លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក

សេចក្ដីពិតដែលយើងចូលចិត្តបង្រៀន

សេចក្ដីពិតដែលយើងចូលចិត្តបង្រៀន

លោក​យេស៊ូ​មាន​ប្រសាសន៍​ថា មនុស្ស​ដែល​មាន​ចិត្ត​ស្មោះ​នឹង​ដឹង​ថា​អ្វី​ដែល​ពួក​គេ​បាន​ឮ​ជា​សេចក្ដី​ពិត។ (​យ៉ូន. ១០:៤, ២៧​) ដូច្នេះ ពេល​យើង​និយាយ​ជា​មួយ​មនុស្ស​ឯ​ទៀត យើង​ចង់​ប្រាប់​ពួក​គេ​នូវ​ព័ត៌មាន​ខ្លី​ៗ​ក្នុង​គម្ពីរ។ សូម​សាក​ល្បង​និយាយ​អំពី​គម្ពីរ​ដោយ​សួរ​ថា​៖ ​«​តើ​អ្នក​ដឹង​ទេ​ថា . . . ?​»​ ឬ​«​តើ​អ្នក​ធ្លាប់​ឮ​ទេ​ថា . . . ?​»។ បន្ទាប់​មក សូម​ប្រើ​បទ​គម្ពីរ​ដែល​ទាក់​ទង​នឹង​ចំណុច​នោះ​ដើម្បី​ពន្យល់​គាត់។ តាម​ពិត បើ​យើង​គ្រាន់​តែ​និយាយ​សាមញ្ញ​ខ្លី​ៗ​អំពី​ចំណុច​ណា​មួយ​ក្នុង​គម្ពីរ នោះ​យើង​ក៏​អាច​ដាំ​គ្រាប់​ពូជ​សេចក្ដី​ពិត​ក្នុង​ចិត្ត​របស់​បុគ្គល​នោះ​បាន​ដែរ ហើយ​ព្រះ​អាច​ធ្វើ​ឲ្យ​គ្រាប់​ពូជ​នោះ​ដុះ​លូត​លាស់​ឡើង!—១កូ. ៣:៦, ៧

 អនាគត

  1. ១. ព្រឹត្តិការណ៍​ថ្មី​ៗ និង​ការ​ប្រព្រឹត្ត​របស់​មនុស្ស​បង្ហាញ​ថា​បន្តិច​ទៀត​នឹង​មាន​ការ​ផ្លាស់​ប្ដូរ។—ម៉ាថ. ២៤:៣, ៧, ៨; លូក. ២១:១០, ១១; ២ធី. ៣:១​-​៥

  2. ២. ផែន​ដី​នឹង​មិន​ត្រូវ​បំផ្លាញ​ឲ្យ​សាប​សូន្យ​ឡើយ។—ចសព. ១០៤:៥; អទ. ១:៤

  3. ៣. នឹង​លែង​មាន​ការ​បង្ខូច​បរិស្ថាន​ផែន​ដី​ត​ទៅ​ទៀត។—អេ. ៣៥:១, ២; បប. ១១:១៨

  4. ៤. មនុស្ស​គ្រប់​រូប​នឹង​មាន​សុខភាព​ល្អ​ឥត​ខ្ចោះ។—អេ. ៣៣:២៤; ៣៥:៥, ៦

  5. ៥. អ្នក​អាច​រស់​ជា​រៀង​រហូត​នៅ​ផែន​ដី។—ចសព. ៣៧:២៩; ម៉ាថ. ៥:៥

 ក្រុម​គ្រួសារ

  1. ៦. ប្ដី​ត្រូវ​«​ស្រឡាញ់​ប្រពន្ធ​របស់​ខ្លួន ដូច​ស្រឡាញ់​ខ្លួន​[​ឯង​]​»។—អេភ. ៥:៣៣; កូឡ. ៣:១៩

