លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

សិក្សា

សិក្សា

ហេតុ​អ្វី​គ្រិស្ត​សាសនិក​ត្រូវ​សិក្សា​បណ្ដាំ​របស់​ព្រះ​ជា​ទៀង​ទាត់?

ចសព. ១:១​-​៣; សុភ. ១៨:១៥; ១ធី. ៤:៦; ២ធី. ២:១៥

សូម​មើល​ដែរ សកម្ម. ១៧:១១

  • កំណត់​ហេតុ​គម្ពីរ​ដែល​ទាក់​ទង​៖

    • ចសព. ១១៩:៩៧​-​១០១—អ្នក​តែង​ចម្រៀង​សរសើរ​ព្រះ​រៀប​រាប់​អំពី​សេចក្ដី​ស្រឡាញ់​របស់​គាត់​ចំពោះ​ច្បាប់​របស់​ព្រះ ហើយ​ក៏​ប្រាប់​អំពី​ប្រយោជន៍​ដែល​គាត់​បាន​ទទួល​ពី​ការ​ធ្វើ​តាម​ច្បាប់​របស់​លោក​ដែរ

    • ដាន. ៩:១​-​៣—តាម​រយៈ​ការ​សិក្សា​សៀវភៅ​ពិសិដ្ឋ​របស់​ព្រះ អ្នក​ប្រកាស​ទំនាយ​ដានីយ៉ែល​ដឹង​ថា រយៈ​ពេល​៧០​ឆ្នាំ​ដែល​ជន​ជាតិ​អ៊ីស្រាអែល​ជាប់​ជា​ឈ្លើយ​នៅ​ស្រុក​បាប៊ីឡូន ជិត​ដល់​ទី​បញ្ចប់​ហើយ

ហេតុ​អ្វី​យើង​ត្រូវ​បន្ត​ទទួល​ចំណេះ​ថែម​ទៀត?

ហេ. ៦:១​-​៣; ២ពេ. ៣:១៨

  • កំណត់​ហេតុ​គម្ពីរ​ដែល​ទាក់​ទង​៖

    • សុភ. ៤:១៨—ដូច​ពន្លឺ​នៅ​ពេល​ព្រឹក​ដែល​ភ្លឺ​បន្តិច​ម្ដង​ៗ ព្រះ​យេហូវ៉ា​ក៏​បន្ត​ជួយ​អស់​អ្នក​ដែល​ស្រឡាញ់​លោក ឲ្យ​យល់​សេចក្ដី​ពិត​កាន់​តែ​ច្បាស់​ឡើង​ៗ​ដែរ

    • ម៉ាថ. ២៤:៤៥​-​៤៧—លោក​យេស៊ូ​បាន​ប្រាប់​ទុក​ជា​មុន​ថា លោក​នឹង​តែង​តាំង​«​ខ្ញុំ​បម្រើ​ដ៏​ស្មោះ​ត្រង់​ហើយ​ចេះ​ពិចារណា​»​ឲ្យ​ផ្ដល់​អាហារ​តាម​ត្រូវ​ពេល ដល់​អស់​អ្នក​ដែល​បម្រើ​ព្រះ​យេហូវ៉ា​នៅ​គ្រា​ចុង​ក្រោយ​បង្អស់​នេះ

ហេតុ​អ្វី​ប្រាជ្ញា​ក្នុង​គម្ពីរ​គឺ​ល្អ​ប្រសើរ​ជាង​ប្រាជ្ញា​ក្នុង​សៀវភៅ​របស់​មនុស្ស?

តើ​ព្រះ​យេហូវ៉ា​សន្យា​យ៉ាង​ណា​ចំពោះ​អស់​អ្នក​ដែល​ព្យាយាម​សិក្សា​គម្ពីរ​ដោយ​ចិត្ត​ស្មោះ?

មុន​ចាប់​ផ្ដើម​សិក្សា​ផ្ទាល់​ខ្លួន តើ​យើង​គួរ​អធិដ្ឋាន​អំពី​អ្វី?

