លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចាប់​ផ្ដើម​ការ​សន្ទនា

មេ​រៀន​ទី ៥

មិនធ្វើឲ្យទើសចិត្ត

មិនធ្វើឲ្យទើសចិត្ត

គោល​ការណ៍​៖ ​«​ចូរ​ឲ្យ​សម្ដី​របស់​អ្នក​រាល់​គ្នា​ប្រកប​ដោយ​ភាព​សប្បុរស​ជា​និច្ច​»។—កូឡ. ៤:៦

អ្វី​ដែល​ប៉ូល​ធ្វើ

១. សូម​មើល វីដេអូ ឬ​អាន​សកម្មភាព ១៧:២២, ២៣ បន្ទាប់​មក សូម​ពិចារណា​សំណួរ​ដូច​ត​ទៅ​៖

  1.   ក. ពេល​ប៉ូល​ឃើញ​ក្នុង​ក្រុង​អាថែន​មាន​ពេញ​ទៅ​ដោយ​ការ​គោរព​បូជា​ដល់​ព្រះ​មិន​ពិត តើ​គាត់​មាន​អារម្មណ៍​យ៉ាង​ណា? (​សូម​មើល​សកម្មភាព ១៧:១៦​)

  2.  ខ. ជា​ជាង​ស្ដី​បន្ទោស​អ្នក​ក្រុង​អាថែន ប៉ូល​បាន​យក​ជំនឿ​របស់​ពួក​គេ​មក​ធ្វើ​ជា​ចំណុច​ដើម្បី​ប្រាប់​អំពី​ដំណឹង​ល្អ​តាម​របៀប​ដែល​មិន​ធ្វើ​ឲ្យ​ពួក​គេ​ទើស​ចិត្ត។ តើ​គាត់​ធ្វើ​ដូច្នេះ​តាម​របៀប​ណា?

តើ​គំរូ​ប៉ូល​បង្រៀន​យើង​យ៉ាង​ណា?

២. បើ​យើង​ចេះ​ជ្រើស​រើស​សាច់​រឿង ស្គាល់​វិធី​សាស្ត្រ​ក្នុង​ការ​សន្ទនា ហើយ​ដឹង​ថា​ពេល​ណា​ដែល​គួរ​និយាយ នោះ​មនុស្ស​ទំនង​ជា​ព្រម​ស្ដាប់​យើង​ច្រើន​ជាង។

ធ្វើ​តាម​ប៉ូល

៣. ជ្រើស​រើស​ប្រធានបទ​ដែល​ទាក់​ទាញ​ចិត្ត។ ជា​ឧទាហរណ៍ ពេល​សន្ទនា​ជា​មួយ​អ្នក​ដែល​មិន​កាន់​គ្រិស្ត​សាសនា អ្នក​ប្រហែល​ជា​ត្រូវ​កែ​សម្រួល​របៀប​និយាយ​អំពី​គម្ពីរ​ឬ​អំពី​លោក​យេស៊ូ។

៤. កុំ​ប្រញាប់​កែ​ទស្សនៈ​របស់​អ្នក​ស្ដាប់។ ចូរ​ទុក​ឲ្យ​គាត់​បញ្ចេញ​មតិ​ផ្ទាល់​ខ្លួន។ បើ​គាត់​និយាយ​អ្វី​មួយ​ដែល​ផ្ទុយ​ពី​សេចក្ដី​បង្រៀន​ក្នុង​គម្ពីរ មិន​ត្រូវ​ប្រញាប់​កែ​សម្ដី​របស់​គាត់​ឡើយ។ (​យ៉ា. ១:១៩​) ការ​ស្ដាប់​គាត់​និយាយ នោះ​ជួយ​អ្នក​ឲ្យ​ដឹង​អំពី​ជំនឿ​របស់​គាត់ និង​មូលហេតុ​ដែល​គាត់​ជឿ​ដូច្នេះ។—សុភ. ២០:៥

៥. យល់​ស្រប ហើយ​សរសើរ​គាត់​បើ​អាច​ធ្វើ​បាន។ គាត់​ប្រហែល​ជា​ជឿ​យ៉ាង​ស្មោះ​ថា ជំនឿ​សាសនា​របស់​គាត់​គឺ​ត្រឹម​ត្រូវ។ សូម​ព្យាយាម​និយាយ​អំពី​អ្វី​ដែល​ស្រប​នឹង​គំនិត​របស់​គាត់។ បន្ទាប់​មក បន្តិច​ម្ដង​ៗ​សូម​ជួយ​គាត់​ឲ្យ​យល់​ពី​អ្វី​ដែល​គម្ពីរ​បង្រៀន។