លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ផ្សព្វផ្សាយដំណឹងល្អ

ផ្សព្វផ្សាយដំណឹងល្អ

ហេតុ​អ្វី​គ្រិស្ត​សាសនិក​ពិត​ទាំង​អស់​ប្រាប់​អំពី​ជំនឿ​របស់​ខ្លួន​ដល់​អ្នក​ឯ​ទៀត?

តើ​លោក​យេស៊ូ​បាន​ទុក​គំរូ​អ្វី​ខ្លះ​ក្នុង​កិច្ច​ការ​ផ្សព្វ​ផ្សាយ?

លូក. ៨:១; យ៉ូន. ១៨:៣៧

  • កំណត់​ហេតុ​គម្ពីរ​ដែល​ទាក់​ទង​៖

    • លូក. ៤:៤២​-​៤៤—លោក​យេស៊ូ​ប្រាប់​ថា លោក​បាន​ត្រូវ​ចាត់​ឲ្យ​មក​ផែន​ដី ដើម្បី​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ

    • យ៉ូន. ៤:៣១​-​៣៤—លោក​យេស៊ូ​ពន្យល់​ថា ការ​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ គឺ​ប្រៀប​ដូច​ជា​អាហារ​សម្រាប់​លោក

តើ​ភារកិច្ច​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​គឺ​សម្រាប់​តែ​បុរស​ដែល​ជា​អ្នក​នាំ​មុខ​ក្នុង​ក្រុម​ជំនុំ​ប៉ុណ្ណោះ​ឬ?

ចសព. ៦៨:១១; ១៤៨:១២, ១៣; សកម្ម. ២:១៧, ១៨

  • កំណត់​ហេតុ​គម្ពីរ​ដែល​ទាក់​ទង​៖

    • ២បស. ៥:១​-​៤, ១៣, ១៤, ១៧—ក្មេង​ស្រី​ជន​ជាតិ​អ៊ីស្រាអែល​ម្នាក់ បាន​ប្រាប់​ប្រពន្ធ​ណាម៉ាន​អំពី​អេលីសេ ដែល​ជា​អ្នក​ប្រកាស​ទំនាយ​របស់​ព្រះ​យេហូវ៉ា

    • ម៉ាថ. ២១:១៥, ១៦—ពេល​ក្មេង​ៗ​សរសើរ​លោក​យេស៊ូ នោះ​ពួក​សង្ឃ​នាយក​និង​ពួក​អ្នក​ជំនាញ​ខាង​ច្បាប់ មិន​ពេញ​ចិត្ត​ទេ។ ប៉ុន្តែ លោក​យេស៊ូ​បាន​កែ​តម្រង់​ពួក​បុរស​ទាំង​នោះ

តើ​គ្រិស្ត​សាសនិក​ដែល​ជា​អ្នក​ត្រួត​ពិនិត្យ​មាន​តួ​នាទី​អ្វី ក្នុង​ការ​ផ្សព្វ​ផ្សាយ​និង​ការ​បង្រៀន?

តើ​តាម​របៀប​ណា​ព្រះ​យេហូវ៉ា​និង​លោក​យេស៊ូ​ជួយ​យើង​ឲ្យ​ធ្វើ​កិច្ច​ការ​ផ្សព្វ​ផ្សាយ?

២កូ. ៤:៧; ភី. ៤:១៣; ២ធី. ៤:១៧

  • កំណត់​ហេតុ​គម្ពីរ​ដែល​ទាក់​ទង​៖

    • សកម្ម. ១៦:១២, ២២​-​២៤; ១ថែ. ២:១, ២—ដោយ​មាន​ជំនួយ​ពី​ព្រះ សាវ័ក​ប៉ូល​និង​គ្នា​របស់​គាត់​នៅ​តែ​បន្ត​ផ្សព្វ​ផ្សាយ​ដោយ​ចិត្ត​ក្លាហាន ទោះ​ជា​ត្រូវ​គេ​វាយ​ធ្វើ​បាប​ក៏​ដោយ

    • ២កូ. ១២:៧​-​៩—សូម្បី​តែ​សាវ័ក​ប៉ូល​មាន​បញ្ហា​សុខភាព​ដែល​ប្រៀប​ដូច​ជា​«​បន្លា​មួយ​ក្នុង​សាច់​ឈាម​»​ គាត់​នៅ​តែ​បន្ត​ផ្សព្វ​ផ្សាយ​ដោយ​ចិត្ត​ខ្នះខ្នែង ពីព្រោះ​គាត់​បាន​ទទួល​កម្លាំង​ពី​ព្រះ​យេហូវ៉ា

តើ​អ្នក​ណា​ធ្វើ​ឲ្យ​គ្រិស្ត​សាសនិក​មាន​គុណ​សម្បត្តិ​គ្រប់​គ្រាន់​ដើម្បី​ផ្សព្វ​ផ្សាយ?

