ចូរទុកចិត្ដលើព្រះយេហូវ៉ាឲ្យអស់អំពីចិត្ដ
ចូរទុកចិត្តលើព្រះយេហូវ៉ាឲ្យអស់អំពីចិត្ត
«ឯអស់អ្នកដែលស្គាល់ព្រះនាមទ្រង់ គេនឹងទុកចិត្តដល់ទ្រង់»។—ទំនុកដំកើង ៩:១០
១, ២. ដើម្បីឲ្យមានសន្ដិសុខ តើមនុស្សទុកចិត្តលើអ្វីខ្លះដែលគ្មានប្រយោជន៍នោះ?
សព្វថ្ងៃនេះមានរឿងជាច្រើនដែលអាចគំរាមកំហែងដល់សុខុមាលភាពរបស់យើង នេះគឺជាការធម្មតាទេដែលយើងរកអ្នកណាម្នាក់ ឬអ្វីមួយដែលអាចជួយឲ្យយើងមានសន្ដិសុខនោះ។ មនុស្សខ្លះគិតថា បើគេមានលុយច្រើននេះនឹងធ្វើឲ្យអនាគតរបស់គេមានសន្ដិសុខជាង ប៉ុន្តែតាមការពិត លុយគឺជាទីពំនាក់ដែលមិនឋិតថេរទេ។ ព្រះគម្ពីរចែងថា៖ «អ្នកណាដែលទីពឹង[ឬទុកចិត្ត]ចំពោះទ្រព្យសម្បត្ដិខ្លួន នោះនឹងត្រូវដួលចុះ»។ (សុភាសិត ១១:២៨) មនុស្សខ្លះទៀតពឹងលើពួកអ្នកដឹកនាំរបស់មនុស្សជាតិ តែទោះជាមេដឹកនាំដ៏ល្អបំផុតក៏ធ្វើខុសដែរ។ ហើយជាយថាហេតុ ពួកមេដឹកនាំទាំងអស់របស់មនុស្សជាតិក៏នឹងស្លាប់ដែរ។ ព្រះគម្ពីរចែងថា៖ «កុំឲ្យទុកចិត្តនឹងអ្នកធំ ឬនឹងពូជពង្សនៃមនុស្សណាឡើយ គេនឹងជួយឯងមិនបានទេ»។ (ទំនុកដំកើង ១៤៦:៣) ពាក្យបន្ទូលរបស់ព្រះនេះក៏ព្រមានយើងអំពីការទុកចិត្តលើការខំប្រឹងរបស់ខ្លួនយើងដែរ។ យើងគ្រាន់តែជា‹ពូជពង្សមនុស្សជាតិ›តែប៉ុណ្ណោះ។
២ ព្យាការីអេសាយបានរិះគន់ពួកអ្នកដឹកនាំអ៊ីស្រាអែលក្នុងសម័យរបស់គាត់ ពីព្រោះពួកគេបានទុកចិត្តលើ«ទីជ្រកនៃសេចក្ដីភូតភរទៅ»។ (អេសាយ ២៨:១៥-១៧) ពួកមេដឹកនាំអ៊ីស្រាអែលចងស្ពានមេត្រីជាមួយនឹងអ្នកគ្រប់គ្រងប្រទេសជិតខាងដើម្បីឲ្យមានសន្ដិសុខ។ ការចងស្ពានមេត្រីបែបនេះគឺជាអ្វីដែលពុំអាចទុកចិត្តបានឡើយ ពោលគឺជាសេចក្ដីភូតភរ។ តាមរបៀបស្រដៀងគ្នានេះ សព្វថ្ងៃមេដឹកនាំសាសនាជាច្រើនចងមិត្តភាពជាមួយមេដឹកនាំខាងនយោបាយ។ ការចងស្ពានមេត្រីបែបនោះក៏ជា«សេចក្ដីភូតភរ»ដែរ។ (វិវរណៈ ១៧:១៦, ១៧) ការចងស្ពានមេត្រីបែបនោះនឹងមិននាំឲ្យមានសន្ដិសុខជានិរន្តរ៍ឡើយ។
គំរូដ៏ល្អរបស់យ៉ូស្វេនិងកាលែប
៣, ៤. តើយ៉ូស្វេនិងកាលែបហើយពួកចារបុរសដប់នាក់ទៀត បានរាយការណ៍ខុសគ្នាយ៉ាងដូចម្ដេច?
