បៀតបៀន
ហេតុអ្វីគ្រិស្តសាសនិកដឹងថាខ្លួននឹងជួបការបៀតបៀន?
ពេលជួបការបៀតបៀន ហេតុអ្វីយើងត្រូវអធិដ្ឋានសុំកម្លាំងពីព្រះយេហូវ៉ា?
ចសព. ៥៥:២២; ២កូ. ១២:៩, ១០; ២ធី. ៤:១៦-១៨; ហេ. ១៣:៦
-
កំណត់ហេតុគម្ពីរដែលទាក់ទង៖
-
១បស. ១៩:១-១៨—ពេលជួបការបៀតបៀន អ្នកប្រកាសទំនាយអេលីយ៉ាបានអធិដ្ឋានទៅព្រះយេហូវ៉ាយ៉ាងអស់ពីចិត្ត។ បន្ទាប់មក គាត់បានទទួលការលើកទឹកចិត្តនិងការសម្រាលទុក្ខ
-
សកម្ម. ៧:៩-១៥—យ៉ូសែបត្រូវបងប្រុសៗធ្វើបាប តែព្រះយេហូវ៉ាស្មោះត្រង់ចំពោះគាត់ជានិច្ច។ លោកបានជួយគាត់ ហើយប្រើគាត់ឲ្យសង្គ្រោះក្រុមគ្រួសាររបស់គាត់
-
តើការបៀតបៀនរួមមានអ្វីខ្លះ?
ការជេរប្រមាថពីអ្នកឯទៀត
២ប្រ. ៣៦:១៦; ម៉ាថ. ៥:១១; សកម្ម. ១៩:៩; ១ពេ. ៤:៤
-
កំណត់ហេតុគម្ពីរដែលទាក់ទង៖
-
២បស. ១៨:១៧-៣៥—រ៉ាបសាកេដែលជាអ្នកនាំពាក្យរបស់ស្ដេចស្រុកអាស៊ីរី បានប្រមាថព្រះយេហូវ៉ា ហើយចំអកឲ្យបណ្ដាជននៅក្រុងយេរូសាឡិម
-
លូក. ២២:៦៣-៦៥; ២៣:៣៥-៣៧—ពួកអ្នកបៀតបៀនបានប្រមាថមើលងាយលោកយេស៊ូ ពេលលោកជាប់ឃុំ និងពេលលោកនៅលើបង្គោលទារុណកម្ម
-
ការប្រឆាំងពីក្រុមគ្រួសារ
ការចាប់ខ្លួន និងការបញ្ជូនយើងទៅពួកអាជ្ញាធរ
ការធ្វើបាបខាងរូបកាយ
ការវាយប្រហារពីក្រុមបះបោរ
ការសម្លាប់
តើគ្រិស្តសាសនិកគួរប្រព្រឹត្តយ៉ាងណាពេលជួបការបៀតបៀន?
ម៉ាថ. ៥:៤៤; សកម្ម. ១៦:២៥; ១កូ. ៤:១២, ១៣; ១ពេ. ២:២៣
-
កំណត់ហេតុគម្ពីរដែលទាក់ទង៖
-
សកម្ម. ៧:៥៧–៨:១—ពេលស្ទេផានហៀបនឹងត្រូវសម្លាប់ដោយក្រុមបង្កហិង្សា ដែលរួមមានសុលពីក្រុងតើសុស នោះស្ទេផានបានសុំព្រះអភ័យទោសឲ្យពួកគេ
-
សកម្ម. ១៦:២២-៣៤—ទោះជាសាវ័កប៉ូលត្រូវគេវាយដំនិងដាក់ច្រវាក់ក៏ដោយ គាត់បានបង្ហាញចិត្តសប្បុរសចំពោះឆ្មាំគុក។ នេះបាននាំឲ្យឆ្មាំគុកនិងពួកអ្នកផ្ទះទាំងអស់របស់គាត់ ក្លាយជាអ្នកជឿ
-
តើអ្វីបានកើតឡើងចំពោះគ្រិស្តសាសនិកខ្លះនៅសតវត្សរ៍ទី១?
តើយើងគួរមានទស្សនៈយ៉ាងណាចំពោះការបៀតបៀន?
ពេលជួបប្រទះការបៀតបៀន តើសេចក្ដីសង្ឃឹមសម្រាប់អនាគតអាចជួយពង្រឹងកម្លាំងយើងយ៉ាងដូចម្ដេច?
ហេតុអ្វីយើងមិនគួរឲ្យការបៀតបៀនធ្វើឲ្យយើងអៀនខ្មាស ភ័យខ្លាច ឬធ្លាក់ទឹកចិត្ត? ហើយហេតុអ្វីយើងត្រូវបន្តបម្រើព្រះយេហូវ៉ា?
