លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ចូរប្រើបណ្ដាំរបស់ព្រះដើម្បីជួយខ្លួនអ្នកនិងអ្នកឯទៀត

ចូរប្រើបណ្ដាំរបស់ព្រះដើម្បីជួយខ្លួនអ្នកនិងអ្នកឯទៀត

«ទូលបង្គំរាប់អស់ទាំងបញ្ញត្ដទ្រង់ថាជាត្រឹមត្រូវគ្រប់ប្រការ»។—ទំនុក. ១១៩:១២៨

. ហេតុអ្វីយើងត្រូវទុកចិត្ដទាំងស្រុងលើបណ្ដាំរបស់ព្រះ?

ពេលពួកអ្នកចាស់ទុំពិចារណាថាសិស្សគម្ពីរម្នាក់មានលក្ខណៈគ្រប់គ្រាន់ដើម្បីចូលរួមក្នុងកិច្ចបម្រើផ្សាយមិនមាន ពួកគាត់សួរខ្លួនគាត់ថា ‹តើចម្លើយរបស់បុគ្គលនេះបង្ហាញថាគាត់ជឿថាគម្ពីរជាបណ្ដាំរបស់ព្រះមិនជឿ?›។ * អ្នកដែលចង់ក្លាយជាអ្នកផ្សព្វផ្សាយអំពីរាជាណាចក្រ ពោលគឺអ្នកបម្រើទាំងអស់របស់ព្រះ ត្រូវតែជឿថាគម្ពីរជាបណ្ដាំរបស់ព្រះ។ ហេតុអ្វី? កាលណាយើងមានទំនុកចិត្ដទាំងស្រុងទៅលើគម្ពីរ ហើយចេះប្រើគម្ពីរយ៉ាងប៉ិនប្រសប់ក្នុងកិច្ចបម្រើផ្សាយ នោះយើងអាចជួយអ្នកទៀតឲ្យស្គាល់ព្រះយេហូវ៉ា និងឲ្យរកឃើញផ្លូវដែលឆ្ពោះទៅជីវិតដែលគ្មានទីបញ្ចប់។

. ហេតុអ្វីយើងគួរ‹បន្ដប្រព្រឹត្ដតាមអ្វីដែលយើងបានរៀន›?

សាវ័កប៉ូលបានបញ្ជាក់អំពីសារៈសំខាន់នៃបណ្ដាំរបស់ព្រះ ពេលគាត់សរសេរទៅកាន់ធីម៉ូថេថា«ចូរបន្ដប្រព្រឹត្ដតាមអ្វីដែលអ្នកបានរៀន និងដែលបានត្រូវនាំឲ្យជឿជាក់»។ «អ្វី»ដែលប៉ូលលើកបញ្ជាក់នោះគឺសេចក្ដីពិតក្នុងគម្ពីរដែលជំរុញឲ្យធីម៉ូថេជឿលើដំណឹងល្អ។ សេចក្ដីពិតទាំងនេះក៏មានឥទ្ធិពលលើយើងនៅសព្វថ្ងៃនេះដែរ ហើយបន្ដជួយយើងឲ្យរក្សា«ប្រាជ្ញាដើម្បីទទួលសេចក្ដីសង្គ្រោះ»។ (២ធី. ៣:១៤, ១៥) ជារឿយយើងប្រើពាក្យបន្ទាប់របស់ប៉ូលដើម្បីបង្ហាញអ្នកទៀតថាគម្ពីរគឺមកពីព្រះ ប៉ុន្ដែយើងប្រហែលជាទទួលប្រយោជន៍ថែមទៀតពីពាក្យទាំងនេះនៅធីម៉ូថេទី២ ៣:១៦។ (សូមអាន) សូមយើងពិចារណាអំពីនេះឲ្យដិតដល់ថែមទៀត។ ការធ្វើដូច្នេះនឹងពង្រឹងទំនុកចិត្ដយើងថា សេចក្ដីបង្រៀនទាំងអស់របស់ព្រះយេហូវ៉ាគឺ«ត្រឹមត្រូវ»។—ទំនុក. ១១៩:១២៨

«មានប្រយោជន៍សម្រាប់បង្រៀន»

-. () តើបណ្ដាជនមានប្រតិកម្មបែបណាចំពោះសុន្ទរកថារបស់ពេត្រុសនៅបុណ្យថ្ងៃទី៥០ ឆ្នាំ៣៣ គ.ស. ហើយហេតុអ្វី? () ហេតុអ្វីមនុស្សជាច្រើននាក់នៅក្រុងថែស្សាឡូនិចព្រមទទួលសេចក្ដីពិត? () តើអ្វីធ្វើឲ្យមនុស្សជាច្រើនចាប់អារម្មណ៍នឹងកិច្ចបម្រើផ្សាយរបស់យើង?

