លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

លោកយេស៊ូគ្រិស្ត តើសេចក្ដីបង្រៀនរបស់លោកមានអានុភាពខ្លាំងយ៉ាងណា?

លោកយេស៊ូគ្រិស្ត តើសេចក្ដីបង្រៀនរបស់លោកមានអានុភាពខ្លាំងយ៉ាងណា?

លោក​យេស៊ូ​គ្រិស្ត តើ​សេចក្ដី​បង្រៀន​របស់​លោក​មាន​អានុភាព​ខ្លាំង​យ៉ាង​ណា?

«សក្ខី​ភាព​ដែល​បាន​ស្ថិត​ស្ថេរ​យូរ​បំផុត​ហើយ​បញ្ជាក់​អានុភាព​របស់​អ្នក​ប្រាជ្ញ​ក្រុង​កាពើណិម​មួយ​រូប​នេះ គឺ​ថា លោក​នៅ​តែ​មាន​ឥទ្ធិពល​ល្អ​ទៅ​លើ​ចិត្ត​គំនិត​មនុស្ស»។ *—អ្នក​និពន្ធ​ឈ្មោះ ហ្គ្រេក អ៊ីស្ទឺប៊្រុក

ពាក្យ​សម្ដី​មាន​ឥទ្ធិពល។ ឯ​ពាក្យ​សម្ដី​ដែល​ផុស​ចេញ​ពី​ប្រាជ្ញា​ឈ្លាស​វៃ​អាច​ជំរុញ​ចិត្ត ធ្វើ​ឲ្យ​មាន​សេចក្ដី​សង្ឃឹម ហើយ​កែ​ប្រែ​ជីវិត។ មិន​ដែល​មាន​អ្នក​ណា​ម្នាក់​ពោល​ពាក្យ​ដែល​មាន​ឥទ្ធិពល​ខ្លាំង​ជាង​ពាក្យ​សម្ដី​របស់​លោក​យេស៊ូ​គ្រិស្ត​ឡើយ។ មនុស្ស​ម្នាក់​ដែល​ធ្លាប់​ឮ​លោក​យេស៊ូ​ថ្លែង​សុន្ទរកថា​ដ៏​ល្បី​មួយ​បាន​សរសេរ​ថា៖ «ពេល​ដែល​លោក​យេស៊ូ​មាន​ប្រសាសន៍​ចប់​ហើយ នោះ​បណ្ដា​ជន​បាន​កោត​ស្ងើច​ក្រៃ​លែង​នឹង​សេចក្ដី​បង្រៀន​របស់​លោក»។—ម៉ាថាយ ៧:២៨

រហូត​ដល់​សព្វ​ថ្ងៃ​នេះ ពាក្យ​ជា​ច្រើន​របស់​លោក​យេស៊ូ​ត្រូវ​គេ​ស្គាល់​នៅ​ទូទាំង​ពិភព​លោក។ សូម​ពិចារណា​ពាក្យ​ខ្លះ​របស់​លោក​ដែល​មាន​ន័យ​ជ្រាល​ជ្រៅ។

«អ្នក​រាល់​គ្នា​មិន​អាច​ធ្វើ​ជា​ខ្ញុំ​បម្រើ​របស់​ព្រះ​ផង និង​ទ្រព្យ​សម្បត្ដិ​ផង​បាន​ឡើយ»។—ម៉ាថាយ ៦:២៤

«ម្ល៉ោះ​ហើយ អ្នក​ចង់​ឲ្យ​មនុស្ស​ប្រព្រឹត្ត​យ៉ាង​ណា​ចំពោះ​អ្នក អ្នក​ក៏​ត្រូវ​ប្រព្រឹត្ត​យ៉ាង​នោះ​ចំពោះ​ពួក​គេ​ដែរ»។—ម៉ាថាយ ៧:១២

«អ្វី​ដែល​ជា​របស់​សេសារ ចូរ​សង​សេសារ​វិញ តែ​អ្វី​ដែល​ជា​របស់​ព្រះ ចូរ​សង​ព្រះ​វិញ»។—ម៉ាថាយ ២២:២១

«ការ​ឲ្យ​គេ នោះ​នឹង​ផ្ដល់​សុភមង្គល​ច្រើន​ជាង​ការ​ទទួល»។—សកម្មភាព ២០:៣៥

លោក​យេស៊ូ​មិន​ត្រឹម​តែ​បាន​ពោល​ពាក្យ​ដែល​គេ​នឹក​ចាំ​មិន​ភ្លេច​ប៉ុណ្ណោះ​ទេ។ សេចក្ដី​បង្រៀន​របស់​លោក​មាន​ឥទ្ធិពល​ពី​ព្រោះ​លោក​បង្រៀន​សេចក្ដី​ពិត​អំពី​ព្រះ អំពី​របៀប​ធ្វើ​ឲ្យ​ជីវិត​មាន​ន័យ​ខ្លឹម​សារ​ពិត​ប្រាកដ ហើយ​ក៏​បាន​បញ្ជាក់​ច្បាស់​ថា​រាជាណាចក្រ​របស់​ព្រះ​នឹង​ដោះ​ស្រាយ​បញ្ហា​របស់​មនុស្សជាតិ។ ពេល​ដែល​យើង​ពិចារណា​សេចក្ដី​បង្រៀន​ទាំង​នេះ​ក្នុង​អត្ថបទ​បន្ត​បន្ទាប់ យើង​នឹង​យល់​មូលហេតុ​ដែល​លោក​យេស៊ូ«នៅ​តែ​មាន​ឥទ្ធិពល​ល្អ​ទៅ​លើ​ចិត្ត​គំនិត​មនុស្ស»រាប់​លាន​នាក់។

[កំណត់​សម្គាល់]

^ វគ្គ 2 ក្រុង​កាពើណិម​ត្រូវ​គេ​ចាត់​ទុក​ជា​ក្រុង​ដែល​លោក​យេស៊ូ​ស្នាក់​នៅ នៅ​តំបន់​កាលីឡេ។—ម៉ាកុស ២:១