«សូមបង្ហាត់បង្រៀនឲ្យទូលបង្គំបានប្រព្រឹត្ដតាមព្រះហឫទ័យទ្រង់»
«សូមបង្ហាត់បង្រៀនឲ្យទូលបង្គំបានប្រព្រឹត្តតាមព្រះហឫទ័យទ្រង់»
«សូមបង្ហាត់បង្រៀនឲ្យទូលបង្គំបានប្រព្រឹត្តតាមព្រះហឫទ័យទ្រង់ ដ្បិតទ្រង់ជាព្រះនៃទូលបង្គំពិត»។—ទំនុក. ១៤៣:១០
ចំណុចសំខាន់ៗដែលគួរចាំ
តើព្រឹត្ដិការណ៍អ្វីខ្លះដែលបានកើតឡើងក្នុងជីវិតរបស់ដាវីឌ ដែលបង្ហាញថាគាត់យកចិត្តទុកដាក់នឹងទស្សនៈរបស់ព្រះចំពោះរឿងផ្សេងៗ?
តើអ្វីបានជួយដាវីឌឲ្យយល់អំពី បំណងប្រាថ្នារបស់ព្រះ?
តើអ្វីនឹងជួយយើងឲ្យនៅតែទទួល ការពេញចិត្តពីព្រះយេហូវ៉ា?
១, ២. តើការគិតអំពីបំណងប្រាថ្នារបស់ព្រះអាចជួយយើងយ៉ាងដូចម្ដេច ហើយតើយើងសង្ឃឹមថាអាចរៀនអ្វីពីស្តេចដាវីឌស្តីអំពីរឿងនេះ?
ពេលអ្នកកំពុងដើរកាត់ភ្នំស្រាប់តែអ្នកមកដល់ផ្លូវដែលបែកជាពីរ។ តើអ្នកគួរទៅតាមផ្លូវមួយណា? អ្នកប្រហែលជាឡើងលើថ្មខ្ពស់មួយដែលនៅជិតនោះ ហើយមើលថាផ្លូវនីមួយៗទៅដល់ណា។ ការមើលពីទីខ្ពស់បែបនេះប្រហែលជាជួយអ្នកឲ្យដឹងថាគួរធ្វើដំណើរទៅតាមផ្លូវមួយណាដែលល្អជាង។ ការធ្វើតាមរបៀបស្រដៀងគ្នានេះអាចជួយយើងពេលយើងធ្វើការសម្រេចចិត្តសំខាន់ៗ។ ការពិនិត្យមើលតាមទស្សនៈដ៏ខ្ពង់ខ្ពស់របស់ព្រះដែលជាអ្នកបង្កើត អាចជួយយើងឲ្យ‹ដើរតាមផ្លូវ›ដែលព្រះយេហូវ៉ាពេញចិត្ត។—អេ. ៣០:២១
២ ស្ទើរតែអស់មួយជីវិតរបស់ស្តេចដាវីឌនៃស្រុកអ៊ីស្រាអែលនាសម័យបុរាណ គាត់បានទុកគំរូដ៏ប្រសើរក្នុងការគិតអំពីបំណងប្រាថ្នារបស់ព្រះ។ សូមយើងពិនិត្យមើលព្រឹត្ដិការណ៍ខ្លះដែលបានកើតឡើងក្នុងជីវិតរបស់ដាវីឌ ដើម្បីរៀនពីការប្រព្រឹត្តរបស់គាត់ដែលជាបុរសម្នាក់ដែលមានចិត្តស្មោះត្រង់ចំពោះព្រះយេហូវ៉ា។—១ព. ១១:៤
ដាវីឌគោរពនាមរបស់ព្រះយ៉ាងជ្រាលជ្រៅ
៣, ៤. (ក) តើអ្វីបានជំរុញដាវីឌឲ្យប្រយុទ្ធនឹងកូលីយ៉ាត? (ខ) តើដាវីឌមានទស្សនៈយ៉ាងណាចំពោះនាមរបស់ព្រះ?