លោកយេស៊ូបានប្រាប់ប្រជាជាតិអ៊ីស្រាអែលថា«ខ្ញុំកំពុងចាត់ពួកអ្នកប្រកាសទំនាយ ពួកអ្នកប្រាជ្ញ និងពួកគ្រូបង្រៀនមកអ្នករាល់គ្នា»។ (ម៉ាថ. ២៣:៣៤)  លោកយេស៊ូបានមានប្រសាសន៍អំពីអ្នកកាន់តាមលោក ដែលលោកបានបង្រៀនឲ្យប្រើគម្ពីរក្នុងកិច្ចបម្រើផ្សាយ។ នៅបុណ្យថ្ងៃទី៥០ ឆ្នាំ៣៣ គ.ស. សាវ័កពេត្រុសដែលជា«គ្រូបង្រៀន»ម្នាក់ក្នុងចំណោមពួកគ្រូបង្រៀនទាំងនោះ បានថ្លែងសុន្ទរកថាមួយចំពោះមនុស្សមួយក្រុមយ៉ាងធំនៅក្រុងយេរូសាឡិម ក្នុងសុន្ទរកថានោះគាត់បានដកស្រង់បទគម្ពីរមួយចំនួនពីបទគម្ពីរភាសាហេប្រឺ។ ពេលពេត្រុសបកស្រាយពាក្យទាំងនេះ អ្នកស្ដាប់ជាច្រើននាក់បាន«ស្ដាយជាខ្លាំង»។ ពួកគេបានប្រែចិត្ដពីអំពើខុសឆ្គងនៅអតីតកាល។ មនុស្សប្រហែលជាបីពាន់នាក់ពីចំណោមពួកគេបានសុំការអភ័យទោសពីព្រះ ហើយបានក្លាយជាគ្រិស្ដសាសនិក។—សកម្ម. ២:៣៧-៤១

គ្រូបង្រៀនម្នាក់ទៀតគឺសាវ័កប៉ូលបានផ្សព្វផ្សាយដំណឹងល្អដល់កន្លែងឆ្ងាយពីក្រុងយេរូសាឡិម។ ជាឧទាហរណ៍ នៅក្រុងថែស្សាឡូនិចក្នុងស្រុកម៉ាសេដូនគាត់បាននិយាយទៅកាន់ពួកអ្នកដែលកំពុងគោរពប្រណិប័តន៍នៅក្នុងសាលាប្រជុំមួយ។ អស់បីថ្ងៃឈប់សម្រាក ប៉ូលបាន«យកបទគម្ពីរមកជជែកវែកញែកជាមួយនឹងពួកគេ . . . [ហើយ]ថែមទាំងពន្យល់និងបញ្ជាក់ភ័ស្ដុតាងដោយផ្អែកលើអ្វីដែលបានត្រូវសរសេរ ដើម្បីឲ្យយល់ថាគ្រិស្ដត្រូវរងទុក្ខ ហើយរស់ពីស្លាប់ឡើងវិញ»។ តើនេះនាំឲ្យមានលទ្ធផលអ្វី? «ពួកក្រិចច្រើនសន្ធឹក»ព្រមទាំង«[ជនជាតិយូដា]ខ្លះបានទៅជាអ្នកជឿ»ដែរ។—សកម្ម. ១៧:១-

របៀបដែលអ្នកបម្រើព្រះនៅសព្វថ្ងៃនេះប្រើបទគម្ពីរនាំឲ្យមនុស្សជាច្រើនចាប់អារម្មណ៍។ ក្រោយពីម្ចាស់ផ្ទះម្នាក់នៅប្រទេសស្វីសបានស្ដាប់បងស្រីរបស់យើងម្នាក់អានបទគម្ពីរមួយ គាត់បានសួរនាងថា«តើអ្នកជាតំណាងអ្នកណា?»។ នាងបានឆ្លើយថា«មិត្ដភក្ដិខ្ញុំនិងខ្ញុំគឺជាសាក្សីព្រះយេហូវ៉ា»។ គាត់បាននិយាយថា«ខ្ញុំគួរដឹងតាំងពីដំបូង។ ក្រៅពីសាក្សីព្រះយេហូវ៉ាគ្មានអ្នកណាមកផ្ទះរបស់ខ្ញុំដើម្បីអានគម្ពីរនោះទេ»។

៦, ៧. () ហេតុអ្វីពួកអ្នកដែលបង្រៀនក្រុមជំនុំប្រើគម្ពីរឲ្យបានប្រយោជន៍ច្រើនបំផុត? () ហេតុអ្វីការប្រើបទគម្ពីរដោយមានប្រសិទ្ធភាពគឺសំខាន់ម៉្លេះសម្រាប់ការបង្រៀនគម្ពីរ?

