តើលោកអ្នកអាចទាក់ទងនឹងបុគ្គលវិញ្ញាណបានឬទេ?
តើលោកអ្នកអាចទាក់ទងនឹងបុគ្គលវិញ្ញាណបានឬទេ?
ព្រះយេហូវ៉ាដែលមានឫទ្ធានុភាពខ្លាំងក្លាបំផុតបានប្រគល់ភារកិច្ចខ្លះឲ្យបុគ្គលវិញ្ញាណឯទៀត។ ជាឧទាហរណ៍ លោកបានប្រគល់ការគ្រប់គ្រងលើផែនដីឲ្យលោកយេស៊ូគ្រិស្ត ហើយបានតែងតាំងទេវតាស្មោះត្រង់ឲ្យជួយដឹកនាំការប្រកាសដំណឹងល្អ។ (ការបើកបង្ហាញ ១៤:៦) ក៏ប៉ុន្តែ ការអធិដ្ឋានគឺខុសគ្នា។ លោកមិនបានប្រគល់ភារកិច្ចស្ដាប់ការអធិដ្ឋានឲ្យអ្នកណាឡើយ។ ហេតុនេះ យើងគួរអធិដ្ឋានទៅព្រះតែប៉ុណ្ណោះ។
ព្រះយេហូវ៉ាគឺជា«ព្រះដែលស្ដាប់សេចក្ដីអធិស្ឋាន»។ (ទំនុកតម្កើង ៦៥:២) លោកស្ដាប់សេចក្ដីអធិដ្ឋានរបស់យើង ហើយលោកធ្វើតាមសេចក្ដីអធិដ្ឋានទាំងនោះ។ ស្តីអំពីសេចក្ដីអធិដ្ឋាន សាវ័កយ៉ូហានបានសរសេរទៅកាន់បងប្អូនរួមជំនឿដែលជាអ្នកបម្រើព្រះយេហូវ៉ាថា៖ «អ្វីក៏ដោយដែលយើងអធិដ្ឋានសុំ ដែលសមស្របតាមបំណងប្រាថ្នារបស់ព្រះ នោះព្រះនឹងស្ដាប់យើង។ ម្ល៉ោះហើយ បើយើងដឹងថា ព្រះនឹងស្ដាប់នូវអ្វីក៏ដោយដែលយើងសុំ យើងដឹងថាយើងនឹងទទួល ពីព្រោះយើងបានសុំពីលោក»។—យ៉ូហានទី១ ៥:១៤, ១៥
ពួកទេវតាស្មោះត្រង់មិនចង់ឲ្យយើងព្យាយាមទាក់ទងពួកគេឬអធិដ្ឋានទៅពួកគេឡើយ។ ពួកគេយល់ ថែមទាំងចុះចូលនឹងការរៀបចំរបស់ព្រះសម្រាប់ការអធិដ្ឋាន ហើយការរៀបចំនោះជួនកាលជាប់ទាក់ទងនឹងពួកគេផ្ទាល់។ តើតាមរបៀបណា? ពេលដែលដានីយ៉ែល ៩:៣, ២០-២២
ដានីយ៉ែលជាអ្នកប្រកាសទំនាយបានអធិដ្ឋានទៅព្រះយេហូវ៉ាអំពីការខូចបង់នៃក្រុងយេរូសាឡិម ព្រះយេហូវ៉ាបានធ្វើតាមសេចក្ដីអធិដ្ឋានរបស់ដានីយ៉ែលដោយចាត់ទេវតាកាព្រីយ៉ែលឲ្យលើកទឹកចិត្តគាត់។—តើមនុស្សស្លាប់អាចទាក់ទងជាមួយយើងបានឬទេ?
