លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ត្រឡប់​ទៅ​ជួប

មេ​រៀន​ទី ៧

តស៊ូព្យាយាម

តស៊ូព្យាយាម

គោល​ការណ៍​៖ ​«​ពួក​គាត់​បន្ត​បង្រៀន​និង​ប្រកាស​ដំណឹង​ល្អ​ឥត​ឈប់​»។—សកម្ម. ៥:៤២

អ្វី​ដែល​ប៉ូល​ធ្វើ

១. សូម​មើល វីដេអូ ឬ​អាន​សកម្មភាព ១៩:៨​-​១០ បន្ទាប់​មក សូម​ពិចារណា​សំណួរ​ដូច​ត​ទៅ​៖

  1.   ក. ទោះ​ជា​មនុស្ស​ខ្លះ​បាន​ប្រឆាំង​ប៉ូល​ក៏​ដោយ គាត់​មិន​បាន​ឈប់​ផ្សព្វ​ផ្សាយ​ទេ។​តើ​ប៉ូល​បាន​ត​ស៊ូ​ព្យាយាម​ក្នុង​ការ​ជួយ​អស់​អ្នក​ដែល​បង្ហាញ​ចំណាប់​អារម្មណ៍​យ៉ាង​ដូច​ម្ដេច?

  2.  ខ. តើ​ប៉ូល​បាន​ត្រឡប់​ទៅ​ជួប​ដើម្បី​បង្រៀន​អ្នក​ចាប់​អារម្មណ៍​ទាំង​នោះ​ញឹក​ញាប់​ប៉ុណ្ណា? ហើយ​តើ​គាត់​បាន​ធ្វើ​ដូច្នេះ​អស់​រយៈ​ពេល​ប៉ុន្មាន?

តើ​គំរូ​ប៉ូល​បង្រៀន​យើង​យ៉ាង​ណា?

២. ដើម្បី​បណ្ដុះ​ចំណាប់​អារម្មណ៍​របស់​ម្ចាស់​ផ្ទះ និង​រហូត​ដល់​អាច​បង្រៀន​គម្ពីរ​គាត់ នោះ​តម្រូវ​ឲ្យ​យើង​ខំ​ប្រឹង​ប្រែង និង​ចំណាយ​ពេល​ត្រឡប់​ទៅ​ជួប។

ធ្វើ​តាម​ប៉ូល

៣. ចេះ​ផ្លាស់​ប្ដូរ​កាល​វិភាគ។ សូម​សួរ​ខ្លួន​អ្នក​ថា​៖ ‹តើ​ពេល​ណា និង​កន្លែង​ណា​ដែល​គាត់​ស្រួល​និយាយ​ជា​មួយ​នឹង​ខ្ញុំ? តើ​ខ្ញុំ​អាច​ទាក់​ទង​គាត់​តាម​វិធី​ណា​ដែល​ស្រួល​ជាង​សម្រាប់​គាត់?›។ សុខ​ចិត្ត​ត្រឡប់​ទៅ​ជួប​គាត់ ទោះ​ជា​ពេល​វេលា​នោះ​មិន​ងាយ​ស្រួល​សម្រាប់​អ្នក​ក៏​ដោយ។

៤. ណាត់​ជួប​ម្ដង​ទៀត។ នៅ​រាល់​ពេល​បញ្ចប់​ការ​សន្ទនា សូម​សួរ​ច្បាស់​លាស់​ថា ពេល​ណា​អ្នក​អាច​និយាយ​ជា​មួយ​គាត់​ម្ដង​ទៀត។ រួច​មក សូម​ទៅ​ជួប​គាត់​តាម​ការ​ណាត់។

៥. កុំ​ឆាប់​អស់​សង្ឃឹម។ មិន​ត្រូវ​សន្និដ្ឋាន​ភ្លាម​ៗ​ថា បុគ្គល​ណា​ម្នាក់​មិន​ចាប់​អារម្មណ៍​ដោយ​សារ​គាត់​កម្រ​នៅ​ផ្ទះ ឬ​គាត់​ចេះ​តែ​រវល់​នោះ​ទេ។ (​១កូ. ១៣:៤,​) ផ្ទុយ​ទៅ​វិញ យើង​ត្រូវ​ត​ស៊ូ​ព្យាយាម​ដើម្បី​ជួប​បុគ្គល​នោះ តែ​យើង​ក៏​ត្រូវ​ចេះ​ថ្លឹង​ថ្លែង​ដែរ ពីព្រោះ​យើង​ចង់​ប្រើ​ពេល​វេលា​ដោយ​មាន​ប្រាជ្ញា។—១កូ. ៩:២៦