តើតាមរបៀបណាយើងអាចប្រើគម្ពីរតាមរបៀបប្រសើរបំផុត ពេលយើងបង្រៀនអ្នកទៀត? ប្រសិនបើអ្នកមានឯកសិទ្ធិបង្រៀនក្រុមជំនុំពីលើវេទិកា ចូរប្រើបទគម្ពីរជាក់លាក់។ ជាជាងប្រាប់អ្នកស្ដាប់អំពីអ្វីដែលបទគម្ពីរចែង ឬអានបទគម្ពីរពីក្រដាស ចូរអាននោះពីគម្ពីររបស់អ្នក។ ចូរសុំឲ្យអ្នកស្ដាប់ប្រើគម្ពីររបស់ពួកគេដែរ។ ចូរពន្យល់ថាបទគម្ពីរនោះមានន័យយ៉ាងណា ហើយពន្យល់អំពីរបៀបដែលបទគម្ពីរនោះអាចជួយពួកគេឲ្យមានចំណងមិត្ដភាពកាន់តែជិតស្និទ្ធជាមួយព្រះយេហូវ៉ា។ ជាជាងប្រើឧទាហរណ៍ដែលស្មុគស្មាញនិងបទពិសោធន៍ដែលគ្រាន់តែដើម្បីឲ្យបងប្អូនសើច ចូរប្រើពេលនោះដើម្បីពន្យល់បណ្ដាំរបស់ព្រះ។

តើយើងត្រូវចាំអំពីអ្វីពេលដឹកនាំការសិក្សា? ពេលយើងប្រើសៀវភៅរបស់យើង យើងត្រូវប្រយ័ត្នកុំរំលងបទគម្ពីរយោងក្នុងសៀវភៅនោះ។ យើងគួរលើកទឹកចិត្ដសិស្សគម្ពីរឲ្យអានបទគម្ពីរដែលមិនបានត្រូវដកស្រង់ ហើយជួយគាត់ឲ្យយល់អត្ថន័យនៃបទគម្ពីរទាំងនោះ។ តើតាមរបៀបណា? យើងមិនគួរពន្យល់យ៉ាងវែងដែលធ្វើឲ្យការសិក្សាគម្ពីរនោះក្លាយទៅជាការថ្លែងសុន្ទរកថាឡើយ ប៉ុន្ដែយើងគួរលើកទឹកចិត្ដសិស្សឲ្យប្រាប់អំពីគំនិតរបស់គាត់។ ជាជាងប្រាប់គាត់អំពីអ្វីដែលគាត់គួរជឿអ្វីដែលគាត់គួរធ្វើ យើងអាចសួរសំណួរយ៉ាងល្អដែលនឹងជួយគាត់ឲ្យយល់នូវអ្វីដែលគម្ពីរបង្រៀន។ *

«មានប្រយោជន៍សម្រាប់ . . . កែតម្រង់»

. តើប៉ូលមានការប្រទាញប្រទង់ក្នុងចិត្ដយ៉ាងដូចម្ដេច?

អ្នកចាស់ទុំក្នុងក្រុមជំនុំមានភារកិច្ចកែតម្រង់ ឬប្រដៅពួកអ្នកដែលធ្វើអំពើខុសឆ្គង។ (១ធី. ៥:២០; ទីត. ១:១៣) ប៉ុន្ដែការកែតម្រង់ខ្លួនយើងក៏ជាការសំខាន់ដែរ។ ប៉ូលគឺជាគ្រិស្ដសាសនិកម្នាក់ដែលជាគំរូល្អដែលមានសមត្ថភាពវិនិច្ឆ័យដែលមិនផ្ដន្ទាទោស។ (២ធី. ១:៣) ទោះជាដូច្នេះក៏ដោយ គាត់បានសរសេរថា«ខ្ញុំសង្កេតឃើញថា មានច្បាប់មួយទៀតក្នុងអវយវៈរបស់ខ្ញុំ ដែលកំពុងច្បាំងនឹងច្បាប់ដែលនៅក្នុងគំនិតខ្ញុំ ហើយកំពុងនាំខ្ញុំទៅជាឈ្លើយក្រោមអំណាចច្បាប់នៃភាពខុសឆ្គង»។ យើងនឹងពិចារណាអំពីអ្វីដែលប៉ូលត្រូវធ្វើដើម្បីឲ្យគាត់អាចតយុទ្ធនឹងភាពទន់ខ្សោយរបស់គាត់។—សូមអាន រ៉ូម ៧:២១-២៥

៩, ១០. () តើប៉ូលបានយកឈ្នះភាពទន់ខ្សោយអ្វី ដែលគាត់ប្រហែលជាមាន? () តើប៉ូលទំនងជាបានបន្ដតយុទ្ធនឹងភាពខុសឆ្គងរបស់គាត់យ៉ាងដូចម្ដេច?

