លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ទំនាយទី៣ ជំងឺ

ទំនាយទី៣ ជំងឺ

ទំនាយ​ទី​៣ ជំងឺ

​«​នឹង​មាន . . . រោគ​រាតត្បាត​»។—លូកា ២១:១១

● បុន​ហ្សា​លី​ជា​មន្ត្រី​ម្នាក់​នៃ​ក្រសួងសុខាភិបាល​ក្នុង​ប្រទេស​មួយ​នៅ​ទ្វីប​អាហ្វ្រិក ជា​ប្រទេស​ដែល​រង​គ្រោះ​ដោយ​សារ​សង្គ្រាម​ស៊ី​វិល។ គាត់​ខំ​អស់ពី​សមត្ថភាព​ដើម្បី​ព្យាបាល​ពួក​កម្មករ​អណ្ដូង​រ៉ែ​នៅ​ក្នុង​ភូមិ ពួក​គេ​ជិត​ស្លាប់​ដោយ​សារ​មេរោគ​មួយ​ប្រភេទ​ឈ្មោះ​ម៉ាប៊ើគ។ * គាត់​អង្វរ​សុំ​ជំនួយ​ពី​មន្ត្រី​ឯ​ទៀត​នៅ​ទី​ក្រុង​ផ្សេង ប៉ុន្តែ​ពួក​គេ​មិន​ខ្ចី​អើពើ​ទេ។ បួន​ខែ​ក្រោយ​មក គេ​បាន​ផ្ដល់​ជំនួយ ប៉ុន្តែ​បុន​ហ្សា​លី​បាន​ស្លាប់​បាត់​ទៅ​ហើយ។ គាត់​បាន​ឆ្លង​ជំងឺ​ម៉ា​ប៊ើ​គ​ពី​ពួក​កម្មករ​ដែល​គាត់​ខំ​ជួយ​សង្គ្រោះ​នោះ។

តើ​ហេតុ​ការណ៍​ពិត​បង្ហាញ​អំពី​អ្វី​ខ្លះ? ជំងឺ​ផ្លូវ​ដង្ហើម​(​ដូច​ជា​ជំងឺ​រលាក​សួត​) ជំងឺ​អាសន្នរោគ ជំងឺ​អេដស៍​(​HIV/AIDS​) រោគ​របេង និង​ជំងឺ​គ្រុន​ចាញ់​គឺ​ស្ថិត​ក្នុង​ចំណោម​ជំងឺ​សាហាវ​បំផុត​ដែល​កំពុង​ញាំញី​មនុស្ស​ជាតិ។ ក្នុង​ឆ្នាំ​២០០៤ ជំងឺ​ទាំង​ប្រាំ​ប្រភេទ​នេះ​បាន​សម្លាប់​មនុស្ស​ប្រហែល​ជិត​១១​លាន​នាក់។ បើ​និយាយ​ឲ្យ​ស្រួល​យល់​ទៅ​គឺ​ក្នុង​ឆ្នាំ​នោះ ជំងឺ​ទាំង​នេះ​បាន​សម្លាប់​មនុស្ស​ម្នាក់​រាល់​បី​វិនាទី។

តើ​គេ​ចូល​ចិត្ត​ប្រកែក​យ៉ាង​ណា? ចំនួន​មនុស្ស​ក្នុង​ពិភព​លោក​នេះ​បន្ត​កើន​ឡើង​ជា​លំដាប់ ដូច្នេះ​គ្មាន​អ្វី​ចម្លែក​ទេ​ដែល​មាន​ជំងឺ​ច្រើន​ជាង​មុន ហើយ​ដោយ​សារ​មាន​មនុស្ស​ច្រើន ជំងឺ​ក៏​ឆ្លង​ទៅ​មនុស្ស​ច្រើន​ដែរ។

តើ​ការ​ប្រកែក​នេះ​សម​ហេតុ​សម​ផល​ឬ​ទេ? ចំនួន​មនុស្ស​ក្នុង​ពិភព​លោក​បាន​កើន​ឡើង​យ៉ាង​ឆាប់​រហ័ស។ ប៉ុន្តែ សមត្ថភាព​របស់​មនុស្ស​ក៏​កើន​ឡើង​ដែរ​ក្នុង​ការ​ធ្វើ​រោគ​វិនិច្ឆ័យ ទប់​ស្កាត់ និង​ព្យាបាល​ជំងឺ​នានា។ ដូច្នេះ ជំងឺ​គួរតែ​លែង​ញាំញី​មនុស្ស​ដូច​ពី​មុន​ទៀត មែន​ទេ? ប៉ុន្តែ អ្វីដែល​បាន​កើត​ឡើង​បែរ​ជា​ខុស​ស្រឡះ​ទៅ​វិញ។

តើ​លោក​អ្នក​គិត​យ៉ាង​ណា? តើ​មនុស្ស​កំពុង​តែ​រង​ទុក្ខ​ដោយ​សារ​ជំងឺ​ដ៏​កាច​សាហាវ​ដូច​គម្ពីរ​បាន​ទាយ​ទុក​ឬ​ទេ?

ការ​រញ្ជួយ​ដី ការ​អត់​ឃ្លាន និង​ជំងឺ​បាន​សម្លាប់​មនុស្ស​រាប់​លាន​នាក់។ ប៉ុន្តែ មនុស្ស​រាប់​លាន​នាក់​ទៀត​រង​ទុក្ខ​ដោយ​ដៃ​របស់​មនុស្ស​ផ្ទាល់​តែ​ម្ដង ហើយ​មនុស្ស​ជា​ច្រើន​កំពុង​រង​គ្រោះ​ដោយ​សារ​មនុស្ស​ដែល​ធម្មតា​គួរតែ​ថែ​រក្សា​ពួក​គេ។ សូម​អញ្ជើញ​លោក​អ្នក​បន្ត​អាន​ត​ទៅ​ទៀត ហើយ​កត់​សម្គាល់​អំពី​អ្វីដែល​គម្ពីរ​បាន​ទាយ​ថា​នឹង​កើត​ឡើង។

[​កំណត់សម្គាល់​]

^ វគ្គ 3 ម៉ាប៊ើគ​ជា​ជំងឺ​គ្រុន​ឈាម​ម្យ៉ាង​ដែល​បណ្ដាល​មក​ពី​មេរោគ​ដែល​ស្រដៀង​នឹង​ជំងឺ​ដ៏​សាហាវ​ឈ្មោះ​អ៊ី​បូ​ឡា។

[​រូបភាពនៅទំព័រ៦​]

​«​ពេល​ដែល​យើង​ត្រូវ​សត្វ​តោស៊ី នោះជា​អ្វីដែល​សាហាវ​ណាស់ ប៉ុន្តែ​បើមេរោគ​មួយ​ស៊ី​គ្រឿង​ក្នុង​របស់​យើង នោះ​ជា​អ្វីដែល​សាហាវ​ដូច​គ្នា​»។—គ្រូ​ពេទ្យ​ម៉ៃ​ឃើ​ល អូស្ទើហូម

[​រូបភាពនៅទំព័រ៦​]

© William Daniels/Panos Pictures