លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ឪពុកម្ដាយ

ឪពុកម្ដាយ

តើ​មាន​មូលហេតុ​អ្វី​ខ្លះ​ដែល​ព្រះ​យេហូវ៉ា​រៀប​ចំ​ឲ្យ​មាន​អាពាហ៍ពិពាហ៍?

តើ​ឪពុក​ម្ដាយ​មាន​អារម្មណ៍​យ៉ាង​ណា​ចំពោះ​កូន?

ចសព. ១២៧:៣​-​៥; ១២៨:៣

សូម​មើល​ដែរ ​«​កូន​ក្មេង​និង​មនុស្ស​វ័យ​ក្មេង​»​

  • កំណត់​ហេតុ​គម្ពីរ​ដែល​ទាក់​ទង​៖

    • ដក. ៣៣:៤, ៥—យ៉ាកុប​ចាត់​ទុក​កូន​របស់​គាត់​ថា ជា​អំណោយ​ពី​ព្រះ​យេហូវ៉ា

    • ដច. ១:១៥, ១៦, ២២; ២:១​-​៤; ៦:២០—អាំរ៉ាម​និង​យ៉ុកេបេត​កើត​បាន​កូន​ប្រុស​ម្នាក់​ឈ្មោះ​ម៉ូសេ ហើយ​ពួក​គាត់​បាន​ប្រថុយ​ជីវិត​ដើម្បី​ការ​ពារ​កូន

តើ​ឪពុក​ម្ដាយ​មាន​តួ​នាទី​អ្វី​ខ្លះ​ចំពោះ​កូន?

បច. ៦:៦, ៧; ១១:១៨, ១៩; សុភ. ២២:៦; ២កូ. ១២:១៤; ១ធី. ៥:៨

  • កំណត់​ហេតុ​គម្ពីរ​ដែល​ទាក់​ទង​៖

    • ១សាំ. ១:១​-​៤—អេលកាណា​នាំ​ក្រុម​គ្រួសារ​ទៅ​ចូល​រួម​បុណ្យ​នៅ​ក្រុង​ស៊ីឡូរ ដើម្បី​ជួយ​កូន​ៗ​ឲ្យ​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា

    • លូក. ២:៣៩, ៤១—យ៉ូសែប​និង​ម៉ារៀ​មាន​ទម្លាប់​នាំ​កូន​ៗ​ធ្វើ​ដំណើរ​ជា​មួយ​គ្នា ពី​ក្រុង​ណាសារ៉ែត​ទៅ​ក្រុង​យេរូសាឡិម ដើម្បី​ចូល​រួម​បុណ្យ​រំលង

តើ​ការ​បង្រៀន​កូន​ៗ​ឲ្យ​ស្ដាប់​បង្គាប់​ព្រះ​យេហូវ៉ា​នាំ​ឲ្យ​មាន​ប្រយោជន៍​អ្វី?

សុភ. ១:៨, ៩; ២២:៦

សូម​មើល​ដែរ ២ធី. ៣:១៤, ១៥

  • កំណត់​ហេតុ​គម្ពីរ​ដែល​ទាក់​ទង​៖

    • ១សាំ. ២:១៨​-​២១, ២៦; ៣:១៩—ឪពុក​ម្ដាយ​សាំយូអែល បាន​ឲ្យ​សាំយូអែល​ទៅ​បម្រើ​នៅ​ឯ​ត្រសាល​របស់​ព្រះ។ ពួក​គាត់​តែង​ទៅ​លេង​កូន​ជា​ប្រចាំ ហើយ​ផ្ដល់​នូវ​អ្វី​ដែល​កូន​ត្រូវ​ការ។ ពេល​សាំយូអែល​ធំ​ឡើង គាត់​ស្រឡាញ់​ព្រះ​យេហូវ៉ា ហើយ​បម្រើ​លោក​យ៉ាង​ស្មោះ​ត្រង់

    • លូក. ២:៥១, ៥២—លោក​យេស៊ូ​បន្ត​ស្ដាប់​បង្គាប់​ឪពុក​ម្ដាយ សូម្បី​តែ​ពួក​គាត់​ជា​មនុស្ស​មិន​ល្អ​ឥត​ខ្ចោះ

តើ​ឪពុក​ម្ដាយ​អាច​រក​ឃើញ​ការ​ណែនាំ​នៅ​ឯ​ណា​ដើម្បី​បង្ហាត់​បង្រៀន​កូន?

