លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

៤ ព្រះអយុត្ដិធម៌ តើពិតឬទេ?

៤ ព្រះអយុត្ដិធម៌ តើពិតឬទេ?

៤ ​ព្រះ​អយុត្ដិធម៌​ តើ​ពិត​ឬ​ទេ?

អ្វី​ដែល​លោក​អ្នក​ប្រហែលជា​ធ្លាប់​ឮ: ​«​ព្រះ​ជា​អ្នក​គ្រប់​គ្រង​ពិភព​លោក​នេះ ហើយ​អ្វី​ៗ​ដែល​កើត​ឡើង​គឺជា​បំណង​ប្រាថ្នា​របស់​លោក។ ដោយ​សារ​ពិភព​លោក​នេះ​ពោរ​ពេញ​ទៅ​ដោយ​ការ​រើសអើង ភាព​អយុត្ដិធម៌ និង​ការ​សង្កត់​សង្កិន នោះ​ព្រះ​ត្រូវ​ជា​អ្នក​ទទួល​ខុស​ត្រូវ​»។

អ្វី​ដែល​គម្ពីរ​បង្រៀន: ព្រះ​មិន​មែន​ជា​អ្នក​ដែល​បណ្ដាល​ឲ្យ​មាន​ភាព​អយុត្ដិធម៌​ក្នុង​ពិភព​លោក​នេះ​ទេ។ គម្ពីរ​បាន​ពណ៌​នា​អំពី​ព្រះ​យេហូវ៉ា​ថា​៖ ​«​ការ​របស់​ទ្រង់​សុទ្ធតែ​គ្រប់​លក្ខណ៍ ដ្បិត​អស់​ទាំង​ផ្លូវ​ទ្រង់​សុទ្ធតែ​ប្រកប​ដោយ​យុត្ដិធម៌​»។—ចោទិយកថា ៣២:៤

ព្រះ​សប្បុរស​ចំពោះ​យើង​ទាំង​អស់​គ្នា រួម​ទាំង​ពួក​អ្នក​ដែល​មិន​សម​ទទួល​ផង​ដែរ។ ជា​ឧទាហរណ៍ ​«​លោក​ធ្វើ​ឲ្យ​ថ្ងៃ​រះ​លើ​មនុស្ស​អាក្រក់​និង​មនុស្ស​ល្អ ថែម​ទាំង​បង្អុរ​ភ្លៀង​លើ​មនុស្ស​សុចរិត​និង​មនុស្ស​ទុច្ចរិត​»។ (​ម៉ាថាយ ៥:៤៥​) លោក​ប្រព្រឹត្ត​ដោយ​យុត្ដិធម៌​ចំពោះ​មនុស្ស​ដែល​មក​ពី​គ្រប់​សាសន៍ និង​គ្រប់​វប្បធម៌ ដូច​សកម្មភាព ១០:៣៤, ៣៥​បាន​បង្ហាញ​ថា​៖ ​«​ព្រះ​មិន​រើស​មុខ​ទេ តែ​នៅ​គ្រប់​ជាតិ​សាសន៍ លោក​ពេញ​ចិត្ត​នឹង​អ្នក​ណា​ដែល​កោត​ខ្លាច​លោក​ហើយ​ប្រព្រឹត្ត​អំពើ​សុចរិត​»។

បើ​ដូច្នេះ តើ​អ្នក​ណា​ជា​អ្នក​បណ្ដាល​ឲ្យ​មាន​អំពើ​អយុត្ដិធម៌? មនុស្ស​ជា​ច្រើន​សម្រេច​ចិត្ត​ប្រព្រឹត្ត​អយុត្ដិធម៌​ដោយ​ខ្លួន​ឯង ពោល​គឺ​មិន​ធ្វើ​តាម​គំរូ​នៃ​យុត្ដិធម៌​របស់​ព្រះ។ (​ចោទិយកថា ៣២:៥​) បន្ថែម​ទៅ​ទៀត គម្ពីរ​បង្ហាញ​ថា​ព្រះ​អនុញ្ញាត​ឲ្យ​មេកំណាច​ដែល​ជាស​ត្រូវ​របស់​លោក​គ្រប់​គ្រង​លើ​ពិភព​លោក​នេះ។ * (​យ៉ូហានទី១ ៥:១៩​) ក៏​ប៉ុន្តែ បន្ដិច​ទៀត​ព្រះ​មិន​អនុញ្ញាត​ឲ្យ​ការ​គ្រប់​គ្រង​របស់​វា​ដែល​ពោរ​ពេញ​ដោយ​ភាព​អយុត្ដិធម៌​នេះ​មាន​ទៀត​ទេ។ លោក​បាន​ចាត់​វិធានការ​រួច​ទៅ​ហើយ​ដើម្បី​«​បំផ្លាញ​ស្នា​ដៃ​របស់​មេកំណាច​»។—យ៉ូហានទី១ ៣:៨