តើយើងគួរព្យាយាមទាក់ទងពួកអ្នកដែលបានស្លាប់ឬទេ? មានរឿងជាច្រើនដែលតំណាលអំពីមនុស្សដែលនឹកស្មានថាខ្លួនបានសន្ទនាជាមួយវិញ្ញាណមនុស្សស្លាប់។ ជាឧទាហរណ៍ នៅប្រទេសអៀឡង់ អ្នកដែលទាក់ទងនឹងពួកវិញ្ញាណអាក្រក់បានប្រាប់ស្ត្រីម្នាក់ថាយប់មុនគាត់បានសន្ទនាជាមួយហ្វ្រេដដែលជាប្ដីរបស់ស្ត្រីនោះ។ ក៏ប៉ុន្តែ ហ្វ្រេដបានស្លាប់ពីរបីសប្ដាហ៍មុន។ អ្នកនោះបានបន្តប្រាប់អំពីអ្វីដែលហ្វ្រេដបាននិយាយ ដែលជារឿងដែលប្រពន្ធគាត់ជឿថាមានតែគាត់ប៉ុណ្ណោះដែលដឹង។ ពិតជាសមហេតុផលឲ្យស្ត្រីនោះសន្និដ្ឋានថាហ្វ្រេដកំពុងរស់នៅពិភពពួកវិញ្ញាណ ហើយកំពុងខំប្រឹងទាក់ទងគាត់តាមរយៈមនុស្សចម្លែកនោះ។ ទោះជាយ៉ាងនេះក្ដី ការសន្និដ្ឋាននោះគឺផ្ទុយនឹងអ្វីដែលគម្ពីរចែងយ៉ាងច្បាស់អំពីស្ថានភាពមនុស្សស្លាប់ (សូមមើលប្រអប់ខាងក្រោម)។
ដូច្នេះ តើយើងអាចពន្យល់យ៉ាងណាអំពីរឿងដូចនេះ? វិធីមួយដែលពួកវិញ្ញាណកំណាចប្រើដើម្បីបញ្ឆោតមនុស្សគឺដោយធ្វើឲ្យគេជឿថាវាជាមនុស្សដែលបានស្លាប់ ក្នុងករណីនេះគឺជាហ្វ្រេដ។ គោលបំណងវាគឺបំបែរមនុស្សចេញពីអ្វីដែលគម្ពីរបង្រៀន ហើយធ្វើឲ្យជំនឿនិងទំនុកចិត្តរបស់ពួកគេលើព្រះយេហូវ៉ាចុះខ្សោយ។ សាថាននិងពួកវិញ្ញាណកំណាចប្រាកដជាបំភាន់មនុស្ស«ដោយគ្រប់ការអស្ចារ្យ សញ្ញាសម្គាល់ក្លែងក្លាយ ការដែលប្រកបដោយឫទ្ធានុភាព និងដោយប្រើការមិនសុចរិតគ្រប់បែបយ៉ាងដើម្បីបោកបញ្ឆោតពួកអ្នកដែលកំពុងវិនាស»។—ថែស្សាឡូនិចទី២ ២:៩, ១០
ពិតមែន មានពួកអ្នកទាក់ទងពួកវិញ្ញាណអាក្រក់និងពួកអ្នកកូរិនថូសទី១ ១០:២០, ២១
ដែលសេពគប់ពួកគេដែលពិតជាជឿថាពួកគេកំពុងទាក់ទងមនុស្សដែលបានស្លាប់។ តាមពិត ពួកគេកំពុងទាក់ទងពួកវិញ្ញាណដែលប្រឆាំងព្រះយេហូវ៉ា។ ស្រដៀងគ្នាដែរ មានពួកអ្នកដែលជឿថាពួកគេកំពុងគោរពប្រណិប័តន៍ព្រះ តែពួកគេយល់ខុសហើយ។ សាវ័កប៉ូលបានសរសេរការព្រមានដ៏ខ្លាំងនេះក្រោមការដឹកនាំរបស់ព្រះ ដែលថា៖ «អ្វីៗដែលប្រជាជាតិនានាសែន ពួកគេសែនពួកវិញ្ញាណកំណាច មិនមែនបូជាដល់ព្រះទេ»។—បើដឹងថាយើងអាចអធិដ្ឋានទៅព្រះដ៏ខ្ពង់ខ្ពស់បំផុតដែលស្រឡាញ់យើងហើយថែរក្សាយើង យើងមិនចង់អធិដ្ឋានទៅអ្នកណាផ្សេងទៀតទេ មែនទេ? យ៉ាងណាមិញ គម្ពីរធានាថា៖ «ព្រះនេត្រនៃព្រះយេហូវ៉ាចេះតែទតច្រវាត់នៅគ្រប់លើផែនដីទាំងមូល ដើម្បីនឹងសំដែងព្រះចេស្ដាជួយដល់អស់អ្នកណាដែលមានចិត្តស្មោះត្រង់ចំពោះទ្រង់»។—របាក្សត្រទី២ ១៦:៩
[ឃ្លាអក្សរធំនៅទំព័រ៩]
បើដឹងថាយើងអាចអធិដ្ឋានទៅ ព្រះដ៏ខ្ពង់ខ្ពស់បំផុតដែលស្រឡាញ់យើង ហើយថែរក្សាយើង យើងមិនចង់អធិដ្ឋានទៅអ្នកណាផ្សេងទៀតទេ មែនទេ?