បច. ៦:៤​-​៩; អេភ. ៦:៤; ២ធី. ៣:១៤​-​១៧

សូម​មើល​ដែរ ចសព. ១២៧:១; សុភ. ១៦:៣

  • កំណត់​ហេតុ​គម្ពីរ​ដែល​ទាក់​ទង​៖

    • អសក. ១៣:២​-​៨—ក្រោយ​ពី​ទេវតា​ប្រាប់​ម៉ាណូអា​ថា ប្រពន្ធ​គាត់​នឹង​មាន​កូន​ប្រុស​ម្នាក់​ដោយ​អព្ភូតហេតុ នោះ​ម៉ាណូអា​ក៏​បាន​សុំ​ការ​ណែនាំ​ថែម​ទៀត​អំពី​របៀប​ចិញ្ចឹម​អប់រំ​កូន

    • ចសព. ៧៨:៣​-​៨—ព្រះ​យេហូវ៉ា​ចង់​ឲ្យ​ឪពុក​ម្ដាយ​បង្រៀន​កូន អំពី​អ្វី​ដែល​ពួក​គាត់​បាន​រៀន​ពី​គម្ពីរ

ទោះ​ជា​កូន​ៗ​ធំ​ឡើង​ក្នុង​គ្រួសារ​ដែល​ស្រឡាញ់​ព្រះ​យេហូវ៉ា​ក្ដី ហេតុ​អ្វី​កូន​ខ្លះ​មិន​ព្រម​បម្រើ​លោក?

អេគ. ១៨:១​-​១៣, ២០

  • កំណត់​ហេតុ​គម្ពីរ​ដែល​ទាក់​ទង​៖

    • ដក. ៦:១​-​៥; យូ. ៦—ទោះ​ជា​ពួក​ទេវតា​រស់​នៅ​ស្ថាន​សួគ៌​ជា​មួយ​ព្រះ​យេហូវ៉ា​អស់​យូរ​យារ​ឆ្នាំ​ក្ដី ទេវតា​ជា​ច្រើន​បាន​បះ​បោរ​ប្រឆាំង​លោក

    • ១សាំ. ៨:១​-​៣—សូម្បី​តែ​សាំយូអែល​ជា​អ្នក​ប្រកាស​ទំនាយ​ស្មោះ​ត្រង់​និង​សុចរិត តែ​កូន​ៗ​របស់​គាត់​បែរ​ជា​មិន​ស្មោះ​ត្រង់​និង​ពុក​រលួយ

តើ​ឪពុក​ម្ដាយ​គួរ​បង្រៀន​កូន​អំពី​ព្រះ​យេហូវ៉ា​តាំង​ពី​ពេល​ណា?

២ធី. ៣:១៥

  • កំណត់​ហេតុ​គម្ពីរ​ដែល​ទាក់​ទង​៖

    • បច. ២៩:១០​-​១២, ២៩; ៣១:១២; អែស. ១០:១—ពេល​ជួប​ជុំ​គ្នា​រៀន​អំពី​ព្រះ​យេហូវ៉ា ជន​ជាតិ​អ៊ីស្រាអែល​តែង​តែ​នាំ​កូន​មក​ជា​មួយ

    • លូក. ២:៤១​-​៥២—រាល់​ឆ្នាំ យ៉ូសែប​និង​ម៉ារៀ​មាន​ទម្លាប់​នាំ​កូន​ៗ រួម​ទាំង​លោក​យេស៊ូ​ទៅ​ចូល​រួម​បុណ្យ​រំលង​នៅ​វិហារ​ក្នុង​ក្រុង​យេរូសាឡិម

ស្ដី​អំពី​ការ​ការ​ពារ​កូន​ពី​ពួក​អ្នក​ដែល​ប៉ុន​ប៉ង​ធ្វើ​បាប​ពួក​គេ តើ​ឪពុក​ម្ដាយ​គួរ​ធ្វើ​តាម​គំរូ​អ្វី​ខ្លះ?

  • កំណត់​ហេតុ​គម្ពីរ​ដែល​ទាក់​ទង​៖

    • ដច. ១៩:៤; បច. ៣២:១១, ១២—ព្រះ​យេហូវ៉ា​ប្រដូច​ខ្លួន​លោក​ទៅ​នឹង​សត្វ​ឥន្ទ្រី​ដែល​ទ្រ ការ​ពារ និង​ថែ​រក្សា​កូន​ៗ​

    • អេ. ៤៩:១៥—ព្រះ​យេហូវ៉ា​សន្យា​ថា​នឹង​ការ​ពារ ហើយ​មើល​ថែ​រាស្ត្រ​របស់​លោក​តាម​របៀប​មួយ ដែល​លើស​ពី​ការ​បង្ហាញ​សេចក្ដី​មេត្តា​ករុណា និង​ការ​ថ្នាក់​ថ្នម​របស់​ម្ដាយ​ដែល​កំពុង​បំបៅ​កូន