៣ ដូច្នេះ តើយើងត្រូវពឹងអ្វីដើម្បីឲ្យមានសន្ដិសុខ? យើងត្រូវពឹងលើប្រភពដូចគ្នានឹងយ៉ូស្វេហើយកាលែបដែលបានពឹងនៅសម័យលោកម៉ូសេនោះ។ បន្ដិចក្រោយពីអ៊ីស្រាអែលបានរំដោះចេញពីស្រុកអេស៊ីប នោះសាសន៍នេះហៀបនឹងចូលស្រុកកាណាន ដែលជាស្រុកសន្យា។ បុរស១២នាក់បានត្រូវបញ្ជូនឲ្យទៅឈ្លបមើលស្រុកនោះ ហើយនៅគម្រប់៤០ថ្ងៃ ពួកចារបុរសទាំងនោះបានត្រឡប់មកថ្លែងប្រាប់នូវអ្វីដែលពួកគេបានឃើញរៀងៗខ្លួន។ មានតែចារបុរសពីរនាក់ទេ គឺយ៉ូស្វេនិងកាលែបដែលបានរាយការណ៍ថា អ៊ីស្រាអែលនឹងបានជោគជ័យបើចូលទៅស្រុកកាណាន។ ពួកចារបុរសឯទៀតបានឯកភាពថាស្រុកនោះគឺល្អ តែបានបន្ថែមថា៖ «ប៉ុន្តែមនុស្សនៅស្រុកនោះ គេខ្លាំងពូកែណាស់ ទីក្រុងរបស់គេមានកំផែង ហើយក៏ធំណាស់ផង . . . យើងពុំអាចនឹងឡើងទៅទាស់នឹងគេបានទេ ដ្បិតគេខ្លាំងពូកែជាងយើងណាស់»។—ជនគណនា ១៣:២៧, ២៨, ៣១
៤ បណ្ដាជនអ៊ីស្រាអែលបានស្ដាប់តាមចារបុរស១០នាក់នោះ ក៏មានចិត្តខ្លាចដល់ម្ល៉េះបានជាពួកគេត្អូញហើយត្អូញទៀតនឹងលោកម៉ូសេ។ នៅទីបំផុត យ៉ូស្វេនិងកាលែបបាននិយាយយ៉ាងស្មោះអស់ពីចិត្តថា៖ «ស្រុកដែលយើងបានដើរកាត់សង្កេតមើលនោះ ជាស្រុកល្អក្រៃលែង។ បើសិនជាព្រះយេហូវ៉ា ទ្រង់សព្វព្រះហឫទ័យនឹងយើងរាល់គ្នា នោះទ្រង់នឹងនាំយើង ឲ្យបានចូលទៅក្នុងស្រុកនោះជាមិនខានហើយនឹងប្រទានមកយើងផង គឺជាស្រុកដែលមានទឹកដោះ នឹងទឹកឃ្មុំដ៏ហូរហៀរ កុំឲ្យតែបះបោរនឹងព្រះយេហូវ៉ា ឬខ្លាចមនុស្សនៅស្រុកនោះប៉ុណ្ណោះ»។ (ជនគណនា ១៤:៦-៩) ទោះជាបានទទួលការលើកទឹកចិត្តហើយក៏ដោយ ក៏ពួកអ៊ីស្រាអែលមិនព្រមស្ដាប់តាមដែរ ហើយជាលទ្ធផល ព្រះមិនបានអនុញ្ញាតឲ្យពួកគេចូលស្រុកសន្យានៅគ្រានោះឡើយ។
៥. ហេតុអ្វីបានជាយ៉ូស្វេនិងកាលែបបានរាយការណ៍ល្អ?
៥ ហេតុអ្វីបានជាយ៉ូស្វេនិងកាលែបបានរាយការណ៍ល្អ តែចារបុរសដប់នាក់ទៀតបានរាយការណ៍មិនល្អទៅវិញ? ពួកចារបុរសទាំង១២នាក់បានឃើញទីក្រុងដ៏មាំនិងឃើញមនុស្សនៃសាសន៍នោះ។ ត្រូវមែន ដែលពួកចារបុរសដប់នាក់និយាយថាសាសន៍អ៊ីស្រាអែលពុំមានអំណាចយកឈ្នះស្រុកនោះបានឡើយ។ សូម្បីតែយ៉ូស្វេនិងកាលែបក៏បានដឹងអំពីហេតុនេះដែរ។ ប៉ុន្តែ ពួកចារបុរសដប់នាក់នេះបានគិតតាមទស្សនៈរបស់មនុស្ស។ ផ្ទុយទៅវិញ យ៉ូស្វេនិងកាលែបបានទុកចិត្តលើព្រះយេហូវ៉ា។ ពួកគេបានឃើញនូវការប្រព្រឹត្តដ៏ខ្លាំងក្លារបស់ព្រះនៅស្រុកអេស៊ីប នៅសមុទ្រក្រហម និងនៅជើងភ្នំស៊ីណាយ។ យ៉ាងណាមិញ ច្រើនឆ្នាំក្រោយមក គ្រាន់តែរបាយការណ៍អំពីការប្រព្រឹត្តរបស់ព្រះនោះ បានធ្វើឲ្យរ៉ាហាបនៅក្រុងយេរីខូរស្ងើចចិត្តណាស់ ដែលគាត់សុខចិត្តប្រថុយជីវិតដើម្បីជួយរាស្ត្ររបស់ព្រះ! (យ៉ូស្វេ ២:១-២៤; ៦:២២-២៥) យ៉ូស្វេនិងកាលែបជាសាក្សីនៃការប្រព្រឹត្តរបស់ព្រះយេហូវ៉ា ក៏បានទុកចិត្តទាំងស្រុងថាព្រះនឹងបន្តច្បាំងជំនួសរាស្ត្ររបស់ទ្រង់។ ៤០ឆ្នាំក្រោយមក ទំនុកចិត្តរបស់គេបានឃើញថាត្រឹមត្រូវមែន ពេលពួកអ៊ីស្រាអែលដំណថ្មីស្ថិតក្រោមការដឹកនាំរបស់យ៉ូស្វេបានវាយឈ្នះយកស្រុកកាណាន។
ហេតុដែលយើងគួរទុកចិត្តទាំងស្រុងលើព្រះយេហូវ៉ា
៦. ហេតុអ្វីក៏គ្រីស្ទានសព្វថ្ងៃនេះនៅមានការបង្ខិតបង្ខំ? ហើយតើពួកគេគួរទុកចិត្តលើអ្នកណា?