[ប្រអប់/រូបភាពនៅទំព័រ៨]
រឿងពិតនិងរឿងប្រឌិត
រឿងពិត: សាថានជាបុគ្គលដែលមាន ពិតប្រាកដមែន
«សាថានចេះតែក្លែងខ្លួនជាទេវតានៃពន្លឺ»។ —កូរិនថូសទី២ ១១:១៤
«ចូរដឹងខ្លួនជានិច្ច ហើយប្រុងប្រយ័ត្នចុះ។ មេកំណាច ដែលជាសត្រូវរបស់អ្នករាល់គ្នា ដើរក្រវែលដូចតោដែលកំពុងគ្រហឹមរកលេបត្របាក់អ្នកណាម្នាក់»។—ពេត្រុសទី១ ៥:៨
«អ្នកណាដែលប្រព្រឹត្តអំពើខុសឆ្គង អ្នកនោះមកពីមេកំណាច ពីព្រោះមេកំណាចបានប្រព្រឹត្តអំពើខុសឆ្គងតាំងពីដើមដំបូង»។—យ៉ូហានទី១ ៣:៨
«ចូរចុះចូលនឹងព្រះ តែចូរតស៊ូនឹងមេកំណាច រួចវានឹងរត់ចេញពីអ្នករាល់គ្នា»។—យ៉ាកុប ៤:៧
«មេកំណាច . . . ជាឃាតករតាំងពីដើមដំបូង ហើយមិនបាននៅជាប់នឹងសេចក្ដីពិតឡើយ ពីព្រោះសេចក្ដីពិតមិននៅក្នុងអ្នកនោះទេ។ ពេលដែលមេកំណាចភូតភរ អ្នកនោះនិយាយតាមចរិតលក្ខណៈរបស់ខ្លួន ពីព្រោះមេកំណាចជាអ្នកភូតភរក៏ជាឪពុកនៃការភូតភរទៀតផង»។—យ៉ូហាន ៨:៤៤
រឿងប្រឌិត: ពេលមនុស្សស្លាប់ ពួកគេទាំងអស់ទៅរស់នៅពិភពពួកវិញ្ញាណ
«ឯងនឹងបានអាហារស៊ីដោយការបែកញើស ដរាបដល់ឯងត្រឡប់ទៅជាដីវិញ ពីព្រោះអញបានយកឯងពីដីមក ដ្បិតឯងជាធូលីដី ក៏ត្រូវត្រឡប់ទៅជាធូលីដីវិញ»។—លោកុប្បត្តិ ៣:១៩
«មនុស្សដែលរស់ គេដឹងថាខ្លួននឹងស្លាប់ជាមិនខាន តែមនុស្សស្លាប់ឥតដឹងអ្វីឡើយ»។—សាស្ដា ៩:៥
«ការអ្វីដែលដៃឯងអាចធ្វើបាន នោះចូរធ្វើដោយអស់ពីកំឡាំងចុះ ដ្បិតនៅក្នុងស្ថានឃុំព្រលឹងមនុស្សស្លាប់[ផ្នូរ] ជាកន្លែងដែលឯងត្រូវនៅ នោះគ្មានការធ្វើ គ្មានការគិតគូរ គ្មានដំរិះ ឬប្រាជ្ញាឡើយ»។—សាស្ដា ៩:១០