 តើប៉ូលបានខំយកឈ្នះភាពទន់ខ្សោយអ្វីខ្លះ? ទោះជាគាត់មិនបាននិយាយឲ្យបានច្បាស់លាស់អំពីភាពទន់ខ្សោយរបស់គាត់ក៏ដោយ គាត់បានសរសេរទៅធីម៉ូថេថាគាត់ជា«មនុស្សព្រហើន»។ (១ធី. ១:១៣) មុនប៉ូលក្លាយជាគ្រិស្ដសាសនិក គាត់ធ្លាប់ប្រព្រឹត្ដយ៉ាងសាហាវឃោរឃៅទៅលើគ្រិស្ដសាសនិក។ គាត់បាននិយាយថា គាត់«ខឹងពួកគាត់ក្រៃលែង»។ (សកម្ម. ២៦:១១) ប៉ូលបានរៀនទប់កំហឹង ប៉ុន្ដែជួនកាលគាត់ច្បាស់ជាត្រូវខំព្យាយាមទប់អារម្មណ៍និងគ្រប់គ្រងពាក្យសម្ដីរបស់គាត់។ (សកម្ម. ១៥:៣៦-៣៩) តើអ្វីបានជួយគាត់ឲ្យធ្វើដូច្នេះ?

១០ ក្នុងសំបុត្រទីរបស់គាត់ទៅកាន់គ្រិស្ដសាសនិកនៅក្រុងកូរិនថូស ប៉ូលបានពន្យល់អំពីអ្វីដែលគាត់បានធ្វើដើម្បីកែតម្រង់ខ្លួនគាត់។ (សូមអាន កូរិនថូសទី១ ៩:២៦, ២៧) គាត់បានចាត់វិធានការយ៉ាងម៉ឺងម៉ាត់ដើម្បីយកឈ្នះភាពទន់ខ្សោយរបស់គាត់។ គាត់ទំនងជាបានរកចំណុចផ្សេងក្នុងឱវាទគម្ពីរ អង្វរសុំជំនួយពីព្រះយេហូវ៉ាដើម្បីធ្វើតាមឱវាទទាំងនោះ ហើយខំព្យាយាមដើម្បីកែលម្អ។ * យើងអាចរៀនពីគំរូរបស់គាត់ ដោយសារស្រដៀងនឹងគាត់ដែរ យើងមានការតយុទ្ធប្រឆាំងនឹងទំនោរចិត្ដដែលមិនល្អឥតខ្ចោះ។

១១. តើយើងអាច«ពិនិត្យពិចារណាអំពីខ្លួនឥតឈប់»ដើម្បីដឹងថាយើងដើរតាមផ្លូវនៃសេចក្ដីពិតយ៉ាងដូចម្ដេច?

១១ យើងមិនគួរគិតសោះថា យើងអាចឈប់តយុទ្ធនឹងភាពទន់ខ្សោយរបស់យើង។ ផ្ទុយទៅវិញ យើងត្រូវ«ពិនិត្យពិចារណាអំពីខ្លួនឥតឈប់» ដើម្បីប្រាកដថាយើងពិតជាដើរតាមផ្លូវនៃសេចក្ដីពិត។ (២កូ. ១៣:៥) ពេលអានបទគម្ពីរដូចនៅកូឡុស ៣:៥-១០ យើងអាចសួរខ្លួនយើងថា៖ ‹តើខ្ញុំខំព្យាយាមតយុទ្ធនឹងភាពទន់ខ្សោយរបស់ខ្ញុំទេ? ពេលប្រើអ៊ីនធឺណិត ពេលដែលមានគេហទំព័រដែលមានអំពើប្រាសចាកសីលធម៌ចេញមក តើខ្ញុំបិទគេហទំព័រនោះ ឬតើខ្ញុំស្វែងរកគេហទំព័រដែលមិនល្អ?›។ បើយើងគិតអំពីរបៀបដែលយើងអាចធ្វើតាមឱវាទពីបណ្ដាំរបស់ព្រះក្នុងជីវិតរបស់យើង យើងអាច«ភ្ញាក់ហើយដឹងខ្លួនជានិច្ច»។—១ថែ. ៥:៦-

«មានប្រយោជន៍សម្រាប់ . . . ធ្វើឲ្យត្រឹមត្រូវឡើងវិញ»

១២, ១៣. () តើយើងគួរមានគោលដៅអ្វីពេល«ធ្វើឲ្យត្រឹមត្រូវឡើងវិញ» ហើយតើយើងអាចធ្វើតាមគំរូរបស់លោកយេស៊ូយ៉ាងដូចម្ដេច? () ពេល«ធ្វើឲ្យត្រឹមត្រូវឡើងវិញ»ជាមួយនឹងអ្នកទៀត តើយើងត្រូវជៀសវាងពាក្យសម្ដីបែបណា?