៦ នៅក្នុង«គ្រាលំបាក»នេះ ដូចពួកអ៊ីស្រាអែល យើងក៏ប្រឈមមុខពួកសត្រូវដែលខ្លាំងជាងយើងដែរ។ (ធីម៉ូថេទី២ ៣:១) យើងបានត្រូវបង្ខិតបង្ខំខាងផ្លូវចិត្ត ខាងវិញ្ញាណ និងក្នុងករណីខ្លះប្រឈមមុខទុក្ខលំបាកខាងផ្លូវកាយទៀតផង។ បើយើងគ្មានជំនួយ នោះយើងពុំអាចទប់ទល់នឹងការបង្ខិតបង្ខំទាំងនោះបានឡើយ ដ្បិតការបង្ខិតបង្ខំទាំងនេះគឺមកពីអារក្សសាតាំង។ (អេភេសូរ ៦:១២; យ៉ូហានទី១ ៥:១៩) បើដូច្នេះ តើយើងអាចរកជំនួយពីណាបាន? បុរសដ៏ស្មោះត្រង់ម្នាក់នៅសម័យព្រះគម្ពីរ ទូលព្រះយេហូវ៉ាថា៖ «ឯអស់អ្នកដែលស្គាល់ព្រះនាមទ្រង់ គេនឹងទុកចិត្តដល់ទ្រង់»។ (ទំនុកដំកើង ៩:១០) ប្រសិនបើយើងពិតជាស្គាល់ព្រះយេហូវ៉ា និងយល់ថាព្រះនាមទ្រង់តំណាងអ្វីនោះ យើងនឹងទុកចិត្តលើព្រះយ៉ាងប្រាកដដូចយ៉ូស្វេនិងកាលែបដែរ។—យ៉ូហាន ១៧:៣
៧, ៨. (ក) តើតាមរបៀបណាដែលការបង្កើតផ្ដល់ឲ្យយើងនូវមូលហេតុចំពោះការទុកចិត្តលើព្រះយេហូវ៉ា? (ខ) តើព្រះគម្ពីរផ្ដល់ឲ្យយើងនូវមូលហេតុអ្វី ចំពោះការទុកចិត្តលើព្រះយេហូវ៉ា?
៧ ហេតុអ្វីក៏យើងគួរទុកចិត្តលើព្រះយេហូវ៉ា? យ៉ូស្វេនិងកាលែបទុកចិត្តលើព្រះយេហូវ៉ា ពីព្រោះពួកគេឃើញភស្តុតាងបង្ហាញពីតេជានុភាពរបស់ទ្រង់។ យើងក៏ឃើញនូវភស្តុតាងទាំងនោះដែរ។ ជាឧទាហរណ៍ សូមគិតអំពីការបង្កើតរបស់ព្រះយេហូវ៉ា រួមបញ្ចូលសកលលោក ដែលមានតារាវលីរាប់ពាន់លាន។ ហេតុដែលព្រះយេហូវ៉ាកាន់កាប់លើកម្លាំងធម្មជាតិដ៏ខ្លាំងបាន បង្ហាញថាទ្រង់ប្រាកដជាព្រះដ៏មានព្រះចេស្ដាបំផុត។ ពេលយើងពិនិត្យមើលនូវភាពអស្ចារ្យនៃការបង្កើត យើងក៏យល់ស្របនឹងយ៉ូបដែលបានពោលអំពីព្រះយេហូវ៉ាថា៖ «តើអ្នកណានឹងឃាត់ទ្រង់បាន? តើអ្នកណានឹងហ៊ានទូលសួរទ្រង់ថា តើទ្រង់ធ្វើអ្វីនោះ?»។ (យ៉ូប ៩:១២) យ៉ាងពិតណាស់ ប្រសិនបើព្រះយេហូវ៉ាគាំទ្រយើង យើងមិនចាំបាច់ខ្លាចនរណាក្នុងសកលលោកនេះឡើយ។—រ៉ូម ៨:៣១
៨ ចូរពិនិត្យមើលព្រះគម្ពីរដែលជាបន្ទូលរបស់ព្រះ។ ប្រាជ្ញារបស់ព្រះគ្មានកំរិត គឺមានអំណាចក្នុងការជួយយើងឲ្យយកឈ្នះនូវការប្រព្រឹត្តអាក្រក់ និងនាំឲ្យជីវិតរបស់យើងរស់នៅសមស្របតាមបំណងព្រះហឫទ័យរបស់ព្រះយេហូវ៉ា។ (ហេព្រើរ ៤:១២) យើងស្គាល់ព្រះយេហូវ៉ាតាម រយៈព្រះគម្ពីរ និងឃើញនូវសារៈសំខាន់នៃព្រះនាមរបស់ទ្រង់។ (និក្ខមនំ ៣:១៤) យើងដឹងថាព្រះយេហូវ៉ាអាចសម្រេចនូវអ្វីៗដែលទ្រង់ចង់ធ្វើ ពោលគឺជាព្រះវរបិតាដែលប្រកបដោយសេចក្ដីស្រឡាញ់ ចៅក្រមដ៏សុចរិត អ្នកចំបាំងដែលមានជ័យជំនះ ទាំងអស់នេះគឺដើម្បីនឹងសម្រេចគោលបំណងរបស់ទ្រង់។ ហើយយើងឃើញនូវរបៀបដែលព្រះបន្ទូលរបស់ទ្រង់តែងសម្រេចពិតមែន។ ពេលយើងសិក្សាព្រះបន្ទូលរបស់ព្រះ យើងក៏ត្រូវជំរុញចិត្តឲ្យនិយាយដូចអ្នកតែងបទទំនុកដំកើងដែរ៖ «ទូលបង្គំទុកចិត្តនឹងព្រះបន្ទូលទ្រង់»។—ទំនុកដំកើង ១១៩:៤២; អេសាយ ៤០:៨
៩. តើតម្លៃលោះនិងដំណើររស់ឡើងវិញរបស់ព្រះយេស៊ូ ពង្រឹងទំនុកចិត្តរបស់យើងលើព្រះយេហូវ៉ាយ៉ាងដូចម្ដេច?