៣ សូមពិចារណាអំពីពេលដែលដាវីឌប្រយុទ្ធនឹងកូលីយ៉ាត ដែលជាបុរសខ្លាំងពូកែបំផុតនៃជនជាតិភីលីស្ទីន។ តើអ្វីបានជំរុញយុវជនដាវីឌឲ្យប្រយុទ្ធជាមួយនឹងបុរសមាឌធំសម្បើមដែលមានកម្ពស់ប្រហែលជា២.៩ម៉ែត្រ ប្រដាប់ដោយអាវុធសព្វគ្រប់បែបនេះ? (១សាំ. ១៧:៤) គឺចិត្តក្លាហានរបស់ដាវីឌឬ? ឬក៏ជំនឿរបស់គាត់លើព្រះ? គុណសម្បត្ដិទាំងពីរមានតួនាទីសំខាន់ក្នុងទង្វើដែលប្រកបដោយវីរភាពរបស់គាត់។ ប៉ុន្តែ ជាពិសេសគឺការគោរពចំពោះព្រះយេហូវ៉ានិងនាមដ៏ឧត្តមរបស់លោកដែលបានជំរុញដាវីឌឲ្យប្រយុទ្ធនឹងបុរសមាឌធំសម្បើមនោះ។ ដោយមានចិត្តខឹង ដាវីឌបានសួរថា៖ «តើសាសន៍ភីលីស្ទីនដែលឥតកាត់ស្បែកនេះជាអ្វី បានជាហ៊ានប្រកួតនឹងពលទ័ពនៃព្រះដ៏មានព្រះជន្មរស់ដូច្នេះ?»។—១សាំ. ១៧:២៦
១សាំ. ១៧:៤៥) ដោយពឹងផ្អែកលើព្រះពិត ដាវីឌបានសម្លាប់បុរសខ្លាំងពូកែបំផុតនៃជនជាតិភីលីស្ទីនដោយប្រើថ្មរលីងតែមួយដុំប៉ុណ្ណោះ។ មិនត្រឹមតែនៅក្នុងឱកាសនោះប៉ុណ្ណោះទេ ប៉ុន្តែអស់មួយជីវិតរបស់ដាវីឌ គាត់បានទុកចិត្តលើព្រះយេហូវ៉ា ហើយបានគោរពនាមរបស់ព្រះយ៉ាងជ្រាលជ្រៅបំផុត។ ដាវីឌពិតជាបានដាស់តឿនជនជាតិអ៊ីស្រាអែលដែលជាជនរួមជាតិឲ្យ‹មានចិត្តរីករាយ[ឬមានមោទនភាព]ដោយនូវព្រះនាមបរិសុទ្ធរបស់ព្រះយេហូវ៉ា›។—សូមអាន របាក្សត្រទី១ ១៦:៨-១០
៤ ពេលប្រឈមមុខនឹងកូលីយ៉ាត យុវជនដាវីឌបានប្រកាសថា៖ «ឯងបានមកឯអញ ទាំងកាន់ដាវកាន់លំពែង ហើយនឹងដែកពួយផង តែឯអញវិញ អញមកឯឯងដោយនូវព្រះនាមរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ គឺជាព្រះនៃពួកពលសាសន៍អ៊ីស្រាអែល ដែលឯងបានប្រកួតនឹងគេនោះ»។ (៥. តើអ្នកប្រហែលជាប្រឈមមុខនឹងស្ថានភាពអ្វី ដែលអាចប្រៀបបាននឹងការចំអករបស់កូលីយ៉ាត?
៥ តើអ្នកមានមោទនភាពដោយសារអ្នកមានព្រះយេហូវ៉ាជាព្រះរបស់អ្នកឬទេ? (យេ. ៩:២៤) តើអ្នកមានប្រតិកម្មយ៉ាងណាពេលអ្នកជិតខាង អ្នករួមការងារ សិស្សរួមថ្នាក់ ឬញាតិសន្ដាន និយាយដោយមិនគោរពព្រះយេហូវ៉ា ហើយចំអកឲ្យសាក្សីរបស់លោក? ពេលនាមរបស់ព្រះបានត្រូវគេតិះដៀល តើអ្នកហ៊ាននិយាយដោយទុកចិត្តលើការគាំទ្ររបស់លោកឬទេ? មែនហើយ មាន«ពេលដែលគួរនៅស្ងៀម» ប៉ុន្តែយើងមិនត្រូវខ្មាសគេដោយសារយើងជាសាក្សីព្រះយេហូវ៉ា និងជាអ្នកកាន់តាមលោកយេស៊ូនោះឡើយ។ (សាស្ដ. ៣:១, ៧; ម៉ាក. ៨:៣៨) ទោះជាយើងគួរប្រើសម្ដីដែលមិនធ្វើឲ្យអ្នកឯទៀតអាក់អន់ចិត្ត ហើយចេះគួរសមពេលយើងប្រព្រឹត្តទៅលើមនុស្សដែលមិនយល់ស្របនឹងយើងក៏ដោយ សូមកុំឲ្យយើងធ្វើដូចជនជាតិអ៊ីស្រាអែលទាំងនោះដែល«ភ័យខ្លាចជាខ្លាំង»ពេលឮពាក្យចំអករបស់កូលីយ៉ាត។ (១សាំ. ១៧:១១) ផ្ទុយទៅវិញ យើងគួរឆាប់និយាយការពារនាមដ៏បរិសុទ្ធរបស់ព្រះយេហូវ៉ា។ បំណងប្រាថ្នារបស់យើងគឺជួយមនុស្សឲ្យស្គាល់ព្រះយេហូវ៉ាច្បាស់។ ដើម្បីសម្រេចគោលបំណងនេះ យើងប្រើបណ្ដាំរបស់លោកដើម្បីជួយអ្នកឯទៀតឲ្យយល់សារៈសំខាន់នៃការចូលទៅជិតព្រះ។—យ៉ា. ៤:៨
៦. តើអ្វីជាមូលហេតុសំខាន់បំផុតដែលដាវីឌប្រយុទ្ធជាមួយនឹងកូលីយ៉ាត ហើយតើអ្វីគួរជារឿងសំខាន់បំផុតចំពោះយើង?
