តើអ្នកបានចូលក្នុងការសម្រាករបស់ព្រះឬទេ?
តើអ្នកបានចូលក្នុងការសម្រាករបស់ព្រះឬទេ?
«បណ្ដាំរបស់ព្រះគឺមានជីវិតរស់នៅ ហើយមានឫទ្ធានុភាព»។—ហេ. ៤:១២
១. តើអ្វីជាវិធីមួយដែលយើងអាចចូលក្នុងការសម្រាករបស់ព្រះនៅសព្វថ្ងៃនេះ? ប៉ុន្តែហេតុអ្វីការនិយាយគឺស្រួលជាងការប្រព្រឹត្ត?
ក្នុងអត្ថបទមុនយើងបានពិចារណាថាយើងអាចចូលក្នុងការសម្រាករបស់ព្រះបាន ដោយស្ដាប់បង្គាប់និងសហការជាមួយអង្គការរបស់លោក។ ប៉ុន្តែការនិយាយគឺស្រួលជាងការប្រព្រឹត្ត។ ជាឧទាហរណ៍ ពេលយើងរៀនដឹងថាព្រះយេហូវ៉ាមិនពេញចិត្តការប្រព្រឹត្តខ្លះដែលយើងចូលចិត្ត នោះជាការពិបាកណាស់ឲ្យយើងបញ្ឈប់ការប្រព្រឹត្តនោះភ្លាមៗ។ បើយើងពិបាកធ្វើដូច្នេះ នេះបង្ហាញថាយើងត្រូវរៀនឲ្យចេះ«រង់ចាំធ្វើតាមបង្គាប់»ឲ្យបានច្រើនថែមទៀត។ (យ៉ា. ៣:១៧) ក្នុងអត្ថបទនេះ យើងនឹងពិចារណាអំពីកាលៈទេសៈខ្លះៗដែលនឹងល្បងលយើងថា តើយើងនឹងធ្វើតាមយ៉ាងអស់ពីចិត្តនូវបង្គាប់របស់ព្រះឬក៏អត់?
២, ៣. តើយើងត្រូវបន្តព្យាយាមធ្វើអ្វីដើម្បីឲ្យព្រះយេហូវ៉ាចាត់ទុកយើងជាទីគាប់ចិត្តរបស់លោក?
២ ពេលអ្នករៀនពីគម្ពីរដឹងថាអ្នកត្រូវធ្វើការកែប្រែក្នុងជីវិតរបស់អ្នក តើអ្នកព្រមធ្វើតាមបង្គាប់ឬទេ? គម្ពីរបានប្រាប់យើងថាមនុស្សដែលព្រះយេហូវ៉ាចង់ឲ្យចូលក្នុងអង្គការរបស់លោកគឺជា«ទីគាប់ចិត្តរបស់អស់ទាំងសាសន៍»។ (ហាក. ២:៧) នេះមានន័យថាព្រះបានជ្រើសរើសមនុស្សដែលមានតម្លៃចំពោះលោក ដោយសារពួកគេស្រឡាញ់អ្វីដែលត្រឹមត្រូវ។ ពិតមែនហើយ ពេលដែលយើង ចាប់ផ្ដើមសិក្សាគម្ពីរដំបូង យើងភាគច្រើនកំពុងធ្វើខុសចំពោះរឿងជាច្រើន។ ក៏ប៉ុន្តែ ដោយសារយើងស្រឡាញ់ព្រះនិងបុត្ររបស់លោក ថែមទាំងចង់ធ្វើឲ្យព្រះពេញចិត្ត នោះយើងបានកែប្រែចិត្តគំនិតនិងការប្រព្រឹត្តរបស់យើង។ យើងក៏អធិដ្ឋានសុំជំនួយពីព្រះយេហូវ៉ា ក្រោយមកខំកែប្រែអ្វីដែលចាំបាច់ដែរ។ នៅទីបំផុត យើងអាចទទួលការជ្រមុជទឹកនិងទទួលការពេញចិត្តពីលោក។—សូមអាន កូឡុស ១:៩, ១០
៣ ក៏ប៉ុន្តែ ការទទួលការជ្រមុជទឹកមិនអាចបំបាត់ភាពខុសឆ្គងរបស់យើងបានទេ។ យើងត្រូវតែបន្តកែប្រែនិងខំធ្វើអ្វីដែលត្រឹមត្រូវដរាបណាយើងនៅតែមានភាពខុសឆ្គងនៅឡើយ។ ទោះជាយ៉ាងនោះក៏ដោយ យើងអាចមានទំនុកចិត្តថា បើយើងបន្តព្យាយាម និងតាំងចិត្តធ្វើជាទីគាប់ចិត្តដល់ព្រះយេហូវ៉ា នោះលោកនឹងឲ្យពរដល់ការខំប្រឹងរបស់យើង។
ពេលយើងទទួលការកែតម្រង់
៤. តើមានវិធីបីយ៉ាងអ្វីដែលព្រះយេហូវ៉ាអាចប្រើដើម្បីកែតម្រង់យើង?