៩ តម្លៃលោះក៏ជាមូលហេតុមួយទៀតឲ្យយើងទុកចិត្តលើព្រះយេហូវ៉ាដែរ។ (ម៉ាថាយ ២០:២៨) ព្រះបានបញ្ជូនរាជបុត្រារបស់ទ្រង់ឲ្យសោយទិវង្គតជាតម្លៃលោះចំពោះយើង នេះគឺជាទង្វើដ៏អស្ចារ្យមែន! ហើយតម្លៃលោះគឺពិតជាមានប្រសិទ្ធភាពមែន។ តម្លៃលោះគ្របបាំងអំពើបាបរបស់មនុស្សជាតិទាំងអស់ដែលប្រែចិត្ត និងទុកចិត្តលើព្រះយេហូវ៉ាដោយស្មោះអស់ពីចិត្ត។ (យ៉ូហាន ៣:១៦; ហេព្រើរ ៦:១០; យ៉ូហានទី១ ៤:១៦, ១៩) គឺសំខាន់ចាំបាច់ឲ្យព្រះយេស៊ូបានរស់ឡើងវិញ ដើម្បីបង់តម្លៃលោះនោះ។ អព្ភូតហេតុនេះដែលមានសាក្សីរាប់រយនាក់បានឃើញ ក៏ជាមូលហេតុថែមទៀតចំពោះការទុកចិត្តលើព្រះយេហូវ៉ាដែរ។ នេះធានាថាសេចក្ដីសង្ឃឹមរបស់យើងនឹងត្រូវសម្រេចជាក់ជាពុំខាន។—កិច្ចការ ១៧:៣១; រ៉ូម ៥:៥; កូរិនថូសទី១ ១៥:៣-៨
១០. តើយើងមានមូលហេតុផ្ទាល់ខ្លួនអ្វី ចំពោះការទុកចិត្តលើព្រះយេហូវ៉ា?
១០ នេះគ្រាន់តែជាមូលហេតុខ្លះៗដែលយើងអាចទុកចិត្តនិងគួរទុកចិត្តទាំងស្រុងលើព្រះយេហូវ៉ា។ គឺមានមូលហេតុជាច្រើនទៀត ហើយមូលហេតុខ្លះគឺទាក់ទងនឹងខ្លួនយើងផ្ទាល់។ ជាឧទាហរណ៍ យូរៗម្ដង យើងប្រឈមមុខកាលៈទេសៈយ៉ាងពិបាកក្នុងជីវិតរបស់យើង។ ពេលយើងរកការណែនាំពីព្រះយេហូវ៉ាដើម្បីដោះស្រាយរឿងនោះ យើងឃើញថាការណែនាំនោះគឺមានប្រយោជន៍មែន។ (យ៉ាកុប ១:៥-៨) កាលណាយើងទុកចិត្តលើព្រះយេហូវ៉ាកាន់តែខ្លាំងឡើងៗក្នុងជីវិតរស់នៅប្រចាំថ្ងៃ ហើយយើងឃើញនូវលទ្ធផលដ៏ល្អពីការទុកចិត្តលើព្រះយេហូវ៉ា នោះយើងនឹងមានទំនុកចិត្តលើទ្រង់កាន់តែខ្លាំងទៀត។
ដាវីឌបានទុកចិត្តលើព្រះយេហូវ៉ា
១១. តើដាវីឌបានទុកចិត្តលើព្រះយេហូវ៉ាទោះជាប្រឈមមុខនូវកាលៈទេសៈបែបណា?
១១ នៅប្រទេសអ៊ីស្រាអែលពីសម័យបុរាណ ដាវីឌគឺជាបុគ្គលម្នាក់ដែលបានទុកចិត្តលើព្រះយេហូវ៉ា។ ដាវីឌបានប្រឈមមុខនឹងការគំរាមកំហែងនៃស្តេចសូលដែលចង់សម្លាប់គាត់ ហើយប្រឈមមុខនឹងកងទ័ពនៃពួកភីលីស្ទីនដ៏ខ្លាំងក្លា ដែលខំប្រឹងវាយយកឈ្នះប្រទេសអ៊ីស្រាអែល។ ប៉ុន្តែ ដាវីឌបានរួចរស់ជីវិត ព្រមទាំងមានជ័យជំនះទៀតផង។ ហេតុអ្វី? ដាវីឌពន្យល់ថា៖ «ព្រះយេហូវ៉ាទ្រង់ជាពន្លឺ ហើយជាសេចក្ដីសង្គ្រោះរបស់ខ្ញុំ តើខ្ញុំនឹងត្រូវខ្លាចចំពោះអ្នកណា? ព្រះយេហូវ៉ាទ្រង់ជាទីពឹងពំនាក់នៃជីវិតខ្ញុំ តើត្រូវឲ្យខ្ញុំភ័យចំពោះអ្នកណា?» (ទំនុកដំកើង ២៧:១) យើងក៏នឹងទទួលបានជ័យជំនះដែរ បើយើងទុកចិត្តលើព្រះយេហូវ៉ាដូចដាវីឌនោះ។
១២, ១៣. តើតាមរបៀបណាដែលដាវីឌបង្ហាញថា យើងគួរតែទុកចិត្តលើព្រះយេហូវ៉ាទោះជាអ្នកប្រឆាំងប្រើអណ្ដាតគេនិយាយទាស់នឹងយើងក៏ដោយ?