៦ យើងអាចទាញមេរៀនដ៏សំខាន់មួយទៀតពីការប្រយុទ្ធគ្នារវាងដាវីឌនឹងកូលីយ៉ាត។ ពេលដាវីឌរត់មកដល់ជួរទ័ព គាត់បានសួរថា៖ «អ្នកណាដែលនឹងសំឡាប់សាសន៍ភីលីស្ទីននេះ ហើយដកសេចក្ដីដំនៀលពីអ៊ីស្រាអែលចេញ [តើអ្នក]នោះនឹងបានដូចម្ដេចខ្លះ?»។ (១សាំ. ១៧:២៥-២៧) បណ្ដាជនបានឆ្លើយតបដោយនិយាយម្ដងទៀតនូវអ្វីដែលពួកគេបាននិយាយពីមុនថា៖ «បើអ្នកណាសំឡាប់[កូលីយ៉ាត]បាន នោះស្តេចនឹងប្រទានទ្រព្យសម្បត្ដិដ៏វិសេស ដល់អ្នកនោះ ព្រមទាំងឲ្យព្រះរាជបុត្រីទ្រង់ផង»។ (១សាំ. ១៧:២៥-២៧) ប៉ុន្តែ ការទទួលរង្វាន់ជាទ្រព្យសម្បត្ដិមិនមែនជាអ្វីដែលសំខាន់បំផុតចំពោះដាវីឌទេ។ គាត់មានគោលដៅដែលខ្ពង់ខ្ពស់ជាងនេះ។ ដាវីឌចង់លើកតម្កើងព្រះពិត។ (សូមអាន សាំយូអែលទី១ ១៧:៤៦, ៤៧) ចុះយើងវិញ? តើការចង់បានកេរ្ដិ៍ឈ្មោះដោយរកទ្រព្យសម្បត្ដិឲ្យបានច្រើន ហើយមានមុខមាត់ក្នុងពិភពលោកជារឿងសំខាន់បំផុតចំពោះយើងឬ? ច្បាស់ណាស់ យើងចង់ធ្វើដូចដាវីឌដែលបានច្រៀងថា៖ «ចូរដំកើងព្រះយេហូវ៉ាជាមួយនឹងខ្ញុំចុះ ចូរយើងព្រមគ្នាលើកព្រះនាមទ្រង់ឡើង»។ (ទំនុក. ៣៤:៣) ហេតុនេះ សូមឲ្យយើងទុកចិត្តលើព្រះ ដោយចាត់ទុកកេរ្ដិ៍ឈ្មោះរបស់លោកថាសំខាន់ជាងកេរ្ដិ៍ឈ្មោះរបស់យើង។—ម៉ាថ. ៦:៩
៧. តើតាមរបៀបណាដែលយើងអាចបណ្ដុះជំនឿរឹងមាំដែលយើងត្រូវការពេលយើងជួបមនុស្សដែលមិនយល់ស្របនឹងយើង?
