ចម្រៀងលេខ១៥២
ទីកន្លែងដែលលើកតម្កើងព្រះ
(បណ្ដាស្ដេចទី១ ៨:២៧; ប្រវត្តិហេតុទី១ ២៩:១៤)
១. យេហូវ៉ា លោកបានបង្កើតសួគ៌ា
នោះធំធេងមិនអាចពណ៌នា
ផែនដីក៏មិនល្មមឲ្យលោកនៅបាន
តែលោកឲ្យឫទ្ធាហួសប្រមាណ។
លោកឲ្យពរកន្លែងដែលយើងរៀបចំ
ដើម្បីជួយមនុស្សរៀនពីលោក។
យើងមានសាមគ្គីភាពដ៏ប្រពៃ
បម្រើលោកដោយចិត្តស្មោះភក្ដី។
(បន្ថែម)
យើងមានគ្រប់អ្វីទាំងអស់
ព្រោះលោកឲ្យដោយសប្បុរស
អំណោយនេះយើងជូនដល់លោក
ដោយស្ម័គ្រស្មោះអស់ពីចិត្ត។
(បន្ទរ)
បិតា យើងខ្ញុំអរគុណលោកខ្លាំងណាស់
សំនៀងដែលយើងច្រៀងបន្លឺឡើង
ព្រោះលោកបានឲ្យយើងមានក្ដីសង្ឃឹម
នៅទីនេះ យើងខ្ញុំច្រៀងតម្កើង។
២. បិតាអើយ លោកដឹងថាយើងចង់បាន
កន្លែងដែលលើកតម្កើងនាមលោក
ហើយជាតំណាងនាមព្រះយេហូវ៉ា
ជួយគេឲ្យដើរតាមផ្លូវបិតា។
សូមឲ្យកន្លែងនេះបានដូចវាចា
បំពេញកិច្ចការលោកប្រគល់ឲ្យ
មនុស្សជាច្រើនមិនទាន់បានស្គាល់ឡើយ
ដូច្នេះយើងត្រូវបន្តព្យាយាម។
(បន្ថែម)
យើងជូនលោកស្ម័គ្រពីចិត្ត
ពេលវេលានិងទ្រព្យសម្បត្តិ។
បិតាលោករុងរឿងអស្ចារ្យ
យើងធ្វើតាមលោកប្រាថ្នា។
(បន្ទរ)
បិតា យើងខ្ញុំអរគុណលោកខ្លាំងណាស់
សំនៀងដែលយើងច្រៀងបន្លឺឡើង
ព្រោះលោកបានឲ្យយើងមានក្ដីសង្ឃឹម
នៅទីនេះ យើងខ្ញុំច្រៀងតម្កើង៕