១២ ពាក្យជាភាសាក្រិចដែលបានត្រូវបកប្រែថា«ធ្វើឲ្យត្រឹមត្រូវឡើងវិញ»មានន័យថា «ធ្វើឲ្យល្អ កែតម្រូវ ធ្វើឲ្យត្រឹមត្រូវ ឲ្យល្អដូចដើម»។ ជួនកាល យើងត្រូវចាត់វិធានការធ្វើឲ្យត្រឹមត្រូវឡើងវិញជាមួយនឹងអ្នកទៀតដែលយល់ច្រឡំអំពីយើងអំពីទង្វើរបស់យើង។ ជាឧទាហរណ៍ ពួកមេដឹកនាំសាសនាយូដាបានត្អូញត្អែរថា លោកយេស៊ូប្រព្រឹត្ដដោយសប្បុរសចំពោះ«អ្នកយកពន្ធនិងអ្នកប្រព្រឹត្ដអំពើខុសឆ្គង»។ លោកយេស៊ូបានឆ្លើយតបថា«មនុស្សដែលមានសុខភាពល្អមិនត្រូវការគ្រូពេទ្យទេ តែអ្នកដែលឈឺទើបត្រូវការគ្រូពេទ្យ។ ដូច្នេះ ចូរទៅរៀនអំពីអត្ថន័យនៃពាក្យដែលថា៖ ‹ខ្ញុំចង់បានសេចក្ដីមេត្ដាករុណា មិនមែនគ្រឿងបូជាទេ›»។ (ម៉ាថ. ៩:១១-១៣) លោកយេស៊ូបានពន្យល់បណ្ដាំរបស់ព្រះដោយចិត្ដអត់ធ្មត់និងសប្បុរសដល់មនុស្សទាំងអស់។ ដូច្នេះ មនុស្សដែលមានចិត្ដរាបទាបស្គាល់ព្រះយេហូវ៉ាជាព្រះដែល«មានព្រះហឫទ័យមេត្ដាករុណា ហើយទន់សន្ដោស ទ្រង់យឺតនឹងខ្ញាល់ ហើយមានសេចក្ដីសប្បុរស នឹងសេចក្ដីទៀងត្រង់ជាបរិបូរ»។ (និក្ខ. ៣៤:៦) ជាលទ្ធផល មនុស្សជាច្រើនដែលមានចិត្ដរាបទាបបានជឿលើដំណឹងល្អ។

១៣ គំរូរបស់លោកយេស៊ូបង្រៀនយើងអំពីរបៀបដែលយើងគួរជួយអ្នកទៀត។ មនុស្សម្នាក់ដែលអន់ចិត្ដប្រហែលជានិយាយដោយកំបុតថា ‹ខ្ញុំចង់ធ្វើឲ្យត្រឹមត្រូវឡើងវិញជាមួយនឹងអ្នក›។ ប៉ុន្ដែការនិយាយបែបនេះគឺមិនមែនជាអ្វីដែលធីម៉ូថេទី២ ៣:១៦ចង់ប្រាប់នោះទេ។ «គ្រប់ទាំងបទគម្ពីរ»មិនផ្ដល់សិទ្ធិឲ្យយើងស្ដីបន្ទោសអ្នកទៀតឡើយ។ បើយើងរិះគន់អ្នកណាម្នាក់ដោយឥតមេត្ដា ពាក្យសម្ដីរបស់យើងអាចដូចជា«ចាក់ដោយដាវ»។ យើងនឹងបណ្ដាលឲ្យគាត់ឈឺចាប់ ហើយទំនងជានឹងមិនជួយគាត់ទាល់តែសោះ។—សុភ. ១២:១៨

១៤-១៦. () តើអ្នកចាស់ទុំអាច«ធ្វើឲ្យត្រឹមត្រូវឡើងវិញ»តាមរបៀបដែលជួយអ្នកទៀតឲ្យដោះស្រាយបញ្ហាបានយ៉ាងដូចម្ដេច? () ហេតុអ្វីការ«ធ្វើឲ្យត្រឹមត្រូវឡើងវិញ»តាមគម្ពីរគឺសំខាន់ណាស់ក្នុងការចិញ្ចឹមអប់រំកូន?