    • ម៉ាថ. ២:១​-​១៦—សាថាន​ព្យាយាម​សម្លាប់​ទារក​យេស៊ូ ដោយ​នាំ​ផ្លូវ​ពួក​ហោរាសាស្ត្រ​ឲ្យ​ទៅ​ជួប​ស្ដេច​ហេរ៉ូឌ​ដ៏​កំណាច តែ​ព្រះ​យេហូវ៉ា​បាន​ការ​ពារ​បុត្រ​របស់​លោក ដោយ​ប្រាប់​យ៉ូសែប​ឲ្យ​នាំ​គ្រួសារ​ទៅ​រស់​នៅ​ស្រុក​អេហ្ស៊ីប

    • ម៉ាថ. ២៣:៣៧—លោក​យេស៊ូ​បាន​ប្រដូច​បំណង​ប្រាថ្នា​របស់​លោក​ក្នុង​ការ​ជួយ​បណ្ដា​ជន ទៅ​នឹង​របៀប​ដែល​មេ​មាន់​ប្រមូល​កូន​មក​ក្រុង​នៅ​ក្រោម​ស្លាប

ហេតុ​អ្វី​ឪពុក​ម្ដាយ​គួរ​បង្រៀន​កូន​អំពី​រឿង​ដែល​ទាក់​ទង​នឹង​ផ្លូវ​ភេទ?

  • កំណត់​ហេតុ​គម្ពីរ​ដែល​ទាក់​ទង​៖

    • ចល. ១៥:២, ៣, ១៦, ១៨, ១៩; បច. ៣១:១០​-​១៣—ច្បាប់​ម៉ូសេ​បាន​ចែង​យ៉ាង​ចំ​ៗ​អំពី​រឿង​ដែល​ទាក់​ទង​នឹង​ផ្លូវ​ភេទ ហើយ​ព្រះ​យេហូវ៉ា​បង្គាប់​កូន​ៗ​ឲ្យ​ចូល​រួម​ស្ដាប់​ពេល​ដែល​គេ​អាន​ច្បាប់​នោះ

    • ចសព. ១៣៩:១៣​-​១៦—ដាវីឌ​ច្រៀង​សរសើរ​ព្រះ​យេហូវ៉ា ដែល​បាន​បង្កើត​រូប​កាយ​មនុស្ស​តាម​របៀប​ដ៏​អស្ចារ្យ រួម​ទាំង​ឲ្យ​ពួក​គេ​មាន​សមត្ថភាព​បង្កើត​កូន

    • សុភ. ២:១០​-​១៥—ចំណេះ​និង​ប្រាជ្ញា​ពី​ព្រះ​យេហូវ៉ា​អាច​ជួយ​ការ​ពារ​យើង​ពី​ជន​ខិល​ខូច និង​ជន​បោក​ប្រាស់

ហេតុ​អ្វី​ឪពុក​ម្ដាយ​គួរ​ប្រៀន​ប្រដៅ​កូន​តាម​របៀប​ដែល​បង្ហាញ​សេចក្ដី​ស្រឡាញ់?

សុភ. ១៣:២៤; ២៩:១៧; យេ. ៣០:១១; អេភ. ៦:៤

សូម​មើល​ដែរ ចសព. ២៥:៨; ១៤៥:៩; កូឡ. ៣:២១

  • កំណត់​ហេតុ​គម្ពីរ​ដែល​ទាក់​ទង​៖

    • ចសព. ៣២:១​-​៥—ដាវីឌ​បាន​ទទួល​កា​ប្រៀន​ប្រដៅ​យ៉ាង​ខ្លាំង​ពី​ព្រះ​យេហូវ៉ា តែ​គាត់​មាន​អារម្មណ៍​ធូរ​ស្រាល​ដោយ​ដឹង​ថា ព្រះ​យេហូវ៉ា​អភ័យ​ទោស​ឲ្យ​អស់​អ្នក​ដែល​បាន​ប្រែ​ចិត្ត​យ៉ាង​ស្មោះ

    • យ៉ូណ. ៤:១​-​១១—អ្នក​ប្រកាស​ទំនាយ​យ៉ូណាស​ពោល​ដោយ​កំហឹង និង​ដោយ​មិន​គួរ​សម​ដាក់​ព្រះ​យេហូវ៉ា តែ​លោក​អត់​ធ្មត់ ហើយ​បង្រៀន​គាត់​យ៉ាង​សប្បុរស​អំពី​ចិត្ត​មេត្តា​ករុណា

ការ​ដែល​ឪពុក​ម្ដាយ​ប្រៀន​ប្រដៅ​កូន ហេតុ​អ្វី​នេះ​បង្ហាញ​ថា​ពួក​គាត់​ស្រឡាញ់​កូន?