៤ មុននឹងយើងអាចកែប្រែជីវិតបាន យើងត្រូវស្គាល់អំពីអ្វីដែលយើងត្រូវកែប្រែ។ ព្រះយេហូវ៉ាជួយយើងឲ្យស្គាល់អំពីអ្វីៗទាំងនេះតាមរបៀបផ្សេងៗដូចជា សុន្ទរកថាដែលមាននៅឯសាលប្រជុំ ឬអត្ថបទក្នុងទស្សនាវដ្ដីដែលបង្ហាញយើងថាមានអ្វីមួយខុសនៅក្នុងគំនិតនិងការប្រព្រឹត្តរបស់យើង។ ម្យ៉ាងទៀត បើទោះជាយើងស្ដាប់សុន្ទរកថាឬអានសៀវភៅរបស់អង្គការយើងហើយក៏ដោយ តែយើងនៅតែមិនយល់ថាយើងត្រូវកែប្រែអ្វី នោះព្រះយេហូវ៉ាអាចប្រើបងប្អូនប្រុសស្រីក្នុងក្រុមជំនុំដើម្បីកែតម្រង់យើងដោយសប្បុរស។—សូមអាន កាឡាទី ៦:១
៥. ពេលដែលមាននរណាម្នាក់ឲ្យឱវាទយើង តើយើងច្រើនតែមានទំនោរចិត្តបែបណាខ្លះ? ហើយហេតុអ្វីពួកអ្នកចាស់ទុំគ្រិស្តសាសនិកត្រូវខំជួយយើងជានិច្ច?
៥ ជាការពិបាកណាស់ឲ្យយើងទទួលការកែតម្រង់ពីមនុស្សដែលមិនល្អឥតខ្ចោះ ទោះជាគាត់និយាយតាមរបៀបដែលប៉ិនប្រសប់ និងបង្ហាញពីសេចក្ដីស្រឡាញ់ក៏ដោយ។ ប៉ុន្តែ ដូចនៅកាឡាទី ៦:១ព្រះយេហូវ៉ាបានបង្គាប់ពួកអ្នកចាស់ទុំដែលមានគុណសម្បត្ដិគ្រប់គ្រាន់ឲ្យ«កែតម្រង់»យើងដោយ«ចិត្តស្លូតបូត»។ បើយើងទទួលយកជំនួយពីពួកគាត់ ព្រះនឹងពេញចិត្តចំពោះយើងកាន់តែខ្លាំងថែមទៀត។ ពិតមែន ពេលយើងអធិដ្ឋាន យើងច្រើនតែប្រាប់ព្រះយេហូវ៉ាថាយើងមានភាពខុសឆ្គង។ ប៉ុន្តែ ពេលអ្នកចាស់ទុំម្នាក់ប្រាប់យើងអំពីកំហុសមួយ នោះទំនោរចិត្តរបស់យើងច្រើនតែខំដោះសា មើលស្រាលបញ្ហានោះ សង្ស័យទៅលើបំណងចិត្តរបស់គាត់ ឬមិនពេញចិត្តទៅលើរបៀបដែលគាត់ឲ្យឱវាទ។ (២ព. ៥:១១) បន្ថែមទៅទៀត បើគាត់កែតម្រង់យើងទាក់ទងនឹងអ្វីដែលងាយធ្វើឲ្យយើងឈឺចិត្ត ដូចជាការប្រព្រឹត្តរបស់សមាជិកក្នុងក្រុមគ្រួសារ ការស្លៀកពាក់និងសម្អិតសម្អាងខ្លួនរបស់យើង អនាម័យរាងកាយរបស់យើង ឬប្រភេទនៃការកម្សាន្តដែលយើងចូលចិត្ត ប៉ុន្តែជាអ្វីដែលព្រះយេហូវ៉ាស្អប់ នោះយើងប្រហែលជាសម្ដែងអាការខឹងដោយមិនដឹងខ្លួន ថែមទាំងធ្វើឲ្យគាត់ស្រងាកចិត្តផងដែរ! ប៉ុន្តែ ពេលដែលយើងឈប់ខឹង ធម្មតាយើងទទួលស្គាល់ថាអ្វីដែលគាត់និយាយគឺល្អសម្រាប់យើងមែន។
៦. តើបណ្ដាំរបស់ព្រះបង្ហាញឲ្យឃើញ«គំនិតនិងបំណងចិត្ត»យ៉ាងដូចម្ដេច?