៧ ដើម្បីឲ្យដាវីឌមានចិត្តក្លាហាន គាត់ត្រូវមានទំនុកចិត្តទាំងស្រុងលើព្រះយេហូវ៉ា។ យុវជនដាវីឌមានជំនឿរឹងមាំ។ វិធីម្យ៉ាងដែលគាត់ពង្រឹងជំនឿរបស់គាត់គឺដោយពឹងផ្អែកលើព្រះពេលគាត់ធ្វើជាគង្វាលចៀម។ (១សាំ. ១៧:៣៤-៣៧) យើងក៏ត្រូវមានជំនឿរឹងមាំទើបអាចបន្តបំពេញកិច្ចបម្រើផ្សាយ ជាពិសេសពេលយើងជួបមនុស្សដែលមិនយល់ស្របនឹងយើង។ យើងអាចបណ្ដុះជំនឿបែបនេះដោយពឹងផ្អែកលើព្រះក្នុងសកម្មភាពប្រចាំថ្ងៃរបស់យើង។ ជាឧទាហរណ៍ យើងអាចព្យាយាមចាប់ផ្ដើមសន្ទនាអំពីសេចក្ដីពិតក្នុងគម្ពីរជាមួយអ្នកដែលអង្គុយក្បែរយើង ពេលយើងជិះឡានក្រុង។ ម្យ៉ាងទៀតយើងមិនគួរស្ទាក់ស្ទើរនឹងនិយាយជាមួយមនុស្សដែលយើងជួបនៅតាមផ្លូវ និងនៅពេលផ្សព្វផ្សាយពីផ្ទះមួយទៅផ្ទះមួយទេ។—សកម្ម. ២០:២០, ២១
ដាវីឌបានរង់ចាំព្រះយេហូវ៉ា
៨, ៩. តើដាវីឌបានប្រព្រឹត្តយ៉ាងណាចំពោះស្តេចសូល ដែលបង្ហាញថាគាត់នៅតែគិតដល់បំណងប្រាថ្នារបស់ព្រះយេហូវ៉ា?
៨ គំរូមួយទៀតរបស់ដាវីឌស្តីអំពីការទុកចិត្តលើព្រះយេហូវ៉ាដោយស្ម័គ្រចិត្ត គឺជាប់ទាក់ទងនឹងសូលដែលជាស្តេចទី១នៃអ៊ីស្រាអែល។ ដោយសារមានចិត្តច្រណែន សូលបានព្យាមចាក់ទម្លុះដាវីឌទៅនឹងជញ្ជាំងបីដងដោយលំពែង ប៉ុន្តែដាវីឌបានគេចផុតរាល់លើក ហើយគាត់មិនព្រមសងសឹកវិញទេ។ នៅទីបំផុតដាវីឌបានរត់គេចពីសូល។ (១សាំ. ១៨:៧-១១; ១៩:១០) បន្ទាប់មក សូលបាននាំបុរសចំនួន៣.០០០នាក់ដែលគាត់បានជ្រើសរើសនៅស្រុកអ៊ីស្រាអែល ហើយបានចេញទៅតាមរកដាវីឌនៅតំបន់ស្ងាត់ជ្រងំ។ (១សាំ. ២៤:២) ថ្ងៃមួយ សូលបានចូលទៅក្នុងរូងភ្នំដោយមិនដឹងថាដាវីឌនិងពួកបុរសរបស់គាត់បានលាក់ខ្លួននៅទីនោះឡើយ។ ដាវីឌអាចប្រើឱកាសនោះដើម្បីកម្ចាត់ស្តេចនោះដែលបានពាធាជីវិតរបស់គាត់។ យ៉ាងណាមិញ ព្រះមានបំណងប្រាថ្នាឲ្យដាវីឌគ្រប់គ្រងជាស្តេចអ៊ីស្រាអែលជំនួសសូល។ (១សាំ. ១៦:១, ១៣) មែនហើយ ប្រសិនបើដាវីឌបានស្ដាប់តាមយោបល់របស់ពួកបុរសរបស់គាត់ ស្តេចនោះប្រហែលជាបានត្រូវស្លាប់ទៅហើយ។ ប៉ុន្តែ ដាវីឌបាននិយាយថា៖ «សូមព្រះយេហូវ៉ាទ្រង់ឃាត់ កុំឲ្យខ្ញុំប្រព្រឹត្តដូច្នេះ ដល់ចៅហ្វាយរបស់ខ្ញុំ ដែលទ្រង់បានចាក់ប្រេងតាំងឲ្យ»។ (សូមអាន សាំយូអែលទី១ ២៤:៤-៧) សូលនៅតែជាស្តេចដែលព្រះបានរើសតាំង។ ដាវីឌមិនចង់ដណ្ដើមរាជ្យសម្បត្ដិពីសូលឡើយ ពីព្រោះព្រះយេហូវ៉ាមិនទាន់បានដកគាត់ចេញទេ។ ដោយគ្រាន់តែកាត់ជាយអាវវែងដែលគ្មានដៃរបស់សូល ដាវីឌបានបង្ហាញថាគាត់គ្មានបំណងធ្វើបាបសូលទេ។—១សាំ. ២៤:១១
