លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចាប់​ផ្ដើម​ការ​សន្ទនា

មេ​រៀន​ទី ១

គិតអំពីចំណាប់អារម្មណ៍

គិតអំពីចំណាប់អារម្មណ៍

គោល​ការណ៍​៖ ​«​សេចក្ដី​ស្រឡាញ់ . . . មិន​រក​ប្រយោជន៍​ផ្ទាល់​ខ្លួន​»។​—១កូ. ១៣:៤, ៥

អ្វី​ដែល​លោក​យេស៊ូ​ធ្វើ

១. សូម​មើល វីដេអូ ឬ​អាន​យ៉ូហាន ៤:៦​-​៩ បន្ទាប់​មក សូម​ពិចារណា​សំណួរ​ដូច​ត​ទៅ​៖

  1.   ក. តើ​លោក​យេស៊ូ​បាន​សង្កេត​ឃើញ​អ្វី​មុន​ចាប់​ផ្ដើម​សន្ទនា?

  2.  ខ. លោក​យេស៊ូ​មាន​ប្រសាសន៍​ថា​៖ ​«​សូម​ឲ្យ​ទឹក​ខ្ញុំ​ផឹក​ផង​»។ ហេតុ​អ្វី​ពាក្យ​ផ្ដើម​នេះ​មាន​ប្រសិទ្ធភាព?

តើ​គំរូ​លោក​យេស៊ូ​បង្រៀន​យើង​យ៉ាង​ណា?

២. បើ​យើង​ចាប់​ផ្ដើម​និយាយ​អំពី​ប្រធានបទ​ដែល​អ្នក​ស្ដាប់​ឬ​ម្ចាស់​ផ្ទះ​ចាប់​អារម្មណ៍ នោះ​យើង​ទំនង​ជា​អាច​មាន​ការ​សន្ទនា​ល្អ​ជា​មួយ​នឹង​គាត់។

ធ្វើ​តាម​លោក​យេស៊ូ

៣. ចេះ​បត់​បែន។ កុំ​ប្រឹង​និយាយ​តែ​ប្រធានបទ​ដែល​ខ្លួន​បាន​ត្រៀម​ទុក។ ប៉ុន្តែ ចូរ​និយាយ​អំពី​អ្វី​ដែល​អ្នក​ឯ​ទៀត​កំពុង​គិត​នៅ​ថ្ងៃ​នោះ។ សូម​សួរ​ខ្លួន​អ្នក​ថា​៖

  1.   ក. ‹តើ​ថ្មី​ៗ​នេះ​មាន​ព័ត៌មាន​អ្វី​ខ្លះ?›។

  2.  ខ. ‹តើ​អ្នក​ជិត​ខាង អ្នក​រួម​ការ​ងារ និង​សិស្ស​រួម​ថ្នាក់​កំពុង​និយាយ​គ្នា​អំពី​រឿង​អ្វី?›។

៤. ចេះ​សង្កេត​មើល។ សូម​សួរ​ខ្លួន​អ្នក​ថា​៖

  1.   ក. ‹តើ​ឥឡូវ​ម្ចាស់​ផ្ទះ​កំពុង​ធ្វើ​អ្វី? តើ​គាត់​ប្រហែល​ជា​កំពុង​គិត​អំពី​រឿង​អ្វី​ខ្លះ?›។

  2.  ខ. ‹តើ​រូប​រាង ការ​ស្លៀក​ពាក់ ឬ​ផ្ទះ​របស់​គាត់​បង្ហាញ​ឲ្យ​ខ្ញុំ​ដឹង​ថា គាត់​កាន់​សាសនា​ឬ​មាន​វប្បធម៌​អ្វី?›។

  3.  គ. ‹តើ​នេះ​ជា​ពេល​ល្អ​ឲ្យ​ខ្ញុំ​និយាយ​ជា​មួយ​គាត់​ទេ?›។

៥. ចេះ​ស្ដាប់។

  1.   ក. កុំ​និយាយ​ច្រើន​ពេក។

  2.  ខ. និយាយ​អ្វី​ដែល​លើក​ទឹក​ចិត្ត​គាត់​ឲ្យ​ប្រាប់​ពី​ទស្សនៈ​ផ្ទាល់​ខ្លួន។ ពេល​សមរម្យ សូម​សួរ​សំណួរ។