៦ បទគម្ពីរសម្រាប់អត្ថបទនេះរំលឹកយើងថាបណ្ដាំរបស់ព្រះ«មានឫទ្ធានុភាព»។ ពិតមែនហើយ បណ្ដាំរបស់ព្រះមានឫទ្ធានុភាពដើម្បីកែប្រែជីវិតរបស់យើង។ គម្ពីរបានជួយយើងឲ្យកែប្រែអ្វីដែលចាំបាច់មុនយើងទទួលការជ្រមុជទឹក ហើយក៏នឹងអាចជួយយើងក្រោយមកដែរ។ ក្នុងសំបុត្ររបស់ប៉ូលទៅកាន់ពួកគ្រិស្តសាសនិកជនជាតិហេប្រឺ គាត់បានសរសេរថាបណ្ដាំរបស់ព្រះអាច«ទម្លុះរហូតដល់ញែកលក្ខណៈខាងក្រៅចេញពីធាតុពិត និងសន្លាក់ឆ្អឹងចេញពីខួរឆ្អឹង ក៏អាចបង្ហាញឲ្យឃើញគំនិតនិងបំណងចិត្ត»។ (ហេ. ៤:១២) យើងអាចនិយាយបានថា ពេលដែលយើងយល់យ៉ាងច្បាស់នូវគោលបំណងរបស់ព្រះសម្រាប់យើង នោះរបៀបដែលយើងប្រព្រឹត្តនឹងបង្ហាញឲ្យឃើញពីលក្ខណៈពិតរបស់យើង។ តើ«លក្ខណៈខាងក្រៅ» និង«ធាតុពិត»របស់យើងខុសគ្នាឬទេ? (សូមអាន ម៉ាថាយ ២៣:២៧, ២៨) សូមពិចារណាអំពីរបៀបដែលអ្នកនឹងប្រព្រឹត្តក្នុងកាលៈទេសៈដូចខាងក្រោម។
បន្តជឿនទៅមុខជាមួយអង្គការរបស់ព្រះយេហូវ៉ា
៧, ៨. (ក) ហេតុអ្វីគ្រិស្តសាសនិកជនជាតិយូដាខ្លះចង់បន្តធ្វើតាមផ្នែកខ្លះនៃច្បាប់របស់ម៉ូសេ? (ខ) ហេតុអ្វីយើងអាចនិយាយបានថាការប្រព្រឹត្តរបស់ពួកគេគឺប្រឆាំងនឹងគោលបំណងរបស់ព្រះយេហូវ៉ា?
៧ យើងជាច្រើននាក់អាចទន្ទេញចាំសុភាសិត ៤:១៨ដែលថា៖ «ផ្លូវរបស់មនុស្សសុចរិតធៀបដូចជាពន្លឺដែលកំពុងតែរះឡើង ដែលភ្លឺកាន់តែខ្លាំងឡើងដរាបដល់ពេញកំឡាំង»។ នេះមានន័យថាការប្រព្រឹត្តនិងការយល់ដឹងរបស់យើងស្តីអំពីគោលបំណងរបស់ព្រះនឹងកាន់តែរីកចម្រើនទៅមុខ។
សកម្ម. ២១:២០) ទោះជាប៉ូលពូកែជជែកវែកញែកថាពួកគ្រិស្តសាសនិកមិននៅក្រោមច្បាប់ទៀតក៏ដោយ នោះពួកគេខ្លះបដិសេធការវែកញែកដែលគាត់និយាយក្រោមការដឹកនាំរបស់ព្រះ។ (កូឡ. ២:១៣-១៥) ពួកគេប្រហែលជាគិតថា បើពួកគេបន្តធ្វើតាមផ្នែកខ្លះនៃច្បាប់ នោះពួកគេនឹងមិនមានការបៀតបៀនប្រឆាំងពីពួកអ្នកកាន់តាមសាសនាយូដាឡើយ។ ទោះជាយ៉ាងនោះក៏ដោយ ប៉ូលបានសរសេរទៅបងប្អូនគ្រិស្តសាសនិកជាជនជាតិហេប្រឺ និងប្រាប់ពួកគេយ៉ាងច្បាស់ថាពួកគេមិនអាចចូលក្នុងការសម្រាករបស់ព្រះបានទេបើពួកគេបន្តប្រឆាំងនឹងគោលបំណងរបស់លោក។ * (ហេ. ៤:១, ២, ៦; សូមអាន ហេប្រឺ ៤:១១) ដើម្បីទទួលការពេញចិត្តពីព្រះយេហូវ៉ា ពួកគេត្រូវទទួលស្គាល់ថាលោកចង់ឲ្យរាស្ត្ររបស់លោកគោរពប្រណិប័តន៍លោកតាមរបៀបផ្សេងមួយទៀត។
៨ ដូចយើងបានពិភាក្សាក្នុងអត្ថបទមុន ក្រោយពីលោកយេស៊ូស្លាប់ មានពួកគ្រិស្តសាសនិកជាច្រើនដែលជាជនជាតិយូដាពិបាកឈប់ធ្វើតាមច្បាប់របស់ម៉ូសេ។ (៩. តើយើងគួរមានទស្សនៈយ៉ាងណាពេលក្រុមនៃខ្ញុំបម្រើស្មោះត្រង់ហើយចេះពិចារណាផ្លាស់ប្ដូរការពន្យល់ស្តីអំពីសេចក្ដីបង្រៀនក្នុងគម្ពីរ?