ហេតុ​អ្វី​យើង​គួរ​ទាញ​យក​ប្រយោជន៍​យ៉ាង​ពេញ​លេញ​ពី​សេចក្ដី​បង្រៀន​ដែល​ប្រៀប​ដូច​ជា​អាហារ ដែល​«​ខ្ញុំ​បម្រើ​ដ៏​ស្មោះ​ត្រង់​ហើយ​ចេះ​ពិចារណា​»​បាន​ផ្ដល់​ឲ្យ?

ហេតុ​អ្វី​យើង​គួរ​ស្វែង​យល់​ចំណេះ​ត្រឹម​ត្រូវ ហើយ​យក​ចិត្ត​ទុក​ដាក់​សូម្បី​តែ​ព័ត៌មាន​លម្អិត​ក្នុង​គម្ពីរ?

ហេតុ​អ្វី​យើង​ត្រូវ​ខំ​ឲ្យ​បាន​ប្រាជ្ញា​និង​ការ​យល់​ដឹង​ក្នុង​គម្ពីរ?

ហេតុ​អ្វី​យើង​គួរ​អាន​បណ្ដាំ​របស់​ព្រះ​យឺត​ៗ ហើយ​រំពឹង​គិត​អំពី​អ្វី​ដែល​យើង​បាន​អាន?

ហេតុ​អ្វី​យើង​គួរ​អនុវត្ត​បណ្ដាំ​របស់​ព្រះ​ក្នុង​ជីវិត​រស់​នៅ?

ហេតុ​អ្វី​យើង​គួរ​រំពឹង​គិត​អំពី​របៀប​ដែល​យើង​អាច​ប្រាប់​អ្នក​ឯ​ទៀត​នូវ​អ្វី​ដែល​យើង​បាន​រៀន?

បើ​យើង​សិក្សា​សេចក្ដី​ពិត​សំខាន់​ៗ​ម្ដង​ហើយ​ម្ដង​ទៀត តើ​អាច​មាន​ប្រយោជន៍​អ្វី​ខ្លះ?

២ពេ. ១:១៣; ៣:១, ២

  • កំណត់​ហេតុ​គម្ពីរ​ដែល​ទាក់​ទង​៖

    • បច. ៦:៦, ៧; ១១:១៨​-​២០—ព្រះ​យេហូវ៉ា​បង្គាប់​រាស្ត្រ​លោក​ឲ្យ​បង្ហាត់​បង្រៀន​កូន​ៗ​របស់​ពួក​គេ​អំពី​ច្បាប់​របស់​លោក នៅ​គ្រប់​ឱកាស

តើ​ការ​ពិភាក្សា​អំពី​បណ្ដាំ​របស់​ព្រះ​ជា​ក្រុម​គ្រួសារ​នាំ​ឲ្យ​មាន​ប្រយោជន៍​អ្វី?

អេភ. ៦:៤

  • កំណត់​ហេតុ​គម្ពីរ​ដែល​ទាក់​ទង​៖

    • ដក. ១៨:១៧​-​១៩—ព្រះ​យេហូវ៉ា​មាន​បំណង​ឲ្យ​អាប្រាហាំ​បង្រៀន​ពួក​អ្នក​ផ្ទះ​របស់​គាត់​អំពី​លោក ដើម្បី​ឲ្យ​ពួក​គេ​ស្ដាប់​បង្គាប់​លោក និង​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ

    • ចសព. ៧៨:៥​-​៧—ព្រះ​យេហូវ៉ា​បង្គាប់​ពួក​អ៊ីស្រាអែល​ឲ្យ​បង្រៀន​កូន​ចៅ ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់​អំពី​លោក ដើម្បី​ឲ្យ​មនុស្ស​ជំនាន់​ក្រោយ​បន្ត​ទុក​ចិត្ត​លោក

តើ​ការ​សិក្សា​បណ្ដាំ​របស់​ព្រះ​ជា​មួយ​ក្រុម​ជំនុំ​អាច​ជួយ​យើង​យ៉ាង​ដូច​ម្ដេច?

ហេ. ១០:២៥

សូម​មើល​ដែរ សុភ. ១៨:១