១២ នៅគ្រាមួយ ដាវីឌបានអធិស្ឋានថា៖ «ឱព្រះអង្គអើយ! សូមស្ដាប់សំឡេងទូលបង្គំ ដែលទូលបង្គំពោលដំអូញ សូមការពារជីវិតទូលបង្គំ ឲ្យរួចពីការភ័យខ្លាចចំពោះពួកខ្មាំងសត្រូវ សូមលាក់ទូលបង្គំ ឲ្យកំបាំងពីសេចក្ដីដែលពួកប្រព្រឹត្ត អាក្រក់ប្រឹក្សាដោយសំងាត់ នឹងពីការចលាចលរបស់មនុស្ស ដែលប្រព្រឹត្តអំពើទុច្ចរិត ជាពួកអ្នកដែលបានសំលៀងអណ្ដាតដូចជាសំលៀងដាវ ព្រមទាំងដំរង់ព្រួញគេ គឺជាពាក្យជូរចត់ ដើម្បីនឹងបាញ់ពីទីកំបាំង ឲ្យត្រូវមនុស្សគ្រប់លក្ខណ៍»។ (ទំនុកដំកើង ៦៤:១-៤) យើងមិនដឹងប្រាកដនូវមូលហេតុដែលបណ្ដាលឲ្យដាវីឌសរសេរពាក្យនេះទេ។ ប៉ុន្តែ យើងដឹងថា នៅសព្វថ្ងៃនេះ ពួកអ្នកប្រឆាំងក៏‹សំលៀងអណ្ដាត›ដោយប្រើពាក្យសំដីដែលប្រៀបដូចជាអាវុធ។ ពួកគេ«ដំរង់»ឲ្យត្រូវពួកគ្រីស្ទានដែលឥតសៅហ្មង ដោយពោលឬសរសេរពាក្យដែលប្រៀបដូចជា«ព្រួញ» ដោយមានបំណងចង់និយាយបង្ខូចឈ្មោះយើង។ ប្រសិនបើយើងទុកចិត្តលើព្រះយេហូវ៉ាជារៀងរហូត តើនឹងមានលទ្ធផលយ៉ាងណា?
១៣ ដាវីឌនិយាយទៀតថា៖ «ព្រះទ្រង់នឹងបាញ់ចំគេ លោតែគេនឹងត្រូវរបួសដោយព្រួញណាមួយ គឺអណ្ដាតខ្លួនគេនឹងនាំឲ្យគេដួល . . . ពួកមនុស្សសុចរិតនឹងអរសប្បាយដោយនូវព្រះយេហូវ៉ា គេនឹងពឹងជ្រកក្នុងទ្រង់»។ (ទំនុកដំកើង ៦៤:៧-១០) មែនហើយ ទោះជាពួកសត្រូវសំលៀងអណ្ដាតប្រឆាំងយើងក៏ដោយ តែនៅទីបំផុត នោះ«អណ្ដាតខ្លួនគេនឹងនាំឲ្យគេដួល»វិញ។ ជាយថាហេតុ ព្រះយេហូវ៉ានឹងធ្វើឲ្យរឿងនេះបានសម្រេចដោយជោគជ័យ ដើម្បីឲ្យអ្នកណាដែលបានទុកចិត្តលើទ្រង់អាចអរសប្បាយបាន។
ទំនុកចិត្តរបស់ស្តេចហេសេគាសឲ្យឃើញថាមានប្រយោជន៍
១៤. (ក) ពេលប្រឈមមុខនឹងស្ថានការណ៍ដែលអាចបង្កឲ្យមានគ្រោះថ្នាក់ តើហេសេគាបានទុកចិត្តលើព្រះយេហូវ៉ាឬទេ? (ខ) តើហេសេគាបង្ហាញថាខ្លួនពុំជឿពាក្យភូតភររបស់ពួកអាសស៊ើរយ៉ាងដូចម្ដេច?
១៤ ស្តេចហេសេគាជាបុគ្គលមួយអង្គទៀត ដែលទំនុកចិត្តរបស់ទ្រង់លើព្រះយេហូវ៉ាបានសឲ្យឃើញថាមានប្រយោជន៍មែន។ ក្នុងកំឡុងពេលស្តេចហេសេគាសោយរាជ្យ នោះទ័ពដ៏ខ្លាំងរបស់សាសន៍អាសស៊ើរបានគំរាមកំហែងវាយយកក្រុងយេរូសាឡិម។ ទ័ពដ៏ខ្លាំងរបស់សាសន៍អាសស៊ើរបានអេសាយ ៣៧:១០) ប៉ុន្តែ ស្តេចហេសេគាបានដឹងថាព្រះយេហូវ៉ានឹងមិនបញ្ឆោតទ្រង់ទេ។ ដូច្នេះ ហេសេគាបានអធិស្ឋានថា៖ «ដូច្នេះ ឱព្រះយេហូវ៉ា ជាព្រះនៃយើងខ្ញុំរាល់គ្នាអើយ! សូមទ្រង់ជួយសង្គ្រោះយើងខ្ញុំ ឲ្យរួចពីកណ្ដាប់ដៃរបស់[ពួកអាសស៊ើរ]ផង ដើម្បីឲ្យគ្រប់ទាំងសាសន៍នៅផែនដីបានដឹងថា ទ្រង់ជាព្រះយេហូវ៉ា គឺទ្រង់តែ១ព្រះអង្គទេ»។ (អេសាយ ៣៧:២០) ព្រះយេហូវ៉ាបានសណ្ដាប់សេចក្ដីអធិស្ឋានរបស់ហេសេគា។ ទេវតាមួយរូបបានសម្លាប់ទាហានអាសស៊ើរអស់១៨៥.០០០នាក់ក្នុងមួយយប់។ ក្រុងយេរូសាឡិមបានត្រូវរំដោះ ហើយស្តេចសានហេរីបបានចាកចេញពីស្រុកអ៊ីស្រាអែល ហើយក៏មិនដែលហ៊ានមកជាន់ស្រុកយូដាទៀតដែរ។ អស់អ្នកដែលបានឮអំពីព្រឹត្ដិការណ៍នេះ បានរៀនពីតេជានុភាពរបស់ព្រះយេហូវ៉ា។
បានឈ្នះលើសាសន៍ជាច្រើន។ សាសន៍អាសស៊ើរបានច្បាំងដណ្ដើមយកក្រុងផ្សេងនៃស្រុកយូដា ហើយមានតែក្រុងយេរូសាឡិមទេដែលគេពុំបានវាយយកនោះ។ ហើយស្តេចសានហេរីបអួតថា នឹងចាប់យកក្រុងយេរូសាឡិមដែរ។ ស្តេចសានហេរីបបានថ្លែងយ៉ាងត្រឹមត្រូវតាមរយៈរ៉ាបសាកេថា ការទុកចិត្តលើសាសន៍អេស៊ីបឲ្យជួយគឺគ្មានប្រយោជន៍នោះឡើយ។ ប៉ុន្តែ សានហេរីបពោលថា៖ «កុំឲ្យព្រះរបស់ឯង ដែលឯងទុកចិត្តនោះបញ្ឆោតឯងដោយថា ក្រុងយេរូសាឡិមនឹងមិនត្រូវប្រគល់ទៅក្នុងកណ្ដាប់ដៃនៃស្តេចអាសស៊ើរនោះឡើយ»។ (១៥. តើមានអ្វីតែមួយគត់ដែលអាចជួយយើងឲ្យប្រុងប្រៀបនឹងស្ថានការណ៍ដ៏ពិបាក ក្នុងលោកីយ៍ដែលគ្មានស្ថេរភាពនេះ?
