លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ការងារ

ការងារ

តើ​ការ​ងារ​ទាក់​ទង​គ្នា​យ៉ាង​ណា​នឹង​អំណរ?

តើ​ការ​ចេះ​ជំនាញ​ណា​មួយ​មាន​ប្រយោជន៍​អ្វី​ខ្លះ?

សុភ. ២២:២៩

  • កំណត់​ហេតុ​គម្ពីរ​ដែល​ទាក់​ទង​៖

    • ១សាំ. ១៦:១៦​-​២៣—មនុស្ស​ជា​ច្រើន​ដឹង​ថា ដាវីឌ​ពូកែ​ដេញ​ពិណ​ណាស់។ ក្រោយ​មក ដាវីឌ​បាន​ប្រើ​ជំនាញ​របស់​គាត់​ដើម្បី​ជួយ​ស្ដេច​ស្រុក​អ៊ីស្រាអែល ឲ្យ​មាន​អារម្មណ៍​ស្រួល​ឡើង​វិញ

    • ២ប្រ. ២:១៣, ១៤—ហ៊ីរ៉ាមអេបាយ​ជា​សិប្បករ​ដ៏​ជំនាញ។ ដូច្នេះ ស្ដេច​សាឡូម៉ូន​បាន​ប្រើ​គាត់​ឲ្យ​ជួយ​ធ្វើ​កិច្ច​ការ​សាង​សង់​ដ៏​ធំ​មួយ

ហេតុ​អ្វី​អ្នក​បម្រើ​ព្រះ​យេហូវ៉ា​ចង់​មាន​កេរ្តិ៍​ឈ្មោះ​ជា​អ្នក​ខំ​ប្រឹង​ធ្វើ​ការ?

អេភ. ៤:២៨; កូឡ. ៣:២៣

  • កំណត់​ហេតុ​គម្ពីរ​ដែល​ទាក់​ទង​៖

    • ដក. ២៤:១០​-​២១—រេបិកា​ជា​នារី​ឧស្សាហ៍​ព្យាយាម។ នាង​បាន​ជួយ​អ្នក​បម្រើ​របស់​អាប្រាហាំ លើស​ពី​អ្វី​ដែល​គាត់​បាន​សុំ​នាង​ទៅ​ទៀត

    • ភី. ២:១៩​-​២៣—សាវ័ក​ប៉ូល​ទុក​ចិត្ត​យុវជន​ធីម៉ូថេ ដោយ​ប្រគល់​កិច្ច​ការ​ដ៏​សំខាន់​មួយ​ឲ្យ​គាត់ ពីព្រោះ​គាត់​មាន​ចិត្ត​រាប​ទាប ហើយ​ខំ​ប្រឹង​ធ្វើ​ការ​ដើម្បី​បង​ប្អូន​ឯ​ទៀត

ហេតុ​អ្វី​យើង​មិន​ចង់​ទៅ​ជា​មនុស្ស​ខ្ជិល​ច្រអូស?

សុភ. ១៣:៤; ១៨:៩; ២១:២៥, ២៦; អទ. ១០:១៨

  • កំណត់​ហេតុ​គម្ពីរ​ដែល​ទាក់​ទង​៖

    • សុភ. ៦:៦​-​១១—ស្ដេច​សាឡូម៉ូន​បាន​លើក​ឡើង​អំពី​សត្វ​ស្រមោច ដើម្បី​បង្រៀន​មេ​រៀន​អំពី​ការ​ឧស្សាហ៍​ធ្វើ​ការ និង​ការ​ជៀស​វាង​ពី​ភាព​ខ្ជិល​ច្រអូស

ហេតុ​អ្វី​យើង​គួរ​ខំ​ធ្វើ​ការ​ដើម្បី​ចិញ្ចឹម​ខ្លួន?

ហេតុ​អ្វី​យើង​គួរ​ខំ​ធ្វើ​ការ​ដើម្បី​ផ្គត់​ផ្គង់​ក្រុម​គ្រួសារ?

១ធី. ៥:៨

  • កំណត់​ហេតុ​គម្ពីរ​ដែល​ទាក់​ទង​៖

    • រូថ ១:១៦, ១៧; ២:២, ៣, ៦, ៧, ១៧, ១៨—រូថ​ដែល​ជា​ស្ត្រី​មេម៉ាយ​ខំ​ប្រឹង​ធ្វើ​ការ ដើម្បី​ទំនុក​បម្រុង​ណាអូមី​ជា​ម្ដាយ​ក្មេក​នាង

    • ម៉ាថ. ១៥:៤​-​៩—លោក​យេស៊ូ​ផ្ដន្ទា​ទោស​អស់​អ្នក​ដែល​យក​លេស​ថា ខ្លួន​មិន​អាច​ថែ​រក្សា​ក្រុម​គ្រួសារ​បាន ព្រោះ​តែ​ជាប់​រវល់​បម្រើ​ព្រះ

ហេតុ​អ្វី​យើង​គួរ​ចែក​រំលែក​អ្វី​ដែល​យើង​ខំ​រក​បាន​ដើម្បី​ជួយ​បង​ប្អូន​ឯ​ទៀត?

តើ​យើង​គួរ​មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​ការ​រក​លុយ?

តើ​យើង​ដឹង​យ៉ាង​ដូច​ម្ដេច​ថា​ព្រះ​យេហូវ៉ា​ចង់​ជួយ​យើង​ឲ្យ​បំពេញ​ភារកិច្ច​របស់​យើង​ឲ្យ​បាន​ល្អ និង​ផ្គត់​ផ្គង់​នូវ​អ្វី​ដែល​យើង​ត្រូវ​ការ?

