លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ការកើតជាថ្មី តើសំខាន់យ៉ាងណា?

ការកើតជាថ្មី តើសំខាន់យ៉ាងណា?

ការ​កើត​ជា​ថ្មី តើ​សំខាន់​យ៉ាង​ណា?

ក្នុង​ការ​សន្ទនា​ជា​មួយ​នីកូដេម លោក​យេស៊ូ​បាន​ដៅ​បញ្ជាក់​ថា​ការ​កើត​ជា​ថ្មី ឬ​កើត​ម្ដង​ទៀត​មាន​សារៈសំខាន់​ណាស់។ តើ​លោក​បាន​បញ្ជាក់​ពី​សារៈសំខាន់​នៃ​ការ​កើត​ជា​ថ្មី​យ៉ាង​ដូច​ម្ដេច?

សូម​កត់​សម្គាល់​នូវ​របៀប​ដែល​លោក​យេស៊ូ​បាន​ដៅ​បញ្ជាក់​សារៈ​សំខាន់​នៃ​ការ​កើត​ជា​ថ្មី ពេល​លោក​សន្ទនា​ជា​មួយ​នីកូដេម។ លោក​មាន​ប្រសាសន៍​ថា​៖ ​«​អ្នក​ណា​ដែល​មិន​កើត​ម្ដង​ទៀត អ្នក​នោះ​មិន​អាច​ឃើញ​រាជាណាចក្រ​របស់​ព្រះ​បាន​ឡើយ​»។ (​យ៉ូហាន ៣:​៣​) ពាក្យ​ដែល​ថា​«​មិន​»​ សង្កត់​ធ្ងន់​ទៅ​លើ​ភាព​ចាំ​បាច់​នៃ​ការ​កើត​ជា​ថ្មី។ ជា​ឧទាហរណ៍ ប្រសិនបើ​បុគ្គល​ម្នាក់​និយាយ​ថា​ ​«​បើ​ថ្ងៃ​មិន​រះ នោះ​មិន​អាច​ឃើញ​ពន្លឺ​ថ្ងៃ​»​ គាត់​ចង់​និយាយ​ថា​ត្រូវ​ការ​ថ្ងៃ​រះ​ជា​ចាំ​បាច់​ទើប​អាច​ឃើញ​ពន្លឺ​ថ្ងៃ។ ស្រ​ដៀង​គ្នា​ដែរ លោក​យេស៊ូ​មាន​ប្រសាសន៍​ថា គឺ​ចាំ​បាច់​ត្រូវ​កើត​ម្ដង​ទៀត​ទើប​អាច​ឃើញ​រាជាណាចក្រ​របស់​ព្រះ។

នៅ​ចុង​បំផុត លោក​យេស៊ូ​បាន​ធ្វើ​ឲ្យ​លែង​មាន​ការ​សង្ស័យ​អំពី​រឿង​នេះ​ទៀត ដោយ​មាន​ប្រសាសន៍​ថា​៖ ​«​អ្នក​រាល់​គ្នា​ត្រូវ​កើត​ម្ដង​ទៀត​»។ (​យ៉ូហាន ៣:៧​) យ៉ាង​ច្បាស់​ណាស់ យោង​ទៅ​តាម​លោក​យេស៊ូ ការ​កើត​ម្ដង​ទៀត​ជា​តម្រូវ​ការ​ចាំ​បាច់​ដើម្បី​«​ចូល​ក្នុង​រាជាណាចក្រ​របស់​ព្រះ​»។—យ៉ូហាន ៣:៥

ដោយ​សារ​លោក​យេស៊ូ​មាន​ទស្សនៈ​ថា​ការ​កើត​ជា​ថ្មី​មាន​សារៈ​សំខាន់​ណាស់ នោះ​គប្បី​ឲ្យ​ពួក​គ្រិស្ត​សាសនិក​ប្រាកដ​ថា ពួក​គេ​យល់​អំពី​រឿង​នេះ​យ៉ាង​ត្រឹម​ត្រូវ។ ជា​ឧទាហរណ៍ តើ​អ្នក​គិត​ថា​គ្រិស្ត​សាសនិក​ម្នាក់​អាច​សម្រេច​ចិត្ត​ដោយ​ខ្លួន​ឯង​ថា​គាត់​ចង់​ឬ​មិន​ចង់​កើត​ម្ដង​ទៀត​បាន​ទេ?

[រូបភាព​នៅ​ទំព័រ​៥]

​«​បើ​ថ្ងៃ​មិន​រះ នោះ​មិន​អាច​ឃើញ​ពន្លឺ​ថ្ងៃ​»​