សេចក្ដីពន្យល់បន្ថែម ផ្នែកខ
តើពេលណាអ្នកគួរបញ្ចប់ការសន្ទនា?
ពេលអ្នកណាម្នាក់ចង់ដឹងឬឆ្ងល់ចំណុចណាមួយ យើងសប្បាយចិត្តបន្តការសន្ទនា។ យើងចូលចិត្តនិយាយជាមួយមនុស្សដែលមាន«ចិត្តគំនិតត្រឹមត្រូវឲ្យបានជីវិតដែលគ្មានទីបញ្ចប់»។—សកម្ម. ១៣:៤៨
ប៉ុន្តែ ចុះបើយើងជួបមនុស្សដែលខឹង ឬចង់ឈ្លោះប្រកែក ឬមិនចង់និយាយជាមួយនឹងយើង? សូមមានចិត្តស្ងប់ ហើយបញ្ចប់ការសន្ទនាដោយនិយាយយ៉ាងគួរសម។ (សុភ. ១៧:១៤) សូមព្យាយាមមានចិត្តស្លូតបូតនិងការគោរព។ យ៉ាងនេះ បុគ្គលនោះប្រហែលជានឹងព្រមនិយាយជាមួយយើងនៅពេលក្រោយ។—១ពេ. ២:១២