លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

២ ព្រះមិនយកចិត្ដទុកដាក់នឹងយើងសោះ តើពិតឬទេ?

២ ព្រះមិនយកចិត្ដទុកដាក់នឹងយើងសោះ តើពិតឬទេ?

២ ​ព្រះ​មិន​យក​ចិត្ត​ទុក​ដាក់​នឹង​យើង​សោះ​ តើ​ពិត​ឬ​ទេ?

អ្វី​ដែល​លោក​អ្នក​ប្រហែលជា​ធ្លាប់​ឮ: ​«​បើ​ព្រះ​ពិត​ជាយ​ក​ចិត្ត​ទុក​ដាក់​នឹង​មនុស្ស​ជាតិ លោក​នឹង​បំបាត់​អំពើ​អាក្រក់ និង​ទុក្ខវេទនា​ដែល​មាន​ក្នុង​ពិភព​លោក​នេះ​ចោល។ ហើយ​បើ​ទោះ​ជា​លោក​យក​ចិត្ត​ទុក​ដាក់​នឹង​មនុស្ស​ទូទៅ​មែន ក៏​លោក​មិន​ចាប់​អារម្មណ៍​នឹង​អ្វី​ដែល​កើត​ឡើង​ចំពោះ​រូប​ខ្ញុំ​ដែរ​»។

អ្វី​ដែល​គម្ពីរ​បង្រៀន: ព្រះ​យេហូវ៉ា​មិន​មែន​ជា​អ្នក​ដែល​បណ្ដាល​ឲ្យ​មាន​អំពើ​អាក្រក់​ទេ។ (​យ៉ាកុប ១:១៣​) លោក​អាច​បំបាត់​អំពើ​អាក្រក់​ចោល​នៅ​ពេល​ណា​ក៏​បាន ប៉ុន្តែ​មូលហេតុ​ដែល​លោក​អនុញ្ញាត​ឲ្យ​មាន​សង្គម​មនុស្ស​ទុច្ចរិត​រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ គឺ​ដើម្បី​ដោះ​ស្រាយ​ការ​ចោទ​ប្រកាន់​ដែល​កើត​មាន​នៅ​គ្រា​ដើម​ដំបូង​នៃ​ប្រវត្ដិសាស្ត្រ​មនុស្ស​ជាតិ។ នៅ​ទី​បំផុត លោក​នឹង​សង្គ្រោះ​មនុស្ស​ជាតិ និង​បំបាត់​បញ្ហា​ទាំង​អស់​ដែល​កើត​ឡើង​ដោយ​សារ​ពួក​អ្នក​ដែល​បាន​បដិសេធ​ការ​គ្រប់​គ្រង​របស់​លោក។—លោកុប្បត្តិ ៣:១​-​៦; អេសាយ ៦៥:១៧ *

លោក​មិន​ត្រឹម​តែ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​មនុស្ស​ទូទៅ​ប៉ុណ្ណោះ​ទេ តែ​លោក​ក៏​បង្ហាញ​ការ​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​ចំពោះ​យើង​ម្នាក់​ៗ​ដែរ។ ម៉ាថាយ ១០:២៩​-​៣១​បង្ហាញ​ថា​លោក​កត់​សម្គាល់​អំពី​ព័ត៌មាន​ល្អិត​ល្អន់​របស់​យើង ដែល​សូម្បី​តែ​យើង​ក៏​មិន​ដឹង​ផង។ ខ​នោះ​សរសេរ​ថា​៖ ​«​គេ​លក់​ចាប​ពូក​ពីរ​ក្បាល​ថ្លៃ​មួយ​សេន មែន​ទេ? ប៉ុន្តែ គ្មាន​ចាប​ណា​មួយ​ធ្លាក់​ដល់​ដី ដែល​បិតា​របស់​អ្នក​ដែល​ស្ថិត​នៅ​ស្ថាន​សួគ៌​មិន​ជ្រាប​ឡើយ។ សូម្បី​តែ​ចំនួន​សរសៃ​សក់​នៅ​លើ​ក្បាល​អ្នក​រាល់​គ្នា ក៏​លោក​ជ្រាប​ដែរ។ ដូច្នេះ កុំ​ខ្លាច​ឡើយ ព្រោះ​អ្នក​រាល់​គ្នា​មាន​តម្លៃ​ជាង​ចាប​ពូក​ជា​ច្រើន​ទៅ​ទៀត​»។

