លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ប្រាជ្ញា

ប្រាជ្ញា

ដើម្បី​មាន​ប្រាជ្ញា​ពិត​ប្រាកដ តើ​យើង​ត្រូវ​មាន​ចិត្ត​គំនិត​បែប​ណា?

តើ​យើង​អាច​រក​ឃើញ​ប្រាជ្ញា​ពិត​នៅ​ឯ​ណា?

តើ​ព្រះ​ចង់​ឲ្យ​យើង​អធិដ្ឋាន​សុំ​ប្រាជ្ញា​ពី​លោក​ឬ​ទេ?

កូឡ. ១:៩; យ៉ា. ១:៥

  • កំណត់​ហេតុ​គម្ពីរ​ដែល​ទាក់​ទង​

    • ២ប្រ. ១:៨​-​១២—ពេល​ស្ដេច​សាឡូម៉ូន​នៅ​ក្មេង គាត់​បាន​អធិដ្ឋាន​សុំ​ប្រាជ្ញា​ដើម្បី​អាច​ធ្វើ​ជា​អ្នក​គ្រប់​គ្រង​ល្អ ហើយ​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត​ធ្វើ​តាម​សំណូម​ពរ​របស់​គាត់

    • សុភ. ២:១​-​៥—ប្រាជ្ញា ការ​យល់​ដឹង និង​ការ​ចេះ​វែក​ញែក​ប្រៀប​ដូច​ជា​កំណប់​ទ្រព្យ​ដែល​គួរ​ស្វែង​រក ហើយ​ព្រះ​យេហូវ៉ា​ផ្ដល់​រង្វាន់​ដល់​អស់​អ្នក​ដែល​សង្វាត​រក​អ្វី​ទាំង​នោះ

តើ​តាម​រយៈ​អ្នក​ណា និង​តាម​រយៈ​អ្វី​ដែល​ព្រះ​យេហូវ៉ា​ផ្ដល់​ប្រាជ្ញា​ឲ្យ​យើង?

អេ. ១១:២; ១កូ. ១:២៤, ៣០; ២:១៣; អេភ. ១:១៧; កូឡ. ២:២, ៣

  • កំណត់​ហេតុ​គម្ពីរ​ដែល​ទាក់​ទង​

    • សុភ. ៨:១​-​៣, ២២​-​៣១—ប្រាជ្ញា​របស់​ព្រះ​បាន​ត្រូវ​រៀប​រាប់​ដូច​ជា​បុគ្គល​ម្នាក់ ហើយ​នោះ​គឺ​ជា​លោក​យេស៊ូ ជា​បុត្រ​ច្បង​ដែល​ព្រះ​បាន​បង្កើត​មុន​អ្វី​ៗ​ទាំង​អស់

    • ម៉ាថ. ១៣:៥១​-​៥៤—មនុស្ស​ជា​ច្រើន​ដែល​ស្ដាប់​លោក​យេស៊ូ មិន​អាច​យល់​ពី​មូលហេតុ​ដែល​លោក​មាន​ប្រាជ្ញា​ច្រើន​ម្ល៉េះ ទោះ​ជា​លោក​បាន​ធំ​ឡើង​ជា​មួយ​នឹង​ពួក​គេ​ក៏​ដោយ

តើ​អ្វី​ខ្លះ​ដែល​បង្ហាញ​ថា​យើង​មាន​ប្រាជ្ញា​ពី​ព្រះ?

តើ​ប្រាជ្ញា​ជួយ​ការ​ពារ​យើង​យ៉ាង​ដូច​ម្ដេច?

តើ​ប្រាជ្ញា​ពី​ព្រះ​មាន​តម្លៃ​ច្រើន​យ៉ាង​ណា?

សុភ. ៣:១៣, ១៤; ៨:១១

សូម​មើល​ដែរ យ៉ូប ២៨:១៨

  • កំណត់​ហេតុ​គម្ពីរ​ដែល​ទាក់​ទង​

    • យ៉ូប ២៨:១២, ១៥​-​១៩—ទោះ​ជា​យ៉ូប​បាន​ជួប​រឿង​ខ្លោច​ផ្សា​យ៉ាង​ខ្លាំង​ក៏​ដោយ គាត់​នៅ​តែ​បន្ត​ឲ្យ​តម្លៃ​ប្រាជ្ញា​ដែល​មក​ពី​ព្រះ

    • ចសព. ១៩:៧​-​៩—ស្ដេច​ដាវីឌ​និយាយ​ថា ច្បាប់​របស់​ព្រះ​យេហូវ៉ា​និង​សេចក្ដី​រំលឹក​របស់​លោក អាច​ជួយ​មនុស្ស​ឲ្យ​មាន​ប្រាជ្ញា សូម្បី​តែ​អ្នក​ដែល​ខ្វះ​បទ​ពិសោធន៍

ពួក​អ្នក​ដែល​មិន​អើពើ​នឹង​ប្រាជ្ញា​របស់​ព្រះ តែ​បែរ​ជា​ធ្វើ​តាម​ប្រាជ្ញា​របស់​ពិភព​លោក​នេះ តើ​ពួក​គេ​អាច​ជួប​បញ្ហា​អ្វី​ខ្លះ?