ម៉ាថ. ៦:២៥, ៣០​-​៣២; លូក. ១១:២, ៣; ២កូ. ៩:១០

  • កំណត់​ហេតុ​គម្ពីរ​ដែល​ទាក់​ទង​៖

    • ដក. ៣១:៣​-​១៣—ឡាបាន់​មិន​បាន​ប្រព្រឹត្ត​ដោយ​យុត្តិធម៌​ចំពោះ​យ៉ាកុប​ទេ។ ប៉ុន្តែ ព្រះ​យេហូវ៉ា​បាន​ឃើញ​យ៉ាកុប​ខំ​ប្រឹង​ធ្វើ​ការ។ ដូច្នេះ លោក​បាន​ឲ្យ​ពរ​ដល់​គាត់

    • ដក. ៣៩:១​-​៦, ២០​-​២៣—ព្រះ​យេហូវ៉ា​បាន​ឲ្យ​ពរ​ដល់​យ៉ូសែប ទាំង​ពេល​គាត់​នៅ​ផ្ទះ​ប៉ូទីផា​ទាំង​នៅ​ក្នុង​គុក ដោយ​សារ​គាត់​ខំ​ប្រឹង​ធ្វើ​ការ

ហេតុ​អ្វី​យើង​មិន​គួរ​ឲ្យ​ការ​ងារ​សំខាន់​ជាង​ការ​បម្រើ​ព្រះ?

ចសព. ៣៩:៥​-​៧; ម៉ាថ. ៦:៣៣; យ៉ូន. ៦:២៧

  • កំណត់​ហេតុ​គម្ពីរ​ដែល​ទាក់​ទង​៖

    • លូក. ១២:១៥​-​២១—លោក​យេស៊ូ​បាន​លើក​ឧទាហរណ៍​មួយ​ដើម្បី​បង្រៀន​ថា គឺ​ជា​ការ​ល្ងង់​ខ្លៅ​ណាស់​ដោយ​ចាត់​ទុក​លុយ​ថា សំខាន់​ជាង​ការ​ចូល​ទៅ​ជិត​ព្រះ

    • ១ធី. ៦:១៧​-​១៩—សាវ័ក​ប៉ូល​ព្រមាន​ពួក​អ្នក​មាន​កុំ​ឲ្យ​អួតអាង ហើយ​គាត់​បាន​លើក​ទឹក​ចិត្ត​ពួក​គេ​ឲ្យ​ព្យាយាម​ធ្វើ​ជា​«​អ្នក​មាន​ខាង​ការ​ល្អ​ប្រសើរ​»​វិញ

មុន​សម្រេច​ចិត្ត​ទទួល​យក​ការ​ងារ​ណា​មួយ តើ​គោល​ការណ៍​អ្វី​ខ្លះ​អាច​ជួយ​យើង​បាន?

ធ្វើ​ការ​ដើម្បី​ព្រះ​យេហូវ៉ា

តើ​អ្វី​ជា​កិច្ច​ការ​សំខាន់​បំផុត​ដែល​គ្រិស្ត​សាសនិក​គួរ​ធ្វើ?

ហេតុ​អ្វី​យើង​ខំ​ប្រឹង​ប្រែង​អស់​ពី​សមត្ថភាព​ក្នុង​ការ​បម្រើ​ព្រះ​យេហូវ៉ា?

ហេតុ​អ្វី​យើង​មិន​គួរ​តម្រូវ​ឲ្យ​បង​ប្អូន​ទាំង​អស់​ធ្វើ​បាន​ចំនួន​ដូច​គ្នា​ក្នុង​កិច្ច​បម្រើ​ព្រះ​យេហូវ៉ា?

កាឡ. ៦:៣​-​៥

  • កំណត់​ហេតុ​គម្ពីរ​ដែល​ទាក់​ទង​៖

    • ម៉ាថ. ២៥:១៤, ១៥—ឧទាហរណ៍​របស់​លោក​យេស៊ូ​បង្ហាញ​ថា លោក​មិន​តម្រូវ​ឲ្យ​ពួក​អ្នក​កាន់​តាម​លោក​ទាំង​អស់ សម្រេច​បាន​លទ្ធផល​ដូច​គ្នា​នោះ​ទេ

    • លូក. ២១:២​-​៤—លោក​យេស៊ូ​បាន​ឲ្យ​តម្លៃ​យ៉ាង​ខ្លាំង​ចំពោះ​វិភាគទាន​ដ៏​តិច​តួច​របស់​ស្ត្រី​មេម៉ាយ​ក្រី​ក្រ​ម្នាក់

ពេល​យើង​ទទួល​ភារកិច្ច​ណា​មួយ​ពី​ព្រះ​យេហូវ៉ា តើ​អ្នក​ណា​នឹង​ជួយ​យើង​ឲ្យ​សម្រេច​កិច្ច​ការ​នោះ?

២កូ. ៤:៧; អេភ. ៣:២០, ២១; ភី. ៤:១៣

  • កំណត់​ហេតុ​គម្ពីរ​ដែល​ទាក់​ទង​៖

    • ២ធី. ៤:១៧—សាវ័ក​ប៉ូល​ដឹង​ច្បាស់​ថា គាត់​បាន​ទទួល​កម្លាំង​ដែល​គាត់​ត្រូវ​ការ ចំ​ពេល​ដែល​គាត់​ត្រូវ​ការ

ពេល​យើង​ខ្នះខ្នែង​បម្រើ​ព្រះ​យេហូវ៉ា ហេតុ​អ្វី​នេះ​ធ្វើ​ឲ្យ​យើង​មាន​សុភមង្គល?