៩ ដាវីឌបានបង្ហាញម្ដងទៀតថាគាត់គោរពអ្នកដែលព្រះបានរើសតាំង នៅពេលដែលគាត់បានឃើញស្តេចនោះជាលើកចុងក្រោយ។ នៅពេលនោះ ដាវីឌនិងអ័ប៊ីសាយបានមកដល់កន្លែងដែលសូលបោះជំរំ ហើយបានឃើញគាត់កំពុងដេកលក់។ ទោះជាអ័ប៊ីសាយបានសន្និដ្ឋានថាព្រះបានប្រគល់សត្រូវនេះក្នុងកណ្ដាប់ដៃរបស់ដាវីឌ ហើយបានស្នើសុំចាក់ទម្លុះសូលដោយលំពែងភ្ជាប់នឹងដីក៏ដោយ ដាវីឌមិនបានអនុញ្ញាតឲ្យធ្វើដូច្នេះឡើយ។ (១សាំ. ២៦:៨-១១) ដោយសារដាវីឌបន្តស្វែងរកការណែនាំពីព្រះ គាត់មិនបានផ្លាស់ប្ដូរការតាំងចិត្តរបស់គាត់ដើម្បីប្រព្រឹត្តសមស្របតាមបំណងប្រាថ្នារបស់ព្រះយេហូវ៉ា ទោះជាអ័ប៊ីសាយបានជំរុញគាត់ក៏ដោយ។
១០. តើយើងប្រហែលជាជួបនឹងស្ថានភាពពិបាកអ្វី ហើយតើអ្វីនឹងជួយយើងឲ្យកាន់ជំហរមាំមួន?
១០ យើងក៏ប្រហែលជាជួបនឹងស្ថានភាពពិបាកដែរ ដោយសារមិត្តភក្ដិរបស់យើងព្យាយាមបង្ខំយើងឲ្យធ្វើតាមទស្សនៈរបស់មនុស្ស ជាជាងគាំទ្រយើងឲ្យធ្វើតាមបំណងប្រាថ្នារបស់ព្រះយេហូវ៉ា។ ដូចអ័ប៊ីសាយ អ្នកខ្លះប្រហែលជាលើកទឹកចិត្តយើងឲ្យធ្វើតាមយោបល់របស់គាត់ដោយមិនគិតអំពីបំណងប្រាថ្នារបស់ព្រះស្តីអំពីរឿងណាមួយទេ។ ដើម្បីកាន់ជំហរមាំមួនយើងត្រូវគិតឲ្យបានច្បាស់អំពីទស្សនៈរបស់ព្រះយេហូវ៉ាស្តីអំពីរឿងនោះ ហើយតាំងចិត្តធ្វើតាមអ្វីដែលលោកចង់ឲ្យយើងធ្វើ។
១១. តើអ្នកបានរៀនអ្វីពីដាវីឌស្តីអំពីការចាត់ទុកបំណងប្រាថ្នារបស់ព្រះថាសំខាន់បំផុតក្នុងជីវិតរបស់អ្នក?
ទំនុកតម្កើង ១៤៣:៥, ៨, ១០) ជាជាងពឹងផ្អែកលើគំនិតរបស់គាត់ផ្ទាល់ ឬធ្វើតាមការដាស់តឿនរបស់អ្នកឯទៀត ដាវីឌចង់ឲ្យព្រះបង្រៀនគាត់។ គាត់បាន‹រំពឹងគិតពីអស់ទាំងកិច្ចការរបស់ព្រះយេហូវ៉ា ហើយនឹកជញ្ជឹងពីអស់ទាំងស្នាដៃនៃព្រះហស្តទ្រង់›។ យើងអាចដឹងអំពីបំណងប្រាថ្នារបស់ព្រះដោយស្វែងយល់អំពីបទគម្ពីរ ហើយសញ្ជឹងគិតអំពីកំណត់ហេតុជាច្រើនក្នុងគម្ពីរស្តីអំពីរបៀបដែលព្រះយេហូវ៉ាប្រព្រឹត្តទៅលើមនុស្សជាតិ។
១១ ដាវីឌបានអធិដ្ឋានទៅព្រះយេហូវ៉ាថា៖ «សូមបង្ហាត់បង្រៀនឲ្យទូលបង្គំបានប្រព្រឹត្តតាមព្រះហឫទ័យទ្រង់»។ (សូមអានដាវីឌបានឲ្យតម្លៃចំពោះគោលការណ៍ដែលជា មូលដ្ឋាននៃច្បាប់របស់ព្រះ
១២, ១៣. ហេតុអ្វីដាវីឌបានចាក់ទឹកដែលបុរសបីនាក់បានយកមកឲ្យគាត់?