១កូ. ១:២៦​-​២៨; ២កូ. ៣:៥; ៤:១៣

  • កំណត់​ហេតុ​គម្ពីរ​ដែល​ទាក់​ទង​៖

    • យ៉ូន. ៧:១៥—បណ្ដា​ជន​ភ្ញាក់​ផ្អើល​ជា​ខ្លាំង ពេល​ឃើញ​លោក​យេស៊ូ​មាន​ចំណេះ​ដឹង​ច្រើន ទោះ​ជា​លោក​មិន​បាន​សិក្សា​នៅ​សាលា​សាសនា​ក៏​ដោយ

    • សកម្ម. ៤:១៣—មនុស្ស​ខ្លះ​ចាត់​ទុក​ពួក​សាវ័ក​របស់​លោក​យេស៊ូ​ថា ជា​ជន​សាមញ្ញ​ដែល​មិន​បាន​រៀន​សូត្រ។ ប៉ុន្តែ ពួក​សាវ័ក​មិន​ភ័យ​ខ្លាច​ឡើយ ពួក​គាត់​បន្ត​ផ្សព្វ​ផ្សាយ​ដោយ​ចិត្ត​ខ្នះខ្នែង

តើ​យើង​ដឹង​យ៉ាង​ដូច​ម្ដេច​ថា​ព្រះ​យេហូវ៉ា​ចង់​ឲ្យ​យើង​បង្ហាត់​អ្នក​ឯ​ទៀត​ឲ្យ​ចេះ​ផ្សព្វ​ផ្សាយ​និង​បង្រៀន?

ម៉ាក. ១:១៧; លូក. ៨:១; អេភ. ៤:១១, ១២

  • កំណត់​ហេតុ​គម្ពីរ​ដែល​ទាក់​ទង​៖

    • អេ. ៥០:៤, ៥—មុន​មេស្ស៊ី​មក​ផែន​ដី លោក​បាន​ទទួល​ការ​បង្ហាត់​បង្រៀន​ដោយ​ផ្ទាល់​ពី​ព្រះ​យេហូវ៉ា

    • ម៉ាថ. ១០:៥​-​៧—កាល​ដែល​លោក​យេស៊ូ​នៅ​ផែន​ដី លោក​អត់​ធ្មត់​បង្ហាត់​បង្រៀន​ពួក​អ្នក​កាន់​តាម ឲ្យ​បន្ត​ធ្វើ​កិច្ច​ការ​ផ្សព្វ​ផ្សាយ

តើ​យើង​គួរ​មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​ភារកិច្ច​របស់​យើង​ជា​អ្នក​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ?

តើ​យើង​មាន​អារម្មណ៍​យ៉ាង​ណា​ពេល​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ?

តើ​ដំណឹង​ដែល​យើង​ផ្សព្វ​ផ្សាយ​រួម​បញ្ចូល​អ្វី​ខ្លះ?

ហេតុ​អ្វី​យើង​បក​អាក្រាត​សេចក្ដី​បង្រៀន​មិន​ពិត?

២កូ. ១០:៤, ៥

  • កំណត់​ហេតុ​គម្ពីរ​ដែល​ទាក់​ទង​៖

    • ម៉ាក. ១២:១៨​-​២៧—លោក​យេស៊ូ​វែក​ញែក​បទ​គម្ពីរ​ជា​មួយ​ពួក​សាឌូស៊ី​ដើម្បី​បង្ហាញ​ថា ពួក​គេ​គិត​ខុស​ហើយ ដែល​មិន​ជឿ​ទៅ​លើ​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ

    • សកម្ម. ១៧:១៦, ១៧, ២៩, ៣០—សាវ័ក​ប៉ូល​វែក​ញែក​ជា​មួយ​ពួក​អ្នក​ក្រុង​អាថែន​ដើម្បី​បង្ហាញ​ថា ការ​គោរព​បូជា​រូប​ព្រះ គឺ​មិន​ត្រឹម​ត្រូវ​ឡើយ

តើ​យើង​ផ្សព្វ​ផ្សាយ​តាម​វិធី​ណា​ខ្លះ?

ហេតុ​អ្វី​យើង​ផ្សព្វ​ផ្សាយ​នៅ​កន្លែង​សាធារណៈ?

ពេល​ផ្សព្វ​ផ្សាយ ហេតុ​អ្វី​យើង​ត្រូវ​ត​ស៊ូ​អត់​ធ្មត់?

តើ​កិច្ច​ការ​ផ្សព្វ​ផ្សាយ​នាំ​ឲ្យ​មាន​លទ្ធផល​ល្អ​អ្វី​ខ្លះ?

ហេតុ​អ្វី​យើង​គួរ​ត្រៀម​ខ្លួន​ផ្សព្វ​ផ្សាយ​គ្រប់​ឱកាស?

