លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ព័ត៌មាន​សម្រាប់​អ្នក​ចូល​រួម

ព័ត៌មាន​សម្រាប់​អ្នក​ចូល​រួម

ឆ្មាំ ពួក​ឆ្មាំ​មាន​ភារកិច្ច​ផ្ដល់​ជំនួយ​ដល់​អ្នក។ សូម​សហការ​យ៉ាង​ពេញ​លេញ​ជា​មួយ​ពួក​គាត់​ស្ដី​អំពី​ការ​ចត​យាន​ជំនិះ ការ​ចេញ​ចូល​សាល ការ​ទុក​កន្លែង​អង្គុយ និង​រឿង​ផ្សេង​ៗ​ទៀត។

ការ​ជ្រមុជ​ទឹក កៅអី​ដែល​បាន​កំណត់​ទុក​សម្រាប់​អ្នក​ទទួល​ការ​ជ្រមុជ​ទឹក​នឹង​ត្រូវ​រៀប​ចំ​នៅ​ខាង​មុខ​វេទិកា។ បើ​មាន​ការ​រៀប​ចំ​ផ្សេង​ពី​នោះ នឹង​មាន​ការ​ជូន​ដំណឹង​ជា​មុន។ អ្នក​ដែល​នឹង​ទទួល​ការ​ជ្រមុជ​ទឹក គួរ​តែ​មក​អង្គុយ​នៅ​ទី​នោះ មុន​នឹង​សុន្ទរកថា​ការ​ជ្រមុជ​ទឹក​ចាប់​ផ្ដើម នៅ​ពេល​ព្រឹក​ថ្ងៃ​សៅរ៍។ បុគ្គល​ម្នាក់​ៗ​គួរ​យក​កន្សែង និង​ខោ​អាវ​សមរម្យ​សម្រាប់​ជ្រមុជ​ទឹក។

វិភាគទាន មាន​ការ​ចំណាយ​ជា​ច្រើន​ទៅ​លើ​ការ​រៀប​ចំ​ឲ្យ​មាន​កៅអី ប្រព័ន្ធ​សំឡេង ឧបករណ៍​បញ្ចាំង​វីដេអូ និង​សេវា​ផ្សេង​ទៀត​ដើម្បី​ឲ្យ​ការ​ចូល​រួម​មហា​សន្និបាត​ជា​ឱកាស​ដ៏​សប្បាយ​រីករាយ និង​ជួយ​យើង​ឲ្យ​មាន​ចំណង​មិត្តភាព​កាន់​តែ​ជិត​ស្និទ្ធ​ជា​មួយ​ព្រះ​យេហូវ៉ា។ វិភាគទាន​ដែល​បង​ប្អូន​ជូន​ស្ម័គ្រ​ពី​ចិត្ត ជួយ​បង្គ្រប់​ចំណាយ​ទាំង​នេះ ថែម​ទាំង​ជួយ​គាំទ្រ​កិច្ច​ការ​ទូ​ទាំង​ពិភព​លោក​ផង​ដែរ។ មាន​ប្រអប់​វិភាគទាន​ដែល​ងាយ​សម្គាល់​នៅ​កន្លែង​ផ្សេង​ៗ​ក្នុង​អគារ​នេះ​ដែល​នៅ​ជិត​បង​ប្អូន។ អ្នក​ក៏​អាច​ផ្ដល់​វិភាគទាន​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ដោយ​ចូល​គេហទំព័រ​donate.pr418.com។ យើង​ពិត​ជា​មាន​ចិត្ត​ដឹង​គុណ​ចំពោះ​វិភាគទាន​របស់​បង​ប្អូន។ គណៈ​អភិបាល​ក៏​អរគុណ​បង​ប្អូន​ដែល​បាន​បង្ហាញ​ចិត្ត​ទូលាយ​ក្នុង​ការ​ជួយ​គាំទ្រ​កិច្ចការ​ដែល​ជាប់​ទាក់​ទង​នឹង​រាជាណាចក្រ។

ការ​សង្គ្រោះ​បន្ទាន់ សូម​ចាំ​ថា នេះ​គឺ​សម្រាប់​តែ​គ្រា​អាសន្ន​ប៉ុណ្ណោះ។

របស់​រើស​បាន និង​កន្លែង​ទុក​អីវ៉ាន់ របស់​ទាំង​អស់​ដែល​រើស​បាន​គួរ​យក​ទៅ​ផ្នែក​របស់​រើស​បាន និង​កន្លែង​ទុក​អីវ៉ាន់។ បើ​អ្នក​បាន​បាត់​របស់​អ្វី​មួយ សូម​ទៅ​ផ្នែក​នេះ​ដើម្បី​រក​អីវ៉ាន់​របស់​ខ្លួន។ សូម​នាំ​កូន​ក្មេង​ដែល​បាន​វង្វេង​ចេញ​ពី​ឪពុក​ម្ដាយ​ទៅ​ផ្នែក​នេះ។ ប៉ុន្តែ ដើម្បី​ជៀស​វាង​ពី​ស្ថានភាព​ដ៏​ពិបាក​នេះ សូម​មើល​ថែ​កូន​ៗ​របស់​អ្នក ហើយ​កូន​ៗ​ត្រូវ​នៅ​ជា​មួយ​នឹង​អ្នក​ជា​និច្ច។

កន្លែង​អង្គុយ សូម​ចេះ​គិត​ដល់​អ្នក​ដទៃ។ សូម​ចាំ​ថា អ្នក​អាច​ទុក​កៅអី​សម្រាប់​តែ​សមាជិក​ក្រុម​គ្រួសារ​ឬ​សាច់​ញាតិ​ជិត​ស្និទ្ធ​របស់​អ្នក ឬ​អ្នក​ដែល​ជិះ​យាន​ជំនិះ​ជា​មួយ​នឹង​អ្នក អ្នក​ដែល​រស់​នៅ​ផ្ទះ​ជា​មួយ​នឹង​អ្នក ឬ​សិស្ស​គម្ពីរ​របស់​អ្នក។ សូម​កុំ​ដាក់​អីវ៉ាន់​លើ​កៅអី​ដែល​សល់​នៅ​ជុំ​វិញ​អ្នក បើ​គ្មាន​អ្នក​ណា​អង្គុយ​ទេ។

កិច្ច​បម្រើ​ស្ម័គ្រ​ចិត្ត បើ​អ្នក​ស្ម័គ្រ​ចិត្ត​ជួយ​ធ្វើ​កិច្ចការ​ដែល​ទាក់​ទង​នឹង​ការ​រៀប​ចំ​មហា​សន្និបាត សូម​ទៅ​កាន់​ផ្នែក​ព័ត៌មាន​និង​កិច្ច​បម្រើ​ស្ម័គ្រ​ចិត្ត។

រៀប​ចំ​ដោយ​គណៈ​អភិបាល​នៃ​សាក្សី​ព្រះ​យេហូវ៉ា

© 2024 Watch Tower Bible and Tract Society of Pennsylvania