១៥ សព្វថ្ងៃនេះ ដូចហេសេគាយើងក៏ស្ថិតក្នុងស្ថានការណ៍ដែលប្រៀបដូចមានសង្គ្រាមដែរ។ ប៉ុន្តែ ក្នុងករណីរបស់យើង យើងច្បាំងក្នុងសង្គ្រាមខាងវិញ្ញាណវិញ។ ប៉ុន្តែ ជាទាហានខាងវិញ្ញាណ យើងក៏ត្រូវបណ្ដុះឲ្យមានបំនិនដែលនឹងជួយយើងឲ្យនៅរស់ខាងវិញ្ញាណដែរ។ យើងត្រូវយល់ដឹងជាមុននូវការពាធានេះ និងប្រុងប្រៀបដើម្បីការពារខ្លួនពីការពាធានោះ។ (អេភេសូរ ៦:១១, ១២, ១៧) ក្នុងលោកីយ៍ដែលគ្មានស្ថេរភាពនេះ ស្ថានការណ៍គឺអាចផ្លាស់ប្ដូរមួយរំពេច។ ស្ថានការណ៍ស៊ីវិលដ៏អស្ថេរភាពក៏អាចកើតមានឡើងភ្លាមៗបានដែរ។ ប្រទេសជាច្រើនដែលធ្លាប់ត្រាប្រណីដល់មនុស្សដែលមានជំនឿផ្សេងៗ ក៏អាចលែងត្រាប្រណីទៀត។ ដូចហេសេគា បើយើងបណ្ដុះឲ្យមានទំនុកចិត្តទាំងស្រុងលើព្រះយេហូវ៉ា នោះទើបយើងអាចប្រុងប្រៀបខ្លួនចំពោះព្រឹត្ដិការណ៍ដែលនឹងកើតឡើងនៅខាងមុខ។
តើការទុកចិត្តលើព្រះយេហូវ៉ារួមបញ្ចូលអ្វីខ្លះ?
១៦, ១៧. តើយើងបង្ហាញថាយើងទុកចិត្តលើព្រះយេហូវ៉ាយ៉ាងដូចម្ដេច?
១៦ គ្រាន់តែនិយាយថាទុកចិត្តព្រះយេហូវ៉ាគឺមិនគ្រប់គ្រាន់ទេ។ ទំនុកចិត្តលើព្រះរួមបញ្ចូលចិត្តរបស់យើង និងសឲ្យឃើញដោយការប្រព្រឹត្តរបស់យើង។ ប្រសិនបើយើងទុកចិត្តលើព្រះយេហូវ៉ា យើងក៏នឹងទុកចិត្តទាំងស្រុងលើព្រះគម្ពីរដែលជាបន្ទូលរបស់ទ្រង់ដែរ។ យើងនឹងអានព្រះគម្ពីរជារៀងរាល់ថ្ងៃ រំពឹងគិតលើអ្វីដែលយើងបានអាន និងអនុញ្ញាតឲ្យពត៌មាននោះដឹកនាំជីវិតរបស់យើង។ (ទំនុកដំកើង ១១៩:១០៥) ទំនុកចិត្តលើព្រះយេហូវ៉ាក៏រួមបញ្ចូលការទុកចិត្តលើអំណាចនៃវិញ្ញាណបរិសុទ្ធដែរ។ យើងអាចបណ្ដុះឲ្យមានផលផ្លែដែលផ្គាប់ព្រះហឫទ័យរបស់ព្រះយេហូវ៉ា បើយើងមានជំនួយពីវិញ្ញាណបរិសុទ្ធ ហើយអាចឈ្នះលើទម្លាប់អាក្រក់របស់យើងដែលបានចាក់ឫសយ៉ាងជ្រៅជាយូរមកហើយ។ (កូរិនថូសទី១ ៦:១១; កាឡាទី ៥:២២-២៤) ហេតុនេះហើយ មនុស្សជាច្រើនអាចឈប់ជក់បារីឬគ្រឿងញៀន ដោយមានជំនួយពីវិញ្ញាណបរិសុទ្ធ។ មនុស្សឯទៀតបានឈប់ដើរតាមគន្លងជីវិតដែលពោរពេញទៅដោយអំពើអសីលធម៌។ មែនហើយ ប្រសិនបើយើងទុកចិត្តលើព្រះយេហូវ៉ា នោះការកែប្រែទាំងនេះដែលយើងបានធ្វើគឺដោយសារកម្លាំងរបស់ទ្រង់ មិនមែនដោយសារសមត្ថភាពរបស់យើងនោះទេ។—អេភេសូរ ៣:១៤-១៨
១៧ បន្ថែមទៅទៀត ការទុកចិត្តលើព្រះយេហូវ៉ាក៏បានន័យថា យើងទុកចិត្តលើមនុស្សដែលទ្រង់មានទំនុកចិត្តលើនោះដែរ។ ជាឧទាហរណ៍ ព្រះយេហូវ៉ាបានរៀបចំឲ្យ‹អ្នកបំរើស្មោះត្រង់ដែលមានវិនិច្ឆ័យល្អ›ឲ្យមើលថែរក្សាប្រយោជន៍ខាងព្រះរាជាណាចក្រនៅលើផែនដីនេះ។ (ម៉ាថាយ ២៤:៤៥-៤៧) ដោយសារយើងទុកចិត្តលើរបៀបរៀបចំរបស់ព្រះយេហូវ៉ា នោះយើងពុំធ្វើអ្វីដោយខ្លួនឯង