 ១៤ ដូច្នេះតើតាមរបៀបណាយើងអាច«ធ្វើឲ្យត្រឹមត្រូវឡើងវិញ»ជាមួយនឹងអ្នកទៀតដោយចិត្ដអត់ធ្មត់និងដោយសប្បុរស? ឧបមាថា ប្ដីប្រពន្ធមួយគូដែលឈ្លោះគ្នាជាញឹកញាប់ បានសុំអ្នកចាស់ទុំម្នាក់ឲ្យជួយពួកគាត់ឲ្យឈប់ឈ្លោះគ្នា។ តើអ្នកចាស់ទុំនោះនឹងធ្វើអ្វី? ដោយមិនកាន់ជើងខាងណា គាត់អាចវែកញែកជាមួយនឹងប្ដីប្រពន្ធនោះអំពីគោលការណ៍គម្ពីរ ប្រហែលជាដោយប្រើបទគម្ពីរដែលមានក្នុងសៀវភៅគន្លឹះនៃសុភមង្គលគ្រួសារ ជំពូកទី៣។ ពេលពួកគេពិភាក្សាគោលការណ៍ទាំងនេះ ប្ដីប្រពន្ធនោះប្រហែលជាដឹងថាពួកគេត្រូវធ្វើការកែប្រែខ្លះ។ ក្រោយមកអ្នកចាស់ទុំនឹងសួរពួកគេថា ក្រោយពីធ្វើតាមគោលការណ៍ទាំងនេះ តើពួកគេមានស្ថានភាពប្រសើរជាងមិនមាន ហើយប្រសិនបើចាំបាច់ គាត់នឹងជួយពួកគេបន្ថែមទៀត។

 ១៥ តើឪពុកម្ដាយអាចធ្វើឲ្យត្រឹមត្រូវឡើងវិញជាមួយនឹងកូនរបស់ពួកគាត់យ៉ាងដូចម្ដេច? សូមស្រមៃគិតថា កូនស្រីវ័យជំទង់របស់អ្នក មានមិត្ដភក្ដិថ្មីម្នាក់។ ប៉ុន្ដែអ្នកគិតថាមិត្ដថ្មីនេះមិនមែនជាមិត្ដភក្ដិល្អទេ។ មុនដំបូង អ្នកគួរស្វែងយល់ថែមទៀតអំពីមិត្ដភក្ដិនោះ។ បន្ទាប់មក ប្រសិនបើអ្នកនៅតែបារម្ភអំពីកូនស្រីរបស់អ្នក អ្នកអាចនិយាយជាមួយនាង។ អ្នកអាចប្រើគោលការណ៍គម្ពីរដែលមានក្នុងសៀវភៅសំណួរទាំងឡាយដែលយុវជនសួរ ចម្លើយដែលមានប្រសិទ្ធភាព ភាគទី២ ជាភាសាអង់គ្លេស។ នៅថ្ងៃបន្ទាប់ អ្នកអាចចំណាយពេលថែមទៀតជាមួយនាង។ អ្នកក៏អាចសង្កេតមើលចិត្ដគំនិតរបស់នាង ពេលនាងទៅផ្សព្វផ្សាយ ឬពេលនាងលេងកម្សាន្ដជាមួយក្រុមគ្រួសារ។ ប្រសិនបើអ្នកបង្ហាញចិត្ដអត់ធ្មត់និងចិត្ដសប្បុរស កូនស្រីរបស់អ្នកនឹងដឹងថាអ្នកយកចិត្ដទុកដាក់នឹងនាងដោយសេចក្ដីស្រឡាញ់។ ការប្រព្រឹត្ដរបស់អ្នកទំនងជាជំរុញឲ្យនាងធ្វើតាមការណែនាំរបស់អ្នក ហើយជៀសវាងកុំឲ្យមានរឿងខ្លោចផ្សាកើតឡើងក្នុងជីវិតរបស់នាង។

ឪពុកម្ដាយដែលបង្ហាញចិត្ដសប្បុរស ហើយប្រើគម្ពីរពេលប្រដៅកូន អាចជួយពួកគេឲ្យជៀសពីបញ្ហាធំៗ (សូមមើល វគ្គទី១៥)

១៦ បើយើងប្រព្រឹត្ដដោយអត់ធ្មត់និងដោយសប្បុរសស្រដៀងគ្នានេះ យើងអាចលើកទឹកចិត្ដពួកអ្នកដែលព្រួយបារម្ភអំពីសុខភាពរបស់ខ្លួន ពួកអ្នកដែលធ្លាក់ទឹកចិត្ដដោយសារបាត់បង់ការងារ ឬពួកអ្នក ដែលពិបាកទទួលសេចក្ដីបង្រៀនខ្លះក្នុងគម្ពីរ។ ការប្រើបណ្ដាំរបស់ព្រះដើម្បី«ធ្វើឲ្យត្រឹមត្រូវឡើងវិញ» នាំឲ្យរាស្ដ្ររបស់ព្រះយេហូវ៉ាទទួលផលប្រយោជន៍ជាច្រើន។

«មានប្រយោជន៍សម្រាប់ . . . ប្រដៅក្នុងផ្លូវសុចរិត»

១៧. ហេតុអ្វីយើងគួរព្រមទទួលការប្រៀនប្រដៅដោយចិត្ដដឹងគុណ?