៩ នៅសម័យនេះ ក្រុមនៃខ្ញុំបម្រើស្មោះត្រង់ហើយចេះពិចារណាជួយយើងឲ្យយល់សេចក្ដីបង្រៀនមួយចំនួនក្នុងគម្ពីរដែលផ្សេងពីអ្វីដែលយើងធ្លាប់ជឿពីមុន។ យើងគួរតែរីករាយដែលមានការផ្លាស់ប្ដូរនេះ ពីព្រោះអ្វីៗទាំងនេះបង្ហាញថាព្រះយេហូវ៉ាកំពុងប្រើក្រុមនៃខ្ញុំបម្រើស្មោះត្រង់ហើយចេះពិចារណាឲ្យបង្រៀនសេចក្ដីពិតដល់យើង។ ជួនកាលគណៈអភិបាលដែលជាតំណាងរបស់ក្រុមនៃ«ខ្ញុំបម្រើ»ស្មោះត្រង់ហើយចេះពិចារណា ពិនិត្យឡើងវិញនូវការយល់ដឹងមួយចំនួនស្តីអំពីសេចក្ដីពិត។ បើពួកគេសម្រេចចិត្តកែប្រែអ្វីដែលចាំបាច់ ពួកគេមិនខ្លាចកែសម្រួលការពន្យល់នៃសេចក្ដីបង្រៀនខ្លះដែលមាននៅពីមុន ឬធ្វើឲ្យការពន្យល់នោះច្បាស់ជាងនោះទេ។ ពួកគេដឹងថានឹងមានអ្នកខ្លះរិះគន់ពួកគេស្តីអំពីការផ្លាស់ប្ដូរបែបនេះ ប៉ុន្តែនេះមិនមែនជាអ្វីដែលសំខាន់សម្រាប់ពួកគេនោះទេ។ អ្វីដែលសំខាន់បំផុតសម្រាប់ពួកគេគឺការសហការជាមួយនឹងគោលបំណងរបស់ព្រះ។ តើអ្នកមានអារម្មណ៍យ៉ាងណាពេលដែលក្រុមនៃខ្ញុំបម្រើស្មោះត្រង់ហើយចេះពិចារណាផ្លាស់ប្ដូរការពន្យល់ខ្លះស្តីអំពីសេចក្ដីបង្រៀនក្នុងគម្ពីរ?—សូមអាន លូកា ៥:៣៩
១០, ១១. ពេលមានការណែនាំស្តីអំពីរបៀបផ្សព្វផ្សាយថ្មី តើពួកនិស្សិតគម្ពីរខ្លះបានធ្វើយ៉ាងណា? តើយើងអាចទាញមេរៀនអ្វីពីឧទាហរណ៍នេះ?
១០ សូមឲ្យយើងពិចារណាអំពីឧទាហរណ៍មួយទៀត។ នៅចុងសតវត្សរ៍ទី១៩ និងដើមសតវត្សរ៍ទី២០ ពួកនិស្សិតគម្ពីរមួយចំនួនដែលជាអ្នកពូកែថ្លែងសុន្ទរកថាសាធារណៈបានគិតថាការថ្លែងសុន្ទរកថាគឺជាវិធីដែលល្អបំផុតដើម្បីផ្សព្វផ្សាយ។ ពួកគេចូលចិត្តថ្លែងសុន្ទរកថានៅមុខមនុស្ស ហើយពួកគេខ្លះក៏ចូលចិត្តឲ្យមនុស្សឯទៀតសរសើរពួកគេដែរ។ ក៏ប៉ុន្តែ ក្រោយមករាស្ត្ររបស់ព្រះបានយល់កាន់តែច្បាស់ថា ព្រះយេហូវ៉ាចង់ឲ្យពួកគេធ្វើអ្វីច្រើនជាងការថ្លែងសុន្ទរកថានេះទៅទៀត គឺកិច្ចការផ្សព្វផ្សាយពីផ្ទះមួយទៅផ្ទះមួយ និងផ្សព្វផ្សាយតាមវិធីផ្សេងៗទៀត។ ពួកគេខ្លះដែលពូកែថ្លែងសុន្ទរកថាមិនព្រមធ្វើតាមការណែនាំនេះឡើយ។ បើមើលពីខាងក្រៅពួកគេជាអ្នកដែលស្រឡាញ់និងស្ដាប់បង្គាប់ព្រះយេហូវ៉ា ប៉ុន្តែការប្រព្រឹត្តរបស់ពួកគេក្នុងកាលៈទេសៈនេះមិនបង្ហាញដូច្នេះទេ។ តើព្រះយេហូវ៉ាមានអារម្មណ៍យ៉ាងណាចំពោះពួកគេ? លោកមិនបានឲ្យពរដល់ពួកគេទេ។ ជាលទ្ធផល ពួកគេបានចាកចេញពីអង្គការរបស់លោក។—ម៉ាថ. ១០:១-៦; សកម្ម. ៥:៤២; ២០:២០