  2. ៧. ប្រពន្ធ​ត្រូវ​គោរព​ប្ដី​យ៉ាង​ជ្រាល​ជ្រៅ។ —អេភ. ៥:៣៣; កូឡ. ៣:១៨

  3. ៨. ប្ដី​និង​ប្រពន្ធ​ត្រូវ​ស្មោះ​ត្រង់​ចំពោះ​គ្នា។—ម៉ាឡ. ២:១៦; ម៉ាថ. ១៩:៤​-​៦, ៩; ហេ. ១៣:៤

  4. ៩. កូន​ៗ​ដែល​គោរព​និង​ស្ដាប់​បង្គាប់​ឪពុក​ម្ដាយ នឹង​មាន​អនាគត​ល្អ។—សុភ. ១:៨, ៩; អេភ. ៦:១​-​៣

NASA, ESA and the Hubble Heritage Team (STScI/​AURA)-ESA/​Hubble Collaboration. Licensed under CC BY 4.0. Source.

 ព្រះ

  1. ១០. ព្រះ​មាន​នាម។—ចសព. ៨៣:១៨; យេ. ១០:១០

  2. ១១. ព្រះ​បាន​ឲ្យ​យើង​នូវ​ព័ត៌មាន​សំខាន់។—២ធី. ៣:១៦, ១៧; ២ពេ. ១:២០, ២១

  3. ១២. ព្រះ​គឺ​យុត្តិធម៌ និង​មិន​រើស​មុខ។ —បច. ១០:១៧; សកម្ម. ១០:៣៤, ៣៥

  4. ១៣. ព្រះ​ចង់​ជួយ​យើង។—ចសព. ៤៦:១; ១៤៥:១៨, ១៩

 អធិដ្ឋាន

  1. ១៤. ព្រះ​ចង់​ឲ្យ​យើង​អធិដ្ឋាន​ទៅ​លោក។—ចសព. ៦២:៨; ៦៥:២; ១ពេ. ៥:៧

  2. ១៥. គម្ពីរ​បង្រៀន​យើង​ឲ្យ​ចេះ​អធិដ្ឋាន។ —ម៉ាថ. ៦:៧​-​១៣; លូក. ១១:១​-​៤

  3. ១៦. យើង​គួរ​អធិដ្ឋាន​ជា​រឿយ​ៗ។ —ម៉ាថ. ៧:៧, ៨; ១ថែ. ៥:១៧

 លោក​យេស៊ូ

  1. ១៧. លោក​យេស៊ូ​ជា​គ្រូ​ដ៏​ល្អ​ប្រសើរ ហើយ​ឱវាទ​របស់​លោក​តែង​តែ​មាន​ប្រយោជន៍​ជា​និច្ច។—ម៉ាថ. ៦:១៤, ១៥, ៣៤; ៧:១២

  2. ១៨. លោក​យេស៊ូ​បាន​ប្រាប់​ទុក​ជា​មុន​អំពី​ព្រឹត្តិការណ៍​ផ្សេង​ៗ​ដែល​កើត​ឡើង​នៅ​សព្វ​ថ្ងៃ​នេះ។—ម៉ាថ. ២៤:៣, ៧, ៨, ១៤; លូក. ២១:១០, ១១

  3. ១៩. លោក​យេស៊ូ​ជា​បុត្រ​របស់​ព្រះ។ —ម៉ាថ. ១៦:១៦; យ៉ូន. ៣:១៦; ១​យ៉ូន. ៤:១៥

  4. ២០. លោក​យេស៊ូ​មិន​មែន​ជា​ព្រះ​ដ៏​មាន​ឫទ្ធានុភាព​ខ្លាំង​ក្លា​បំផុត​ឡើយ។—យ៉ូន. ១៤:២៨; ១កូ. ១១:៣