ចសព. ៥៦:១-៤; សកម្ម. ៤:១៨-២០; ២ធី. ១:៨, ១២
-
កំណត់ហេតុគម្ពីរដែលទាក់ទង៖
-
២ប្រ. ៣២:១-២២—ពេលស្ដេចសានហេរីបនាំកងទ័ពដ៏ធំបម្រុងវាយប្រហារក្រុងយេរូសាឡិម ស្ដេចហេសេគាដ៏ស្មោះត្រង់បានពឹងផ្អែកលើព្រះយេហូវ៉ា ហើយពង្រឹងកម្លាំងចិត្តបណ្ដាជន។ ជាលទ្ធផល គាត់បានទទួលពរយ៉ាងអស្ចារ្យ
-
ហេ. ១២:១-៣—ពួកអ្នកបៀតបៀនព្យាយាមបំបាក់មុខលោកយេស៊ូ តែលោកមិនបានឲ្យអ្វីទាំងនោះធ្វើឲ្យលោកធ្លាក់ទឹកចិត្តទេ
-
តើអាចមានលទ្ធផលល្អអ្វីដែលមកពីការបៀតបៀន?
ពេលយើងស៊ូទ្រាំការពិបាក នេះនាំឲ្យព្រះយេហូវ៉ាពេញចិត្ត ហើយលើកកិត្តិយសដល់នាមរបស់លោក
-
កំណត់ហេតុគម្ពីរដែលទាក់ទង៖
-
យ៉ូប ១:៦-២២; ២:១-១០—ទោះជាយ៉ូបមិនដឹងថា សាថាននៅពីក្រោយទុក្ខវេទនារបស់គាត់ក៏ដោយ គាត់មិនព្រមបោះបង់ព្រះយេហូវ៉ាទេ។ នេះនាំឲ្យព្រះទទួលការលើកតម្កើង ហើយបង្ហាញថាសាថានជាអ្នកកុហក
-
ដាន. ១:៦, ៧; ៣:៨-៣០—យុវជនស្មោះត្រង់បីនាក់ឈ្មោះហាណានា មីសាអែល និងអាសារៀ (ឬសាដ្រាក់ មេសាក់ និងអាបេឌនេកោ) សុខចិត្តប្រឈមមុខការស្លាប់ដ៏តក់ស្លុត ជាជាងមិនស្ដាប់បង្គាប់ព្រះយេហូវ៉ា។ ជាលទ្ធផល ស្ដេចនេប៊ូក្នេសាដែលជាអ្នកគោរពបូជាព្រះមិនពិត បានលើកតម្កើងព្រះយេហូវ៉ានៅមុខអ្នកឯទៀត
-
ការបៀតបៀនអាចបើកឱកាសឲ្យមនុស្សឯទៀតរៀនអំពីព្រះយេហូវ៉ា
-
កំណត់ហេតុគម្ពីរដែលទាក់ទង៖
-
សកម្ម. ១១:១៩-២១—ការបៀតបៀនធ្វើឲ្យគ្រិស្តសាសនិកខ្ចាត់ខ្ចាយ តែបែរជាធ្វើឲ្យដំណឹងល្អបន្តរីកសុសសាយដល់កន្លែងជាច្រើន
-
ភី. ១:១២, ១៣—សាវ័កប៉ូលសប្បាយចិត្តដែលការជាប់គុករបស់គាត់ នាំឲ្យមនុស្សជាច្រើនរៀនអំពីដំណឹងល្អ
-
ពេលយើងស៊ូទ្រាំការបៀតបៀន យើងអាចពង្រឹងជំនឿរបស់បងប្អូនផ្សេងទៀត
តើជាញឹកញយអ្នកណាជាអ្នកនាំមុខក្នុងការបៀតបៀនអ្នកបម្រើព្រះយេហូវ៉ា?
យេ. ២៦:១១; ម៉ាក. ៣:៦; យ៉ូន. ១១:៤៧, ៤៨, ៥៣; សកម្ម. ២៥:១-៣
-
កំណត់ហេតុគម្ពីរដែលទាក់ទង៖
-
សកម្ម. ១៩:២៤-២៩—នៅក្រុងអេភេសូរ ពួកអ្នកឆ្លាក់រូបវិហារតូចៗរបស់ព្រះអាតេមីសគិតថា ព័ត៌មានដែលគ្រិស្តសាសនិកផ្សព្វផ្សាយនឹងនាំឲ្យប៉ះពាល់ដល់ការរកស៊ីរបស់ពួកគេ។ ដូច្នេះ ពួកគេក៏បៀតបៀនគ្រិស្តសាសនិក
-
កាឡ. ១:១៣, ១៤—មុនក្លាយទៅជាគ្រិស្តសាសនិក ប៉ូល(ឬសុល) គឺជាអ្នកកាន់តាមសាសនាយូដាយ៉ាងងប់ងុល។ នេះជាហេតុដែលគាត់បៀតបៀនគ្រិស្តសាសនិកយ៉ាងចាស់ដៃ
-
តើអ្នកណាជាមេខ្លោងក្នុងការបៀតបៀនអ្នកបម្រើរបស់ព្រះយេហូវ៉ា?