លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

សេចក្ដីស្លាប់ជាហេតុការណ៍ពិតដ៏គួរឲ្យរន្ធត់ណាស់!

សេចក្ដីស្លាប់ជាហេតុការណ៍ពិតដ៏គួរឲ្យរន្ធត់ណាស់!

សេចក្ដី​ស្លាប់​ជា​ហេតុ​ការណ៍​ពិត​ដ៏​គួរ​ឲ្យ​រន្ធត់​ណាស់!

ប្រវត្ដិវិទូ​ម្នាក់​ឈ្មោះ​លោក អ័រណាល តូញប៊ី​បាន​សរសេរ​ថា​៖ «ចាប់​តាំង​ពី​កើត មនុស្ស​អាច​ស្លាប់​ពេល​ណា​ក៏​បាន​«ហើយ​នៅ​ទីបំផុត មនុស្ស​គ្រប់​រូប​នឹង​ស្លាប់​ជា​ពិត​មែន»។ នៅ​ពេល​ដែល​បងប្អូន​ជា​ទី​ស្រឡាញ់​ឬ​ក៏​មិត្ត​ជិត​ស្និទ្ធ​របស់​យើង​បាន​ស្លាប់ នោះ​នាំ​មក​នូវ​ការ​សោកសៅ​ជូរចត់​ខ្លាំង​ណាស់!

សេចក្ដី​ស្លាប់​ជា​ហេតុ​ការណ៍​ពិត​ដែល​គួរ​ឲ្យ​រន្ធត់​អស់​រាប់​ពាន់​ឆ្នាំ​ហើយ។ ពេល​អ្នក​ដែល​ជា​ទី​ស្រឡាញ់​បាន​ស្លាប់ យើង​ព្រួយ​ចិត្ត​ខ្លាំង​ណាស់ ដោយសារ​យើង​មិន​អាច​ជួយ​សង្គ្រោះ​គេ​បាន។ សេចក្ដី​ទុក្ខ​សោក​បែប​នេះ​ញាំ​ញី​ដោយ ឥត​រើស​មុខ​នរណា​ម្នាក់​ឡើយ។ គ្មាន​នរណា​ម្នាក់​អាច​គេច​ផុត។ អ្នក​និពន្ធ​ម្នាក់​នៅ​សតវត្សរ៍​ទី១៩​បាន​សរសេរ​ថា​៖​«ការ​សោកសៅ​ធ្វើ​ឲ្យ​យើង​ទាំង​អស់​គ្នា​ក្លាយ​ទៅ​ដូច​ជា​កូន​ក្មេង​ម្ដង​ទៀត មិន​ថា​យើង​មាន​កម្រិត​វប្បធម៌​ប៉ុណ្ណា​ក៏​ដោយ ក៏​នៅ​តែ​មិន​អាច​រក​ចម្លើយ​បាន។ អ្នក​ឆ្លាត​វាងវៃ​បំផុត​ក៏​មិន​ដឹង​អ្វី​ទាំង​អស់»។ យើង​ក្លាយ​ទៅ​ដូច​ជា​ក្មេង​តូច​មួយ ដែល​មិន​អាច​ជួយ មិន​អាច​ផ្លាស់ប្ដូរ​ស្ថានភាព​បាន។ ទោះបី​ជា​មាន​ទ្រព្យ​សម្បត្ដិ ឬ​អំណាច​ក្ដី នោះ​មិន​អាច​ធ្វើ​ឲ្យ​បងប្អូន​ញាតិ​មិត្ត​របស់​យើង​រស់​ឡើង​វិញ​បាន​ឡើយ។ អ្នកប្រាជ្ញ​និង​អ្នក​ចេះ​ដឹង​ក៏​គ្មាន​ចម្លើយ។ អ្នក​ខ្លាំង​ក៏​យំ​ខ្សឹកខ្សួល អ្នក​ខ្សោយ​ក៏​យំ​ខ្សឹកខ្សួល​ដូច​គ្នា។

ស្តេច​ដាវីឌ​នៃ​អ៊ីស្រាអែល​ពី​បុរាណ​បាន​ឆ្លង​កាត់​ការ​ឈឺ​ចាប់​បែប​នេះ ពេល​ដែល​អាប់សាឡំម​កូន​ប្រុស​របស់​ទ្រង់​បាន​សោយ​ទិវង្គត។ ពេល​ទ្រង់​បាន​ទទួល​ដំណឹង​ថា​អាប់សាឡំម​សុគត ទ្រង់​បាន​រំជួល​ព្រះទ័យ​ជា​ខ្លាំង ហើយ​ទ្រង់​ព្រះ​កន្សែង​ដោយ​មាន​បន្ទូល​ថា​៖ «ឱ​អាប់សាឡំម កូន​អញ កូន​អញ​អើយ! ឱ​អាប់សាឡំម កូន​អញ​អើយ! ស៊ូ​ឲ្យ​អញ​បាន​ស្លាប់​ជំនួស​ឯង ឱ​អាប់សាឡំម កូន​អញ កូន​អញ​អើយ!»។ (សាំយូអែលទី២ ១៨:៣៣) ស្តេច​ដ៏​ខ្លាំង​ពូកែ​មួយ​អង្គ​នេះ​ធ្លាប់​មាន​ជ័យជំនះ​ល្បី​ខ្ទរ​ខ្ទារ​លើ​ខ្មាំង​សត្រូវ តែ​ឥឡូវ​នេះ​ទ្រង់​មិន​អាច​ធ្វើ​អ្វី​កើត។ ដោយ​ហេតុ​នោះ ទ្រង់​ចង់​ស្លាប់​ជំនួស​បុត្រ​ទ្រង់​វិញ ហើយ​ចង់​ចុះ​ចូល​នឹង​«ខ្មាំង​សត្រូវ​ក្រោយ​បង្អស់ . . . គឺ​ជា​សេចក្ដី​ស្លាប់»។—កូរិនថូសទី១ ១៥:២៦

តើ​មាន​វិធី​អ្វី​ដើម្បី​បំបាត់​ចោល​សេចក្ដី​ស្លាប់​ឬ​ទេ? បើ​ដូច្នោះ​មែន តើ​មនុស្ស​ស្លាប់​មាន​សេចក្ដី​សង្ឃឹម​អ្វី? តើ​យើង​នឹង​ជួប​បងប្អូន​ជា​ទី​ស្រឡាញ់​របស់​យើង​ម្ដង​ទៀត​ទេ? អត្ថបទ​ជា​បន្ទាប់​ផ្ដល់​ចម្លើយ​ពី​បទ​គម្ពីរ​ដល់​សំណួរ​ទាំង​នោះ។