ការ​ស្គាល់​សេចក្ដី​ពិត​ជួយ​លោក​អ្នក: លោក​អ្នក​ប្រហែលជា​ពិបាក​ចិត្ត​ដោយ​សារ​ឮ​ព័ត៌មាន​ឥត​ឈប់​ឈរ​អំពី​អំពើ​ពុក​រលួយ ការ​សង្កត់​សង្កិន និង​ភាព​អយុត្ដិធម៌។ ការ​ដឹង​អំពី​ដើម​ហេតុ​នៃ​បញ្ហា​ទាំង​នេះ​ជួយ​លោក​អ្នក​ឲ្យ​យល់​នូវ​មូលហេតុ​ដែល​ស្ថានភាព​កាន់​តែ​អាក្រក់​ទៅ​ៗ និង​មូលហេតុ​ដែល​ការ​ខំ​ប្រឹង​របស់​មនុស្ស​មិន​បាន​ជោគជ័យ​ក្នុង​ការ​ធ្វើ​ឲ្យ​ពិភព​លោក​ប្រសើរ​ឡើង​ឡើយ។ (​ទំនុកតម្កើង ១៤៦:៣​) ជា​ជាង​ប្រើ​ពេល​វេលា​និង​កម្លាំង​ដើម្បី​កែប្រែ​អ្វី​ដែល​មិន​ទៀង​ក្នុង​ពិភព​លោក​នេះ លោក​អ្នក​អាច​មាន​សង្ឃឹម​ដ៏​ល្អ​សម្រាប់​ពេល​អនាគត​ដោយ​ផ្អែក​លើ​សេចក្ដី​សន្យា​របស់​ព្រះ។—ការ​បើក​បង្ហាញ ២១:៣, ៤

ការ​យល់​អំពី​ប្រភព​ដែល​បណ្ដាល​ឲ្យ​មាន​ភាព​អយុត្ដិធម៌​អាច​ជួយ​យើង​យ៉ាង​ច្រើន ពេល​មនុស្ស​ជា​ទី​ស្រឡាញ់​របស់​យើង​រង​ទុក្ខ​ដោយ​សារ​បញ្ហា​នេះ។ ពេល​ដែល​យើង​ជួប​ភាព​អយុត្ដិធម៌ យើង​ប្រហែលជា​មាន​អារម្មណ៍​ដូច​ហាបាគុក​ពេល​គាត់​និយាយ​ថា​៖ ​«​បញ្ញត្ដិ​ច្បាប់​បាន​អន់​ថយ​ទៅ ហើយ​សេចក្ដី​យុត្ដិធម៌​មិន​លេច​មក​ឲ្យ​ឃើញ​ឡើយ​»។ (​ហាបាគុក ១:​៤​) ព្រះ​មិន​បាន​ដាក់​ទោស​ហាបាគុក​ដោយ​សារ​គាត់​និយាយ​ដូច្នេះ​ទេ។ ផ្ទុយ​ទៅ​វិញ ព្រះ​បាន​ធានា​ដល់​គាត់​ថា លោក​បាន​កំណត់​ពេល​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ទាំង​នោះ ហើយ​បាន​ជួយ​គាត់​ឲ្យ​មាន​អំណរ​ពេល​ដែល​គាត់​ប្រឈម​មុខ​នឹង​បញ្ហា។ (​ហាបាគុក ២:២​-​៤; ៣:១៧, ១៨​) ស្រដៀង​គ្នា​ដែរ ការ​ទុក​ចិត្ត​ទៅ​លើ​សេចក្ដី​សន្យា​របស់​ព្រះ​ក្នុង​ការ​លុប​បំបាត់​ភាព​អយុត្ដិធម៌​អាច​ជួយ​លោក​អ្នក​ឲ្យ​មាន​ភាព​ស្ងប់​សុខ និង​សេចក្ដី​សុខសាន្ត​ក្នុង​ពិភព​លោក​ដ៏​អយុត្ដិធម៌​នេះ។

[​កំណត់​សម្គាល់​]

^ វគ្គ 5 ដើម្បី​រៀន​អំពី​ដើម​កំណើត​របស់​មេកំណាច សូម​អាន​ជំពូក​ទី​៣​នៃ​សៀវភៅ​តើ​ព្រះ​គម្ពីរ​ពិត​ជា​បង្រៀន​យ៉ាង​ណា?

[​ឃ្លា​អក្សរ​ធំ​នៅ​ទំព័រ​៧​]

តើ​ព្រះ​ជា​អ្នក​ដែល បណ្ដាល​ឲ្យ​មាន ទុក្ខវេទនា​និង អយុត្ដិធម៌​ឬ​ទេ?

[​អ្នក​ផ្ដល់​សិទ្ធិ​ឲ្យ​ប្រើ​រូបភាព​នៅ​ទំព័រ​៧​]

© Sven Torfinn/​Panos Pictures