ហើយយើងមិនត្រូវធ្វើព្រងើយកន្តើយនឹងពួកអ្នកបំរើស្មោះត្រង់ឡើយ។ ម្យ៉ាងវិញទៀត យោងទៅតាមសាវ័កប៉ុល ពួកអ្នកចាស់ទុំដែលបំរើក្នុងក្រុមជំនុំតាមតំបន់ គឺបានរើសតាំងដោយវិញ្ញាណបរិសុទ្ធ។ (កិច្ចការ ២០:២៨) បើយើងធ្វើតាមរបៀបរៀបចំរបស់អ្នកចាស់ទុំក្នុងក្រុមជំនុំ នោះយើងក៏បង្ហាញថាយើងទុកចិត្តលើព្រះយេហូវ៉ា។—ហេព្រើរ ១៣:១៧
ចូរធ្វើតាមគំរូរបស់ប៉ុល
១៨. តើគ្រីស្ទានសព្វថ្ងៃនេះធ្វើតាមគំរូរបស់សាវ័កប៉ុលយ៉ាងដូចម្ដេច? ប៉ុន្តែ តើពួកគ្រីស្ទានមិនទុកចិត្តលើអ្វី?
១៨ សាវ័កប៉ុលបានប្រឈមមុខនឹងការបង្ខិតបង្ខំជាច្រើនក្នុងកិច្ចបំរើផ្សាយដូចយើងដែរ។ នៅសម័យគាត់ មានគេនិយាយបង្ខូចឈ្មោះសាសនាគ្រីស្ទានប្រាប់ពួកអាជ្ញាធរ ហើយជួនកាលប៉ុលខំកែសម្រួលការយល់ខុសនោះ ហើយខំធ្វើឲ្យបានត្រឹមត្រូវតាមច្បាប់ដើម្បីឲ្យអាចផ្សព្វផ្សាយដំណឹងល្អបាន។ (កិច្ចការ ២៨:១៩-២២; ភីលីព ១:៧) សព្វថ្ងៃនេះ គ្រីស្ទានធ្វើតាមគំរូរបស់ប៉ុល។ ពេលដែលអាចធ្វើទៅបាន យើងជួយអ្នកដទៃឲ្យយល់ច្បាស់អំពីកិច្ចការរបស់យើង ដោយប្រើឱកាសនិងវិធីដែលយើងមាន។ ហើយយើងធ្វើការដើម្បីគាំទ្រនិងស្ថាបនាឲ្យពេញតាមច្បាប់ឲ្យផ្សព្វផ្សាយដំណឹងល្អ។ ប៉ុន្តែ យើងមិនគួរទុកចិត្តទាំងស្រុងលើការខំប្រឹងបែបនោះទេ ពីព្រោះយើងចាត់ទុកថាជ័យជំនះឬបរាជ័យមិនស្រេចទៅលើ យើងឈ្នះក្ដីនៅតុលាការ ឬគេនិយាយល្អអំពីយើងនោះទេ។ ផ្ទុយទៅវិញ យើងទុកចិត្តលើព្រះយេហូវ៉ា។ យើងនឹកចាំនូវការលើកទឹកចិត្តរបស់ទ្រង់ទៅកាន់ពួកអ៊ីស្រាអែលនៅសម័យបុរាណថា៖ «ឯងរាល់គ្នានឹងមានកំឡាំងដោយនៅតែស្ងៀម ហើយមានសេចក្ដីទុកចិត្ត»។—អេសាយ ៣០:១៥
១៩. ពេលបងប្អូនទទួលការបៀតបៀន តើការទុកចិត្តរបស់បងប្អូនលើព្រះយេហូវ៉ា សឲ្យឃើញថាមានប្រយោជន៍យ៉ាងដូចម្ដេច?
១៩ ក្នុងប្រវត្ដិសាស្ត្របច្ចុប្បន្នរបស់យើង នៅពេលខ្លះកិច្ចការរបស់យើងបានត្រូវបំរាមឬក៏ហាមឃាត់នៅទ្វីបអឺរ៉ុបខាងកើតនិងខាងលិច នៅកន្លែងផ្សេងៗនៅទ្វីបអាស៊ីនិងទ្វីបអាព្រិច និងនៅប្រទេសផ្សេងក្នុងអាមេរិចខាងត្បូងនិងខាងជើង។ តើនេះបានសេចក្ដីថា ការទុកចិត្តលើព្រះយេហូវ៉ាឥតបានប្រយោជន៍ទេឬ? មិនដូច្នេះឡើយ ទោះជាជួនកាលព្រះយេហូវ៉ាអនុញ្ញាតឲ្យមានការបៀតបៀនយ៉ាងខ្លាំងក៏ដោយ តែព្រះយេហូវ៉ាបានពង្រឹងកម្លាំងចិត្តពួកអ្នកដែលបានរងគ្រោះយ៉ាងខ្លាំងនោះ។ សូម្បីតែមានការបៀតបៀន នោះគ្រីស្ទានជាច្រើនបានស្ថាបនានូវកេរ្ដិ៍ឈ្មោះយ៉ាងល្អដោយសារជំនឿនិងការទុកចិត្តលើព្រះ។
២០. ទោះជាយើងអាចទទួលប្រយោជន៍ពីសេរីភាពដោយពេញច្បាប់ក្ដី តើយើងនឹងមិនលះបង់ជំនឿរបស់យើងក្នុងន័យយ៉ាងណា?