១១ ប៉ុន្តែ នេះមិនមែនជាការងាយស្រួលឲ្យពួកអ្នកដែលនៅស្មោះត្រង់ចំពោះអង្គការរបស់ព្រះផ្សព្វផ្សាយជាសាធារណៈឡើយ។ បងប្អូនជាច្រើនយល់ថាកិច្ចការនេះជាការពិបាកមួយ ជាពិសេសនៅពេលដែលចាប់ផ្ដើមធ្វើកិច្ចការនេះជាលើកដំបូង។ ប៉ុន្តែពួកគាត់បានស្ដាប់បង្គាប់តាមការណែនាំនោះ។ នៅពេលក្រោយមក ពួកគេបានយកឈ្នះការពិបាកនោះ ហើយព្រះយេហូវ៉ាបានឲ្យពរដល់ពួកគាត់យ៉ាងបរិបូរ។ តើអ្នកនឹងធ្វើយ៉ាងណាពេលក្រុមនៃខ្ញុំបម្រើស្មោះត្រង់ហើយចេះពិចារណាប្រាប់អ្នកឲ្យផ្សព្វផ្សាយតាមវិធីមួយដែលអ្នកមិនដែលធ្វើពីមុនមកនោះ? តើអ្នកស្ម័គ្រចិត្តធ្វើតាមការរៀបចំថ្មីនោះឬទេ?
ពេលបុគ្គលដែលយើងស្រឡាញ់ឈប់បម្រើព្រះយេហូវ៉ា
១២, ១៣. (ក) តើអ្វីជាគោលបំណងរបស់ព្រះយេហូវ៉ាក្នុងការបណ្ដាច់មិត្តភាពអ្នកដែលប្រព្រឹត្តអំពើខុសឆ្គងដែលមិនព្រមកែប្រែ? (ខ) តើឪពុកម្ដាយគ្រិស្តសាសនិកត្រូវជួបការល្បងលអ្វី? ហើយហេតុអ្វីការល្បងលនេះជាការពិបាកម្ល៉េះ?
១២ យើងប្រាកដជាយល់ស្របនឹងគោលការណ៍ដែលថា យើងត្រូវមានភាពស្អាតស្អំខាងរូបកាយ ខាងសីលធម៌ និងខាងការគោរពប្រណិប័តន៍ព្រះ ទើបលោកពេញចិត្តនឹងយើង។ (សូមអាន ទីតុស ) ប៉ុន្តែមានកាលៈទេសៈខ្លះដែលនឹងល្បងលភក្ដីភាពរបស់យើងចំពោះគោលបំណងមួយនេះរបស់ព្រះ។ ជាឧទាហរណ៍ សូមគិតអំពីកាលៈទេសៈនេះ៖ គូស្វាមីភរិយាគ្រិស្តសាសនិកមានកូនប្រុសតែមួយ ហើយកូននោះចាកចេញពីសេចក្ដីពិត។ គាត់ជ្រើសរើសការ«សប្បាយមួយរយៈពេលខ្លីនឹងអំពើខុសឆ្គង» ជាជាងមានចំណងមិត្តភាពជាមួយនឹងព្រះយេហូវ៉ា និងឪពុកម្ដាយដែលគោរពប្រណិប័តន៍លោក។ ដូច្នេះក្មេងប្រុសនេះបានត្រូវបណ្ដាច់មិត្តភាពពីក្រុមជំនុំ។— ២:១៤ហេ. ១១:២៥
១៣ ឪពុកម្ដាយរបស់គាត់ពិតជាឈឺចិត្តខ្លាំងណាស់! ស្តីអំពីការបណ្ដាច់មិត្តភាព ពួកគាត់ពិតជាដឹងអំពីអ្វីដែលគម្ពីរចែងថា៖ «ឲ្យឈប់ចូលលាយឡំជាមួយនឹងអ្នកណាដែលមានឈ្មោះថាជាបងប្អូនរួមជំនឿ ដែលជាអ្នកប្រព្រឹត្តអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ ជាអ្នកលោភលន់ អ្នកគោរពបូជារូបព្រះ អ្នកជេរប្រមាថ អ្នកប្រមឹកស្រា អ្នកគំរាមយកទ្រព្យ សូម្បីតែបរិភោគ ក៏កុំបរិភោគជាមួយនឹងមនុស្សបែបនោះដែរ»។ (១កូ. ៥:១១, ១៣) ពួកគាត់ទទួលស្គាល់ថាពាក្យ«អ្នកណា»ក្នុងខនេះក៏រួមបញ្ចូលសមាជិកក្នុងក្រុមគ្រួសារដែលមិនរស់នៅផ្ទះជាមួយគ្នាដែរ។ ប៉ុន្តែ ពួកគាត់ស្រឡាញ់កូនខ្លាំងណាស់! ដោយសារសេចក្ដីស្រឡាញ់នោះប្រហែលជានាំឲ្យពួកគាត់វែកញែកថា៖ ‹បើយើងដាក់កម្រិតទៅលើការសេពគប់របស់យើងចំពោះកូន តើយើងអាចជួយកូនប្រុសរបស់យើងឲ្យត្រឡប់មកឯព្រះយេហូវ៉ាវិញយ៉ាងដូចម្ដេចបាន? យើងអាចជួយគាត់បានច្រើនជាងដោយទាក់ទងជាមួយគាត់ជាទៀងទាត់ មែនទេ?›។ *
១៤, ១៥. ពេលសម្រេចចិត្តស្តីអំពីការទាក់ទងជាមួយកូនដែលបានត្រូវបណ្ដាច់មិត្តភាព តើឪពុកម្ដាយត្រូវចាំអំពីអ្វី?