១២ ដាវីឌឲ្យតម្លៃចំពោះគោលការណ៍ដែលបានត្រូវសឲ្យឃើញក្នុងច្បាប់របស់ព្រះ ហើយគាត់ក៏ចង់រស់នៅសមស្របតាមគោលការណ៍ទាំងនោះផងដែរ។ ហេតុនេះយើងគួរយកតម្រាប់គាត់។ សូមពិចារណាអ្វីដែលបានកើតឡើង ពេលដាវីឌបាននិយាយថាគាត់ចង់ផឹក«ទឹកពីអណ្ដូងដែលនៅមាត់ទ្វារក្រុងបេថ្លេហិម»យ៉ាងខ្លាំង។ បុរសបីនាក់របស់ដាវីឌបានសម្រុកចូលក្នុងក្រុងនោះដែលកាលនោះបានត្រូវកាន់កាប់ដោយពួកភីលីស្ទីន ហើយបានយកទឹកមក។ ក៏ប៉ុន្តែ ដាវីឌ«មិនព្រមសោយទេ គឺទ្រង់ចាក់ច្រួចថ្វាយព្រះយេហូវ៉ាវិញ»។ ហេតុអ្វី? ដាវីឌបានពន្យល់ថា៖ «សូមឲ្យព្រះនៃទូលបង្គំឃាត់មិនឲ្យទូលបង្គំធ្វើដូច្នោះឡើយ តើទូលបង្គំនឹងផឹកឈាមរបស់មនុស្សទាំងនេះ ដែលបានប្រថុយជីវិតយ៉ាងនេះឬអី ដ្បិតគេបានយកទឹកនេះមក ដោយប្រថុយជីវិតរបស់គេ»។—១រប. ១១:១៥-១៩
១៣ ដាវីឌបានដឹងពីច្បាប់របស់ព្រះថាឈាមគួរតែចាក់ច្រួចជូនព្រះយេហូវ៉ា ហើយមិនគួរបរិភោគឡើយ។ គាត់ក៏យល់ពីមូលហេតុដែលគាត់គួរតែធ្វើដូច្នេះដែរ។ ដាវីឌបានដឹងថា«ជីវិតនៃរូបសាច់ នោះនៅក្នុងឈាម»។ ក៏ប៉ុន្តែ នេះគឺជាទឹក មិនមែនជាឈាមទេ។ ចុះហេតុអ្វីក៏គាត់មិនព្រមផឹកទឹកនោះ? ពីព្រោះគាត់ឲ្យតម្លៃចំពោះគោលការណ៍ដែលមានមូលដ្ឋានលើតម្រូវការនៃច្បាប់។ ចំពោះដាវីឌ ទឹកនោះមានតម្លៃដូចឈាមរបស់បុរសទាំងបីនាក់នោះ។ ដូច្នេះ គាត់មិនអាចផឹកទឹកនោះទេ។ ហេតុនេះ ជាជាងផឹកទឹកនោះគាត់បានសម្រេចចិត្តថាគាត់គួរតែចាក់វាទៅដីវិញ។—លេវី. ១៧:១១; ចោ. ១២:២៣, ២៤
១៤. តើអ្វីបានជួយដាវីឌឲ្យមានទស្សនៈដូចព្រះយេហូវ៉ាស្តីអំពីរឿងផ្សេងៗ?
