ត្រឡប់ទៅជួប
មេរៀនទី ៨
អត់ធ្មត់
គោលការណ៍៖ «សេចក្ដីស្រឡាញ់មានចិត្តអត់ធ្មត់»។—១កូ. ១៣:៤
អ្វីដែលលោកយេស៊ូធ្វើ
១. សូមមើល វីដេអូ ឬអានយ៉ូហាន ៧:៣-៥ និងកូរិនថូសទី១ ១៥:៣, ៤, ៧។ បន្ទាប់មក សូមពិចារណាសំណួរដូចតទៅ៖
តើគំរូលោកយេស៊ូបង្រៀនយើងយ៉ាងណា?
២. យើងត្រូវមានចិត្តអត់ធ្មត់ ដោយសារមនុស្សខ្លះត្រូវការពេលយូរជាងដើម្បីទទួលយកដំណឹងល្អ។
ធ្វើតាមលោកយេស៊ូ
៣. សាកល្បងវិធីផ្សេង។ បើបុគ្គលណាម្នាក់មិនចង់រៀនគម្ពីរភ្លាមៗទេ មិនចាំបាច់បង្ខំគាត់ឡើយ។ ពេលអ្នកគិតថាសមត្រឹមត្រូវ សូមប្រើវីដេអូ ឬអត្ថបទដើម្បីជួយគាត់ឲ្យយល់ថាកម្មវិធីសិក្សាគម្ពីរធ្វើឡើងយ៉ាងណា និងអំពីប្រយោជន៍ដែលគាត់អាចទទួលបាន។
៤. កុំប្រៀបធៀប។ មនុស្សម្នាក់ៗគឺខុសគ្នា។ បើសមាជិកគ្រួសារ ឬអ្នកដែលយើងត្រឡប់ទៅជួបមានការអល់អែកមិនចង់រៀនគម្ពីរ ឬមិនចង់ទទួលយកសេចក្ដីបង្រៀនក្នុងគម្ពីរ សូមពិចារណាមូលហេតុដែលគាត់មានអារម្មណ៍បែបនោះ។ តើមានជំនឿណាមួយក្នុងសាសនារបស់គាត់ដែលគាត់ចាត់ទុកថាសំខាន់ខ្លាំងឬទេ? តើគាត់រងការបង្ខិតបង្ខំពីសាច់ញាតិឬពីអ្នកជិតខាងទេ? សូមទុកពេលឲ្យគាត់គិតអំពីអ្វីដែលអ្នកបាននិយាយ ដើម្បីគាត់អាចពិចារណាមើលថា តើសេចក្ដីបង្រៀនក្នុងគម្ពីរមានតម្លៃខ្លាំងយ៉ាងណា?
៥. អធិដ្ឋានអំពីមនុស្សដែលចាប់អារម្មណ៍។ ចូរអធិដ្ឋានសុំព្រះយេហូវ៉ាជួយអ្នកឲ្យបន្តមានទស្សនៈត្រឹមត្រូវ និងមានភាពប៉ិនប្រសប់។ កុំភ្លេចសុំលោកជួយអ្នកឲ្យចេះសម្គាល់ថា ពេលណាដែលអ្នកគួរឈប់ទៅជួបបុគ្គលដែលមិនសូវមានចំណាប់អារម្មណ៍។—១កូ. ៩:២៦