លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចាប់​ផ្ដើម​ការ​សន្ទនា

មេ​រៀន​ទី ៦

ក្លាហាន

ក្លាហាន

គោល​ការណ៍​៖ ​«​យើង​បាន​តាំង​ចិត្ត​ក្លាហាន​ដោយ​សារ​ព្រះ​របស់​យើង ដើម្បី​ប្រាប់​ដំណឹង​ល្អ​របស់​ព្រះ​ដល់​អ្នក​រាល់​គ្នា​»។—១ថែ. ២:២

អ្វី​ដែល​លោក​យេស៊ូ​ធ្វើ

១. សូម​មើល វីដេអូ ឬ​អាន​លូកា ១៩:១​-​៧ បន្ទាប់​មក សូម​ពិចារណា​សំណួរ​ដូច​ត​ទៅ​៖

  1.   ក. ហេតុ​អ្វី​មនុស្ស​ខ្លះ​ប្រហែល​ជា​មិន​ចង់​ទាក់​ទង​នឹង​សាខេ?

  2.  ខ. តើ​អ្វី​ជំរុញ​ចិត្ត​លោក​យេស៊ូ​ឲ្យ​ប្រាប់​ដំណឹង​ល្អ​ដល់​គាត់?

តើ​គំរូ​លោក​យេស៊ូ​បង្រៀន​យើង​យ៉ាង​ណា?

២. យើង​ត្រូវ​ក្លាហាន​ប្រាប់​ដំណឹង​រាជាណាចក្រ​ដល់​មនុស្ស​គ្រប់​រូប។

ធ្វើ​តាម​លោក​យេស៊ូ

៣. ទុក​ចិត្ត​ព្រះ​យេហូវ៉ា។ ឫទ្ធានុភាព​របស់​ព្រះ​បាន​ជួយ​លោក​យេស៊ូ​ឲ្យ​ផ្សព្វ​ផ្សាយ ហើយ​នេះ​ក៏​អាច​ជួយ​យើង​ដែរ។ (​ម៉ាថ. ១០:១៩, ២០; លូក. ៤:១៨​) ចូរ​សុំ​ព្រះ​យេហូវ៉ា​ជួយ​អ្នក​ឲ្យ​មាន​ចិត្ត​ក្លាហាន ដើម្បី​ផ្សព្វ​ផ្សាយ​ដល់​មនុស្ស​ដែល​អ្នក​មិន​ហ៊ាន​និយាយ​ជា​មួយ។—សកម្ម. ៤:២៩

៤. កុំ​ឆាប់​វាយ​តម្លៃ​មនុស្ស។ យើង​ប្រហែល​ជា​ស្ទាក់​ស្ទើរ​ប្រាប់​ដំណឹង​ល្អ​ដល់​មនុស្ស​ខ្លះ ដោយ​សារ​តែ​រូប​រាង ស្ថានភាព ឋានៈ ជីវភាព របៀប​រស់​នៅ ឬ​ជំនឿ​របស់​ពួក​គេ។ ប៉ុន្តែ សូម​ចាំ​ថា​៖

  1.   ក. ព្រះ​យេហូវ៉ា​និង​លោក​យេស៊ូ​អាច​មើល​ឃើញ​ចិត្ត តែ​យើង​មិន​អាច​ទេ។

  2.  ខ. យើង​មិន​គួរ​គិត​ថា​បុគ្គល​ណា​ម្នាក់​អស់​កែ ឬ​គ្មាន​ផ្លូវ​ក្នុង​ការ​ទទួល​ជំនួយ​ពី​ព្រះ​យេហូវ៉ា​ឡើយ។

៥. ក្លាហាន តែ​ចេះ​ប្រុង​ប្រយ័ត្ន​និង​ចេះ​គោរព។ (​ម៉ាថ. ១០:១៦​) ជៀស​វាង​ការ​ឈ្លោះ​ប្រកែក។ បើ​បុគ្គល​នោះ​មិន​ព្រម​ទទួល​យក​ដំណឹង​ល្អ ឬ​អ្នក​មាន​អារម្មណ៍​ថា​គ្មាន​សុវត្ថិភាព សូម​បញ្ចប់​ការ​សន្ទនា​ដោយ​សម្ដី​គួរ​សម។—សុភ. ១៧:១៤