១៧ «ពិតមែនតែគ្មានការប្រដៅណាដែលធ្វើឲ្យមានអំណរ ខណៈដែលទទួលការប្រដៅនោះ តែធ្វើឲ្យកើតទុក្ខវិញ ប៉ុន្ដែក្រោយមក អ្នកដែលបានត្រូវអប់រំដោយការប្រដៅនោះនឹងទទួលផលដែលធ្វើឲ្យមានសេចក្ដីសុខសាន្ដ ពោលគឺរបៀបរស់នៅដ៏សុចរិត»។ (ហេ. ១២:១១) គ្រិស្ដសាសនិកពេញវ័យភាគច្រើនយល់ស្របថា ការប្រៀនប្រដៅដែលពួកគេបានទទួលពីឪពុកម្ដាយដែលជឿព្រះបានជួយពួកគេ។ ការទទួលការប្រៀនប្រដៅពីព្រះយេហូវ៉ានិងពីអ្នកចាស់ទុំជួយយើងឲ្យបន្ដដើរតាមផ្លូវទៅរកជីវិត។—សុភ. ៤:១៣

១៨, ១៩. () ហេតុអ្វីឱវាទនៅសុភាសិត ១៨:១៣ គឺសំខាន់ណាស់ពេល«ប្រដៅក្នុងផ្លូវសុចរិត»? () ពេលដែលអ្នកចាស់ទុំបង្ហាញចិត្ដស្លូតបូតនិងសេចក្ដីស្រឡាញ់ពេលពួកគាត់ប្រព្រឹត្ដចំពោះអ្នកដែលធ្វើខុស តើច្រើនតែនាំឲ្យទទួលលទ្ធផលអ្វី?

១៨ តើតាមរបៀបណាអ្នកចាស់ទុំនិងឪពុកម្ដាយអាចរៀនឲ្យចេះប្រៀនប្រដៅយ៉ាងល្អ? ព្រះយេហូវ៉ាបានប្រាប់គ្រិស្ដសាសនិកឲ្យប្រៀនប្រដៅ«ក្នុងផ្លូវសុចរិត»។ (២ធី. ៣:១៦) ដូច្នេះយើងគួរប្រើគោលការណ៍គម្ពីរដើម្បីជួយយើង។ គោលការណ៍មួយដែលអាចជួយយើងគឺនៅសុភាសិត ១៨:១៣ដែលចែងថា«អ្នកណាដែលឆ្លើយមុនដែលបានស្ដាប់រឿង នោះរាប់ជាចំកួតហើយ ក៏ជាសេចក្ដីខ្មាសដល់ខ្លួនផង»។ ដូច្នេះពេលអ្នកចាស់ទុំត្រូវនិយាយជាមួយបុគ្គលដែលមានគេចោទប្រកាន់ថាបានប្រព្រឹត្ដអំពើខុសឆ្គងធ្ងន់ធ្ងរ ពួកគាត់ត្រូវស៊ើបអំពីរឿងនោះឲ្យបានហ្មត់ចត់ដើម្បីដឹងហេតុការណ៍ពិតទាំងអស់។ (ចោ. ១៣:១៤) ក្រោយមកពួកគាត់អាចប្រដៅ«ក្នុងផ្លូវសុចរិត»។

១៩ ម្យ៉ាងទៀត បណ្ដាំរបស់ព្រះបង្រៀនអ្នកចាស់ទុំឲ្យកែតម្រង់អ្នកទៀតដោយ«ចិត្ដស្លូតបូត»។ (សូមអាន ធីម៉ូថេទី២ ២:២៤-២៦) ពិតមែនតែកំហុសរបស់បុគ្គលម្នាក់ប្រហែលជានាំឲ្យគេតិះដៀលព្រះយេហូវ៉ា ហើយធ្វើឲ្យអ្នកដែលគ្មានកំហុសទទួលការឈឺចាប់ ប៉ុន្ដែអ្នកចាស់ទុំដែលខឹងពេលឲ្យឱវាទដល់បុគ្គលបែបនេះនឹងមិនអាចជួយគាត់ទេ។ ទោះជាយ៉ាងនេះក៏ដោយ ពេលអ្នកចាស់ទុំយកតម្រាប់«សេចក្ដីសប្បុរសរបស់ព្រះ» ពួកគាត់ប្រហែលជាអាចជួយបុគ្គលដែលបានធ្វើខុសឲ្យកែប្រែចិត្ដ។—រ៉ូម ២:៤

២០. តើឪពុកម្ដាយគួរធ្វើតាមគោលការណ៍អ្វី ពេលប្រដៅកូនរបស់ខ្លួន?