១៤ ពេលឃើញឪពុកម្ដាយទាំងនោះឈឺចិត្ត យើងពិបាកចិត្តណាស់! កូនប្រុសរបស់ពួកគាត់មានជម្រើសដើម្បីកែប្រែអ្វីដែលខ្លួនកំពុងធ្វើ។ ប៉ុន្តែកូននោះចង់បន្តធ្វើអ្វីដែលខុសឆ្គងច្រើនជាងចង់មានចំណងមិត្តភាពជិតស្និទ្ធជាមួយឪពុកម្ដាយនិងបងប្អូនរួមជំនឿឯទៀត។ ម្យ៉ាងទៀត ឪពុកម្ដាយចង់ជួយកូន តែពួកគាត់មិនអាចត្រួតត្រាលើការសម្រេចចិត្តរបស់កូននោះទេ។ ហេតុនេះហើយបានជាយើងយល់ពីមូលហេតុដែលពួកគាត់ឈឺចិត្តខ្លាំងណាស់!
១៥ ប៉ុន្តែ តើឪពុកម្ដាយជាទីស្រឡាញ់ទាំងនេះនឹងធ្វើយ៉ាងណា? តើពួកគាត់នឹងធ្វើតាមការណែនាំយ៉ាងច្បាស់ពីព្រះយេហូវ៉ាឬទេ? ឬក៏តើពួកគាត់នឹងវែកញែកថាពួកគាត់អាចសេពគប់ជាទៀងទាត់ជាមួយកូនដែលបានត្រូវបណ្ដាច់មិត្តភាព ហើយដោះសាថាពេលវេលានោះជាពេលដែលពួកគាត់ត្រូវនិយាយអំពីរឿងសំខាន់ចាំបាច់ជាមួយកូនឬទេ? ក្នុងការសម្រេចចិត្ត ពួកគាត់មិនត្រូវភ្លេចគិតអំពីអារម្មណ៍របស់ព្រះយេហូវ៉ាចំពោះអ្វីដែលពួកគាត់កំពុងធ្វើនោះទេ។ គោលបំណងរបស់លោកគឺចង់ឲ្យអង្គការរបស់លោកនៅស្អាតស្អំ ហើយបើអាចធ្វើបានគឺដើម្បីជំរុញអ្នកដែលធ្វើខុសឲ្យត្រឡប់មកវិញ។ តើឪពុកម្ដាយដែលជាគ្រិស្តសាសនិកគាំទ្រគោលបំណងនេះយ៉ាងដូចម្ដេច?
១៦, ១៧. ដោយរំពឹងគិតអំពីគំរូរបស់អេរ៉ុន តើយើងអាចទាញមេរៀនអ្វី?