១កូ. ៩:២៣; ១ធី. ២:៤; ១ពេ. ៣:១៥

  • កំណត់​ហេតុ​គម្ពីរ​ដែល​ទាក់​ទង​៖

    • យ៉ូន. ៤:៦, ៧, ១៣, ១៤—ទោះ​ជា​លោក​យេស៊ូ​អស់​កម្លាំង​ក៏​ដោយ លោក​បាន​ផ្សព្វ​ផ្សាយ​ដល់​ស្ត្រី​ជន​ជាតិ​សាម៉ារី​ម្នាក់​នៅ​ឯ​អណ្ដូង​ទឹក

    • ភី. ១:១២​-​១៤—សាវ័ក​ប៉ូល​ជាប់​គុក​ដោយ​សារ​ជំនឿ តែ​គាត់​បាន​ប្រើ​ឱកាស​នោះ​ដើម្បី​ផ្សព្វ​ផ្សាយ និង​លើក​ទឹក​ចិត្ត​អ្នក​ឯ​ទៀត

តើ​យើង​គួរ​រំពឹង​ថា​មនុស្ស​ទាំង​អស់​នឹង​ស្ដាប់​ដំណឹង​ដែល​យើង​ផ្សាយ​ឬ​ទេ?

យ៉ូន. ១០:២៥, ២៦; ១៥:១៨​-​២០; សកម្ម. ២៨:២៣​-​២៨

  • កំណត់​ហេតុ​គម្ពីរ​ដែល​ទាក់​ទង​៖

    • យេ. ៧:២៣​-​២៦—ព្រះ​យេហូវ៉ា​ប្រើ​យេរេមា​ឲ្យ​ប្រាប់​រាស្ត្រ​របស់​លោក​ថា ពួក​គេ​ក្បាល​រឹង​ណាស់ ដោយ​សារ​ពួក​គេ​មិន​ព្រម​ស្ដាប់​ពួក​អ្នក​ប្រកាស​ទំនាយ​របស់​លោក​ទេ

    • ម៉ាថ. ១៣:១០​-​១៦—លោក​យេស៊ូ​ពន្យល់​ថា ដូច​នៅ​សម័យ​អេសាយ មនុស្ស​ជា​ច្រើន​នឹង​ឮ​ដំណឹង​ល្អ។ ប៉ុន្តែ ពួក​គេ​មិន​ទទួល​យក​ដំណឹង​នោះ​ទេ

ហេតុ​អ្វី​យើង​មិន​ភ្ញាក់​ផ្អើល​ដែល​មនុស្ស​ជា​ច្រើន​រវល់​ពេក រហូត​ដល់​គ្មាន​ពេល​ស្ដាប់​ដំណឹង​ដែល​យើង​ប្រាប់?

តើ​យើង​ដឹង​យ៉ាង​ដូច​ម្ដេច​ថា​មនុស្ស​ខ្លះ​នឹង​ព្រម​ស្ដាប់ តែ​ក្រោយ​មក​ក៏​លែង​ចាប់​អារម្មណ៍​ទៀត?

ពេល​ជួប​ការ​ប្រឆាំង​ក្នុង​កិច្ច​ផ្សព្វ​ផ្សាយ តើ​មាន​គំរូ​អ្វី​ខ្លះ​ដែល​អាច​ជួយ​យើង​កុំ​ឲ្យ​ភ្ញាក់​ផ្អើល?

ពេល​គេ​ព្យាយាម​រា​រាំង​យើង​មិន​ឲ្យ​ផ្សព្វ​ផ្សាយ តើ​យើង​គួរ​ប្រព្រឹត្ត​យ៉ាង​ណា?

ហេតុ​អ្វី​យើង​អាច​ជឿ​ជាក់​ថា​នឹង​មាន​មនុស្ស​ខ្លះ​ដែល​ព្រម​ទទួល​យក​ដំណឹង​ល្អ?

តើ​ព្រះ​តម្រូវ​អ្វី​ពី​អស់​អ្នក​ដែល​បាន​ដឹង​ដំណឹង​ល្អ?

ហេតុ​អ្វី​យើង​គួរ​ផ្សាយ​ប្រាប់​មនុស្ស​ទាំង​អស់ ទោះ​ជា​ពួក​គេ​មាន​សាសនា វប្បធម៌ ឬ​ជន​ជាតិ​ណា​ក្ដី?

តើ​ជា​ការ​ខុស​ទេ បើ​យើង​ផ្សព្វ​ផ្សាយ​រាល់​ថ្ងៃ​រួម​ទាំង​ថ្ងៃ​ឈប់​សម្រាក​ដែរ?

តើ​គំរូ​អ្វី​ខ្លះ​បង្ហាញ​ថា​យើង​គួរ​ផ្សព្វ​ផ្សាយ​ដល់​មនុស្ស​គ្រប់​រូប ទោះ​ជា​អ្នក​ខ្លះ​ប្រាប់​ថា​ជឿ​គម្ពីរ ឬ​មាន​សាសនា​ហើយ​ក្ដី?