២០ ម្យ៉ាងវិញទៀត ក្នុងប្រទេសជាច្រើន យើងត្រូវគេទទួលស្គាល់ពេញច្បាប់ ហើយនៅពេលខ្លះគេនិយាយយ៉ាងល្អអំពីយើងតាមរយៈប្រព័ន្ធផ្សាយពត៌មាន។ យើងពិតជាមានចិត្តកតញ្ញូមែនចំពោះអ្វីដែលគេបានធ្វើ និងទទួលស្គាល់ថាការទទួលស្គាល់ពេញច្បាប់នេះ ក៏ជួយយើងឲ្យសម្រេចគោលបំណងរបស់ព្រះយេហូវ៉ាផងដែរ។ ដោយមានការយល់ព្រមពីទ្រង់ យើងប្រើសេរីភាពនេះ មិនមែនដើម្បីធ្វើឲ្យជីវភាពរស់នៅរបស់ខ្លួនបានប្រសើរឡើងនោះទេ តែដើម្បីបំរើព្រះយេហូវ៉ានៅទីសាធារណៈនិងឲ្យបានពេញលេញវិញ។ យើងនឹងមិនសុខចិត្តលះចោលភាពអព្យាក្រឹតរបស់យើង ដើម្បីឲ្យពួកអាជ្ញាធរគោរពយើងនោះ ឬកាត់បន្ថយសកម្មភាពផ្សព្វផ្សាយ ឬក៏ឲ្យកិច្ចបំរើរបស់យើងដែលមានចំពោះព្រះយេហូវ៉ាអន់ថយនោះដែរ។ យើងជាអនុរាស្ត្រនៃព្រះរាជាណាចក្រនៃព្រះមេស្ស៊ី និងគាំទ្រដានីយ៉ែល ២:៤៤; ហេព្រើរ ១២:២៨; វិវរណៈ ៦:២
យ៉ាងមុតមាំនូវអធិបតេយ្យរបស់ព្រះយេហូវ៉ា។ យើងមិនមែនទុកចិត្តលើលោកីយ៍នេះទេ តែមានសេចក្ដីសង្ឃឹមចំពោះពិភពលោកថ្មី ដ្បិតនឹងមានតែព្រះរាជាណាចក្រនៃព្រះមេស្ស៊ីទេដែលនឹងគ្រប់គ្រងទៅលើផែនដីនេះ។ គ្រាប់បែក ឬកាំជ្រួច សូម្បីតែការវាយលុកដោយប្រើគ្រាប់បែកនុយក្លេអ៊ែក៏មិនអាចរំលំរដ្ឋាភិបាលនេះ ឬធ្វើឲ្យរដ្ឋាភិបាលនេះធ្លាក់ពីស្ថានសួគ៌ឡើយ។ រដ្ឋាភិបាលនេះគឺមិនចេះចាញ់ទេ ហើយនឹងសំរេចគោលបំណងរបស់ព្រះយេហូវ៉ាវិញ។—២១. តើយើងប្ដេជ្ញាចិត្តនឹងបន្តធ្វើយ៉ាងណា?
២១ ប៉ុលបាននិយាយថា៖ «យើងរាល់គ្នាមិនមែនជាពួកអ្នក ដែលថយទៅវិញ ឲ្យត្រូវវិនាសនោះឡើយ គឺជាពួកអ្នកដែលមានសេចក្ដីជំនឿសំរាប់ឲ្យព្រលឹងបានសង្គ្រោះវិញ»។ (ហេព្រើរ ១០:៣៩) បើដូច្នេះ សូមឲ្យយើងទាំងអស់គ្នាបំរើព្រះយេហូវ៉ាដោយស្មោះត្រង់រហូតដល់ទីបញ្ចប់។ យើងមានហេតុដ៏ល្អចំពោះការទុកចិត្តទាំងស្រុងលើព្រះយេហូវ៉ានៅសព្វថ្ងៃនេះនិងជារៀងរហូតតទៅ។—ទំនុកដំកើង ៣៧:៣; ១២៥:១
តើអ្នករៀនអ្វីខ្លះ?
• ហេតុអ្វីបានជាយ៉ូស្វេនិងកាលែបបានរាយការណ៍ល្អ?
• តើមានមូលហេតុណាខ្លះដែលយើងគួរទុកចិត្តលើព្រះយេហូវ៉ាទាំងស្រុងនោះ?
• តើការទុកចិត្តលើព្រះយេហូវ៉ារួមបញ្ចូលអ្វីខ្លះ?
• ដោយទុកចិត្តលើព្រះយេហូវ៉ា តើយើងប្ដេជ្ញាចិត្តនឹងធ្វើតាមជំហានអ្វីខ្លះ?
[សំណួរសម្រាប់អត្ថបទសិក្សា]
[រូបភាពនៅទំព័រ១៦]
ការទុកចិត្តលើព្រះយេហូវ៉ា បានសេចក្ដីថាទុកចិត្តលើអ្នក ដែលទ្រង់ទុកចិត្តដែរ