លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ជួយ​គេ​ឲ្យ​ក្លាយ​ជា​អ្នក​កាន់​តាម​គ្រិស្ត

មេ​រៀន​ទី ១១

ស្រួលយល់

ស្រួលយល់

គោល​ការណ៍​៖ ​«​និយាយ​សម្ដី​ដែល​គេ​ស្រួល​យល់​»។—១កូ. ១៤:៩

អ្វី​ដែល​លោក​យេស៊ូ​ធ្វើ

១. សូម​មើល វីដេអូ ឬ​អាន​ម៉ាថាយ ៦:២៥​-​២៧ បន្ទាប់​មក សូម​ពិចារណា​សំណួរ​ដូច​ត​ទៅ​៖

  1.   ក. តើ​លោក​យេស៊ូ​បាន​ប្រើ​ឧទាហរណ៍​អ្វី​ដែល​បង្ហាញ​ថា​ព្រះ​យេហូវ៉ា​ស្រឡាញ់​យើង?

  2.  ខ. ទោះ​ជា​លោក​យេស៊ូ​មាន​ចំណេះ​ច្រើន​អំពី​សត្វ​ស្លាប​ក៏​ដោយ លោក​បាន​លើក​ឡើង​នូវ​ចំណុច​មួយ​ដែល​ស្រួល​យល់ តើ​នោះ​ជា​អ្វី? ហេតុ​អ្វី​វិធី​បង្រៀន​បែប​នោះ​មាន​ប្រសិទ្ធភាព?

តើ​គំរូ​លោក​យេស៊ូ​បង្រៀន​យើង​យ៉ាង​ណា?

២. ពេល​យើង​បង្រៀន​តាម​របៀប​ដែល​ស្រួល​យល់ នោះ​មនុស្ស​នឹង​ចង​ចាំ​ចំណុច​ដែល​យើង​បាន​បង្រៀន ហើយ​សេចក្ដី​បង្រៀន​នោះ​ក៏​មាន​ឥទ្ធិពល​ទៅ​លើ​ចិត្ត​របស់​ពួក​គេ​ដែរ។

ធ្វើ​តាម​លោក​យេស៊ូ

៣. កុំ​និយាយ​ច្រើន​ពេក។ សូម​ផ្ដោត​អារម្មណ៍​ទៅ​លើ​ព័ត៌មាន​ដែល​អ្នក​កំពុង​សិក្សា​ជា​មួយ​នឹង​គាត់ ជា​ជាង​និយាយ​អ្វី​ទាំង​អស់​ដែល​អ្នក​ដឹង​អំពី​ព័ត៌មាន​នោះ។ បន្ទាប់​ពី​អ្នក​បាន​សួរ​សំណួរ សូម​អត់​ធ្មត់​ចាំ​សិស្ស​ឆ្លើយ​មក​វិញ។ បើ​គាត់​មិន​ដឹង​ចម្លើយ​ទេ ឬ​មួយ​គាត់​ឆ្លើយ​ខុស​ពី​សេចក្ដី​បង្រៀន​ក្នុង​គម្ពីរ អ្នក​គួរ​សួរ​សំណួរ​ផ្សេង​មួយ​ទៀត​ដើម្បី​ជួយ​គាត់​ឲ្យ​វែក​ញែក​អំពី​រឿង​នោះ។ នៅ​ពេល​សិស្ស​យល់​អំពី​ចំណុច​សំខាន់​ហើយ សូម​បន្ត​ទៅ​វគ្គ​បន្ទាប់។

៤. ជួយ​សិស្ស​ឲ្យ​យល់​ចំណុច​ថ្មី ដោយ​ប្រើ​ចំណុច​ដែល​គាត់​បាន​រៀន​រួច​ហើយ។ ជា​ឧទាហរណ៍ មុន​នឹង​ចាប់​ផ្ដើម​ចូល​មេ​រៀន​អំពី​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ អ្នក​អាច​និយាយ​ត្រួស​ៗ​ជា​មួយ​សិស្ស​នូវ​អ្វី​ដែល​គាត់​បាន​រៀន​រួច​ហើយ ដូច​ជា​អំពី​ស្ថានភាព​មនុស្ស​ស្លាប់​ជា​ដើម។

៥. ប្រើ​ឧទាហរណ៍​ឲ្យ​បាន​ត្រឹម​ត្រូវ។ មុន​ប្រើ​ឧទាហរណ៍​ណា​មួយ សូម​សួរ​ខ្លួន​អ្នក​ថា​៖

  1.   ក. ‹តើ​ឧទាហរណ៍​នេះ​សាមញ្ញ​ទេ?›។

  2.  ខ. ‹តើ​សិស្ស​នឹង​ស្រួល​យល់​ឧទាហរណ៍​នេះ​ឬ​ទេ?›។

  3.  គ. ‹តើ​ឧទាហរណ៍​នេះ​នឹង​ជួយ​សិស្ស​ឲ្យ​ចាំ​ចំណុច​សំខាន់ មិន​គ្រាន់​តែ​ចាំ​ឧទាហរណ៍​ឬ​ទេ?›