ទំនុក. ៤០:៨) ដាវីឌបានសិក្សាច្បាប់របស់ព្រះ ហើយរំពឹងគិតយ៉ាងជ្រាលជ្រៅលើច្បាប់នោះ។ គាត់បានទុកចិត្តលើប្រាជ្ញានិងបង្គាប់របស់ព្រះយេហូវ៉ា។ ជាលទ្ធផល គាត់មិនត្រឹមតែចង់ធ្វើតាមច្បាប់ដែលចែងជាលាយលក្ខណ៍អក្សរប៉ុណ្ណោះទេ តែគាត់ក៏ចង់ធ្វើតាមគោលការណ៍នៃច្បាប់របស់ម៉ូសេដែរ។ នៅពេលយើងសិក្សាគម្ពីរ ជាការល្អដែលយើងជញ្ជឹងគិតអំពីអ្វីដែលយើងអាន ហើយចាំក្នុងចិត្តដើម្បីយើងអាចសម្រេចថាអ្វីដែលព្រះយេហូវ៉ាពេញចិត្តក្នុងករណីណាមួយ។
១៤ ដាវីឌបានព្យាយាមធ្វើតាមច្បាប់របស់ព្រះយ៉ាងដិតដល់។ គាត់បានច្រៀងថា៖ «ឱព្រះនៃទូលបង្គំអើយ ទូលបង្គំមានសេចក្ដីអំណរ នឹងធ្វើតាមព្រះហឫទ័យទ្រង់ អើ ក្រឹត្យវិន័យរបស់ទ្រង់ក៏នៅក្នុងចិត្តទូលបង្គំ»។ (១៥. តើតាមរបៀបណាសាឡូម៉ូនមិនបានគោរពច្បាប់របស់ព្រះ?
១៥ ព្រះយេហូវ៉ាពេញចិត្តយ៉ាងខ្លាំងចំពោះសាឡូម៉ូនដែលជាកូនប្រុសរបស់ដាវីឌ។ ក៏ប៉ុន្តែ ក្រោយមកសាឡូម៉ូនមិនបានគោរពច្បាប់របស់ព្រះទេ។ គាត់មិនបានធ្វើតាមបង្គាប់របស់ព្រះយេហូវ៉ាដែលថាស្តេចនៃអ៊ីស្រាអែលមិនត្រូវ«យកភរិយាជាច្រើន»ឡើយ។ (ចោ. ១៧:១៧) តាមការពិត សាឡូម៉ូនបានរៀបការជាមួយស្ត្រីបរទេសជាច្រើន។ នៅពេលដែលគាត់ចាស់ហើយ«នោះភរិយាទ្រង់បានបង្វែរព្រះទ័យទ្រង់ឲ្យទៅតាមព្រះដទៃវិញ»។ ទោះជាសាឡូម៉ូនប្រហែលជាដោះសាយ៉ាងណាក៏ដោយ គាត់«ក៏ប្រព្រឹត្តការដែលអាក្រក់នៅព្រះនេត្រនៃព្រះយេហូវ៉ា ហើយមិនបានតាមព្រះយេហូវ៉ាដោយពេញខ្នាត ដូចជាដាវីឌជាព្រះបិតាទ្រង់ទេ»។ (១ព. ១១:១-៦) ជាការសំខាន់ណាស់ដែលយើងធ្វើតាមច្បាប់និងគោលការណ៍ដែលមាននៅក្នុងបណ្ដាំរបស់ព្រះ! ជាឧទាហរណ៍ ការធ្វើដូច្នេះគឺសំខាន់ចាំបាច់នៅពេលដែលយើងគិតចង់រៀបការ។
១៦. តើយើងរៀនអ្វីពីច្បាប់របស់ព្រះដែលថាឲ្យរៀបការតែជាមួយអ្នក«កាន់តាមលោកម្ចាស់»ប៉ុណ្ណោះ?
១៦ ប្រសិនបើអ្នកមិនជឿណាម្នាក់ចង់មានទំនាក់ទំនងស្នេហាជាមួយយើង តើយើងតបឆ្លើយដោយបង្ហាញឲ្យឃើញទស្សនៈដូចដាវីឌឬដូចសាឡូម៉ូន? គម្ពីរបង្គាប់ឲ្យអ្នកគោរពប្រណិប័តន៍ពិតរបស់ព្រះរៀបការតែជាមួយអ្នក«កាន់តាមលោកម្ចាស់»ប៉ុណ្ណោះ។ (១កូ. ៧:៣៩) ប្រសិនបើគ្រិស្តសាសនិកម្នាក់សម្រេចចិត្តរៀបការ គាត់គួរតែរៀបការជាមួយអ្នកដែលមានជំនឿដូចគ្នា។ ប្រសិនបើយើងស្គាល់គោលការណ៍ដែលមានក្នុងខគម្ពីរនេះ យើងមិនត្រឹមតែមិនរៀបការជាមួយអ្នកដែលមិនជឿប៉ុណ្ណោះទេ ប៉ុន្តែយើងក៏មិនចង់មានទំនាក់ទំនងស្នេហាជាមួយបុគ្គលបែបនោះដែរ។
១៧. តើអ្វីអាចជួយយើងឲ្យជៀសវាងពីការមើលរូបអាសអាភាសដែលប្រៀបដូចជាអន្ទាក់?