«គេផុតដង្ហើមទៅ ហើយត្រឡប់ទៅជាដីវិញ នៅថ្ងៃនោះឯង អស់ទាំងគំនិតរបស់គេក៏សូន្យបាត់ទៅ»។—ទំនុកតម្កើង ១៤៦:៤
រឿងពិត: ពួកទេវតាស្មោះត្រង់ថែរក្សាយើង
«ទេវតានៃព្រះយេហូវ៉ាចោមរោមនៅជុំវិញនៃអស់អ្នកដែលកោតខ្លាចដល់ទ្រង់ ហើយក៏ជួយគេឲ្យរួច»។—ទំនុកតម្កើង ៣៤:៧; ៩១:១១
«ទេវតាទាំងឡាយជាវិញ្ញាណដែលបំពេញកិច្ចបម្រើសាធារណៈ ហើយបានត្រូវចាត់ឲ្យបម្រើជាប្រយោជន៍ដល់អស់អ្នកដែលនឹងទទួលសេចក្ដីសង្គ្រោះជាមត៌ក មែនទេ?»។—ហេប្រឺ ១:១៤
«ខ្ញុំឃើញទេវតាមួយទៀតដែលកំពុងហោះនៅកណ្ដាលមេឃ ហើយគាត់មានដំណឹងល្អដែលស្ថិតស្ថេរជានិរន្តរ៍ ជាដំណឹងដែលនាំឲ្យរីករាយសម្រាប់ប្រកាសប្រាប់ដល់អស់អ្នកដែលអាស្រ័យនៅផែនដី និងដល់គ្រប់ប្រជាជាតិ គ្រប់កុលសម្ព័ន្ធ គ្រប់ភាសា និងគ្រប់ជាតិសាសន៍ គាត់បន្លឺសំឡេងយ៉ាងខ្លាំងថា៖ ‹ចូរកោតខ្លាចព្រះ ហើយសរសើរតម្កើងលោក›»។—ការបើកបង្ហាញ ១៤:៦, ៧
រឿងប្រឌិត: លោកយេស៊ូស្មើនឹងព្រះ
«ខ្ញុំចង់ឲ្យអ្នករាល់គ្នាដឹងថា ប្រមុខរបស់បុរសទាំងឡាយគឺគ្រិស្ត ឯប្រមុខរបស់ស្ត្រីទាំងឡាយគឺបុរស ឯប្រមុខរបស់គ្រិស្តគឺព្រះ»។—កូរិនថូសទី១ ១១:៣
«ក្រោយពីព្រះបានធ្វើឲ្យអ្វីៗទាំងអស់ចុះចូលចំពោះបុត្ររបស់លោក បុត្រនោះនឹងចុះចូលចំពោះព្រះដែលបានធ្វើឲ្យអ្វីៗទាំងអស់ចុះចូលចំពោះបុត្រនោះ ដើម្បីឲ្យព្រះធ្វើជាអ្វីៗទាំងអស់ដល់មនុស្សទាំងអស់»។—កូរិនថូសទី១ ១៥:២៨
«ខ្ញុំប្រាប់អ្នករាល់គ្នាការពិតថា បុត្រព្រះមិនអាចធ្វើអ្វីដោយគំនិតរបស់លោកផ្ទាល់បានឡើយ សូម្បីតែអ្វីមួយក៏ដោយ ប៉ុន្តែលោកធ្វើតែអ្វីដែលលោកឃើញបិតារបស់លោកធ្វើប៉ុណ្ណោះ»។—យ៉ូហាន ៥:១៩