១៦ អេរ៉ុនដែលជាបងប្រុសរបស់ម៉ូសេ បានជួបនឹងស្ថានភាពដ៏ពិបាកមួយស្តីអំពីកូនប្រុសទាំងពីរនាក់របស់គាត់។ សូមគិតអំពីអារម្មណ៍របស់គាត់ ពេលដែលកូនប្រុសរបស់គាត់ណាដាបនិងអ័ប៊ីហ៊ូវបានយកភ្លើងដទៃជូនដល់ព្រះយេហូវ៉ា ហើយលោកបានវាយសម្លាប់ពួកគេ។ សូមស្រមៃគិតថាអេរ៉ុនឈឺចាប់ប៉ុណ្ណា ពីព្រោះគាត់មិនអាចទាក់ទងជាមួយកូនៗរបស់គាត់ទៀតឡើយ។ ប៉ុន្តែមិនទាន់អស់ទេ។ ព្រះយេហូវ៉ាបានណែនាំអេរ៉ុននិងកូនៗស្មោះត្រង់របស់គាត់ថា៖ «កុំឲ្យលេវី. ១០:១-៦) នេះបានផ្ដល់មេរៀនយ៉ាងច្បាស់ គឺយើងត្រូវតែស្រឡាញ់ព្រះយេហូវ៉ាខ្លាំងជាងសមាជិកគ្រួសារដែលមិនស្មោះត្រង់ចំពោះលោក។
អ្នករាល់គ្នាបើកក្បាលឲ្យនៅទទេឡើយ ក៏កុំហែកសំលៀកបំពាក់ខ្លួនដែរ[ដើម្បីកាន់ទុក្ខ] ក្រែងលោស្លាប់ ហើយនាំឲ្យព្រះយេហូវ៉ាទ្រង់ខ្ញាល់នឹងពួកជំនុំទាំងអស់គ្នាផង»។ (១៧ សព្វថ្ងៃនេះ ព្រះយេហូវ៉ាមិនសម្លាប់ពួកអ្នកដែលមិនធ្វើតាមច្បាប់របស់លោកភ្លាមៗនោះទេ។ ដោយសេចក្ដីស្រឡាញ់ លោកបានផ្ដល់ឱកាសឲ្យពួកគេប្រែចិត្តពីការប្រព្រឹត្តអាក្រក់ទាំងនោះ។ ក៏ប៉ុន្តែ បើឪពុកម្ដាយមានកូនដែលបានត្រូវបណ្ដាច់មិត្តភាព ហើយនៅតែទាក់ទងដោយមិនមានការចាំបាច់ជាមួយកូននោះ នេះហាក់ដូចជាពួកគាត់ខំល្បងលព្រះយេហូវ៉ា។ ដូច្នេះ តើព្រះយេហូវ៉ានឹងមានអារម្មណ៍យ៉ាងណា?
១៨, ១៩. តើសមាជិកគ្រួសារដែលសហការជាមួយនឹងការណែនាំរបស់ព្រះយេហូវ៉ាស្តីអំពីការបណ្ដាច់មិត្តភាពអាចទទួលពរអ្វីខ្លះ?
១៨ បងប្អូនជាច្រើនដែលធ្លាប់បណ្ដាច់មិត្តភាពបានសារភាពថា ពួកគេបានត្រឡប់មកក្នុងក្រុមជំនុំវិញដោយសារមិត្តភក្ដិនិងក្រុមគ្រួសាររបស់ពួកគេបន្តស្មោះត្រង់ជាមួយនឹងព្រះយេហូវ៉ា ហើយមិនព្រមនិយាយជាមួយពួកគេទេ។ ជាឧទាហរណ៍ ក្នុងការអនុញ្ញាតឲ្យប្អូនស្រីម្នាក់មានមិត្តភាពជាមួយក្រុមជំនុំវិញ អ្នកចាស់ទុំម្នាក់បានសរសេរថា នាងបានធ្វើឲ្យជីវិតស្អាតស្អំឡើងវិញ«ដោយសារបងប្រុសរបស់នាងគោរពតាមរបៀបរៀបចំស្តីអំពីការបណ្ដាច់មិត្តភាព»។ នាងបាននិយាយថា៖ «ចិត្តស្មោះត្រង់របស់បងប្រុសខ្ញុំក្នុងការកាន់តាមការណែនាំពីគម្ពីរបានជួយខ្ញុំឲ្យចង់ត្រឡប់មកឯព្រះយេហូវ៉ាវិញ»។
១៩ ដូច្នេះតើយើងត្រូវធ្វើអ្វី? យើងត្រូវតែប្រយុទ្ធប្រឆាំងនឹងទំនោរចិត្តមិនល្អឥតខ្ចោះរបស់យើងដែលចង់តែបះបោរប្រឆាំងនឹងឱវាទក្នុងគម្ពីរ។ យើងត្រូវតែជឿទុកចិត្តទាំងស្រុងថាវិធីដែលព្រះប្រើដើម្បីដោះស្រាយបញ្ហារបស់យើងតែងតែជាវិធីដ៏ល្អបំផុត។
«បណ្ដាំរបស់ព្រះគឺមានជីវិតរស់នៅ»
២០. តើយើងអាចយល់ហេប្រឺ ៤:១២តាមវិធីពីរយ៉ាងអ្វី? (សូមមើលកំណត់សម្គាល់)
២០ ពេលប៉ូលសរសេរថា៖ «បណ្ដាំរបស់ព្រះគឺមានជីវិតរស់នៅ» គាត់មិនបានសំដៅទៅគម្ពីរដែលជាបណ្ដាំរបស់ព្រះជាលាយលក្ខណ៍អក្សរនោះទេ។ * បរិបទបង្ហាញថាគាត់បានសំដៅទៅលើសេចក្ដីសន្យាក្នុងបណ្ដាំរបស់ព្រះវិញ។ ចំណុចសំខាន់ដែលប៉ូលបានលើកឡើងគឺព្រះតែងតែធ្វើតាមការសន្យារបស់លោក។ ព្រះយេហូវ៉ាបញ្ជាក់អំពីរឿងនេះតាមរយៈអេសាយដែលជាអ្នកប្រកាសទំនាយថា៖ «ពាក្យអញ . . . មិនដែលវិលមកឯអញវិញដោយឥតកើតផលយ៉ាងដូច្នោះដែរ គឺនឹង . . . ចំរើនកើនឡើងក្នុងការអ្វីដែលអញចាត់ទៅធ្វើនោះ»។ (អេ. ៥៥:១១) យ៉ាងនេះ យើងមិនចាំបាច់ច្រាស់ច្រាល់ពេលដែលអ្វីៗមិនដំណើរការលឿនតាមការគិតរបស់យើងនោះទេ។ យើងអាចប្រាកដក្នុងចិត្តថាព្រះយេហូវ៉ា«នៅតែធ្វើការ»ដើម្បីបំពេញគោលបំណងរបស់លោក។—យ៉ូន. ៥:១៧
២១. តើហេប្រឺ ៤:១២អាចជួយបងប្អូនវ័យចាស់ឲ្យបន្តបម្រើព្រះយេហូវ៉ាយ៉ាងដូចម្ដេច?
