លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ប្រែចិត្ត

ប្រែចិត្ត

ហេតុ​អ្វី​មនុស្ស​ទាំង​អស់​ត្រូវ​ប្រែ​ចិត្ត​ពី​អំពើ​ខុស​ឆ្គង ហើយ​សុំ​ការ​អភ័យ​ទោស​ពី​ព្រះ​យេហូវ៉ា?

រ៉ូម ៣:២៣; ៥:១២; ១​យ៉ូន. ១:៨

សូម​មើល​ដែរ សកម្ម. ២៦:២០

  • កំណត់​ហេតុ​គម្ពីរ​ដែល​ទាក់​ទង​៖

    • លូក. ១៨:៩​-​១៤—លោក​យេស៊ូ​បាន​លើក​ឧទាហរណ៍​មួយ​ដើម្បី​បញ្ជាក់​ថា យើង​ត្រូវ​សារភាព​កំហុស​របស់​ខ្លួន ហើយ​អធិដ្ឋាន​សុំ​ជំនួយ​ពី​ព្រះ

    • រ៉ូម ៧:១៥​-​២៥—ពិត​មែន​ថា​ប៉ូល​ជា​សាវ័ក​ម្នាក់​ដែល​មាន​ជំនឿ​រឹង​មាំ​ខ្លាំង តែ​គាត់​នៅ​តែ​ពិបាក​ចិត្ត ដោយ​សារ​គាត់​មាន​ទំនោរ​ចិត្ត​ចង់​ធ្វើ​អ្វី​ដែល​មិន​ត្រឹម​ត្រូវ

តើ​គម្ពីរ​ប្រាប់​យ៉ាង​ណា​អំពី​អារម្មណ៍​របស់​ព្រះ​យេហូវ៉ា​ចំពោះ​អ្នក​ដែល​ប្រែ​ចិត្ត?

អេគ. ៣៣:១១; រ៉ូម ២:៤; ២ពេ. ៣:៩

  • កំណត់​ហេតុ​គម្ពីរ​ដែល​ទាក់​ទង​៖

    • លូក. ១៥:១​-​១០—លោក​យេស៊ូ​ប្រើ​ឧទាហរណ៍​មួយ​ដើម្បី​បង្ហាញ​ថា ព្រះ​យេហូវ៉ា​និង​បណ្ដា​ទេវតា​ត្រេក​អរ​ខ្លាំង​យ៉ាង​ណា នៅ​ពេល​ដែល​មនុស្ស​ម្នាក់​ប្រែ​ចិត្ត

    • លូក. ១៩:១​-​១០—សាខេ​ដែល​ជា​ប្រធាន​ពួក​អ្នក​យក​ពន្ធ​និង​ជា​មនុស្ស​បោក​បញ្ឆោត បាន​ប្រែ​ចិត្ត ហើយ​ផ្លាស់​ប្ដូរ​របៀប​រស់​នៅ ដើម្បី​ទទួល​ការ​អភ័យ​ទោស និង​ការ​សង្គ្រោះ​ពី​ព្រះ

តើ​យើង​បង្ហាញ​យ៉ាង​ដូច​ម្ដេច​ថា​យើង​ពិត​ជា​ប្រែ​ចិត្ត​មែន?

តើ​តាម​របៀប​ណា​ចំណេះ​ត្រឹម​ត្រូវ​អាច​ជួយ​មនុស្ស​ដែល​ប្រែ​ចិត្ត​យ៉ាង​ស្មោះ?