១៧ សូមពិចារណាផងដែរថាគំរូរបស់ដាវីឌដែលខំស្វែងរកការណែនាំពីព្រះ អាចជួយយើងយ៉ាងដូចម្ដេចកុំឲ្យចុះចាញ់នឹងការល្បួងឲ្យមើលរូបអាសអាភាស។ សូមអានបទគម្ពីរខាងក្រោមនេះ រួចគិតអំពីគោលការណ៍នៅក្នុងបទគម្ពីរទាំងនោះ ហើយខំស្វែងយល់អំពីបំណងប្រាថ្នារបស់ព្រះស្តីអំពីរឿងនេះ។ (សូមអាន ទំនុកតម្កើង ១១៩:៣៧; ម៉ាថាយ ៥:២៨, ២៩; កូឡុស ៣:៥) ការរំពឹងគិតអំពីខ្នាតតម្រាដ៏ខ្ពង់ខ្ពស់របស់លោក ជួយយើងឲ្យជៀសវាងពីការមើលរូបអាសអាភាសដែលប្រៀបដូចជាអន្ទាក់។
ចូរគិតអំពីទស្សនៈរបស់ព្រះ គ្រប់ពេលវេលា
១៨, ១៩. (ក) ទោះជាដាវីឌមិនល្អឥតខ្ចោះក៏ដោយ តើអ្វីបានជួយគាត់ឲ្យនៅតែទទួលការពេញចិត្តពីព្រះ? (ខ) តើអ្នកតាំងចិត្តធ្វើអ្វី?
១៨ ទោះជាដាវីឌជាគំរូល្អក្នុងរឿងជាច្រើនក៏ដោយ ក៏គាត់បានប្រព្រឹត្តអំពើខុសឆ្គងធ្ងន់ធ្ងរមួយចំនួនដែរ។ (២សាំ. ១១:២-៤, ១៤, ១៥, ២២-២៧; ១រប. ២១:១, ៧) ក៏ប៉ុន្តែ ក្នុងជីវិតរបស់ដាវីឌ គាត់បានបង្ហាញថាគាត់បានប្រែចិត្តពេលគាត់បានប្រព្រឹត្តអំពើខុសឆ្គង។ គាត់បានដើរនៅចំពោះព្រះ«ដោយចិត្តស្មោះ»។ (១ព. ៩:៤) ហេតុអ្វីយើងអាចនិយាយដូច្នេះ? ពីព្រោះដាវីឌបានព្យាយាមប្រព្រឹត្តស្របតាមបំណងប្រាថ្នារបស់ព្រះ។
១៩ ទោះជាយើងមិនល្អឥតខ្ចោះក៏ដោយ យើងនៅតែអាចទទួលការពេញចិត្តពីព្រះ។ ដើម្បីសម្រេចគោលដៅនេះ សូមយើងព្យាយាមសិក្សាបណ្ដាំរបស់ព្រះ រំពឹងគិតយ៉ាងជ្រាលជ្រៅអំពីអ្វីដែលយើងរៀនពីគម្ពីរ ហើយអនុវត្តដោយឥតស្ទាក់ស្ទើរនូវអ្វីដែលយើងបានចាំក្នុងចិត្ត។ ដោយធ្វើដូច្នេះ យើងនឹងអធិដ្ឋានទៅព្រះយេហូវ៉ាដូចអ្នកតែងទំនុកតម្កើងដែលបានសុំដោយចិត្តរាបទាបថា៖ «សូមបង្ហាត់បង្រៀនឲ្យទូលបង្គំបានប្រព្រឹត្តតាមព្រះហឫទ័យទ្រង់»។
[សំណួរសម្រាប់វគ្គនីមួយៗ]
[រូបភាពនៅទំព័រ៣]
[រូបភាពនៅទំព័រ៥]
តើអ្វីបានរារាំងដាវីឌមិនឲ្យសម្លាប់សូល ពេលគាត់មានឱកាសធ្វើដូច្នេះ?
[រូបភាពនៅទំព័រ៦]
តើយើងអាចរៀនអ្វីពីការដែលដាវីឌមិនព្រមផឹកទឹកដែលពួកបុរសរបស់គាត់បានយកមកឲ្យគាត់?