២១ បងប្អូនជាច្រើននៃ«មនុស្សមួយក្រុមធំ»បានបម្រើព្រះយេហូវ៉ាអស់រាប់សិបឆ្នាំមកហើយ។ (បប. ៧:៩) បងប្អូនជាច្រើនមិនដែលគិតថាពួកគេនឹងទៅជាចាស់ក្នុងរបៀបរបបពិភពលោកនេះទេ។ ប៉ុន្តែ ពួកគេមិនធ្លាក់ទឹកចិត្តឡើយ។ (ទំនុក. ៩២:១៤) ពួកគេទទួលស្គាល់ថាសេចក្ដីសន្យាដែលមានក្នុងបណ្ដាំរបស់ព្រះគឺមានជីវិតរស់នៅ ហើយព្រះយេហូវ៉ាកំពុងធ្វើការដើម្បីសម្រេចគោលបំណងនោះ។ ដោយសារគោលបំណងនេះសំខាន់ចំពោះលោក លោកក៏រីករាយពេលដែលយើងបង្ហាញថាគោលបំណងរបស់លោកសំខាន់ចំពោះយើងដែរ។ ក្នុងអំឡុងថ្ងៃទី៧ ព្រះយេហូវ៉ាបានសម្រាកមែន ដោយដឹងថាគោលបំណងរបស់លោកនឹងត្រូវសម្រេច ហើយថារាស្ត្ររបស់លោកនឹងគាំទ្រគោលបំណងនោះ។ ចុះអ្នកវិញ? តើអ្នកបានចូលក្នុងការសម្រាករបស់ព្រះហើយឬនៅ?
[កំណត់សម្គាល់]
^ វគ្គ 8 មេដឹកនាំសាសនាយូដាជាច្រើននាក់ខំធ្វើតាមរាល់ចំណុចដែលមានក្នុងច្បាប់របស់ម៉ូសេ។ ប៉ុន្តែ ពេលដែលលោកយេស៊ូមកផែនដី ពួកគេមិនចង់ជឿថាលោកជាមេស្ស៊ីនោះទេ។ ដោយធ្វើដូច្នេះពួកគេបានប្រឆាំងនឹងគោលបំណងរបស់ព្រះ។
^ វគ្គ 13 សូមមើលកិច្ចបំរើព្រះរាជាណាចក្រយើង ខែសីហា ឆ្នាំ២០០២ ទំព័រ៣-៤។
^ វគ្គ 20 សព្វថ្ងៃនេះ ព្រះមានប្រសាសន៍មកយើងតាមរយៈបណ្ដាំរបស់លោកជាលាយលក្ខណ៍អក្សរ ដែលមានឫទ្ធានុភាពដើម្បីផ្លាស់ប្ដូរជីវិតយើង។ ដូច្នេះ ពាក្យរបស់ប៉ូលដែលបានកត់ទុកនៅហេប្រឺ ៤:១២ក៏ទាក់ទងនឹងគម្ពីរដែរ។
តើអ្នកចាំឬទេ?
• តើយើងត្រូវធ្វើអ្វីជាចាំបាច់ដើម្បីចូលក្នុងការសម្រាករបស់ព្រះ?
• តើគោលបំណងរបស់ព្រះនិងការស្ម័គ្រចិត្តទទួលការកែតម្រង់ទាក់ទងគ្នាយ៉ាងណា?
• តើក្នុងស្ថានភាពអ្វីខ្លះដែលធ្វើឲ្យយើងពិបាកធ្វើតាមការណែនាំក្នុងគម្ពីរ? ប៉ុន្តែ ហេតុអ្វីជាការចាំបាច់ដែលយើងត្រូវចេះស្ដាប់បង្គាប់?
• តើយើងអាចយល់ហេប្រឺ ៤:១២តាមវិធីពីរយ៉ាងអ្វី?
[សំណួរសម្រាប់វគ្គនីមួយៗ]
[រូបភាពនៅទំព័រ២៩]
ឪពុកម្ដាយពិតជាឈឺចិត្តខ្លាំងណាស់!