រ៉ូម ១២:២; កូឡ. ៣:៩, ១០; ២ធី. ២:២៥

  • កំណត់​ហេតុ​គម្ពីរ​ដែល​ទាក់​ទង​៖

    • សកម្ម. ១៧:២៩​-​៣១—សាវ័ក​ប៉ូល​ពន្យល់​ពួក​អ្នក​ក្រុង​អាថែន​អំពី​មូលហេតុ ដែល​ពួក​គេ​គោរព​បូជា​រូប​ព្រះ គឺ​ដោយ​សារ​ពួក​គេ​ខ្វះ​ចំណេះ​ដឹង។ ដូច្នេះ គាត់​បាន​ជំរុញ​ពួក​គេ​ឲ្យ​ប្រែ​ចិត្ត

    • ១ធី. ១:១២​-​១៥—មុន​ពេល​ដែល​ប៉ូល​ទទួល​ចំណេះ​ត្រឹម​ត្រូវ​អំពី​លោក​យេស៊ូ​គ្រិស្ត គាត់​ក៏​ជា​មនុស្ស​ខ្វះ​ចំណេះ​ដឹង​ដែរ។ គាត់​បាន​ប្រព្រឹត្ត​អំពើ​ដ៏​គួរ​ឲ្យ​ស្អប់

ហេតុ​អ្វី​ការ​ប្រែ​ចិត្ត​គឺ​សំខាន់​ចាំ​បាច់?

ទោះ​ជា​យើង​ធ្វើ​ខុស​ច្រើន​ដង​ក្ដី ហេតុ​អ្វី​យើង​អាច​ជឿ​ជាក់​ថា​ព្រះ​យេហូវ៉ា​នឹង​អភ័យ​ទោស​ឲ្យ​យើង បើ​យើង​ប្រែ​ចិត្ត​យ៉ាង​ស្មោះ?

តើ​ព្រះ​យេហូវ៉ា​ប្រព្រឹត្ត​យ៉ាង​ណា​ចំពោះ​អ្នក​ដែល​សារភាព​កំហុស​និង​ផ្លាស់​ប្ដូរ​របៀប​រស់​នៅ​របស់​ខ្លួន?

តើ​យើង​ដឹង​យ៉ាង​ដូច​ម្ដេច​ថា​ការ​ប្រែ​ចិត្ត​មិន​គ្រាន់​តែ​ជា​ការ​និយាយ​សុំ​ទោស ឬ​មាន​អារម្មណ៍​សោក​ស្ដាយ​ប៉ុណ្ណោះ?

២ប្រ. ៧:១៤; សុភ. ២៨:១៣; អេគ. ១៨:៣០, ៣១; ៣៣:១៤​-​១៦; ម៉ាថ. ៣:៨; សកម្ម. ៣:១៩; ២៦:២០

  • កំណត់​ហេតុ​គម្ពីរ​ដែល​ទាក់​ទង​៖

    • ២ប្រ. ៣៣:១​-​៦, ១០​-​១៦—ទោះ​ជា​ស្ដេច​ម៉ាណាសេ​ប្រព្រឹត្ត​អំពើ​ដ៏​គួរ​ឲ្យ​ស្អប់​ខ្ពើម​អស់​ជា​យូរ​ក្ដី គាត់​បាន​ប្រែ​ចិត្ត​យ៉ាង​ស្មោះ ដោយ​បន្ទាប​ខ្លួន បន្ត​អធិដ្ឋាន​ទៅ​ព្រះ និង​ផ្លាស់​ប្ដូរ​របៀប​រស់​នៅ​របស់​គាត់

    • ចសព. ៣២:១​-​៦; ៥១:១​-​៤, ១៧—ស្ដេច​ដាវីឌ​បង្ហាញ​ថា​ខ្លួន​បាន​ប្រែ​ចិត្ត ដោយសារ​ភាព​កំហុស ដោយ​សោក​ស្ដាយ​ជា​ខ្លាំង​នូវ​អ្វី​ដែល​គាត់​បាន​ធ្វើ​ខុស​ចំពោះ​ព្រះ​យេហូវ៉ា និង​ដោយ​អធិដ្ឋាន​សុំ​ការ​អភ័យ​ទោស​ពី​លោក

ពេល​បុគ្គល​ដែល​ធ្វើ​ខុស​ចំពោះ​យើង​ប្រែ​ចិត្ត ហេតុ​អ្វី​យើង​គួរ​អភ័យ​ទោស​ឲ្យ​គាត់?