២០ ក្នុងការចិញ្ចឹមកូន ឪពុកម្ដាយត្រូវធ្វើតាមគោលការណ៍គម្ពីរ ដែលចែងថា«ចូរអប់រំកូនទៅតាមការប្រៀនប្រដៅរបស់ព្រះយេហូវ៉ា»។ (អេភ. ៦:៤) ជាឧទាហរណ៍ តើឪពុកម្នាក់ត្រូវធ្វើអ្វីប្រសិនបើនរណាម្នាក់ប្រាប់គាត់ថាកូនប្រុសរបស់គាត់បានធ្វើខុស? ឪពុកត្រូវធ្វើឲ្យប្រាកដថាគាត់ដឹងរឿងទាំងអស់ មុននឹងដាក់ទោសកូនរបស់គាត់។ ក្រុមគ្រួសារគ្រិស្ដសាសនិកមិនគួរប្រព្រឹត្ដដោយឃោរឃៅឡើយ។ ដោយសារ«ព្រះយេហូវ៉ាមានមនោសញ្ចេតនាដ៏ជ្រាលជ្រៅ ហើយក៏ពេញទៅដោយសេចក្ដីមេត្ដាករុណា» នោះឪពុកម្ដាយត្រូវយកតម្រាប់លោកពេលពួកគាត់ប្រដៅកូនរបស់ពួកគាត់។—យ៉ា. ៥:១១

គម្ពីរគឺជាអំណោយមួយដ៏មានតម្លៃពីព្រះយេហូវ៉ា

២១, ២២. ពេលដែលអ្នកអានទំនុកតម្កើង ១១៩:៩៧-១០៤ តើពាក្យមួយណាដែលរៀបរាប់អំពីអារម្មណ៍របស់អ្នកចំពោះបណ្ដាំរបស់ព្រះយេហូវ៉ា?

២១ អ្នកគោរពប្រណិប័តន៍ព្រះម្នាក់ធ្លាប់បានប្រាប់អំពីមូលហេតុដែលគាត់ស្រឡាញ់ច្បាប់របស់ព្រះយេហូវ៉ា។ (សូមអាន ទំនុកតម្កើង ១១៩:៩៧-១០៤) តាមរយៈការសិក្សាគម្ពីរ គាត់មានប្រាជ្ញា ការយល់ធ្លុះជ្រៅ និងការយល់ដឹង។ ការធ្វើតាមឱវាទក្នុងគម្ពីរជួយគាត់ឲ្យជៀសពីការដើរផ្លូវខុសដែលនាំឲ្យអ្នកទៀតឈឺចិត្ដ។ សម្រាប់គាត់ ការសិក្សាបទគម្ពីរនាំឲ្យគាត់មានអំណរនិងស្កប់ចិត្ដ។ គាត់បានតាំងចិត្ដស្ដាប់បង្គាប់ព្រះដែលណែនាំឲ្យគាត់ទទួលប្រយោជន៍យ៉ាងច្រើនក្នុងជីវិត។

២២ តើអ្នកចាត់ទុកគម្ពីរជាអ្វីដែលមានតម្លៃទេ? គម្ពីរជួយពង្រឹងជំនឿរបស់អ្នក ថាព្រះនឹងសម្រេចគោលបំណងរបស់លោក។ ឱវាទក្នុងគម្ពីរការពារអ្នកពីលទ្ធផលដែលនាំឲ្យស្លាប់ដោយសារការប្រព្រឹត្ដអំពើខុសឆ្គង។ ដោយចេះពន្យល់យ៉ាងប៉ិនប្រសប់ អ្នកអាចជួយអ្នកទៀតឲ្យដើរតាមផ្លូវទៅកាន់ជីវិត ហើយនៅជាប់ក្នុងផ្លូវនោះ។ សូមឲ្យយើងប្រើ«គ្រប់ទាំងបទគម្ពីរ»ឲ្យកើតប្រយោជន៍ច្រើនបំផុត កាលដែលយើងបម្រើព្រះយេហូវ៉ាដែលជាព្រះដែលមានគ្រប់ទាំងប្រាជ្ញានិងសេចក្ដីស្រឡាញ់។

^ ???? 1 សូមមើលក្នុងកិច្ចបម្រើព្រះរាជាណាចក្រយើង ខែមីនា ឆ្នាំ២០០៧ ទំព័រ៥, ៦។

^ ???? 7 ពេលបង្រៀន ជារឿយលោកយេស៊ូសួរអ្នកទៀតថា«តើអ្នករាល់គ្នាគិតដូចម្ដេច?» ក្រោយមកលោកចាំឲ្យពួកគេឆ្លើយ។—ម៉ាថ. ១៨:១២; ២១:២៨; ២២:៤២

^ ???? 10 ក្នុងសំបុត្ររបស់ប៉ូលមានការលើកទឹកចិត្ដជាច្រើនដើម្បីយកឈ្នះនឹងទំនោរចិត្ដទៅធ្វើអ្វីដែលខុស។ (រ៉ូម ៦:១២; កាឡ. ៥:១៦-១៨) ហេតុនេះជាការសមហេតុផលដែលយើងសន្និដ្ឋានថា គាត់បានធ្វើតាមឱវាទដែលគាត់បានឲ្យចំពោះអ្នកទៀត។—រ៉ូម ២:២១