុ​ប្រហែល​៩០​ឆ្នាំ ដើម្បី​ប្រាប់​ថា​គាត់​មាន​តម្លៃ​ណាស់​ចំពោះ​ព្រះ​យេហូវ៉ា ហើយ​ថា​លោក​នឹង​ផ្ដល់​រង្វាន់​ដល់​គាត់ ដោយ​សារ​គាត់​ស្មោះ​ត្រង់​ចំពោះ​លោក

    • លូក. ១:៥​-​១៣—ព្រះ​យេហូវ៉ា​ឲ្យ​ពរ​ដល់​សាការី​និង​អេលីសាបិត​ដែល​មាន​វ័យ​ចាស់ ដោយ​ធ្វើ​អព្ភូតហេតុ​ឲ្យ​ពួក​គាត់​មាន​កូន​ប្រុស​ម្នាក់​ឈ្មោះ​យ៉ូហាន

    • លូក. ២:២៥​-​៣៥—ព្រះ​យេហូវ៉ា​បាន​ឲ្យ​ពរ​ដល់​បុរស​វ័យ​ចាស់​ម្នាក់​ឈ្មោះ​ស៊ីម្មាន ដោយ​ឲ្យ​គាត់​មាន​ឯកសិទ្ធិ​ឃើញ​ទារក​ដែល​នឹង​ទៅ​ជា​មេស្ស៊ី។ បន្ទាប់​មក គាត់​បាន​ប្រកាស​ទំនាយ​អំពី​ទារក​នោះ

    • សកម្ម. ៧:២៣, ៣០​-​៣៦—ពេល​ម៉ូសេ​អាយុ​៨០​ឆ្នាំ ព្រះ​យេហូវ៉ា​បាន​ឲ្យ​គាត់​ធ្វើ​ជា​អ្នក​នាំ​មុខ​ជន​ជាតិ​អ៊ីស្រាអែល ដែល​ជា​រាស្ត្រ​របស់​លោក

តើ​យើង​គួរ​ប្រព្រឹត្ត​យ៉ាង​ណា​ចំពោះ​បង​ប្អូន​វ័យ​ចាស់​ដ៏​ស្មោះ​ត្រង់?

ចល. ១៩:៣២; ១ធី. ៥:១

  • កំណត់​ហេតុ​គម្ពីរ​ដែល​ទាក់​ទង​៖

    • ដក. ៤៥:៩​-​១១; ៤៧:១២—យ៉ូសែប​បាន​យក​យ៉ាកុប​ជា​ឪពុក​មាន​វ័យ​ចាស់​មក​រស់​នៅ​ជា​មួយ ហើយ​បាន​មើល​ថែ​គាត់ រហូត​ដល់​ថ្ងៃ​គាត់​ស្លាប់

    • រូថ ១:១៤​-​១៧; ២:២, ១៧, ១៨, ២៣—រូថ​បាន​គាំទ្រ​ណាអូមី​ជា​ស្ត្រី​វ័យ​ចាស់ ទាំង​ពាក្យ​សម្ដី​ទាំង​ការ​ប្រព្រឹត្ត

    • យ៉ូន. ១៩:២៦, ២៧—មុន​ពេល​លោក​យេស៊ូ​ស្លាប់​លើ​បង្គោល​ទារុណកម្ម លោក​បាន​សុំ​យ៉ូហាន​ជា​សាវ័ក​ដែល​លោក​ស្រឡាញ់​ជាង​គេ ឲ្យ​មើល​ថែ​ម្ដាយ​របស់​លោក

តើ​យើង​អាច​ធ្វើ​អ្វី​ដើម្បី​ជួយ​បង​ប្អូន​វ័យ​ចាស់​ក្នុង​ក្រុម​ជំនុំ?