Based on NASA/Visible Earth imagery

 រាជាណាចក្រ​ព្រះ

  1. ២១. រាជាណាចក្រ​ព្រះ​ជា​រដ្ឋាភិបាល​ដ៏​ពិត​មួយ​នៅ​ស្ថាន​សួគ៌។—ដាន. ២:៤៤; ៧:១៣, ១៤; ម៉ាថ. ៦:៩, ១០; បប. ១១:១៥

  2. ២២. រាជាណាចក្រ​ព្រះ​នឹង​ជំនួស​រដ្ឋាភិបាល​ទាំង​អស់​របស់​មនុស្ស។—ចសព. ២:៧​-​៩; ដាន. ២:៤៤

  3. ២៣. មាន​តែ​រាជាណាចក្រ​ព្រះ​ប៉ុណ្ណោះ​ដែល​អាច​ដោះ​ស្រាយ​បញ្ហា​ទាំង​អស់​របស់​មនុស្សជាតិ។—ចសព. ៣៧:១០, ១១; ៤៦:៩; អេ. ៦៥:២១​-​២៣

 ទុក្ខ​វេទនា

  1. ២៤. ព្រះ​មិន​មែន​ជា​ដើម​ហេតុ​ដែល​នាំ​ឲ្យ​យើង​រង​ទុក្ខ​វេទនា​ទេ។—បច. ៣២:៤; យ៉ា. ១:១៣

  2. ២៥. សាថាន​ជា​អ្នក​គ្រប់​គ្រង​ពិភព​លោក​នេះ។—លូក. ៤:៥, ៦; ១​យ៉ូន. ៥:១៩

  3. ២៦. ព្រះ​ជ្រាប​អំពី​ទុក្ខ​លំបាក​របស់​អ្នក ហើយ​លោក​ចង់​ជួយ​អ្នក។—ចសព. ៣៤:១៧​-​១៩; អេ. ៤១:១០, ១៣

  4. ២៧. មិន​យូរ​ទៀត ព្រះ​នឹង​បំបាត់​ចោល​ទុក្ខ​វេទនា។—អេ. ៦៥:១៧; បប. ២១:៣, ៤

 សេចក្ដី​ស្លាប់

  1. ២៨. មនុស្ស​ស្លាប់​មិន​ដឹង​អ្វី​សោះ ពួក​គេ​ក៏​គ្មាន​ការ​ឈឺ​ចាប់​ដែរ។—អទ. ៩:៥; យ៉ូន. ១១:១១​-​១៤

  2. ២៩. មនុស្ស​ស្លាប់​មិន​អាច​ជួយ​យើង ឬ​ធ្វើ​បាប​យើង​ទេ។—ចសព. ១៤៦:៤; អទ. ៩:៦, ១០

  3. ៣០. មនុស្ស​ជា​ទី​ស្រឡាញ់​ដែល​ស្លាប់​ទៅ​នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ។—យ៉ូប ១៤:១៣​-​១៥; យ៉ូន. ៥:២៨, ២៩; សកម្ម. ២៤:១៥

  4. ៣១. ​«​សេចក្ដី​ស្លាប់​នឹង​លែង​មាន​ទៀត​»។—បប. ២១:៣, ៤; អេ. ២៥:៨

 សាសនា

  1. ៣២. មិន​មែន​សាសនា​ទាំង​អស់​ធ្វើ​ឲ្យ​ព្រះ​ពេញ​ចិត្ត​ឡើយ។—យេ. ៧:១១; ម៉ាថ. ៧:១៣, ១៤, ២១​-​២៣

  2. ៣៣. ព្រះ​ស្អប់​ការ​លាក់​ពុត។—អេ. ២៩:១៣; មីកា ៣:១១; ម៉ាក. ៧:៦​-​៨

  3. ៣៤. សេចក្ដី​ស្រឡាញ់​ស្មោះ​ជា​សញ្ញា​សម្គាល់​នៃ​សាសនា​ពិត។—មីកា ៤:៣; យ៉ូន. ១៣:៣៤, ៣៥