ការ​ស្គាល់​សេចក្ដី​ពិត​ជួយ​លោក​អ្នក: ធម្មតា យើង​ចង់​គេច​ពី​មនុស្ស​ដែល​កាច​សាហាវ​ឬ​មនុស្ស​ដែល​មិន​ចេះ​យក​ចិត្ត​ទុក​ដាក់។ ដូច្នេះ គ្មាន​អ្វី​ចម្លែក​ទេ​ដែល​ពាក្យ​កុហក​ដែល​ថា​ព្រះ​មិន​ចេះ​យក​ចិត្ត​ទុក​ដាក់​នោះ បាន​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​មិន​ចង់​ស្គាល់​លោក ឬ​ក៏​ធ្វើ​ឲ្យ​ពួក​គេ​អធិដ្ឋាន​ទៅ​ព្រះ​នៅ​ពេល​ដែល​ពួក​គេ​គ្មាន​ជម្រើស​តែ​ប៉ុណ្ណោះ។ ការ​ដឹង​ថា​ព្រះ​យេហូវ៉ា​ពិត​ជាយ​ក​ចិត្ត​ទុក​ដាក់​នឹង​យើង​អាច​នាំ​ឲ្យ​យើង​ចង់​រៀន​ថែម​ទៀត​អំពី​លោក ហើយ​ក៏​ចង់​បង្កើត​ឲ្យ​មាន​ចំណង​មិត្តភាព​ជា​មួយ​លោក​ដែរ។

ជា​ឧទាហរណ៍ លោក​អ្នក​ប្រហែលជា​បាន​អធិដ្ឋាន​ទៅ​ព្រះ​ទាំង​ឆ្ងល់​ថា តើ​លោក​នឹង​ស្ដាប់​ការ​អធិដ្ឋាន​នោះ​ឬ​ទេ? ហើយ​បើ​លោក​ស្ដាប់​មែន តើ​លោក​នឹង​ធ្វើ​តាម​សំណូម​ពរ​របស់​លោក​អ្នក​ឬ​ក៏​អត់? គម្ពីរ​បាន​ធានា​យើង​ថា​«​ព្រះ​ដែល​ស្ដាប់​សេចក្ដី​អធិស្ឋាន​»​នឹង​តែង​តែ​ប្រុង​ស្ដាប់​ពួក​អ្នក​ដែល​អធិដ្ឋាន​ទៅ​លោក​យ៉ាង​ស្មោះ​អស់ពី​ចិត្ត។—ទំនុកតម្កើង ៦៥:២

ព្រះ​បាន​អញ្ជើញ​លោក​អ្នក​ឲ្យ​«​ផ្ទេរ​កង្វល់​ទាំង​អស់​ទៅ[​លោក​] ពី​ព្រោះ​លោក​រមែង​គិត​អំពី​អ្នក​រាល់​គ្នា​»។ (​ពេត្រុសទី១ ៥:៧​) យើង​អាច​ពឹង​ផ្អែក​ទៅ​លើ​លោក​ជា​និច្ច ទោះ​ជា​ក្នុង​ពេល​ដែល​មាន​ទុក្ខ​កង្វល់​យ៉ាង​ខ្លាំង​ក៏​ដោយ ព្រោះ​បណ្ដាំ​របស់​លោក​បាន​ចែង​ថា​៖ ​«​ព្រះ​យេហូវ៉ា​ទ្រង់​គង់​ជិត​បង្កើយ​នឹង​អស់​អ្នក​ដែល​មាន​ចិត្ត​សង្រេង ហើយ​ទ្រង់​ជួយ​សង្គ្រោះ​ដល់​អស់​អ្នក​ដែល​មាន​វិញ្ញាណ​ទន់​ទាប​»។—ទំនុកតម្កើង ៣៤:១៨

[​កំណត់​សម្គាល់​]

^ វគ្គ 3 ដើម្បី​ទទួល​ព័ត៌មាន​បន្ថែម​អំពី​មូលហេតុ​ដែល​ព្រះ​អនុញ្ញាត​ឲ្យ​មនុស្ស​រង​ទុក្ខវេទនា សូម​មើល​ជំពូក​ទី​១១​ក្នុង​សៀវភៅ​តើ​ព្រះ​គម្ពីរ​ពិត​ជា​បង្រៀន​យ៉ាង​ណា?

[​ឃ្លា​អក្សរ​ធំ​នៅ​ទំព័រ​៥​]

បើ​ព្រះ​មិន​យក​ចិត្ត ទុក​ដាក់​នឹង​យើង ហេតុ​អ្វី​លោក អញ្ជើញ​យើង​ឲ្យ​អធិដ្ឋាន​ទៅ​លោក?